Part40

1.5K 63 0
                                    

Naniបង្កាត់ភ្លើងស្នេហ៍តែម្នាក់ឯង ថែមទាំងទម្លាក់
បបូរមាត់បឺតជញ្ជក់ថើបTaehyungសព្វពេញរាងកាយ។ កន្លងផុតទៅមួយសន្ទុះធំទើបនាងឈប់
សម្រាកដោយទម្លាក់កាយផ្តេកក្បាលគេងឱបរឹតរួច
គេពេញៗដៃយ៉ាងមានក្តីសុខ។
  «ហឹមមម»ស្នូរខ្យល់ដកដង្ហើមធំរបស់ថេយ៉ុងក៏បាន
បន្លឺឡើង ត្របកភ្នែកក្រាស់មួយគូរចាប់ផ្តើមកម្រើក
តិចៗ ថេយ៉ុងបើកភ្នែកសន្សឹមៗ មានអារម្មណ៍ថា
ក្បាលរបស់គេកំពុងតែឈឺណែនស្ពឹក ព្រោះមិនទាន់
អស់កំសួលជាតិស្រា គេប្រែរខ្លួនបន្តិចក៏មានអារម្មណ៍
ថាដូចជាមានដៃមនុស្សស្រីកំពុងតែឱបទ្រូងគេជាប់។
  «Nani???»Taehyungគំហកតឹងសសៃកឡើង
ភ្លាត់សម្លេងពេលដែលភ្ញាក់ដឹងខ្លួនមកភ្លាមក៏ក្រឡេក
ឃើញស្រីដែលគេមិនចង់ជួបមុខកំពុងតែគេងឱបគេ

ការភ្ញាក់ផ្អើលម្តងនេះពិតជាមិនធម្មតា ខណៈដែលគេ
ស្ទុះក្រោក ក៏ចាប់អារម្មណ៍ថានៅលើខ្លួនគេគឺ
ននោលគោកគ្មានសម្លៀកបំពាក់ ក៏រហ័សទាញ
កន្សែងពោះគោដែលនៅក្បែរដៃមករុំស្លៀក មុននឹង
សម្រូតខ្លួនចុះពីលើគ្រែដើរទៅទាញកាំភ្លើងចេញពី
ថតតុមកតម្រង់រកស្រីឥតកេរ្ត៍ខ្មាស់ដែលគេងគ្របភួយនៅលើពូក

   «ឆាប់ចុះពីលើពូកភ្លាម!!!»រាងក្រាស់ស្រែកសម្លុត
មុខមាំឃោរឃៅ ដៃក្តាប់កាំភ្លើងយ៉ាងនឹងថ្កល់ កែវ
ភ្នែកកំណាចកំពុងតែចាក់ស្រេះក្នុងខួររបស់Nani។
  «ថេយ៉ុង...»នាងហៅឈ្មោះគេដោយសម្លេងញ័រៗ
យកភួយឃ្លុំរាងកាយ ទម្លាក់ជើងចុះពីពូកយ៉ាងប្រញាប់ប្រញាល់
  «នាងមិនចេះរៀងចាលទេឬយ៉ាងម៉េច?ឬក៏សាកជា
មួយគ្រាប់កាំភ្លើងខ្លាំង? ហឹស នាងអស្ចារ្យ  ណាស់
Nani ដែលហ៊ានឡើងគ្រែជាមួយប្រុសទាំងមិនចេះ
អៀនខ្មាស់ខ្លួនជាស្រី ចង់បានខ្ញុំដល់ថ្នាក់ហ្នឹងផង?»

គេសើចចុងមាត់ទាំងហួសចិត្តហួសប្រមាណ លើស
ពីអ្វីដែលគេមិនធ្លាប់ជួបកន្លងមក នាងជាមនុស្សស្រីទី
មួយហើយដែលគេធ្លាប់ជួប ហ៊ានណាស់ មិនខ្លាច
ស្លាប់ទេឬយ៉ាងម៉េច?
  «កុំអីណាថេ...អូន...អូន...»Naniវង្វេងវង្វាន់រកពាក្យមកដោះស្រាយមិនទាន ស្របពេលដែលថេយ៉ុងបានបោះជំហ៊ានសង្កតើឥដ្ឋធ្ងន់ៗ សំដៅមក
រកនាង។ Naniប្រឹងរំកិលខ្លួនចេញ ដៃញ័រទទ្រើក
លើកក្តោបភួយដែលនៅជាប់នឹងខ្លួន
  «នាងឆ្កួតហើយឬ ឡប់សតិ សសៃប្រសាទ ត្រឡប់
ខួរអស់ហើយមែនទេNani?»Taehyungសួរចាក់
ដោតចំខួរនាងNaniឱ្យឈឺស្ពឹកភ្លាមៗ ពាក្យដៀល
ជេរប៉ុន្មានម៉ាត់នេះ Naniក៏ឆ្លើយតបនឹងគេវិញ

The Millionaire's Wife (Completed)Where stories live. Discover now