The Millionaire's Wife (Compl...

By TAEEHWA

100K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... More

Part1
Part2
Part3
Part4
Part5
Part6
Part 7
Part 8
Part9
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part24
Part25(ត)
Part26
Part26
Part27
Part28
Part29
Part30
Part31
Part32
Part33
Part 34
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part 35

1.6K 67 1
By TAEEHWA

«ឆឺស!!ធ្វើដូចយើងជំពាក់លុយ»Taehyungក្រោក
ចេញពីសាឡុងធ្វើមិនដឹង ខ្ជិលតបតជាមួយណាស់។
«គំរិះ!!!»Jungkookនិយាយតិចៗញាក់មុខញាក់
មាត់ពេបជ្រេញនឹងអ្នកដែលក្រោកចេញមុននេះ។
បន្ទាប់ពីសង្រ្គាមពាក្យសម្តីបានបញ្ចប់ ពួកគេទាំង
អស់គ្នាបានផ្លាស់សម្លៀកបំពាក់សម្រាប់ចុះលេងទឹក
សមុទ្ររៀងៗខ្លួន។ គូស្នេហ៍មួយគូ ជាមួយនឹងប្តីប្រពន្ធ
មួយគូ បានបណ្តើរត្រសងគ្នានៅលើឆ្នេរខ្សាច់ សម្លឹងមើលទៅផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដាច់កន្ទុយ
ភ្នែក។ខ្យល់បរិសុទ្ធបក់ផាត់មកប៉ះរាងកាយរាងតូច
ដែលត្រូវដៃក្រាស់ក្រសោបឱបនាងពីក្រោយខ្នង
«ពិតជាស្រស់ស្រាយណាស់»Chouninញញឹមឱប
ចង្កេះរាងសង្ហាររួចផ្តេកក្បាលកើយលើទ្រូងគេ
ដោយត្រដុសតិចៗយ៉ាងមានក្តីសុខ កក់ក្តៅបំផុត។

រសៀលជ្រាលជេរបន្តិច អាកាសធាតុអំណោយផល
មិនក្តៅហួតខ្លាំង។ពួកគេជ្រកក្រោមឆ័ត្រធំមួយថេយ៉ុងប្របខ្លួនលើកៅអីផ្អែកដែលដាក់បន្ទាបល្មមនឹងកើយដៃមើលទៅផ្ទៃសមុទ្រឃើញ ។រាងស្តើយកំពុងវាគើមលើទ្រូងគេ ចាប់ហែកថ្ពាល់ប្តីញីញក់លេងមិនឈប់

«K'taeថ្ងៃនេះសង្ហារណាស់ ហ៊ឹកៗ»ស្រីតូចសើច
ជ្រួញច្រមុះ ដៃក្តិចថ្ពាល់ថេយ៉ុងប៉ាត់ៗទាំងគ្រឺតក្នាញ់។
«Chou!!!ក្តិចបងខ្លាំងម៉្លេះ...ឈឺណា៎»គេរអ៊ូរតិចៗខណៈដៃមាំទាំងគូឱបចង្កេះតូចមកផ្អឹបនឹងខ្លួនគេជាប់

«មកពីបងគួរឱ្យក្នាញ់ពេក»នាងចាប់ក្រសោបមុខគេ
ជាប់មុននឹងឱនថើបបបូរមាត់ក្រាស់បន្តិច រួចផ្តេកខ្លួន
គេងពីលើទ្រូងគេ។ឱ្យតែរវើកអញ្ចឹងទៅហា៎ បន់ឱ្យ
បាក់កៅអីធ្លាក់បាក់ចង្កេះទាំងពីរនាក់ទេអញ។

