Part1

7.1K 209 3
                                    

«វាខ្ចីប៉ុន្មាន?»សម្លេងមានអំណាចចោទសួរទៅកាន់អ្នកក្រោមបង្គាប់
«50លានចៅហ្វាយ»Saeជាជំនិតអោនគំនាបឆ្លើយទៅកាន់ អ្នកកំលោះសង្ហារម្នាក់ដែលអង្គុយលើកៅអីបង្វិលក្នុងបន្ទប់នៅកាស៊ីណូ ម្នាក់នោះគឺ
Kim Taehyungមហាសេដ្ឋីវ័យក្មេងមានប្រាក់វាល់លាន ដែលកើបមកពីកាស៊ីណូផ្ទាល់ខ្លួនរបស់គេ ដែលកាស៊ីណូនោះស្ថិតនៅចំកណ្តាលទីក្រុងសេអ៊ូលសម្បូរទៅ
ដោយពួកអ្នកមានៗជាច្រើនចូលលេងនៅទីនោះផងដែរ
«ហៅវាមកជួបយើង»គេប្រាប់ដោយប្រយោគខ្លីៗ
ភ្លាមនោះSaeក៏ប្រញ៉ាប់ចេញទៅ មួយសន្ទុះក្រោយ
មកគេក៏ត្រឡប់មកវិញជាមួយនឹងអ្នកដែលខ្ចីលុយ។
«ឯងទៀតហើយ!!!ថ្ងៃមុនមិនទាន់សងអស់ផង
នៅមានមុខខ្ចីដល់50លានផង!!!»ផ្ទៃមុខស្ងប់ស្មើ
មិនបង្ហាញអារម្មណ៍ ចោទសម្លឹងទៅបុរសម្នាក់ដែលឈរនៅចំពោះមុខគេ!!!


«ខ្ចីលើកនេះ ខ្ញុំធានាថាសងវិញទាំងអស់!!!កាលពី
ម្សិលមិញចាញ់គេមួយក្តាទើបមិនបានសងលោក»
Park Jiminចៃល្បែងក្នុងកាស៊ីណូ ញញឹមយកចិត្ត
អេះអុញៗមិនដឹងថាគួរនិយាយបែបណាអោយគេជឿ

Taehyungសម្លឹងលើសម្លឹងក្រោមទម្រាំតែដាច់ចិត្តទាញសែកមកស៊ីញ៉េលុយអោយ!!!
«កំណត់ត្រឹមខានស្អែក!!!បើមិនឃើញមកសងទេយើង
នឹងទៅរឹមអូសយកផ្ទះហើយ ព្រោះប្លង់ដីនឹងផ្ទះឯង
នៅនឹងយើងស្រាប់»គេថាហើយក៏ហុចក្រដាស់សែកទៅ
អោយJimin រួចក៏ដើរចេញទៅ យ៉ាងសោះអង្គើយ!!!

@៣ថ្ងៃក្រោយ
«ចៅហ្វាយ!!អាអ្នកដែលខ្ចីចៅហ្វាយពីថ្ងៃមុនមិនឃើញ
យកលុយមកសងទេ ខ្ញុំខលទៅបិទទូរស័ព្ទរហូត»
ផាំង!!!
«ចង្រៃយ៎!!!»អ្នកកម្លោះក្រោកឈរហើយគោះតុមួយ
ទំហឹងរហូតកូនចៅរបស់គេភ្ញាក់ខ្លួនក្រញ៉ាង!!!
«វាមានមកលេងល្បែងនៅកាស៊ីណូយើងទេ??»
Taehyungងាកសម្លុតសួរទាំងមួម៉ៅ Saeក៏បង្ហើបមាត់ឆ្លើយទាំងញ័រខ្លួន និយាយរដិករដុប
«ម..មិន..មិនឃើញ..ឃើញមក..ទេទាន!!!»Sae
«ទៅរកផ្ទះវាទៅ!!!»គេស្រែកគំហកអោយកូនចៅដែល
មិនដឹងខ្យល់អី ហើយក៏ចេញទៅរកឡាន
នៅខាងក្រៅបាត់!!!

