Episode 35

159 22 0
                                    

     /ថ្ងៃថ្មី/
     ហូស៊ុក ក្រោកពីគេងទាំងអារម្មណ៍ធីងធោង ងើបមកបានបាត់អ្នកដែលនៅជាមួយខ្លួនកាលពីយប់មិញទៅហើយ ប្រហែលជានាយកបានត្រឡប់ទៅវិញទៅពីព្រឹកមកម្លេះ។គេប្រញាប់ដើរទៅរកទឹកផឹក ព្រោះមិនទាន់ស្វាងជាតិស្រាកាលពីយប់ ដើរមកដល់តុបាយបានឃើញអាហារមួយថាសដែលមានម្ហូបគ្រប់មុខទុកជាអាហារពេលព្រឹក ថែមទាំងមានក្រដាស Note មួយទុកនៅលើនោះទៀតផង។
     កាយតូចយកវាមកអានរួចញញឹមម្នាក់ឯង សម្លឹងម្ហូបនៅក្នុងចានបាយទាំងអស់នោះដោយអារម្មណ៍កក់ក្ដៅ។ថេយ៉ុង ជាអ្នកធ្វើវាដោយផ្ទាល់ដៃ និងសម្រាប់គេតែម្នាក់ ថែមទាំងបានសរសេរពាក្យផ្ដាំផ្ញើយ៉ាងផ្អែមល្អែងមុននឹងចាកចេញទៅទៀតផង។
     ហូស៊ុក ដាក់ក្រដាស Note នោះចោលទៅលើតុសិន ដើរទៅយកទឹកផឹកមុននឹងត្រឡប់មកអង្គុយញ៉ាំបាយវិញ។គេញ៉ាំបាយម្នាក់ៗទាំងអួលដើមក រសជាតិអាហារមួយពេលនេះ មិនខុសពីអាហារដែល ជីមីន ធ្លាប់ធ្វើអោយគេញ៉ាំឡើយ។មិនដឹងថាមកពីគេខ្លួនឯងនឹកដល់ ជីមីន ខ្លាំងហួសហេតុពេក ទើបសូម្បីតែញ៉ាំបាយក៏នឹកទៅដល់នាយដែរ។
     ស្របពេលកំពុងតែធ្លាក់ចូលជ្រៅទៅក្នុងការគិតដ៏ស្មុគស្មាញ ហូស៊ុក ទទួលបានទូរស័ព្ទដែលមិនដឹងជាអ្នកណាខលមក។គេដើរទៅយកទូរស័ព្ទ ដឹងថាលេខនេះខ្លួនមិនធ្លាប់ស្គាល់ យ៉ាងណាគេនៅតែចុចទទួលដដែល។កាយតូចប្រញាប់និយាយរកអ្នកម្ខាវទៀតមុន÷
     « ហាឡូ!? »
     << ខ្ញុំគឺបូរ៉ាម >>
     ហូស៊ុក ទម្លាក់ទឹកមុខចុះប្រែជាមាំនិងស្មើភ្លាមៗតែម្ដង ថែមទាំងរៀបចុចបិទថែមទៀត ព្រោះគេមិនចង់ពាក់ព័ន្ធជាមួយមនុស្សដែលបំផ្លាញក្ដីសុខរបស់គេឡើយ។
     <<កុំទាន់ចុចបិទ!ខ្ញុំមានរឿងចង់និយាយជាមួយឯងតែពីរនាក់ >> នាងហាក់ដូចជាដឹងអំពីគោលបំណងរបស់ហូស៊ុកច្បាស់ណាស់ ទើបប្រញាប់ហាមឃាត់។
     « តែខ្ញុំគ្មានទេ! »
     << ឯងមិនមានតែខ្ញុំមាន!វាជារឿងរវាងខ្ញុំនិង ជីមីន >>
     « នាងចង់អញ្ជើញខ្ញុំអោយទៅចូលរួមពិធីមង្គលការរបស់នាងមែនទេ? » ហូស៊ុក សួរបែបឌឺដង កន្លងមកគេគិតថាអ្នកទាំងពីរកំពុងនៅទាក់ទងគ្នា។
     << ពួកយើងបានបែកគ្នាយូរហើយ >>
