Part25(ត)

2.1K 98 0
                                    

Chouninឈានជើងដល់មាត់បន្ទប់ក៏ជួនពេល
Jungkookត្រឡប់មកវិញល្មម នាងតូចញោចមាត់
ញញឹមដាក់គេធម្មតា រីឯJungkookក៏មិនបានសួរនាំ
ច្រើន ដោយគិតថានាងនឹងប្អូនស្រីគេត្រូវរ៉ូវគ្នា

«តាមខ្ញុំមក ខ្ញុំមានដំណឹងចង់ប្រាប់នាង» កម្លោះជុងប្រាប់ទៅកាន់ស្រីតូចនាងក៏ស្របតាម ដោយពួកគេបណ្តើរគ្នាទៅបន្ទប់មួយ។ ជុងហ្គុងដាក់បង្អុយ
លើកៅអីផ្អែកហើយផ្គួបដៃទាំងគូទម្លាក់លើតុតាមដោយរាងតូចអង្គុយទល់នឹងមុខ

«ដំណឹងអ្វីទៅដែលចង់និយាយប្រាប់ខ្ញុំនោះជុង?»
Chouninបន្លឺប្រយោគសំណួរចប់ Jungkookក៏
រហ័សឆ្លើយតបតាមការគួរ
«ខ្ញុំចង់ជ្រើសរើសនាងធ្វើជាបុគ្គលិកប្រចាំហាងពេជ្រនេះ នាងគិតយ៉ាងម៉េចដែរ?»

«ចាស៎???»រាងតូចក៏ភ្ញាក់ផ្អើលភ្លាមដែលគេហៅនាងមកធ្វើការនៅទីនេះ ភ្នែកក្រឡង់របស់នាងមើលមុខគេភ្លឹះៗ

«បើសម្រាប់ខ្ញុំវិញគឺគិតថាសាកសមបំផុតហើយ
ព្រោះមើលទៅរូបសម្បតិ្តនាងក៏ល្អឥតខ្ចោះ ពូកែ
នាងក៏ប្រសព្វខាងថ្វីមាត់ បើនាងយល់ព្រមតាមសំណើរខ្ញុំ ខ្ញុំទុកនាងសម្រាប់តែទទួលភ្ញៀវពិសេស»
គេលើកសរសើរនាងតាំងពីដើមដល់ចប់ ឯម្ចាស់សមី
ខ្លួនកំពុងតែភ្លាំងភ្លឹក ចំហមាត់ធ្លុង

«ខ្ញុំ....!!!»Chouninយកដៃអេះក្បាលខ្វោកៗ នៅតែស្ទាក់ស្ទើរ
«មានបញ្ហាអីមែនទេ?»
«ខ្ញុំមិនដែលធ្វើការទាំងនេះពីមុនមក ទើបខ្ញុំខ្លាចថា
ធ្វើមិនបានល្អ»រាងតូចបកស្រាយតាមបញ្ហារបស់ខ្លួន

«មិនមែនជាបញ្ហាធំទេ នាងគ្រាន់តែដើរតាមខ្ញុំ ស្វែង
យល់ពីរបៀបនៃការទាក់ទាញចិត្យភ្ញៀវ យូរៗទៅ
នាងនឹងសាំហើយ»Jungkookសម្លឹងមុខនាងជាមួយនឹងស្នាមញញឹមចុងបបូរមាត់តិចៗរួចបន្ត
«Chouស្អាតអញ្ចឹង ទោះពេជ្រតម្លៃកប់ពពកក៏ភ្ញៀវត្រូវតែដាច់ចិត្តទិញទាល់តែបានដែរ»
«អួយយយយ៎...និយាយស្អីហ្នឹង»Chouninធ្វើមុខ
អឹមអៀនសើចញញឹមដាក់អ្នកដែលសរសើរនាងមិន
ដាច់ពីមាត់សោះ មកសរសើរអីពេលហ្នឹងដឹងគេពូកែ
អៀនអត់!

«សម្រេចថាយល់ព្រមទេ?»Jungkookសួរបញ្ជាក់
«ចាស៎Ok»មិនចង់សាញ៉ាំច្រើន គេហៅឱ្យមកធ្វើការហើយ បើមិនព្រមទៀតដេកលិតអំបិលទៅ។
«ចឹងនាងមកធ្វើការចាប់ពីថ្ងៃស្អែកនេះទៅ»
«អ្ហឹក~~ខ្ញុំសុំសួរមួយសំណួរបានទេ?»រាងតូចធ្វើមុខ
ស្ញូញដាក់គេ អ្នកកម្លោះក៏តប
«ហ្អឹម!សួរអីសួរមក»
«ចុះការស្លៀកពាក់វិញនោះ ខាងលោកជាអ្នកតម្រូវ
មែនទេ?»
«នាងអាចស្លៀកពាក់បានតាមចិត្ត ស្លៀកឱ្យហាយ
សូដូចតារាមក ហើយម្យ៉ាងវិញទៀត...»គេប្រាប់បានត្រឹមនឹង រួចក៏បែរសម្លឹងមើលរាងនាងគ្មានឱ្យ
ចន្លោះត្រង់ណា សម្លឹងបណ្តើរញញឹមបណ្តើរ
«ម៉្យាងវិញទៀត???»Chouninរេភ្នែកតាមមើល
គេ រងចាំចម្លើយ
«ស្លៀករបៀបស៊ិចស៊ីបន្តិចមក វាក៏ជាចំណីភ្នែកទាក់
ទាញភ្ញៀវដែរ»អ្នកកម្លោះបន្លឺឡើងទាំងសើចញាក់
ស្មា អើយគិតៗទៅប្រុសៗសុទ្ធតែអញ្ចឹងទាំងអស់!!!
____

The Millionaire's Wife (Completed)Where stories live. Discover now