Episode 6

256 36 2
                                    

     ការញ៉ាំអាហារជួបជុំគ្នារបស់អ្នកទាំងបី ដូចកាលពីពួកគេនៅរៀន ទាស់ត្រង់ថាពេលនេះមិត្តភាពរវាងជីមីននិងថេយ៉ុងប្រែប្រួលលែងដូចមុន។ហូស៊ុកអង្គុយនៅជិតសង្សារខ្លួន ថេយ៉ុងអង្គុយទល់ពីមុខពួកគេ។

     <<ញ៉ាំអើយច្រើនៗទៅ អូនឥឡូវស្គមណាស់ដឹងទេ>>ជីមីនដួសម្ហូបដាក់អោយរាងតូច និយាយយ៉ាងទន់ភ្លន់និងផ្អែមល្អែម ហូស៊ុកក៏ញញឹមតបវិញ តែមិនបានដួសម្ហូបអោយជីមីនវិញទេ បែរជាដួសអោយថេយ៉ុង ជីមីនប្រែទៅជាមុខមាំមួយរំពេច។

     <<ឯងញ៉ាំដែរទៅ ជិតដល់ពេលត្រូវប្រកួតហើយ>>កាយស្ដើងញញឹមដាក់នាយកំលោះ ថេយ៉ុងបានចិត្ត សើចឌឺដាក់ជីមីនវិញ។

     <<អរគុណណាស់>> អ្នកទាំងពីរញញឹមដាក់គ្នាយ៉ាងស្និតស្នាល នៅពីមុខជីមីន។អារម្មណ៍ប្រច័ណ្ឌនិងច្រណែនកើតឡើងព្រមៗគ្នា ស្ទើរតែអោយគេស្ទុះទៅដាល់ថេយ៉ុងឥឡូវនេះ ដែលហ៊ានមកលូកថ្លើមខ្លួន។

                    ~~~~~~~~

     ថេយ៉ុងបានត្រឡប់ទៅវិញនៅពេលយប់ប្រមាណម៉ោង9 បន្ទាប់ពីញ៉អាហារពេលល្ងាច នៅនិយាយគ្នាលេងជាមួយហូស៊ុក ដែលមានជីមីនអង្គុយធ្វើមុខស្អុយមិនញញឹមបន្តិចសោះ។

     <<ហេតុអីក៏អូនទៅស្និតស្នាលនឹងវា
ម្លេះ?>>ពេលថេយ៉ុងចេញទៅបាត់ នៅសល់តែខ្លួននិងហូស៊ុក ជីមីនក៏សួរសំណួរអំបាញ់មិញនេះឡើងមក។អ្នកដែលត្រូវគេសួរ ជ្រួញចិញ្ចើមចូលគ្នាមិនយល់អំពីសម្ដីរបស់សង្សារខ្លួន។

     <<?>>

     <<បងសួរថាហេតុអីក៏អូនទៅស្និតស្នាលនឹងថេយ៍ម្លេះ!!??>> កាយក្រាស់ចាប់ផ្ដើមកម្រោល គេប្រើសម្លេងធ្ងន់ដាក់ហូស៊ុក អោយអាល្អិតភ្ញាក់ព្រើតចង់យំចេញមក។

     <<បងនិយាយស្អី?ពួកយើងជាមិត្ត ហេតុអីក៏អូនមិនអាចទៅស្និតស្នាលជាមួយថេយ៍មិនបាន??>> ហូស៊ុកកំពុងតែឈរ ឯជីមីនអង្គុយត្រដាងដៃនៅលើសាឡុង មិនបានមើលមកគេឡើយ។

     <<អូនទៅស្និតស្នាលនឹងវានៅមុខបង ហើយក៏មកសួរបងបែបនេះមែនទេ?អូនចាត់ទុកបងជាស្អី?តុក្កតាឬមនុស្សយន្តដែលគ្មាបេះដូងចេះប្រច័ណ្ឌនោះ?>>ពាក្យសម្ដីលាក់ទុកក្នុងចិត្តអស់រយៈពេលជាយូរ ត្រូវបានបង្ហាញមកខាងក្រៅ។

YOU BROKE ME FIRST Where stories live. Discover now