Part27

1.7K 81 0
                                    

ខណៈដែលភ័យញ័របេះដូង រាងតូចកំពុងតែស្រវ៉ារក
ទូរស័ព្ទពីក្នុងការបូបរបស់នាង ដើម្បីខលទៅJimin
«ហឺ..បងប្រុសប្រញ៉ាប់លើកទូរស័ព្ទទៅ ឆាប់ឡើង»
Chouninក្តាប់ទូរស័ព្ទសឹងមិនជាប់ នាងញ័រស្លន់អស់
ហើយមិនដឹងជាត្រូវពឹងអ្នកណាទេ ព្រោះទីនេះគ្មាន
សល់នរណាម្នាក់សូម្បីតែបុគ្គលិកក៏រត់បាត់អស់
[អាឡូជូ...] នៅទីបំផុតជីមីនបានលើកទទួល
«ហឹក..បងប្រុសជួយខ្ញុំបន្តិចបានទេ?»
Chouninរហ័សនិយាយទាំងយំផងត្រេកអរផងស្មានថាគេមិនលើកហើយតើ
[មានរឿងអី?មិចក៏ឯងយំ?] អ្នកជាបងប្រុសសម្លុតសួរ
ដោយក្តីបារម្ភ នាងតូចក៏បកស្រាយតាមដំណើររឿង
[ហឹមមម...បងនឹងទៅ...ចាំមួយភ្លែត] ជីមីនយល់ព្រម
ទាំងដកដង្ហើមធំ នេះបើសិនជាTaehyungត្រូវគេវ៉ៃ
ដោយសាររឿងអ្វីផ្សេងក៏គេមិនខ្ចីមកដែរ

____
«អូនថយសិនទៅ!ចាំបងអ្នកគ្រាគេ»Jiminមកដល់
ភ្លាមក៏ប្រញាប់គ្រាថេយ៉ុងទៅក្នុងឡាន ដោយផ្តេក
ខ្លួនគេទៅនឹងសាឡុងឡានខាងក្រោយ Chounin
ចូលទៅតាមក្រោយរួចចាប់ប្រអប់ដៃក្រាស់មកកាន់
ជាប់ផ្អឹបនឹងទ្រូង ទឹកភ្នែកនាងក៏បន្តហូរមកជារឿយៗ

@មន្ទីរពេទ្យ
រទះរុញអ្នកជម្ងឺបាននាំរាងក្រាស់ដែលសន្លប់ស្តូកស្តឹង
រុញចូលទៅក្នុងបន្ទប់លាងរបួស គ្រូពេទ្យជាប់ដៃ
ញាប់ជើងត្រៀមសម្ភារៈនឹងថ្នាំតាមមុខងាររៀងខ្លួន

«គ្រូពេទ្យជួយសង្រ្គោះគាត់ផង»រាងតូចរត់ទៅអង្រួន
ដើមដៃគ្រូពេទ្យវ័យកណ្តាលម្នាក់ដែលដើរចេញមក
ក្រៅបន្ទប់ គាត់ក្រឡេកមកមើលរាងតូចដោយក្តីអាណិតព្រោះមើលទៅនាងហាក់ព្រួយបារម្ភនឹង
អ្នកមានរបួសខ្លាំង គាត់ក៏បានបន្លឺប្រយោគលួងលោមកុំឱ្យនាងភ័យ

«គេមិនអីទេណានាងតូច...គ្រូពេទ្យនឹងព្យាបាលឱ្យ
បានល្អបំផុត...»គ្រូពេទ្យបានទះស្មាតូចថ្នមៗ នាងបានឮហើយក៏រាងធូរទ្រូងបន្តិច ប៉ុន្តែក្តីបារម្ភនៅតែកើតមានក្នុងចិត្តនាងមិនទាន់រសាយ។
ក្រឡេកមកមើលជីមីនដែលអង្គុយយ៉ាងរំភើយនៅ
លើបង់មុខបន្ទប់ ឃើញគេធ្វើមុខគួរឱ្យស្មុគស្មាញ
នាងតូចក៏ចូលទៅអង្គុយក្បែរ ប៉ុន្តែមិនហ៊ាននិយាយ
អ្វីឡើយ ព្រោះនាងដឹងថាពេលនេះបងប្រុសនាង
កំពុងតែអន់ចិត្ត រឿងដែលនាងត្រឡប់ជួបថេយ៉ុងវិញ

The Millionaire's Wife (Completed)Where stories live. Discover now