Part 7

2.4K 130 1
                                    

Jack នឹងSaeដេកចាំរាងតូចនៅក្នុងឡាន មិន
ហ៊ានចេញទៅណាឡើង ចាំពីព្រឹកទល់ល្ងាច
ទោះដាច់បាយក៏សុខចិត្ត រហូតទាល់តែនាងតូច
ចេញពីរៀនវិញ តែម៉ាកៗនេះ ដាច់ខ្យល់ស្លាប់
មិនខានទេ....Chouninស្ពាយកាតាបដើរតម្រង់មករកឡាន ខណៈនោះស្រាប់តែមានក្មេងស្រីម្នាក់អាយុស្របាលនឹងនាងដែរ បានដើរមកក្បែរនាងហើយសួរពាក្យមិនគួរសម
«ឥលូវឡើងគីឡូជិះឡានទំនើបផង?ឯងមាន
តាចាស់ណាចិញ្ចឹមមែនទេ?»នាងតូចនោះឱប
ដៃសួរឌឺដងផ្លែផ្កាឱ្យរាងតូច
«ឯងមកចេះដឹងស្អី?»ដោយយល់មុខក្មេងនោះ
ជាមិត្តរួមថ្នាក់ ទើបChouninសុខចិត្តខាំមាត់
ក្តាប់ដៃរក្សាកំហឹងក្នុងចិត្ត នាងបែរមុខចេញហើយដើរទៅមុខបន្ត ក៏ត្រូវទុចដំណើរឈប់ង៉ក់

«ប្រហែលតាចាស់នោះបោកស៊ីហើយ...»នាង
ក្មេងនោះបន្ថែមសម្តីភ្លាម Chouninស្រាប់តែ
បែរក្រោយហើយបោះជំហ៊ានយ៉ាងលឿនទៅ
ក្បែរក្មេងឈ្លើយនោះ
«ផាច់!!!»មួយកំផ្លៀងពេញដោយកំហឹង នាងខឹងខឹងខ្លាំងឡើងញ័រដៃញ័រជើង ភ្លាមៗដែលរាងតូចដកដៃចេញហើយក៏សម្លក់មុខគេ ស្រាប់តែ
«អ្ហាយ...នាងឆ្កួត...លែងដៃកខ្វក់របស់នាងចេញទៅ»Chouninស្រែកភ្លាត់សម្លេង ពេលដែលក្មេងស្រីនោះហក់ទៅបោចសក់នាងតូច ថែមទាំងតប់នាងជាច្រើនដៃចំកណ្តាលមុខ នឹងកណ្តាលភ្នែកមាត់ច្រមុះជាច្រើនដង
ហើយក្វាចខ្ញាំដៃនាងទៀត។Chouninក៏បោច
សក់ ឡើងជង្គង់អុកពោះនាងច្រើនដង
ដូចគ្នាមិនឱ្យចាញ់ឡើយ។