Jiminកំពុងតែឈរដុសធ្មេញមុខកញ្ចក់ ក្នុងបន្ទប់ទឹក
ច្រៀងឡើងរំភើយដូចគ្មានជំពាក់អាណាម៉ារៀល
ក៏ស្រាប់តែឮស្នូរសម្លេងនរណាមកចុចកន្តឹងនៅមុខផ្ទះ !!!ទីងៗ!!!ទីងៗ
«អាណាមករកអីទាំងព្រឹកនឹងហា៎»គេរអ៊ូរបណ្តើរ
អេះក្បាលខ្វោកៗ ដើរទៅបើកទ្វារ
!!!ក្រាក!!!
«ហេហេ!!មកទាំងព្រឹកតែម្តង ខ្ញុំមិនទាន់នឹងស្លៀកខោផងលោក»Jiminសើចលែងសម ពេលដែលបើកទ្វារភ្លាម កាំភ្លើងផ្ជង់ដល់ក្បាលភ្លែត
«ឆាប់សងលុយយើងភ្លាមមក!!!»Taehyungច្រានក្បាលJiminនឹងកាំភ្លើងហើយដើរទៅមុខ Jiminក៏
ឈានថយក្រោយតាម ក្នុងចិត្តបន់ព្រះអោយជូួយ
គេភ័យស្ទើររាគនោមទៅហើយ!!!
«សុំ...សុំតែម៉ាថ្ងៃទៀតទេ ខ្ញុំយកទៅសងហើយ»
«មិនបាន!!!»Taehyungជាមនុស្សហ្មត់ចត់ បើគេ
ថាស្អែកគឺស្អែក
«អ្ហេ៎...ចិត្តត្រជាក់សិនណា ខ្ញុំមិនទាន់មានលុយសងតែខ្ញុំមានអ្វីផ្សេងអោយ»
«ជាស្អី!!!ឆាប់អោយមកកុំសាំញ៉ាំពេក»
«តែនែក៎...គឺកាំភ្លើងលោកគួរអោយស្រឡាញ់ពេកនឹងណា»Jiminខំញញឹមយកចិត្តទាំងភ័យបុកពោះ
ខ្លាចគេបាញ់ស្លាប់!!! Taehyungចង់តាមល្បិចគេ ក៏
ព្រមទម្លាក់កាំភ្លើងចុះ!!!
«អោយឆាប់ឡើងទាន់យើងទុកឱកាសអោយ!!!»
ឮដូចនោះJiminក៏រហ័សដើរទៅយករូបថតមួយ
សន្លឹកនៅលើតុមុខសាឡុង មកបង្ហាញទៅថេយ៉ុង!!!
«នាងជាប្អូនស្រីខ្ញុំ!!!ស្អាតទេ!!!»Jiminឈរក្បែរ
Taehyungធ្វើមើលតែនិយាយជាមួយមិត្តភក្តិ រាងក្រាស់ក៏កញ្ឆក់រូបនោះមកមើល!!!
«គ្រាន់បើ!!!»គេឆ្លើយធម្មតាៗ មុននឹងងើបមុខសម្លឹង
Jimin Jiminក៏ញញឹមចុងមាត់ជាសញ្ញាម្យ៉ាង ដែល
យល់ចិត្តជាមនុស្សប្រុសដូចគ្នា!!!Taehyungរិះគិតបន្តិចហើយក៏សួរទៅ
«ចុះនាងទៅណាបាត់ហើយ??ហេតុអីមិនឃើញ?»
«នាងទើបតែចេញទៅសាលាមុននេះទេ»
«ល្អ!!!ប្រាប់ទីតាំងសាលាមក!!!»
Jiminក៏រៀបរាប់ប្រាប់យ៉ាងក្បោះក្បាយ ប្រាប់ចប់ភ្លាមTaehyungស្រាប់តែចេញ ប្រូចទៅបាត់
ស្រមោលឈឹង ក៏មិនយកថតរូបនោះទុក!!!

The Millionaire's Wife (Completed)Where stories live. Discover now