Part41

1.6K 72 0
                                    

@មន្ទីរពេទ្យ
រទេះដាក់អ្នកជម្ងឺបាននាំរាងតូចដែលសន្លប់ស្តូងស្តឹង
ចូលទៅក្នុងបន្ទប់ព្យាបាល តាមរយះការរុញបញ្ជូនពី
ក្រុមគ្រូពេទ្យ។ Taehyungឈរចាំខាងក្រៅទាំងចិត្ត
អន្ទះសារ ចង់ចូលទៅមើលនាងដែរប៉ុន្តែត្រូវគ្រូពេទ្យបានហាម។រាងក្រាស់ក៏បានCallទៅJiminដើម្បីផ្តល់ដំណឹងមួយនេះឱ្យដឹង។ មិនយូរប៉ុន្មានJiminក៏
បានមកដល់មន្ទីរពេទ្យ ដោយរត់មកសួរអ្នកដែលឈរចាំនៅមុខបន្ទប់អ្នកជម្ងឺ។
«Chouយ៉ាងម៉េចហើយ មានត្រូវកន្លែងណាធ្ងន់ធ្ងរ
ដែរទេ?»Jiminសួរទៅកាន់រាងខ្ពស់ជាមួយនឹងទឹក
មុខមិនសូវល្អ បញ្ជាក់ពីទុកកង្វល់ខ្វល់ខ្វាយពីប្អូន

«មុននេះនាងបានសន្លប់ មកដល់ពេលនេះនៅ
មិនទាន់ដឹងនៅឡើយទេរងចាំឱ្យគ្រូពេទ្យគាត់
ចេញមកវិញសិន!!!ចំណែករបួសលើរាងកាយនាង
ក៏មានតិចតួច»រាងក្រាស់តបហើយក៏ទៅទម្លាក់ខ្លួន
អង្គុយលើបង់ ដៃក្តាប់ជាប់រហូត នៅខឹងមួម៉ៅមិនទាន់បាត់ អំពីរឿងរ៉ាវដែលកើតឡើង ហើយក៏ដក
ដង្ហើមធំជារឿយៗ ម្តងជាពីរដងមិនបាត់សោះ។
Jiminបោះជំហ៊ានទៅក្បែរហើយអង្គុយជិតគេ
មុននឹងលើកសំណួរឡើង
«ពេលអាចបញ្ជាក់ច្បាស់ហើយ តើអ្នកណាដែល
ចាប់ជំរិតយកChouទៅ?»
«NaniជាមួយនឹងអាDejoon!!!»
«ឯងទៅជួយនាងតែម្នាក់ឯងទេឬ?ហេតុអីក៏ជួយ
នាងបានងាយយ៉ាងនេះ តាមគិតគ្នាខាងគេប្រហែល
ជាច្រើនដែរហើយ»Jiminលើកចិញ្ចើមឆ្ងល់ ដែល
គេអាចទៅជួយChouninតែម្នាក់ឯង មិនគួរឱ្យជឿ
ចោរឯណាចិត្តបុណ្យយ៉ាងនេះនោះ?

«ឱ្យតែមានលុយ អ្វីៗគ្រប់យ៉ាងនឹងដោះដូរបានមក
វិញយ៉ាងងាយ»Taehyungពោលទាំងមុខមាំស្ងប់
ស្ងួតមិនសើចញញឹម ដោយបែរមុខមើលទៅJimin

«ហឹស..ឯងកំពុងតែនិយាយពីស្អីនឹង?»Jiminសើច
លែងសម ក្នុងចិត្តក៏សង្ស័យតិចៗដែរ តែមិនប្រាកដ
ក្នុងចិត្តប៉ុន្មាន ទើបព្យាយាមសួរបញ្ជាក់ឱ្យច្បាស់!!!
ថេយ៉ុងក៏យល់សំណួររបស់ជីមីនដែរ រឿងនឹងគឺងាយយល់ខ្លាំងណាស់ ដោយគ្រាន់តែមើលតាមខ្សែភ្នែក
ស្រឡះថ្លារបស់ពួកគេ។

«យើងយកលុយ ទ្រព្យសម្បត្តិ នឹងក្រុមហ៊ុនទាំង
អស់ទៅដោះដូរយកប្រពន្ធយើងមកវិញ»
«ឯងថាម៉េច? ទាំងអស់អញ្ចឹងឬ?»ក្រោយស្តាប់ការ
បកស្រាយរបស់ថេយ៉ុងចប់ ជីមីនស្រាប់តែស្ទុះក្រោក
ច្រឡោតភ្ញាក់ ហើយបើកភ្នែកធំដាក់គេ។ មិនគួរឱ្យ
ជឿ នេះគេស្តាប់ច្រឡំទេដឹង ឬក៏ត្រចៀកមានបញ្ហា

The Millionaire's Wife (Completed)Where stories live. Discover now