JackនឹងSaeឈានជើងចុះពីឡានភ្លាមក៏បានឃើញទិដ្ឋភាពនោះ ហើយក៏ប្រញ៉ាប់រត់ទៅឃាត់ពួកនាងទាំងពីរ។ការវាយដំទាត់ធាក់គ្នាក៏បញ្ឈប់ដោយចាប់ទុកម្នាក់ម្ខាង។
«អ្នកនាងបានហើយ!ទៅផ្ទះវិញ»គ្រាន់តែSae
និយាយបែបនេះ រាងតូចស្រាប់តែប្រឹងបម្រាស់
ចេញពីដៃSaeហើយស្រែក
«អត់ទេ!!!មិនទៅទេ!!ខ្ញុំចង់ប្រដៅមីក្មេងនេះ!!!ខ្ញុំនឹងចាប់ហែកមាត់វា!!!»Chouninរំអុកជើងផាំងៗនឹងដី នៅតែមិនឈ្នះកម្លាំងដែលSaeចាប់នាងទុក ក្មេងស្រីនោះសម្លក់ភ្នែងដាក់នាងតូចរួចក៏រត់គេចទៅបាត់Saeក៏ប្រញាប់អូសរាងតូច
Chouninត្រឡប់ទៅឡានទាំងច្រង៉ាប់ច្រងិល ព្រោះនាងរឹងចចេសណាស់!!!
«ពួកឯងឃាត់យើងធ្វើអី?»នាងនៅមិនទាន់អស់
ចិត្ត ដាក់គូទអង្គុយភ្លាមនឹកក្តៅឆេវតែម្តង ភ្លាម
នោះJackក៏ឆ្លើយ
«គេវាយអ្នកនាងបែបមុខបែកមាត់ហើយ នៅ
ចង់ទៅតទល់ជាមួយគេទៀត?»Jack សួរបក
«មែនហើយ....»Saeក៏បន្ថែមពីក្រោយ
«មុខយើងមាត់យើង រាងកាយយើងតើ!ពួកឯង
មិនបាច់ខ្វល់ទេ»នាងសម្លក់មុខពួកគេទាំងពីទាំងមួម៉ៅក្តៅចិត្ត
«ខ្ញុំដឹងហើយ...ប៉ុន្តែបើអ្នកនាងមានរឿងអ្វី ឬគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ ចៅហ្វាយច្បាស់ជាមិន
លើកលែងឱ្យពួកខ្ញុំទរ»Saeងាកមកប្រាប់មុននឹងងាកទៅកាច់សោរឡានបញ្ឆេះចេញ
ដំណើរទៅ
«អាយយយយយ៎»Chouninស្រែកសឹងបែក
បំពង់ក រហូតពួកគេភ្ញាក់ក្រញ៉ាងយកដៃមកខ្ទប់
ត្រចៀករៀងខ្លួន ស្រែកមិនធម្មតាទេ ឮដល់
ខាងក្រៅទៀត🙄។
___________
Taehyungត្រឡប់មកពីកាស៊ីណូវិញលឿនជាងសព្វដង គេអង្គុយលើសាឡុងនៅជាន់ខាង
ក្រោម ទឹកមុខមិនសូវល្អទេ ព្រោះខលទៅកំពូលកូនចៅគេមិនចូល។JackនឹងSaeបោះជំហ៊ានថ្នមៗ យឺតៗ មកតាមមាត់ទ្វាតែពីរនាក់
គេដឹងខ្លួនច្បាស់ថាមកយឺត ព្រោះឥលូវម៉ោង
៨យប់ហើយទើបតែមកដល់ ណាមួយស្ទះផ្លូវផង
«ស្មើនឹងទើបតែមកហ្អេស៎ពួកឯង?»រាងក្រាស់
សម្លុតសួរ ខណះពួកគេសសៀខ្លួនចូលក្បែរ
«បាទ..បបាទ...»Jackតបទាំងញ័រមាត់ គ្រប់ពេលដែលTaehyungខឹងម្តងៗគឺគួរឱ្យខ្លាចណាស់ គេភ័យចង់រាគនោមទៅហើយពេលដែលសម្លឹងមុខចៅហ្វាយម្តងៗ
«ចុះឯណាChounin?»គេសួររកក៏ព្រោះតែមិន
ឃើញនាងមកជាមួយពួកគេ Sae&Jackរវល់
តែភ័យគាំងមាត់ទើបនិយាយមិនចេញ
«មកហើយ!!!»ស្រីតូចច្រឡឹងតបជំនួស ដោយ
បោះជំហ៊ានទើមៗចូលមកខាងក្នុងផ្ទះ។
Taehyungកាន់តែតម្លើងភ្នែកសម្លក់នាង មើល
ទៅឬកពារនាងចុះគួរឱ្យចង់ចាប់បោកណាស់
មកពាក់ម៉ាស់ ហើយពាក់វ៉ែនតាខ្មៅទៀត ព្រោះខ្លាចTaehyungគេឃើញស្នាមជាំ!!!
«ដឹងថាឥលូវម៉ោងប៉ុន្មានហើយទេ?»
«ឈប់!សុំមើលម៉ោងសិន!!!»នាងទាញទូរស័ព្ទ
មកចុចមើលម៉ោង រួចតបទៅគេវិញ
«ម៉ោង ៨:១៥នាទី!!!»
«ដឹងថាពេលយប់ហ្នឹងប្រឈមនឹងគ្រោះថ្នាក់
ដែរទេ?បើលើកក្រោយចូលផ្ទះយប់ៗទៀត នាងនឹងបានទក់សាច់ហើយ»គេដាក់កំហិត
បង្គាប់នាង មនុស្សគេម៉ឺងម៉ាត់ ថាមិចគឺចឹងហើយ
តែរាងតូចបែរជាមិនខ្វល់នឹងសម្តីគេឡើយ មិនដែលឃើញទេលោកអើយ...ឌឺយ៉ាងនេះ!!!
«ចង់ទៅណា?»រាងក្រាស់ក្រោកឈរហើយ
ស្រែកសួរ បញ្ឈប់ដំណើររបស់នាង ខណៈ
ដែលនាងរាបនឹងឈានឡើងជណ្តើរហើយ
«ទៅផ្លាស់ខោអាវងូតទឹក»Chouninតបភ្លាម
«ខ្ញុំសួរមិនទាន់អស់ទេ»
«សួរអី?»Chouninពោលទាំងធុញទ្រាន់
«មិចចាំបាច់ពាក់ម៉ាស់?នៅមានទៀត!
យប់ហើយហេតុអីពាក់វ៉ែនតាខ្មៅ?»
គេទាស់ភ្នែកណាស់ ព្រោះនាងធ្វើខ្លួន
ដូចចោរលួចចូលផ្ទះយ៉ាងអញ្ចឹង!!!
«ខ..ខ្ញុំ...ខ្ញុំ...ពាក់ការពារធូលី»Chouninឆ្លើយ
រដិករដុប ព្យាយាមរកលេសមកដោះសារ
«កុហក!!!»Taehyungគេមិនជឿងាយៗឡើយ ព្រោះចរិកនាងពូកែបោកណាស់ គេដើរទៅកញ្ឆក់ដៃនាងមកវិញបន្ទាប់ក៏ទាញម៉ាស់នឹងវ៉ែនតាដែលនាងពាក់ចេញ

The Millionaire's Wife (Completed)Where stories live. Discover now