Episode 29

146 18 17
                                    

     « ពួកយើងជួយគ្នាសរសេរសៀវភៅមួយក្បាលថ្មីទៅ » ជីមីន
     « វាប្រើពេលយូរណាស់ សាច់រឿងអតីតកាល នៅតែដក់ជាប់ក្នុងខួរក្បាល ទោះជាខំសរសេរសាច់រឿងថ្មីយ៉ាងណាក៏ហេតុការណ៍ឈឺចាប់ទាំងអស់នោះ នៅតែដក់ជាប់ក្នុងចិត្តដដែល »
     ជីមីន ឈរស្ដាប់ការបកស្រាយរបស់អ្នកខាងនោះទាំងសោកសៅ ទោះជានាយខំប្រឹងយ៉ាងណា គ្មានលទ្ធផលតបស្នងមកវិញឡើយ។
     « អូនពិតជាត្រូវចាកចេញពីបងពិតមែនឬ?អូនមិនស្ដាយពេលវេលាកន្លងមកទេឬ? »
     « បងមិនដែលមើលឃើញពីការឈឺចាប់របស់ខ្ញុំ ហេតុអ្វីខ្ញុំត្រូវស្ដាយពេលវេលាទាំងអស់នោះដែរ? ?
     ហូស៊ុក សើចដើមក ប្រៀបដូចជាសើចចម្អកទៅកាន់សម្ដីរបស់ ជីមីន។
     « អូនពិតជាមិនអាចខ្វះអូនបានពិតមែន »
     « គ្រប់យ៉ាងបានដល់ពេលវេលាត្រូវបញ្ចប់ទៅហើយ កុំព្យាយាមអី ព្រោះខ្ញុំបានស្អប់បងទៅហើយ »
     ដៃតូចៗលើកមកជូតទឹកភ្នែកអោយខ្លួនឯងនៅចំពោះមុខសង្សារចាស់ បញ្ជាក់ថាខ្លួនប្រាកដប្រជា ជូតទឹកភ្នែកលើកចុងក្រោយគឺដូចជាការបញ្ចប់ស្នេហាមួយនេះចេញពីជីវិតខ្លួនឯងអ៊ីចឹង។
     ជីមីន បានត្រឹមតែស្ងៀមរកអ្វីតបលែងបាន នាយឈរសម្រក់ទឹកភ្នែក ព្រោះអស់សង្ឃឹម ជីវិតរបស់គេនៅពេលនេះគ្មានសេសសល់អ្វីទៀតឡើយ សូម្បីតែមនុស្សដែលខ្លួនស្រលាញ់។
     ហូស៊ុក ប្រញាប់ប្រញាល់រៀបចំរបស់របរដើម្បីជិះយន្តហោះធ្វើដំណើរទៅប្រទេសកាណាដានៅពេលបន្តិចទៀតនេះ។គេនឹងចាកចេញពីទីកន្លែងដ៏សោកសង្រេងមួយនេះ កន្លែងណាដែលពួកគេធ្លាប់នៅក្បែរគ្នា គេនឹងមិនមកជាន់វាម្ដងទៀតឡើយ។
     ជីមីន ឈរយំមើលសកម្មភាពរបស់អ្នកម្ខាងទៀត លែងហ៊ានឃាត់ លែងហ៊ានអង្វរ តែក្រសែភ្នែកនៅតែលួចអង្វរករបង្ហាញទៅកាន់ ហូស៊ុក ដដែល។
     នាយពិតជាមិនអាចនឹកឃើញថាក្រោយពេលដែល ហូស៊ុក ចាកចេញទៅនិងក្រោយពេលពួកគេរស់នៅរៀងៗខ្លួន តើជីវិតរបស់គេនឹងប្រែទៅជាបែបណា?វាពិបាកខ្លាំងទេ?