«អូន...»ថេយ៉ុងបង្អូសសម្លេងហៅប្រពន្ធ ស្របពេល
ដៃអង្អែលលើសាច់ខ្នងដែលល្ហល្ហេវ ព្រោះនាងពាកឈុតBikiniអាវចងខ្សែទាក់កនឹងខ្នងបន្តិច រាងកាយ
ស្រឡូនតូចត្រូវគេស្ទាបអង្អែលឡើងសុះសាច់។
«ចាស៎???»ស្រីច្រម៉ក់ងើបមុខឆ្លើយបន្តិច រួចក៏ជ្រុប
មុខចុះវិញ
«ស្អីគេទន់ៗប៉ះទ្រូងបងនឹង?»ថេយ៉ុងសួរឡើងដោយ
ញញឹមចុងមាត់តិចៗ
«ឯណា?ស្អីគេ?មិនឃើញផង»Chouninច្រត់ដៃ
បង្ហើបខ្លួនដើម្បីរកមើលរបស់ដែលគេនិយាយថាទន់
មុននេះ
«គ្មានអីផង!!!»
«មិញវានៅលើទ្រូងបង តែពេលអូនក្រោកទៅវាក៏
តាមអូនបាត់»គេសើចញឹមៗ ភ្នែកសម្លឹងមើលដើម
ទ្រូងធំហួសមាឌដែលសង្ងំលាក់ខ្លួននៅក្នុងអាវនាង
«ផាច់!!!»បាតដៃតូចវាយលើទ្រូងមាំរបស់គេបន្តិច
ហើយក្តាប់មាត់សម្លក់

«ឆ្កួតមែន...បងដឹងហើយតែបងធ្វើពើរ»
«អត់ពាក់អាវក្នុង បងខាំឱ្យរហែកអាវចាំមើល!!!»
ស្របសម្តីគេខាំមាត់គ្រឺតភ្នែកសម្លឹងក្រោមមិនឈប់
អត់មិនបានដាក់កណ្តាលហ្វូងនឹងអាលូវ។
«ពាក់ឈុតនេះ គេមិនចាំបាច់ពាក់អាវក្នុងទេ»
«អូនចង់ពាក់ក៏បងមិនឱ្យពាក់ដែល សុទ្ធៗអញ្ចឹងហើយ ព្រោះរបស់ពិតវាធំស្រាប់ ហ៊ិស»ចប់សម្តីគេ
សើចដើមកតិចៗ ព្រមទាំងជ្រុបមុខឈ្មុលទ្រូងនាង
តិចៗទាំងក្នក់ក្នាញ់ជាខ្លាំង
«ថេកុំធ្វើអញ្ចឹងមើល...ខ្មាស់គេ»
«ខ្មាស់អី ប្តីប្រពន្ធយើងតាស៎ បងឃើញបារាំងគេបឺតស្រស់មិននិយាយផង»
«អួយ៎...ថេយ៉ុង»Chouninខំប្រឹងរបេះទាញដៃគេចេញពីចង្កេះ តែTaehyungគេមិនព្រមលែង ធ្វើ
ឱ្យនាងធ្មួលធ្មេញរមួលពេលខ្លួន។
«ស្អប់ណាស់!!!»នាងតូចឧទានឡើងទាំងញញឹមអឹម
អៀន ប៉ុន្តែក៏ធ្វើមុខខឹងងរងក់ដាក់គេមួយរំពេច ខណៈនោះរាងក្រាស់ក៏ព្រមលែង។

អ្នកបម្រើអាហារនៅទីនោះ បានលើកថាស់ដែល
មានកែវទឹកក្រូចជាមួយនឹងផ្លែឈើស្រស់ដែល
គេបានចិតរួចជាស្រេច លើកយកមកដាក់លើ
កម្រាលរាបស្មើក្បែរដៃJungkookនឹងYuna។
អ្នកទាំងពីអង្គុយមិនឆ្ងាយពីប្តីប្រពន្ធនោះប៉ុន្មានទេ
គម្លាតគ្នាប្រមាណជា5ម៉ែត្រប៉ុណ្ណឹង
«ពួកគេផ្អែមល្ហែមណាស់ជុង ឃើញអញ្ចឹងអូនចង់តែ
រៀបការឱ្យឆាប់ៗ»Yunaងាកទៅមើលមួយគូនោះ
បន្តិចមុននឹងបែរមកនិយាយជាមួយអ្នកកម្លោះ
«មិនយូរទៀតទេ អូនរងចាំបន្តិចទៅ»Jungkook
ចាំស្មាតូចមកឱបរួចថើបសក់នាងតិចៗ

