Part20

1.8K 92 0
                                    

#Condo
«Naniនៅទីនេះដែរទេ?»រាងក្រាស់សួរទៅកាន់
កម្លោះមាឌមាំសង្ហារដែលត្រូវជាបងប្រុសរបស់Nani
«បងរកNaniធ្វើអី?»Jungkookញោចចិញ្ចឹមដាក់
ថេយ៉ុង គេសួរបែបហីៗតាមចរិកពីកំណើតរបស់គេ
«ចាំបាច់ប្រាប់ឯងដែរ គ្រាន់តែឆ្លើយមកថានៅឬអត់?»Taehyungគេតានតឹងចិត្តមកពីផ្ទះស្រាប់ផង
គេគ្មានអារម្មណ៍នឹងឈ្លោះជាមួយជុងហ្គុកទេ តែក៏
សាំត្រចៀកទៅហើយ ឱ្យតែគេជួបជុងហ្គុក មិន
ដែលឮថានិយាយឱ្យត្រូវគ្នាម្តងណាឡើយ។
«ថ្ងៃមិញNaniបានទៅរកបងនៅឯងកាស៊ីណូទេ?»
Jungkookតាំងដើរជំហ៊ានក្រវែលសួរទៅថេយ៉ុង

«ទៅ!!!តើយ៉ាងមិច???»រាងក្រាស់សួរកាត់ភ្លាមៗ
មិនទុកយូរ
«យ៉ាងមិចអញ្ចឹងហ្អេស?»Jungkookហួសចិត្តដែល
Taehyungសួរត្បក ធ្វើដូចគេជាបងប្រុសនាងមិនបានដឹងរឿងអ្វីអញ្ចឹង
«ស្អីឯង!!!ចង់និយាយក៏ឆាប់និយាយឱ្យចប់ៗមក»
«Naniប្រាប់ថាស្រីថ្មីរបស់បង វាយដំទះមុខមាត់នាង
ខ្ទេចខ្ទី ពេលនេះសូម្បីតែខ្ញុំក៏នាងមិនចេញមកជួបផង នៅសម្ងំក្នុងបន្ទប់តាំងពីថ្ងៃដល់ឥលូវ»ជុងហ្គុកសម្លឹងភ្នែកមុតដាក់ថេយ៉ុង បញ្ជាក់ថាគេកំពុងតែខឹង សឹងនឹងហក់ក្របួចកអាវដាល់គេឱ្យបែកមុខ ព្រោះខឹងជំនួសប្អូនរបស់គេ
«អាចង្រៃសម្លឹងមុខអី?»Taehyungប្រទេចសម្តីសម្លឹងឬកពារJungkookទាំងគ្រឺតខាំគុម្ពថ្គាមជាប់
គេស្ទុះបោះជំហ៊ានវែងៗទៅរកបន្ទប់របស់Nani
ក្រោមខ្សែភ្នែកសម្លក់ដោយការមិនពេញចិត្តរបស់Jungkook។

«តុក តុក»Taehyungលើកដៃគោះទ្វាតិច
អ្នកដែលសម្ងំក្នុងបន្ទប់មកជាយូរក៏តបទាំងមិនបានដឹង
ថាអ្នកគោះទ្វាជាអ្នកណា
«ខ្ញុំចង់នៅម្នាក់ឯង បងទៅវិញទៅJungkook»
នាងគិតថាអ្នកក្រៅបន្ទប់ជាជុងហ្គុកទើបនាងឆ្លើយរឹងទទឹង
«គឺបងណាNani»រាងក្រាស់បន្លឺចប់ភ្លាម ទ្វាបន្ទប់
ក៏ត្រូវបើកចំហដោយNaniត្រឹមប៉ុន្មានវិនាទី....
«ថេ!!!ហឹកៗ»គ្រាន់តែឃើញវត្តមានរាងក្រាស់ឈរ
នៅទ្វា នាងរត់ទៅឱបទទួលគេទាំងអណ្តឺតអណ្តក់
«កុំយំ!!!»ប្រអប់ដៃរឹងមាំផ្ទប់លើផែនខ្នងNani
ដោយអង្អែលតិចៗជាការលួងលោម រួចបណ្តើរនាងត្រឡប់ទៅអង្គុយលើពូកវិញ គេសម្លឹងមុខនាងទាំងតប់ប្រមល់ចិត្ត រួចសួរដោយសម្លេងស្រាល
«នៅឈឺដែរទេ?»មួយសំណួរបែបធម្មតាៗ តែមាន
ឥទ្ធិពលដល់Naniឱ្យរំអួយឈឺមួយរំពេច

The Millionaire's Wife (Completed)Where stories live. Discover now