     គ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងរៀបរយនិងរួចរាល់ ហូស៊ុក ដើរអូសវ៉ាលីចេញពីខាងក្នុងបន្ទប់គេង នៅតែឃើញ ជីមីន ឈរនៅកន្លែងដដែល សម្លឹងមកកាន់ខ្លួន ទម្លាក់ទឹកមុខចុះសារជាថ្មី។
     គេមិនបានអើពើជាមួយនាយ អូសវ៉ាលីសម្ដៅទៅរកទ្វារ ដើរបំបុកស្មារបស់ ជីមីន មួយទំហឹង មិននិយាយសូម្បីតែពាក្យលាគ្នាជាលើកចុងក្រោយ។
     ដើរមកដល់ទ្វារ ស្រាប់តែ ជីមីន និយាយកាត់ដំណើររបស់គេ÷
     « អូនពិតជាចិត្តដាច់ដាក់បងដល់ម្លុឹងមែនទេ? »
     ហូស៊ុក ស្ងៀមបន្តិច គិតទៅដល់ចម្លើយ គេងាកក្រោយមើលទៅផែនខ្នងរាងក្រាស់ ត្រៀមឆ្លើយតបទៅវិញរួចជាស្រេច÷
     « គ្រប់យ៉ាងគឺបងជាអ្នកក្បត់ខ្ញុំមុន បើមិនដោយសារតែបង ខ្ញុំអាចនឹងក្លាយជាមនុស្សចិត្តដាច់ដល់ថ្នាក់នេះទេ? »
     សំណួរសួរបកមកវិញរបស់ ហូស៊ុក ប្រៀបដូចជាកូនកាំបិតចាក់ទម្លុះចូលទៅដល់ខាងក្នុងបេះដូង អោយអ្នកស្ដាប់លឺចាប់ផ្ដើមឈឺពឺតផ្សារមួយរំពេច ពេលវិភាគទៅដល់សម្ដីរបស់គេ។
     ជីមីន ឈឺចាប់មួយលានដងព្រោះទើបតែដឹងថាគ្រប់យ៉ាងមកពីគេជាអ្នកចាប់ផ្ដើម បើមិនដោយសារតែខ្លួន ហូស៊ុក ក៏មិនចិត្តដាច់ដល់ម្ល៉ឹង។
     « ខ្ញុំប្រែប្រួលលែងដូចមុន គ្រាន់តែចង់អោយបងដឹងថាអារម្មណ៍ឈឺចាប់វាវេទនាខ្លាំងប៉ុណ្ណា!មនុស្សអាត្មានិយមដូចជាបង សាកសមជាមួយវាខ្លាំងណាស់ »
     ហូស៊ុក ឈរនិយាយចេញពីខាងក្រោយខ្នងអ្នកម្ខាងទៀត តែវាក៏អាចធ្វើអោយគេស្ដាប់លឺច្បាស់នូវសម្ដីគ្រប់ម៉ាត់។កែវភ្នែកដែលមានតែភាពខកចិត្តសម្លឹងមើលទៅផែនខ្នងរបស់អ្នកឈរនៅចំពោះមុខជាលើកចុងក្រោយ បន្ទាប់មកទើបសម្រេចចិត្តដើរចាកចេញទៅ ទាំងមិនបាននិយាយពាក្យលា។
     ឌឹប! ជីមីន ដួលលុតជង្គង់ផ្ទាល់ដី ទប់ជំហរលែងនឹង កន្លងកំហែងក៏អស់ វេលានេះប្រៀបដូចជារូបកាយតែគ្មានវិញ្ញាណ។ទឹកភ្នែកកូនប្រុសស្រក់ចុះទៅលលឥដ្ឋតក់ៗលែងខ្មាស់អ្នកណា នាយក្រាបមុខទៅនឹងដី យំហ៊ូទប់លែងជាប់ ដៃសងខាងវៃឥដ្ឋការ៉ូខ្លាំងៗ បញ្ជាក់ពីភាពឈឺចាប់។
     « ហុឺ~បងសុំទោស អូនត្រឡប់មកវិញមក ស៊ុក~~ »
     ទោះជាគេខំប្រឹងយំដល់ស្លាប់ ហូស៊ុក នៅតែជ្រើសរើសផ្លូវមិនបកក្រោយ នៅតែសម្រេចចិត្តបញ្ចប់ស្នាដៃមួយនេះ ដោយការចាកចេញទៅឆ្ងាយ។
     « បងទៅណាចោលបងអី ហ្ហឹក~ហុឺ~ »
     នៅលើលោកនេះ តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលហ៊ានយំបង្ហូរទឹកភ្នែកព្រោះតែមនុស្សម្នាក់ដែលខ្លួនស្រលាញ់។
     ភាពឈឺចាប់ សោកស្ដាយ ការបាត់បង់ បូកផ្សំបង្កើតបានជាស្ថានភាពដូចជាពេលនេះ វាកំពុងគ្រប់គ្រងរាងកាយទាំងមូករបស់ ជីមីន អោយក្លាយទៅជាមនុស្សបរាជ័យក្នុងស្នេហា។
     គេរឹតតែស្អប់ខ្លួនឯង!
     ស្អប់ខ្លួនឯង ដែលមិនអាចហាមឃាត់ ហូស៊ុក បាន!
     ស្អប់ខ្លួនឯង ដែលប្រព្រឹត្តកំហុសម្ដងហើយម្ដងទៀត រហូតដល់ចំណុចចុងក្រោយ ទីបំផុតត្រូវបាត់បង់មនុស្សម្នាក់ចេញឆ្ងាយពីខ្លួន!
     រិតតែស្អប់ខ្លួនឯង...ដែលត្រូវមកទន់ជ្រាយបែបនេះ...