«អ្ហាយ៎!!!»សម្លេងស្រែកចាចនាំឱ្យJungkookនឹង
Yunaភ្ញាក់ព្រើតរួចងាកទៅរកប្រភពសម្លេង។

«ថេដាក់អូនចុះ...អូនចុះងូតខ្លួនឯង»នាងស្រែងបណ្តើយកដៃវាយទ្រូងគេដឹបៗ ស្រែកខ្លាំងៗដូចគេចាប់នាងយកទៅលក់អញ្ចឹង

«បងនឹងបោះអូនចូលសមុទ្រឱ្យឆ្លាមស៊ី»Taehyung
គម្រាមនាងជាមួយនឹងសម្លេងបញ្ចើចបញ្ជោះ ព្រោះ
មុននេះគេខឹងនឹងនាងដែលលួចមើលប្រុសបារាំងមិនដាក់ភ្នែក។ នាងតូចទធាក់ជើងខ្វៃៗរើចរអឹកក្នុងរង្វង់
ដៃគេ។Jungkookក្រលេកឃើញក៏រត់ទៅធាក់គូថ
Taehyungពីក្រោយមួយទំហឹង បណ្តាលឱ្យពួកគេ
ធ្លាក់ទឹកចូលទឹកប្រូងទាំងពីនាក់។

«សមមុខហើយ..ខិខិ»Chouninសើចកាច់កបង្ហាញ
ធ្មេញសស្ញេញ ដៃស្រវាតោងកគេជាប់។
«សាំអាហ្គុកណាស់»គេងាកសម្លក់មុខជុងហ្គុក គេក៏
ញាក់ចិញ្ចើមដាក់វិញ រួចដើរសំដៅទៅរកYunaចាប់
លើកបីនាងមកលេងទឹកជាមួយនឹងពួកគេរហូតដល់
ល្ងាច។ កំឡុងពេលនេះគ្មានពាក្យថាខឹងស្អប់គឺមានតែភាពសប្បាយរីករាយជាមួយគ្នា ពោរពេញទៅក្តីសុខដែលបង្ហាញឱ្យឃើញតាមរយៈស្នាមញញឹម នឹងភាពស្និតស្នាលរបស់ពួកគេ ជារសជាតិម៉្យាងនៃជីវិត ដែលផ្អែមស្អិតរមួតដូចជាទឹកឃ្មុំ។__(Skip)

____
៚ពេលយប់
រាងកាយស្រឡូនស៊ិចស៊ីបានបោះជំហ៊ានស្មើៗកាត់
ពីបន្ទប់មួយហួសទៅបន្ទប់មួយ Naniដើរបណ្តើរ
ដៃលូកយកទូរស័ព្ទចេញពីកាបូបដើម្បីខលទៅ
នរណាម្នាក់ រហូតទៅដល់បន្ទប់មួយទើបនាងឈប់
ត្រង់នោះបន្តិច លើកទូរស័ព្ទដាក់ផ្ទប់នឹងត្រចៀក
«ខ្ញុំមកដល់តាមការណាត់របស់លោកហើយ»សម្តី
សម្តៅរបស់នាងមិនដែលប្រែ គឺពុតត្បុតលាក់ល្បិច
(បើកទ្វាចូលមក ខ្ញុំមិនបានចាក់គន្លឹះទេ)អ្នកខាងក្នុង
ទូរស័ព្ទបានតបយ៉ាងដូច្នេះ ទើបនាងប្រើកម្លាំងរុញ
ទ្វាចូលទៅខាងក្នុង។

«ក្រាក!!!»ទ្វារបានបើកបង្ហាញឱ្យឃើញរាងរូវរបស់
អ្នកកម្លោះសង្ហារឈរសន្ធឹងខ្លួនបែរខ្នងធំទទឹងមាំមក
កាន់នាង គេពាក់អាវពណ៌ខ្មៅបញ្ចាក់ពីមហិច្ឆតាខ្លួន

