Part 39

1.3K 68 0
                                    

Dejoonឱនមុខសន្សឹមៗទៅរកនាងតូចដែលកំពុងតែ
ព្យាយាមខ្ជឹបភ្នែកទាំងញាក់ញ័រខ្លួន ទឹកភ្នែកហូរស្រក់
ចុះមកជាហូរហែ...
    «ហឹស!!!ខ្ញុំមិនធ្វើស្អីនាងទេ ខ្ញុំខ្ពើមរអើមនឹងស៊ី
នាងណាស់ មើលទៅសាច់ឈាមនាងចុះ មិនដឹងជា
អាថេវាស៊ីខ្លួននាងប៉ុន្មានរយទឹកមកហើយទេ»
អ្នកម្លោះបោះសម្តីនេះឡើងក្បែរត្រចៀកស្រីតូច ថ្វីត្បិតតែប្រយោគនោះអាក្រក់ស្តាប់បន្តិច តែយ៉ាង
ណាក៏ធ្វើឱ្យនាងបានធូរស្រាលក្នុងចិត្តបន្តិចដែរ។
    «ហ៊ឹក...!!!»សម្លេងដង្ហក់យំឮខ្សត់ខ្សោយជាងមុន
Chouninគ្រាន់តែនៅស្ងៀមៗ មិនហ៊ានហើបសម្តី
ជាមួយគេឡើយ ក្រែងលោថ្លោះធ្លោយ អាចធ្វើឱ្យ
Dejoonគេប្តូរចិត្តក៏ថាបាន។

    អ្នកប្រុសកម្លោះLee Dejoonបានក្រោកឈរ
សន្ធឹងខ្លួន ដោយមិនទាន់ដកកែវភ្នែកសម្លឹងរាងតូច
នៅឡើយ។ គេបានទាញទូរស័ព្ទដើម្បីខលទៅនរណាម្នាក់
   «នាងមិនគិតមកជួបខ្ញុំសូម្បីតែបន្តិចទេឬយ៉ាងមិច»
Dejoonកំពុងសួរទៅអ្នកម្ខាងទៀតក្នុងទូរស័ព្ទ
  (ជួបធ្វើស្អី?មានរបស់ក្នុងដៃហើយ ចង់ចាត់ការនាង
នោះយ៉ាងម៉េច ក៏ស្រេចតែចិត្តលោកចង់ទៅ)
Naniបានឆ្លើយតបមកវិញបែបកំបុតៗ ដូចជាមិនចង់
និយាយជាមួយនឹងDejoonសោះឡើយ។
  «តែខ្ញុំត្រូវការនាងជាង»Dejoonបន្លឺប្រយោគនេះ
ឡើង កែវភ្នែករឹងរបស់គេបង្ហាញយ៉ាងច្បាស់ ពេល
នេះមនុស្សដែលគេត្រូវការពិតប្រាកដមិនមែនជា
Chouninទេ តែបែរជាNaniទៅវិញ។
  (បានហើយខ្ញុំរវល់ណាស់!!!គ្មានពេលនិយាយជាមួយលោកច្រើនទេ)Naniក៏ចុចបិទយ៉ាង
រហ័សទាំងទឹកមុខធុញទ្រាន់ នាងមិនយក់ពីDejoon
ទាល់តែសោះ តើគេកំពុងតែគិតអី?
____
  ត្រឡប់មកមើលTaehyungវិញ គេនៅមិនសុខ
សោះឡើយ គេបានចាត់បញ្ជាកូនចៅជាច្រើននាក់
ឱ្យជួយស្វែងរកChounin ប៉ុន្តែលទ្ធផលនៅតែមិន
សមប្រកបតាមបំណងរបស់គេសោះ
«រកគ្រប់ច្រកល្ហកអស់ហើយមែនទេ???»
សម្លេងគ្រលធំ ស្រែកសម្លុតសួរទៅជំនិតរបស់ខ្លួន
ទាំងមួម៉ៅ គ្រប់ពេលដែលពួកគេមកផ្តល់ដំណឹង គេ
សឹងតែដកកាំភ្លើងបាញ់ឱ្យងាប់ខ្ទេច ដែលធ្វើការមិន
ល្អដូចចិត្តដែលប៉ងគិត

«បាទៗ...បាទ»Jackតបសម្លេងញ័រចំប្រប់ ឱនមុខចុះ
ង៉ុបមិនហ៊ានងើបសម្លឹងអ្នកដែលកំពុងបញ្ចេញកំហឹង
«ចេញពីមុខពីមាត់យើងឱ្យបាត់ទៅ!!...ទៅ...»
រាងក្រាស់លើកដៃចង្អុលផ្លូវបង្ហាញពួកគេ ពេលនេះ
អារម្មណ៍គេមិនល្អ បាត់ខ្លួនប្រពន្ធឱ្យឈឹង គេសឹងតែ
មុជក្នុងដីដើម្បីរកទៅហើយ ឱ្យធ្វើយ៉ាងណាទៀត?

The Millionaire's Wife (Completed)Where stories live. Discover now