Episode 24

177 19 0
                                    

     ពីមួយជំហានទៅមួយជំហាន កាន់តែឈានទៅជិតគ្រែគេង ដោយគ្មានបន្លឺសម្លេង។ពេលទៅដល់ ក៏បានឃើញ ហូស៊ុក កំពុងតែគេងបែរខ្នងនៅលើគ្រែ។

     អ្នកដែលមកដល់អំបាញ់មិញ ប្រែជាស្ងៀមបន្តិច សម្លឹងមើលទៅផែនខ្នងរបស់អ្នកម្ខាងទៀតដោយភាពស្ងៀមស្ងាត់ រួចឡើងទៅលើគ្រែយឺតៗ ខិតទៅជិត ហូស៊ុក រួចលើកដៃអោបចង្កេះរបស់គេពីក្រោយដោយមិនបានផ្ដល់ដំណឹងជាមុនសិន។

     ជីមីន ប្រញាប់និយាយ មុនពេលដែល ហូស៊ុក ដេញគេអោយចេញទៅអោយឆ្ងាយ ព្រោះមុននេះអ្នកទាំងពីរបានទាស់សម្ដីគ្នា÷

     « កុំទាន់ដេញបានអោយចេញឆ្ងាយអី បងគ្រាន់តែចង់គេងអោបអូន... » ជីមីន

     « ... »

     ហូស៊ុក នៅស្ងៀម បើកភ្នែកឡើងយឺតៗ យោគយល់ដល់អ្នកខឹងនោះ មិនប្រកែក សម្របតាមនាយគ្រប់យ៉ាង។

     « អូនចង់គេង »

     គេនិយាយតែប៉ុណ្ណឹង ក៏បិទភ្នែកគេងទៅវិញបាត់ទៅ។ ជីមីន កាត់ន័យយល់ថាអ្នកខាងនោះយល់ព្រម នាយញញឹមចេញមក ដាក់ខ្លួនគេងទាំងដៃនៅអោបជាប់ចង្កេះតូចច្រឡឹងរបស់ ហូស៊ុក ដដែល។

     បើប្រៀបធៀបហេតយុការណ៍កាលពីមុននិងពេលនេះគឺ ខុសគ្នាទាំងស្រុង។ពីមុន ហូស៊ុក ចូលចិត្តសអោយ ជីមីន គេងអោបខ្កួន ហើយគេក៏អោបនាយវិញ។

     ប៉ុន្តែឥឡូវនេះ...លែងដូចមុនហើយ...
     ~~~~~~

     « បងអាចគេងអោបអូនរហូតបាន
ទេ? »

     ហូស៊ុក បើកភ្នែកម៉ក់ៗដាក់ ជីមីន ដើម្បីលួងលោមចិត្តនាយ ដៃវិញកំពុងអោបចង្កេះ ជីមីន ជាប់មិនរបេះ មិនខុសពីកូនក្មេងម្នាក់ឡើយ។

     ជីមីន វិញនាយញញឹមចេញមកយ៉ាងមានក្ដីសុខ ពេលឃើញ ហូស៊ុក ធ្វើទឹកមុខគួរអោយស្រលាញ់ដាក់ខ្លួន ទ្រាំមិនបានលើកដៃទៅច្បូតច្រមុះអាល្អិតតិចៗព្រោះខ្នាញ់ពេក។

     « បងគេងអោបរាល់យប់ហើយអូនមិនធុញខ្លះទេឬ? » ជីមីន

     « អត់ទេមិនធុញទេ!អូនចង់អោយបងធ្វើបែបនេះដាក់អូនរហូត... »

     អាល្អិតគ្រវីក្បាលតិចៗ ពេបមាត់ដាក់សង្សារខ្លួន កាន់តែធ្វើអោយគេមើលទៅគួរអោយស្រលាញ់ខ្លាំងជាងមុនទ្វេដង។

YOU BROKE ME FIRST Where stories live. Discover now