«ខ្ញុំឆ្ងល់ពិតមែន ហេតុអ្វីលោកជ្រើសរើសការណាត់
នៅសណ្ឋាគារក្បែរមាត់សមុទ្រទៅវិញ»ស្របសម្តី
Naniនាងក្រលែងខ្លួនរលាក់ជើងដើរទៅអង្គុយលើ
សាឡុងប្រណីតដោយលើកជើងគងអន្ទាក់ខ្លា។
«កុំសួរច្រើន»Dejoonបង្វែរមុខមកនិយាយមុន
នឹងបែរទៅវិញហើយបន្តជក់បារីអេឡិចត្រូនិចដែល
នៅក្នុងដៃគេបន្ត ភ្នែកសម្លឹងមើលទៅក្រៅកញ្ចក់បង្អួច។
«ហឹម...ខ្ញុំចង់ឱ្យលោកប្រញាប់និយាយរឿងដែល
លោកចង់ធ្វើមក»Naniពេបមាត់រំលឹកដល់មនុស្សដែលនាងស្អប់នឹងមនុស្សដែលនាងស្រលាញ់
ស្រម៉ៃមើលទិដ្ឋភាពដែលនាងមិនចង់ឃើញពេលដែលពួកគេមានក្តីសុខជាមួយគ្នា។នាំឱ្យ
ចិត្តគំនិតនាង ចង់តែបំបែកពួកគេឱ្យឆាប់ៗ...Nani
សម្លឹងផែនខ្នងគេយ៉ាងយូរទម្រាំដាច់ចិត្តសួរ

«ចុះលោកទាមទារការដោះពីខ្ញុំ តើវាជាការដោះដូរ
អ្វីទៅ ឆាប់និយាយមក»Naniសួរទៅកាន់គេ

«នាងចង់បំបែកបំបាក់ពួកគេខ្លាំងយ៉ាងហ្នឹង?»
«ពិតមែនហើយ!!!បើមិនអញ្ចឹងស្មានតែខ្ញុំព្រមមក
ជួបលោកដល់ទីនេះ?»Naniឆ្លើយតបដោយមិន
លាក់លៀម ហេតុតែចង់ឱ្យពួកគេព្រាត់ប្រាស់សុខ
ចិត្តបោលក្បាលមករកគេទាំងគ្មានញញើតខ្លាច។

Dejoonងាកមុខសម្លឹងមើលNaniម្តងទៀត តែលើកនេះគេស្រាប់តែបង្ហាញស្នាមញញឹមចម្លែកម្យ៉ាងមកកាន់នាង ព្រមទាំងបោះជំហ៊ានយឺតៗ
ចូលកាន់តែជិតមុននឹងដាក់ខ្លួនអង្គុយក្បែរNani
«ព្រហើន!!!»Naniសម្លក់មុខអ្នកកម្លោះពេលដែលគេដៃឆៅហ៊ានឱបចង្កេះនាងដោយគ្មានការអនុញ្ញាត
«ហឹស...សុំសសើរ!!!នាងហ៊ានខ្លាំងណាស់»
គេសើចចុងមាត់បែបចម្អកឱ្យNani ខណៈដៃកំពុងតែទម្លាក់ដៃអាវចេញពីស្មាតូច។Naniលេបទឹកមាត់
ចូលពោះក្អឹកអង្គុយតម្រង់ខ្លួនរឹងដូចដុំថ្ម ថ្ងាសក៏ចាប់ផ្តើមហូរញើស

