Part 35

1.6K 67 1
                                    

«ឆឺស!!ធ្វើដូចយើងជំពាក់លុយ»Taehyungក្រោក
ចេញពីសាឡុងធ្វើមិនដឹង ខ្ជិលតបតជាមួយណាស់។
«គំរិះ!!!»Jungkookនិយាយតិចៗញាក់មុខញាក់
មាត់ពេបជ្រេញនឹងអ្នកដែលក្រោកចេញមុននេះ។
បន្ទាប់ពីសង្រ្គាមពាក្យសម្តីបានបញ្ចប់ ពួកគេទាំង
អស់គ្នាបានផ្លាស់សម្លៀកបំពាក់សម្រាប់ចុះលេងទឹក
សមុទ្ររៀងៗខ្លួន។ គូស្នេហ៍មួយគូ ជាមួយនឹងប្តីប្រពន្ធ
មួយគូ បានបណ្តើរត្រសងគ្នានៅលើឆ្នេរខ្សាច់ សម្លឹងមើលទៅផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដាច់កន្ទុយ
ភ្នែក។ខ្យល់បរិសុទ្ធបក់ផាត់មកប៉ះរាងកាយរាងតូច
ដែលត្រូវដៃក្រាស់ក្រសោបឱបនាងពីក្រោយខ្នង
«ពិតជាស្រស់ស្រាយណាស់»Chouninញញឹមឱប
ចង្កេះរាងសង្ហាររួចផ្តេកក្បាលកើយលើទ្រូងគេ
ដោយត្រដុសតិចៗយ៉ាងមានក្តីសុខ កក់ក្តៅបំផុត។

រសៀលជ្រាលជេរបន្តិច អាកាសធាតុអំណោយផល
មិនក្តៅហួតខ្លាំង។ពួកគេជ្រកក្រោមឆ័ត្រធំមួយថេយ៉ុងប្របខ្លួនលើកៅអីផ្អែកដែលដាក់បន្ទាបល្មមនឹងកើយដៃមើលទៅផ្ទៃសមុទ្រឃើញ ។រាងស្តើយកំពុងវាគើមលើទ្រូងគេ ចាប់ហែកថ្ពាល់ប្តីញីញក់លេងមិនឈប់

«K'taeថ្ងៃនេះសង្ហារណាស់ ហ៊ឹកៗ»ស្រីតូចសើច
ជ្រួញច្រមុះ ដៃក្តិចថ្ពាល់ថេយ៉ុងប៉ាត់ៗទាំងគ្រឺតក្នាញ់។
«Chou!!!ក្តិចបងខ្លាំងម៉្លេះ...ឈឺណា៎»គេរអ៊ូរតិចៗខណៈដៃមាំទាំងគូឱបចង្កេះតូចមកផ្អឹបនឹងខ្លួនគេជាប់

«មកពីបងគួរឱ្យក្នាញ់ពេក»នាងចាប់ក្រសោបមុខគេ
ជាប់មុននឹងឱនថើបបបូរមាត់ក្រាស់បន្តិច រួចផ្តេកខ្លួន
គេងពីលើទ្រូងគេ។ឱ្យតែរវើកអញ្ចឹងទៅហា៎ បន់ឱ្យ
បាក់កៅអីធ្លាក់បាក់ចង្កេះទាំងពីរនាក់ទេអញ។

«អូន...»ថេយ៉ុងបង្អូសសម្លេងហៅប្រពន្ធ ស្របពេល
ដៃអង្អែលលើសាច់ខ្នងដែលល្ហល្ហេវ ព្រោះនាងពាកឈុតBikiniអាវចងខ្សែទាក់កនឹងខ្នងបន្តិច រាងកាយ
ស្រឡូនតូចត្រូវគេស្ទាបអង្អែលឡើងសុះសាច់។
«ចាស៎???»ស្រីច្រម៉ក់ងើបមុខឆ្លើយបន្តិច រួចក៏ជ្រុប
មុខចុះវិញ
«ស្អីគេទន់ៗប៉ះទ្រូងបងនឹង?»ថេយ៉ុងសួរឡើងដោយ
ញញឹមចុងមាត់តិចៗ
«ឯណា?ស្អីគេ?មិនឃើញផង»Chouninច្រត់ដៃ
បង្ហើបខ្លួនដើម្បីរកមើលរបស់ដែលគេនិយាយថាទន់
មុននេះ
«គ្មានអីផង!!!»
«មិញវានៅលើទ្រូងបង តែពេលអូនក្រោកទៅវាក៏
តាមអូនបាត់»គេសើចញឹមៗ ភ្នែកសម្លឹងមើលដើម
ទ្រូងធំហួសមាឌដែលសង្ងំលាក់ខ្លួននៅក្នុងអាវនាង
«ផាច់!!!»បាតដៃតូចវាយលើទ្រូងមាំរបស់គេបន្តិច
ហើយក្តាប់មាត់សម្លក់

The Millionaire's Wife (Completed)Where stories live. Discover now