Part28

1.7K 90 0
                                    

Chouninទម្លាក់កាយតូចល្ហិតល្ហៃដែលសឹងតែគ្មានកម្លាំង ផ្អែកខ្នងនឹងជញ្ជាំង ដាក់ខ្លួនអង្គុយផ្ទាល់នៅលើឥដ្ឋត្រជាក់ស្រេង ទឹកមុខនាងឡើងស្លេកស្លាំងដូចមនុស្សអត់បាយ៧ថ្ងៃ។
«Chouឯងកើតអី?»Jiminដើរមកដល់ឃើញ
ប្អូនធ្វើមុខស្រពាប់ស្រពោនចម្លែកទើបគេសួរ
«បងប្រុស...គ្រូពេទ្យបានបញ្ជូនថេយ៉ុងទៅបន្ទប់សង្រ្គោះបន្ទាន់»នាងតូចងើបមុខឆ្លើយទាំងទឹកភ្នែករហាម Jiminគេច្រត់ចង្កេះហើយដកដង្ហើមធំ

«សមរឹកវាហើយ អាចង្រៃនឹងស្លាប់ក៏ល្អ»
Jiminបន្លឺឡើងទាំងងាកមុខចេញ Chounin
ស្រាប់តែស្ទុះក្រោកឈរទាំងខឹងញ័រមាត់
«បងចេះនិយាយពាក្យនឹងកើតដែរJimin?»
ស្របសម្តីនាងតូចក្តាប់ដៃវាយស្មាJiminខ្លាំងៗ
តាមទង្វើអន់ចិត្ត។ មនុស្សកំពុងតែភ័យព្រួយ
គេមកនិយាយចឹងទៀត វាប៉ះទង្គិចផ្លូវអារម្មណ៍
ចង់តែទៅស្លាប់ឱ្យបាត់ៗ
«មកពីបងមិនចង់ឃើញឯងយំ!!រាប់ទៅប៉ុន្មានដងហើយ? កាលដែលវាធ្វើចរិកថោកដាក់ឯងក៏យំមកដល់ពេលនេះវាឈឺជិតស្លាប់ ក៏ត្រូវមកយំ
ដោយសារវាទៀត»Jiminស្រែកសម្លុតនាង
ដោយកំហឹងពេញទ្រូង គេមិនចង់ស្តីបន្ទោសទេ
តែអត់មិនបានព្រោះឃើញនាងយំមករហូតហើយគ្មានម៉ោងណាដែលថាមិនទឹកភ្នែកតាំង
ពីយកថេយ៉ុងមកដល់មន្ទីរពេទ្យទល់មកឥលូវ។

«ហ្អើយ!!!បើបងមិនពេញចិត្តទេក៏ត្រឡប់ទៅផ្ទះវិញទៅ ទុកឱ្យខ្ញុំនៅមើលថែគេតែម្នាក់ឯងក៏បាន»Chouninបណ្តេញJiminចេញទាំងទឹកភ្នែក ដៃប្រឹងរុញច្រានគេឱ្យទៅ។ដឹងហើយថាjiminគេមិនចង់ឃើញនាងយំ ប៉ុន្តែនេះសូម្បីតែហារមាត់ដេញគេក៏ស្រក់ទឹកភ្នែកមកដែរ បងប្រុសឯងណាដែរដាច់ចិត្តទុកប្អូនចោលទាំងបែបនេះនោះ
«គេមិនអីទេ..ឥលូវបងមិនទៅណាទេ បងនឹងនៅទីនេះកំដរប៉ុន្តែឯងឈប់យំសិនបានទេ»
គេប្តូរសម្លេងមកជានិយាយស្រាលមិនសម្លុតដូចអំបាញ់មិញ Chouninក៏យកដៃគ្រវាសទឹកភ្នែកចេញ ខណៈដែលអ្នកជាបងប្រុសបណ្តើរនាងទៅអង្គុយលើបង់នៅក្បែរនោះChouninឥលូវប្រែប្រួលហើយ ចេះទឹកភ្នែកយំសោកបោកខ្លួន នាងផ្លាស់ប្តូរមកពីអ្នកណា?គឺមកពីមនុស្សម្នាក់
ដែលនាងកំពុងបារម្ភពីគេស្ទើរស្លាប់។

អស់ពេលជិតមួយម៉ោង ការទន្ទឹងរងចាំដំណឹង
បានមកដល់ ក្រុមគ្រូពេទ្យនាំគ្នាចេញមកវិញ
ព្រមគ្នា។ក្រឡេកមកមើលChouninយំដល់
ខ្សោះខ្លួនរហូតគេងលក់ ទើបJiminផ្អែកនាង
ឱ្យគេងលើបង់ មុននឹងក្រោកទៅសួរដំណឹង
«អ្នកជម្ងឺអស់អីហើយ មានសុវត្ថិភាពវិញហើយ»
Jiminទៅដល់ភ្លាម មិនទាន់នឹងសាកសួរគាត់ផងគាត់ឆ្លើយកាត់មុខហាក់ដូចជាដឹងចិត្ត
«បាទ!!!អរគុណសម្រាប់ដំណឹងមួយនេះ»
អ្នកកម្លោះឱនគំនាបបន្តិច លោកគ្រូពេទ្យក៏ផ្អៀងក៏ក្រឡេកទៅរកស្រីតូចដែលគេងគួរឱ្យអាណិត គាត់ញញឹមបន្តិចរួចបន្លឺប្រយោគ
«ជួយប្រាប់ក្មួុយស្រីខាងនោះផង ព្រោះមុននេះ
គ្រូពេទ្យឃើញនាងយំខ្លាំងណាស់!!!»គាត់ប្រាប់ចប់ក៏បោះជំហានចេញទក៏មិនភ្លេចទះស្មាjiminតិចៗ...

The Millionaire's Wife (Completed)Where stories live. Discover now