«ចង់ធ្វើស្អី!!!ឆាប់និយាយសាច់ការមក»
«ចុះបើជំហ៊ានដំបូងខ្ញុំដាក់លក្ខខណ្ឌថានាងត្រូវតែ
ប្រគល់ខ្លួនឱ្យខ្ញុំ...»
«អត់ទេ...»
គេនិយាយមិនទាន់ចប់ផងNaniក៏ស្រែកប្រឆាំងភ្លាម
ថែមទាំងស្ទះងើបប៉ុន្តែមិនបានដូចចិត្តខណៈដែល
Dejoonទាញដៃនាងត្រឡប់មកអង្គុយវិញ
«បើនាងមិនព្រម!!!ខ្ញុំក៏មិនជួយនាងឱ្យយកអាថេមក
វិញបានដែរ!!!»Dejoonស្រែកគំហកគម្រាមនាង
ទឹកមុខកំណាចអមជាមួយនឹងចំហាយឃោរឃៅ
គេចាប់ដៃស្រីា្រសស់សង្កត់ទៅលើសាឡុងជាប់។
Naniដកដង្ហើមញាប់ៗសម្លឹងមុខគេមិនព្រិច ខួរ
ក្បាលនាងកំពុងតែធ្វើការសម្រេចចិត្ត មិនដឹងថានាង
គួរធ្វើរឿងបែបនោះឬអត់ទេ
«ខ្ញុំមិនចូលចិត្តការរងចាំ!!!បើនាងមិនពេញចិត្តសំណើនេះទេ ក៏ចេញទៅវិញទៅ»Dejoonដាក់
សម្ពាធឱ្យនាងយ៉ាងតឹងតែង តើនាងនឹងសម្រេចចិត្ត
បែបណា?

«ក៏បាន...ខ្ញុំយល់ព្រម»Naniយល់ព្រមនឹងគេទាំងងាកមុខចេញហើយបិទភ្នែកជិត។ឥទ្ធិពលនៃការងប់ងល់ឈ្លក់វង្វេងខ្លាំងពេក ធ្វើឱ្យស្រីម្នាក់នេះបាត់បង់ភាពជាម្ចាស់លើខ្លួនឯង ហ៊ានប្រគល់ខ្លួន
ប្រាណឱ្យគេ ដោយគ្មានពាក្យថាស្តាយក្រោយ។
ឱ្យតែបានថេយ៉ុងត្រឡប់មកវិញ នាងសុខចិត្តធ្វើទង្វើ
ថោកទាបយ៉ាងនេះ បើសិននាងបានគេមកវិញមែន
ប៉ុន្តែខ្លួនបានប្រឡូកប្រឡាក់ជាមួយគេទៅហើយ
តើនឹងន័យអ្វីទៅ?នាងល្ងង់ពេកហើយ!!!

«ហិស!!!»Dejoonញញឹមត្រេកអរ របស់បានមកដល់ក្នុងដៃហើយគេក៏មិនទុកយូរដែរ។ Dejoonចាប់សម្រាតសម្លៀកបំពាក់របស់Nani
ចេញរួមទាំងរបស់ទើសទាល់នៅលើខ្លួនគេផង បន្ទាប់ក៏ចាប់ផ្តើមបង្កាត់ភ្លើងក្តៅគគុកនៅលើ
សាឡុងជាមួយនឹងនាងរហូតទាល់តែគេឆ្អែតឆ្អន់។

Continue Reading

You'll Also Like

8.7K 363 31
រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារដូវកាលចុងក្រោយនៃស៊េរី ម្ចាស់បេះដូងម៉ាហ្វ...
45.8K 1.6K 57
ស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមក...
6K 345 13
ស្នេហ៍កើតចេញពីមនុស្សដែរមិនធ្លាប់ស្គាល់គ្នាគេលួចស្រឡាញ់មនុស្សស្រីដែរមានចារិកកោងកាចមិនស្គាល់អ្នកណាតើអាចទេដែរនាងឆ្លើយយល់ព្រមនឹងគេ? 21/12/2020 ជីមីន...
2.7K 148 10
"ស្នេហាគញស្នេហ៍ឆ្មាកណ្តុរ នាមជាគូដណ្តឹងតែក្នុងចិត្តនឹងបេះដូងមិនដែលគិតថានឹងចង់ស្រឡាញ់គ្នាឡើយ ស្នេហាបង្ខិតបង្ខំនិយមន័យសាបរលាប"