Part29

2K 82 0
                                    

(2សប្តាហ៍កន្លងផុតទៅ)
ថេយ៉ុងមានអាការៈប្រសើរឡើងវិញហើយ
របួសត្រង់ពោះរបស់គេក៏ជាបាន90%ដែរ រងចាំ
តែថ្ងៃចេញពីមន្ទីរពេទ្យប៉ុណ្ណោះ
«Chouហា៎...ពេលណាទើបពេទ្យឱ្យចេញទៅ
បងធុញខ្លាំងណាស់»Taehyungគេក្រោកអង្គុយបានហើយ ថែមទាំងពូកែរអ៊ូជាងមុនទៀត
«ទាល់តែរបួសបងក្រៀមសិន...មើលចុះបើបង
គេងហើយងើប បន្តិចក៏គេង បន្តិចក៏ងើបអង្គុយ
ធ្វើមិចនឹងងាយជាទៅ»រាងតូចកំពុងតែរៀបចំ
បបរដាក់ក្នុងចានសម្រាប់គេ នាងងាកមុខសម្លក់អ្នកជម្ងឺសង្ហារដែលរអ៊ូមិនឈប់សោះ នាងស្តាប់ពាក្យនេះឡើងចង់សឹកត្រចៀកទៅហើយ។

«ចង់ឱ្យបងធ្វើមិច?ប្រុងឱ្យគេងលើគ្រែអ្នកជម្ងឺ
យកពានមែនទេ?»រាងសង្ហារធ្វើមុខស្ញូញដាក់
នាង នាងតូចក៏យកចានបបរមកដាក់ក្បែរខ្លួនគេ
ហើយក៏វាយដើមដៃគេបន្តិចៗធ្វើភ្នែកចោទដាក់គេទាំងក្នក់ក្នាញ់
«កុំរអ៊ូរច្រើន ឥលូវញ៉ាំបបរសិន...»
«....»Taehyungអង្គុយងរងក់ដូចក្មេងរើសចំណីភ្នែកសម្លក់ចានបបរធ្វើមុខបែបមិនចង់ញ៉ាំ រួចក៏ងើបមុខតម្រង់ភ្នែកដាក់Chounin ភ្លឹសៗ
«សម្លឹងអូនធ្វើអី?ឆាប់ញ៉ាំទៅ»
«បងមិនចង់ញ៉ាំអា៎បបរស្អីគេហ្នឹងទេ!!!»ស្រប
សម្តីគេចាប់ដៃតូចមករំយោលតិចៗធ្វើមុខជូរ
«រើសច្រើនណាស់...ចាំពេលបងជាដាច់ យើង
នឹងទៅញ៉ាំអារហារឆ្ងាញ់ៗនៅតាមហាងណ៎?»
Chouninបញ្ចុះបញ្ចូលគេធ្វើមើលតែលួងក្មេង
ទៅហើយ

និយាយចប់ក៏លូកដៃច្បិចចុងច្រមុះគេបន្តិច មុននឹងដួសបបរបញ្ចុក តែថេយ៉ុងគេខ្ជឹបមាត់
ណែនមិនព្រមបង្ហើបសោះ
«យ៉ាងមិចទៀតហើយ...ញ៉ាំឬអត់?បើអត់ទេអូន
ញ៉ាំខ្លួនឯងក៏បាន»Chouninដួសបបរពីក្នុងចាន
មកញ៉ុកមាត់ខ្លួនឯងខ្វាប់ៗ ស្រាប់តែថេយ៉ុងបន្លឺឡើងភ្លាម
«បងឃ្លានញ៉ាំអូន!!!»
មួយប្រយោគនេះធ្វើឱ្យស្រីតូចឈ្លក់បបរ
រខិករខក់សឹងស្លាក់ខ្យល់ បើកភ្នែកធំតម្រង់គេ
«ខឹកៗ..បងថាម៉េច?»នាងសួរបញ្ជាក់ក្រែងលោស្តាប់ច្រឡំ ខណៈនោះរាងក្រាស់ក៏ចាប់ដៃតូចទាំងពីឱ្យទម្លាក់ស្លាបព្រាក្នុងចានវិញ
«បងនិយាយមែនណាChou...ឱ្យបងមកអង្គុយស្ងៀមៗមើលមុខអូនចឹង បងនៅមិនសុខទេ..»
គេពោលរំអួយបេះបួយដាក់Chounin នាងក៏
ជ្រួញចិញ្ចើមដាក់...

The Millionaire's Wife (Completed)Where stories live. Discover now