     ហូស៊ុកភ្ញាក់ព្រើត ព្រោះវាខុសពីការគិតរបស់គេ។បូរ៉ាមនាងព្យាយាមបញ្ចុះបញ្ចូលអោយហូស៊ុកព្រមតាមខ្លួន ដោយលើកហេតុផលមួយដ៏សមស្រប÷
     << ខ្ញុំគ្មានបំណងអ្វីអាក្រក់ឡើយ គឺគ្រាន់តែចង់អោយឯងឈប់យល់ច្រឡំជាមួយនិងជីមីនតែប៉ុណ្ណោះ >>
     កាយតូចនៅស្ងៀម គេក៏ចង់ដឹងដូចគ្នាដែរថានាងមានរឿងអ្វីចង់និយាយបកស្រាយ ទីបំផុតគេសម្រេចចិត្តអោយនាងមកជួបគេឥឡូវនេះនៅទីនេះភ្លាមៗតែម្ដង។បូរ៉ាម បានយល់ព្រមដោយមិនសុញសាញច្រើន ក្រោយបញ្ចប់ការសន្ទនាមិនដល់សាមសិបនាទីផង នាងបានមកចុចកណ្ដឹងនៅមុខផ្ទះរបស់ ហូស៊ុកពិតប្រាកដមែន។
     ហូស៊ុកចុះទៅទទួល រួចហៅនាងទៅអង្គុយនិយាយគ្នានៅសួនច្បារខាងក្រោយផ្ទះ។
     « ខ្ញុំមិនចម្លែកចិត្តទៀតទេដែល ជីមីន នៅតែស្រលាញ់លោក » នាងឃើញសភាព ហូស៊ុក ស្លៀកខោអាវកាលពីយប់មិញ នាងក៏ដឹងថាគេស្រស់ស្អាតខ្លាំងប៉ុណ្ណា អ៊ីចឹងទេតើបានជា ជីមីន ស្រលាញ់គេខ្លាំងដកចិត្តមិនរួច។
     « នាងនិយាយអ្វី? » សាមីខ្លួនចងចិញ្ចើមរបៀបមិនយល់ន័យ។
     « លោកស្អាតបែបនេះដល់ថ្នាក់ខ្ញុំជាមនុស្សស្រីនៅតែចង់ចាប់ចិត្ត!ទម្រាំតែ ជីមីន សង្សារលោករាប់ឆ្នាំ? » នាងគ្មានបំណងបង្អាប់ឬបញ្ជោរ គ្រាន់តែនិយាយការពិតតែប៉ុណ្ណឹង។
     រាងតូចសើចដើមក តបទៅទាំងញញឹមមិនសម÷
     « នាងសរសើរខ្ញុំពេកហើយ »
     « ខ្ញុំអត់បានសរសើរលោកទេ!គ្រាន់តែនិយាយពាក្យពិតតែប៉ុណ្ណឹង »
     « នាងមកទីនេះដើម្បីតែនិយាយរឿងហ្នឹងទេឬ? »
     « មានរឿងជាច្រើនទៀត!តែមិននឹងខ្ញុំនិយាយរឿងទាំងអស់នោះជាមួយនឹងលោកៗត្រូវតែឆ្លើយសំណួររបស់ខ្ញុំសិន »
     ហូស៊ុកអេះអុញកាន់តែមិនយល់ មិនដឹងថានាងមិនទីនេះបំណងអ្វីអោយប្រាកដនោះទេ ប្រញាប់និយាយចូលសាច់រឿង÷
     « ឆាប់សួរមក »
     « លោកនៅស្រលាញ់ ជីមីន ឬអត់?បើលោកអស់ចិត្តពីគេហើយខ្ញុំគិតថាខ្ញុំមិនចាំបាច់បកស្រាយអ្វីឡើយ »
     ស្រីស្រស់លើកជើងអង្គុយគងប្រទាក់ខ្លារបៀបមិនខ្វល់ ខុសពីរាងតូចកំពុងគាំងរកអ្វីមកតបលែងបាន។គេខ្លួនឯងនៅមិនយល់ច្បាស់ពីចិត្តខ្លួនឯង ចង់អោយគេឆ្លើយជាមួយនាងបែបណា?
