Episode 14

198 31 7
                                    

/ថ្ងៃថ្មី/

     ជីមីន បានចាកចេញពីកន្លែងស្នាក់នៅរបស់រាងតូចតាំងពីព្រឹកព្រលឹម តែនាយឆ្លៀតចូលសង្សារទៅកន្លែងធ្វើការ បន្ទាប់មកខ្លួនឯងផ្ទាល់មកថតរឿងបន្តទៀត ដែលវាជាការងារប្រចាំថ្ងៃ។

     រំលងអស់ទៅជិតមួយព្រឹក ការងារក៏ថតបានពាក់កណ្ដាលតាមដែលកាលវិភាគដាក់មកហើយ ចំណែកនៅពេលនេះវាជាម៉ោងសម្រាក នៅសល់តែមួយប្លង់ទៀតគ្រប់គ្នាអាចត្រឡប់ទៅផ្ទះវិញបានហើយ។ ជីមីន អង្គុយនៅលើកៅអី មានជំនួយការថ្មីអង្គុយនៅជិតនោះ តែគេមិនបានខ្វាយខ្វល់ពីនាងក្រមុំឡើយ មើលទៅតែទូរស័ព្ទតែម្យ៉ាងគត់ ទឹកមុខស្មើធេង។

     ហូជុន លួចដៀងភ្នែកមើលកាយសង្ហាជាច្រើនលើក មិនសុខចិត្តស្អិតទ្រូងពេលនាយមិនខ្វាយខ្វល់ជាមួយខ្លួន។ ជីមីន មិននិយាយជាមួយនាងតាំងពីព្រឹកមកម្លេះ លើកលែងតែពេលធ្វើការតែប៉ុណ្ណោះ ក្រៅពីនឹងសូម្បីតែមុខនាងក៏គេមិនមើលដែរ។

     « ជីមីន!!! » សម្លេងស្រួយស្រេះបន្លឺឡើង កាត់ចង្វាក់អ្នកកំពុងអង្គុយអោយងាកមើល ឃើញថា បូរ៉ាម កំពុងរត់សម្ដៅមករក ជីមីន ទាំងញញឹមស្រស់បំព្រង។
ជីមីន ប្រែជាញញឹមមិនដូចកាលពីអំបាញ់មិញនេះ ក្រោយឃើញវត្តមានស្រីស្នេហ៍ខ្លួន ធ្វើអោយ ហូជុន ឃើញបែបនេះក៏កើតទុក្ខមិនសុខចិត្តម្ដងទៀត ក្ដាប់ដៃយ៉ាងណែន។
     បូរ៉ាម ឃើញទឹកមុខ ហូជុន ដឹងថានាងលួចច្រណែនខ្លួន ក៏សើចចុងមាត់ក្នុងការទទួលបានជ័យជម្នះលើកនេះ។

     « ចេញពីធ្វើការបងទៅញ៉ាំបាយជាមួយគ្នាទេ? » បូរ៉ាម រត់មកឈរពីក្រោយ ជីមីន យកដៃដាក់ពីលើស្មានាយ អោនមុខទៅជិតមុខសង្ហារ លួចញាក់ចិញ្ចើមដាក់ ហូជុន ដែលអង្គុយទល់ពីមុខនោះមើលមកពួកគេទាំងច្រណែន។

     « បាទបាន » ជីមីន ឆ្លើយចប់ក៏មើលទៅទូរស័ព្ទខ្លួនបន្ត។រំពេចនោះ មុខរបស់នាយប្រែជាស្មើភ្លាមៗ ដូចជាមានរឿងអ្វីប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំង។ស្រីៗទាំងពីរនាក់បន្ទាប់ពីឃើញប្រតិកម្មរបស់នាយ ក៏ចាប់ផ្ដើមនាំគ្នាឆ្ងល់។
     បូរ៉ាម រៀបនឹងសួរតែរាងក្រាស់ស្រាប់តែស្ទុះងើបឈរវឹង ក្ដាប់ទូរស័ព្ទជាប់នៅក្នុងដៃ ដូចជាមានកំហឹងតាំងពីពេលណាមក។ដោយសារតែ ជីមីន ប្រែប្រួលលឿនពេក ទើបធ្វើអោយ បូរ៉ាម និង ហូជុន ភ័យមិនហ៊ានសួរនាំព្រោះពេលនេះ ជីមីន ដូចខ្មោចចូល។

YOU BROKE ME FIRST Where stories live. Discover now