     ដំបូងឡើយគេគ្រាន់តែំក្រាបមុខជាមួយនឹងឥដ្ឋការ៉ូ មួយសន្ទុះក្រោយមក ប្រែជាទម្លាក់ខ្លួនគេងខ្ញារមុខនៅទីនោះម្ដង។បន្ទប់ដ៏ធំល្វឹងល្វើយ ធ្លាប់តែមានភាពផ្អែមល្អែម។
     ជីមីន ធ្លាប់មកគេងនៅទីនេះញឹកញាប់ រូបភាពដែលធ្លាប់តែស្និទ្ធស្នាល សំឡេងសើចក្អាកក្អាយលោតឡើងពេញខួរក្បាល។វេលានេះ បន្សល់ត្រឹមតែភាពស្ងប់ស្ងាត់ ឯកាកណ្ដោចកណ្ដែង និងសំឡេងយំរបស់គេប៉ុណ្ណោះ។
     ម្ចាស់បន្ទប់មួយនេះបានចាកចេញទៅបាត់ហើយ មិនអាសូរដល់អ្នកដែលនៅទីនេះ យំនឹកគេបន្តិចសោះ។
     « បងសុំទោស... »
     ជីមីន ពោលខ្សាវៗស្ទើរស្លាប់មិនលឺ ស្របពេលតំណក់ទឹកភ្នែកមិនដឹងជាគ្រាប់ទីប៉ុន្មាន ហូរចុះពីកន្ទុយភ្នែកមកខាងក្រោម។នាយបិទភ្នែកសន្សឹមៗ ទឹកភ្នែកនៅតែបន្តហូរឥតឈប់ នេត្រាទាំងគូរក៏បានបិទជិតឈឹងឃើញតែភាពងងឹតសូន្យឈឹង។
     /ព្រលានយន្តហោះ/
     ហូស៊ុក អូសវ៉ាលីចូលមកខាងក្នុងទាំងគ្មានកម្លាំងកំហែង ដូចជាមនុស្សជិតស្លាប់។ប្រាប់ត្រង់ចុះ គេក៏មិនខុសអ្វីពី ជីមីន ប៉ុន្មានដែរ។អារម្មណ៍នៅសេសសល់ អាចបង្កើតបានជាភាពឈឺចាប់ដល់គេបានដូចគ្នា គ្រាន់តែមិនចង់បង្ហាញវាចេញមកតែប៉ុណ្ណោះ។
     « ស៊ុក!!!! »    
     កំពុងតែដើរម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែង ស្រាប់តែមានសំឡេងអ្នកណាម្នាក់ស្រែកហៅឈ្មោះរបស់គេពីខាងក្រោយយ៉ាងគ្រលរ បណ្ដាលអោយគេងាកទៅមើលដោយខានមិនបាន សង្ឃឹមថាជាគេម្នាក់នោះ...
     ហូស៊ុក ចាប់ផ្ដើមស្រងាកចិត្តស្ដូកតែម្ដង ពេលដឹងថាម្នាក់នោះជា ថេយ៉ុង មិនមែនជា ជីមីន ប៉ុន្តែហេតុអ្វីគេនៅតែត្រូវអាលោះអាល័យជាមួយមនុស្សក្បត់ម្នាក់នោះទៀត?
     ថេយ៉ុង ឈរញញឹមដាក់គេពីចម្ងាយ ហូស៊ុក ឃើញស្នាមញញឹមរបស់ ថេយ៉ុង គេចាប់ផ្ដើមទន់ជ្រាយចង់យំភ្លាមៗ ប្រញាប់រត់ទៅអោបនាយយ៉ាងណែន ព្រោះពេលនេះខ្លួនពិតជាធ្លាក់ដល់ចំណុចមួយដែលស្មើសូន្យតែម្ដង។
     អ្នកដែលត្រូវគេរត់មកអោប បែរជាឈរស្ងៀមមិនរើរុះ ថែមទាំងយកដៃអង្អែលក្បាលនិងខ្នង ហូស៊ុក ដើម្បីទុកជាការលួងលោម។ ថេយ៉ុង ដឹងច្បាស់ថា ហូស៊ុក ពេលនេះកំពុងមានអារម្មណ៍បែបណា។
     ឥឡូវនេះក៏មិនខុសពីពេលមុន ពេលដែល ហូស៊ុក ពិបាកចិត្ត មិត្តម្នាក់នេះតែងតែអោបគេនិងនៅក្បែរគេគ្រប់ពេល ឥឡូវនេះក៏ដូចគ្នា...!
