Part26

1.8K 93 0
                                    

ឌឹបៗៗ!!!
ថេយ៉ុងក្តាប់ប្រអប់ដៃយ៉ាងណែនវាយចង្កូតឡាន
ខ្លាំងៗទាំងចិត្តក្តៅ លើទីមួយហើយដែលមាន
មនុស្សស្រីហ៊ានលេងចរិកថោកដាក់គេ នឹកឃើញទិដ្ឋភាពអំបាញ់មិញ គេខឹងសឹងតែផ្ទុះ
ខួរទៅហើយ។
«ង៉ឺត»រាងសង្ហារឈប់សំចតឡាននៅមុខភូមិគ្រឹះ
គេតាំងដំណើរញាប់ស្មេរទៅបើកទូទឹកកកទាញ
ស្រា៤ ៥ដបយកទៅបន្ទប់ខាងលើរបស់គេ។
«ហឹសសស!!!»ថេយ៉ុងគ្រហមទាំងស្មុគចិត្ត
មុននឹងគាស់គម្របស្រា ហើយអកត្រឹមមួយដង្ហើមដល់បាតដប..យល់អារម្មណ៍ហ្នឹងនៅ?🙂

មួយស្របក់ក្រោយមកគេក៏ផឹកអស់ទាំង៥ដប
ថែមទាំងហៅអ្នកបម្រើឱ្យយកស្រាមកថែម។
ជាតិស្រាចូលក្នុងខ្លួនគេភ្លាម ខួរក្បាលចាប់ផ្តើម
នឹករលឹកដល់មនុស្សម្នាក់ ដែលគេធ្លាប់ដេញនាងទៅ...ដេញទាំងចិត្តដាច់មិនក្រឡេកមើល
ទឹកភ្នែករបស់នាង.ខណៈដែលខ្លួនបាត់បង់Nani
គេមិនមានអារម្មណ៍នឹកស្តាយNaniអីបន្តិចទេ
បែរជានឹកឃើញនូវរូបភាពChouninដើរ
ចេញពីបន្ទប់នេះ...គេកុំពុងតែសួរខ្លួនឯងថា
ហេតុអ្វីកាលនោះគេចិត្តឆេវឆាវម៉្លេះ ស្តីបន្ទោសឱ្យនាងហើយក៏សួរទៀតថានាងបានធ្វើអ្វីខុស ឱ្យគេទើសចិត្តខ្លះ?មែនហើយ គ្រានោះគេ
ទើសចិត្តដែលជូនីនទៅវាយធ្វើបាបស្រីរបស់គេ ស្រីនោះគឺNaniដែលគេទើបនឹងឃើញនាងឱប
ថើបជាមួយប្រុសផ្សេងវានៅជាប់ដក់ក្នុងប្រព័ន្ធចងចាំគេនៅឡើយ...នេះឬជាមនុស្សស្រីដែលខ្ញុំជ្រើស?ស្តាប់ទៅគួរឱ្យខ្មាស់ខ្លួនឯងណាស់?

«ចង្រៃយ៎អ្ហើយ!!!!»
«ប្រាវវវវ»
Taehyungគ្រវែងដបស្រាគប់ទៅលើជញ្ជាំងបែកខ្ជាយអំបែងដបរាយពេញបន្ទប់ គេយកដៃមកឈ្លីសក់ខ្លួនឯងឡើងរញ៉េរញ៉ៃ មុននឹងក្តាប់ដៃដាល់ជញ្ជាំងជាច្រើនលើកច្រើន
សារ រហូតដាច់រលាត់ក្រញ៉ដៃចេញឈាមមក
រឹមៗក្រហមឆ្អិនឆ្អៅ។គេកំពុងមានវិប្បដិសារី
ទៅលើមនុស្សស្រីម្នាក់ដែលបេះដូងគេស្រែក
ទាររករាល់ថ្ងៃខ្វះមិនបាន ប៉ុន្តែពេលនេះនាងចាក
ចេញពីគេហើយ ស្តាយក្រោយណាស់មែនទេ?
គឺពិតជាស្តាយដែលគេមិនបានមើលថែនាងឱ្យបានល្អ គេបែរជាលើកតម្កើងមនុស្សស្រីដែល
លួចចាក់គេពីក្រោយខ្នង...
«បងនឹកអូន...Chounin»ប្រយោគភ្ជាប់ពាក្យថានឹក!!!គេពោលឡើងទាំងអួលដើមកផ្អឺតៗ...

The Millionaire's Wife (Completed)Where stories live. Discover now