     « ឆ្លើយតាមត្រង់មកខ្ញុំមិនថាអ្វីទេ!យ៉ាងហោចណាស់ខ្ញុំនិងគេបានបែកគ្នាទៅហើយ »     
     ដោយឃើញ ហូស៊ុក នៅតែអេះអុញ នាងកាន់តែជ
ចម្រុញទឹកចិត្ត រហូតដល់ពេលមួយដែល ហូស៊ុក ព្រមទទួលយកនូវការពិត។គេមិនបានឆ្លើយតបទៅនាងវិញទេ គេគ្រាន់តែងក់ក្បាលយឺតៗប៉ុណ្ណោះ ហាក់ដូចជាកំពុងខ្មាសបេះដូងខ្លួនឯងក៏ដូចជានាងដែរ។
     បូរ៉ាម នាងលួចអស់សំណើច ថែមទាំងធ្លាប់លួចគិតថា ហូស៊ុក ជាមនុស្សចិត្តដាច់ដល់ម្លឹងប្រហែលគេអស់ចិត្តពី ជីមីន យូរណាស់ហើយ តែនេះមានឯណាបែរជាងក់ក្បាលធ្វើមុខឡេងឡង់ៗទៅវិញ។
     « ខ្ញុំចង់ឮវាចេញពីមាត់លោកដោយផ្ទាល់ »     
     ពេលនេះគឺជាវេណរបស់នាងដើម្បីបកអាក្រាតពីអារម្មណ៍របស់ ហូស៊ុក ចំណែកអ្នកដែលត្រូវគេធ្វើបាបកំពុងតែក្រពុលមុខ ឆ្លើយទាំងគំហកៗព្រោះរៀបរឹកមិនត្រូវ÷
     « ខ្ញុំនៅតែស្រលាញ់ ជីមីន!ពេញចិត្តនាងឬនៅ? » ដោយសារតែខ្នាញ់នឹង បូរ៉ាម ខ្លាំងពេក ហូស៊ុកសម្រេចចិត្តស្រែកយ៉ាងឮទាំងមុខជូរហួញគួរអោយចង់សើច។
     « ល្អ!បើបែបនេះខ្ញុំនឹងប្រាកដចិត្តហើយថាលោកនិង ជីមីន នៅតែអាចត្រឡប់មកដូចដើមបាន » នាងបន្តទាំងញញឹមស្រាល ហាក់ដូចជាមិនបានស្ដាយក្រោយនៅពេលដែលសម្រេចចិត្តធ្វើរឿងនេះ។
     កាលពីថ្ងៃនោះ នាងនិង ជីមីន មិនបានមានអ្វីៗជាមួយគ្នា គ្រប់យ៉ាងគឺនាងជាអ្នកបង្កើតមកដើម្បីចង់យកឈ្នះអ្នកគ្រប់គ្នាតែប៉ុណ្ណឹង។ដំបូងឡើយគិតថាបើធ្វើបែបនេះអាចនឹងចងជើង ជីមីន ទុកបាន ចុងក្រោយនាងនៅតែមិនអាចដដែល។ជីមីន បែរជាបង្ហាញថាស្អប់នាងកាន់តែខ្លាំង គេកាន់តែខឹងពេលដឹងថានាងជាដើមហេតុនៃរឿងគ្រប់យ៉ាង ថែមទាំងធ្វើអោយ ហូស៊ុកបោះបង់គេចោលថែមទៀត។
     ពេលនោះនាងយល់ហើយថា ជីមីន មិនមែនជាកម្មសិទ្ធផ្ដាច់មុខរបស់នាងនោះទេ ទើបសម្រេចចិត្តដោះលែងគេទៅ និងមកបកស្រាយរឿងគ្រប់យ៉ាងទៅដល់ហូស៊ុក កុំអោយគេស្អប់ ជីមីន បន្តទៀត ថែមទាំងសន្យាថានឹងធ្វើអោយអ្នកទាំងពីរត្រឡប់មកដូចដើមវិញ។
     ហូស៊ុក មិនបានដឹងទេថារាល់ពាក្យសន្ទនារវាងគេនិង បូរ៉ាម និយាយគ្នាអំបាញ់មិញបានឮទៅដាក់ត្រចៀក ជីមីន គ្រប់ម៉ាត់ទាំងអស់។បូរ៉ាម បានខលទៅ ជីមីន ចោល ព្រោះចង់អោយគេស្ដាប់ បន្ទាប់មកក៏អាចសប្បាយចិត្តបានហើយ។ជីមីន សម្ងំស្ងៀមស្ដាប់យ៉ាងយកចិត្តទុកដាក់ បេះដូងវិញកំពុងតែលោតញាប់ខុសចង្វាក់ ជាពិសេសមកដល់ប្រយោគដែល បូរ៉ាម សួរទៅកាន់ ហូស៊ុក ថានៅស្រលាញ់ខ្លួនឬអត់។