     « ហ្ហឹកៗ~ថេយ៍~ »
     ហូស៊ុក ចាប់ផ្ដើមប្រលែងទឹកភ្នែកអោយចេញមកតាមអារម្មណ៍ដែលកំពុងតែឈឺ អោបមិត្តជាទីស្រលាញ់យ៉ាងណែន ដើម្បីអោយនាយយោគយល់ពៅអារម្មណ៍ខ្លួននៅពេលនេះ។
     គេគ្រាន់តែចងឮបាននរណាម្នាក់មកអោបដើមកវីបានភាពកក់ក្ដៅ នៅពេលដែលខ្លួនពិបាកចិត្តតែប៉ុណ្ណោះ។
     « ឈប់យំទៅ!លែងអីហើយណា៎!មានយើងនៅទីនេះហើយ » ថេយ៉ុង
     « យើងពិបាកណាស់!ហ្ហឹកៗ~~ »
     « កុំពិបាកចិត្តអី!គ្រប់យ៉ាងនឹងល្អប្រសើរជាងពេលមុនៗ ជឿយើងទៅ »
     ថេយ៉ុង ព្យាយាមប្រើប្រាស់វិធីគ្រប់បែបយ៉ាងសម្រាប់ធ្វើអោតគ្រប់យ៉ាងមកល្អដូចមុន ទាំងក្នុងចិត្តរបស់គេក៏កំពុងតែរងគ្រោះដូចគ្នា គេកំពុងមានបញ្ញាផ្លូវចិត្ត តែត្រូវមកលួងលោមមនុស្សដែលមានវិបត្តិស្នេហាដូចគ្នាទៅវិញ។
     « ពួកយើងទាំងពីរបែកគ្នាហើយ » ហូស៊ុក
     ថេយ៉ុង មិនបានភ្ញាក់ផ្អើលព្រោះបានដឹងមិនរួចទៅហើយ វាប្រាកដជាកើតឡើងនៅពេលដែល ហូស៊ុក អស់ការអត់ធ្មត់។
     « ធ្វើតាមអារម្មណ៍របស់ឯងទៅ »
     « យើងយល់ហើយ យើងនឹងកាត់ចិត្តពីគេ »
     ហូស៊ុក ប្រលែងរាងកាយរបស់មិត្តសម្លាញ់ ប្រែជាលើកដៃមកជូតទឹកភ្នែកចេញយ៉ាងស្អាត តាំងអារម្មណ៍ឡើងវិញ។
     « យើងនឹងចាកចេញទៅបន្តិចទៀតនេះហើយ »
     ថេយ៉ុង លួចតូចចិត្តដែរ ចង់ឃាត់តែមិនអាច ព្រោះគ្មានសិទ្ធ បានត្រឹមតែសម្ដែងថានាយអបអរជាមួយការសម្រេចចិត្តគ្របឮយ៉ាងរបស់ ហូស៊ុក តែបេះដូងលួចយំ។
     « យើងរង់ចាំឯងត្រឡប់មកវិញ »
     នាងញញឹមស្រាលលាក់បងអារម្មណ៍ខ្លួន រួចលើកដាំទៅជូតទឹកភ្នែកដែលនៅសេសសល់ទងប៉ុន្មាន។ ហូស៊ុក ញញឹមតប បន្ទាប់ពីនោះខាងក្រោមហ៊ុនអាកាសចរណ៍បានប្រកាសដំណឹងថា យន្តហោះដែលធ្វើការហោះហើរអៅកាន់ប្រទេសកាណាដានិងចេញដំណើរនៅប្រាំនាទីទៀត។
     ថេយ៉ុង ស្ដាប់លឺហើយបែរចង់យំចេញមកខាងក្រៅម្ដង ទោះដឹងថា ហូស៊ុក មិនុំេមទៅរហូតតែខ្លួននៅតែមិនចង់បានបែបនេះ។
     ហូស៊ុក ចូលមកអោបនាយជាលើកចុងក្រោយ និយាយពាក្យលា រួចចាប់កាន់អូសវ៉ាលីខ្លួនដើរចូលទៅខាងក្នុងយ៉ាងក្លាហាន តែអារម្មណ៍ក៏នៅនឹកដល់អ្នកដែលឈរមើលគេនៅខាងក្រៅខ្លះដែរ។
     គេចង់ចាកចេញពីកន្លែងមួយនេះមួយរយ: ធ្វើអោយខ្លួនឯងរស់នៅយ៉ាងស្ងប់ស្ងាត់ បំភ្លេចចោលនូវរឿងគ្រប់យ៉ាងទៅទាំងអស់...។
     ប្រាំនាទីក្រោយមក យន្តហោះដែល ហូស៊ុក ជិះកំពុងតែហោះទៅលើអាកាសយឺតៗ រហូតដល់ខ្ពស់ផុតពពកបាត់ស្រមោលឈឹង។
   
To be continued....

YOU BROKE ME FIRST Where stories live. Discover now