     ក្រោយពេលទទួលបានចម្លើយ គេស្រែកហ៊ោសប្បាយចិត្តតែឯងព្រោះទប់អារម្មណ៍លែងបាន។ចំណែក ហូស៊ុក វិញមិនបានដឹងរឿងអ្វីទាំងអស់ គេទើបតែភ្ញាក់ផ្អើលមួយតង់ទៀតពេលដឹងថារឿងគ្រប់យ៉ាងមិនដូចអ្វីដែលខ្លួនគិត ជីមីន បានព្យាយាមប៉ះប៉ូវគ្រប់យ៉ាង។
     « ខ្ញុំពិតជាសុំទោស » បូរ៉ាម ឧទានយ៉ាងសោកស្ដាយ ខឹងស្អប់ខ្លួនឯងមិនស្ទើរដែលប្រព្រឹត្តរឿងមិនគប្បីចំពោះ ហូស៊ុក។
     « នាងកុំសុំទោសខ្ញុំអី » ដំបូងគិតថាខ្លួននឹងស្អប់នាងអស់មួយជីវិត ពេលនេះស្រាប់តែលូកដៃទៅចាប់ដៃរបស់នាងដើម្បីលួងលោមនាងទៅវិញ។
     « លោកមិនខឹងនឹងខ្ញុំទេឬ? » នាងក្រមុំចាប់ផ្ដើមរលីងរលោងទឹកភ្នែក ហើយក៏យំហ៊ូពេល ហូស៊ុកងក់ក្បាលមកកាន់ខ្លួន។
     « អរគុណណាស់!អរគុណដែលមិនស្អប់ខ្ញុំ »
     ហូស៊ុកមិនដឹងថាគួរតែធ្វើបែបណាមានតែចូលទៅអោបលួងលោមនាងយ៉ាងថ្នាក់ថ្នម អារម្មណ៍ខឹងស្អប់រលាយបាត់ទៅមួយរំពេច។បូរ៉ាម នាងកាន់តែស្ដាយក្រោយបន្ថែមមួយកម្រិតទៀត នាងអោប ហូស៊ុកលួចពោលពាក្យសុំទោសក្នុងចិត្តម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយ។
     កាយតូចបានលើកលែងទោសអោយនាង ថែមទាំងបបួលនាងធ្វើជាមិត្តនឹងគ្នាទៀត គេអរគុណនាងដែលធ្វើអោយគេធូរស្បើយចិត្តចំពោះរឿងទាំងអស់នោះ។មិនថាមនុស្សឬសត្វ នៅតែធ្លាប់សាងកំហុស អ្វីដែលសំខាន់នោះគឺចេះកែប្រែទោះមិនបានទាំងស្រុង យ៉ាងហោចណាស់ក៏គ្រាន់បែរជាការមិនហ៊ានទទួលស្គាល់នូវការពិតនោះទេ។មួយវិញទៀតគឺជាការអន់អោន បើសិនជាគុំគួននិងស្អប់គ្នាខ្លាំងពេក ជីវិតរបស់យើងគ្មានទេពាក្យថាស្ងប់សុខ។
     បូរ៉ាម បានលា ហូស៊ុក ត្រឡប់ទៅវិញបន្ទាប់ពីនិយាយគ្នាចប់។មកដល់ក្នុងឡានភ្លាម នាងបានខលទៅ ជីមីន សារជាថ្មី÷
     « បងអាចសប្បាយចិត្តបានហើយ! »
     << បងអរគុណខ្លាំងណាស់ >> ស្ដាប់តែសម្លេងរបស់នាយក៏ស្មានដឹងថាសប្បាយចិត្តកម្រិតណាដែរ។
     « ចាត់ទុកថាខ្ញុំសងទៅបងវិញចុះ!ភារកិច្ចរបស់ខ្ញុំចប់ហើយ យប់នេះខ្ញុំនឹងទៅរស់នៅអូស្ដ្រាលីហើយ » ទោះបីគ្រប់គ្នាពិតជាបានអន់អោនអោយខ្លួន នាងនៅតែខ្មាស់ខ្លួនឯងដដែល។
     ជីមីន មិនបានហាមឃាត់ ជំនួសមកវិញគេបានលើកទឹកចិត្តនាងកុំអោយគិតច្រើន មិត្តភាពរវាងពួកគេពេលនេះដូចជាបងប្អូននឹងគ្នាអ៊ីចឹង។ស្រស់ស្រីនិយាយអរគុណទៅកាន់ ជីមីន ម្ដងហើយម្ដងទៀត ថែមទាំងចម្រុញទឹកចិត្តអោយគេទៅអង្វរ ហូស៊ុក សុំជានាសារជាថ្មី។

To be continued...

YOU BROKE ME FIRST Where stories live. Discover now