Part 18

1.9K 93 0
                                    

មិនយូរប៉ុន្មានពួកគេក៏ត្រឡប់មកដល់ផ្ទះវិញ~~~
«អ៊ុយ!!!Susuមិចឈឺជុះអត់ប្រាប់ម៉ាក់អញ្ចឹងកូន»
ជូនីននិយាយជាមួយឆ្កែដូចកូននឹងម្តាយ តែអីដែលសំខាន់គឺSusuជុះទម្លាក់ដុំផ្កាយស្អុយទ្រហឹងពេញឡានរបស់ថេយ៉ុង Susuឆ្កែឆ្លាត ទើបតែយកមកផ្ទះ
ថ្ងៃដំបូងក៏ធ្វើឱ្យម្ចាស់ផ្ទះគេក្រពុលបាត់ហើយ

«សាំមែនអាK'Su»Taehyungស្ទុះចុះពីឡានហើយដើរចូលទៅក្នុងផ្ទះបាត់ ទុកឱ្យChouninនៅអង្គុយ
ឱបSusuទាំងធ្វើមុខជូ
«ហៅកូនឆ្កែគេឡើងដាច់សាច់!!!»នាងសម្លក់ខ្នងគេ
ហើយក៏ចុះដើរត្រុយទៅតាមក្រោយ...

«អីយ៉ាអ្នកនាងបានកូនឆ្កែមកពីណានឹងស្អាតណាស់»
«ថេយ៉ុងទើបតែទិញឱ្យ...ហិហិ វាឈ្មោះSusu»
នាងតបទៅកាន់Seaដោយស្នាមញញឹមរួចក៏ប្រែទឹកមុខពេលដៀងភ្នែកទៅរកថេយ៉ុង
«តែអ្នកខ្លះមិនសូវជាចូលចិត្តវាទេ»ឮនាងថាអញ្ចឹងភ្លាមក៏រហ័សប្រកែក
«អ្នកណាថាមិនចូលចិត្ត?របស់អីដែលអូនចូលចិត្ត បងក៏ចូលចិត្តដូចគ្នា!!!»បានតែមាត់ទេ តែកុំមើលមុខ
«អាពីរនាក់!!!»
«ទានប្រោស!!!»SeaនឹងJackរត់តម្រង់មករកកាល
បើឮថេយ៉ុងស្រែកហៅ
«នេះ!!!ទៅសម្អាតរបស់កខ្វក់ចេញពីឡានយើងឱ្យ
ស្អាត ហើយយកឡានទៅលាងផង»រាងសង្ហារហុច
សោរឡានទៅ Seaក៏ចេញមុខទទួល រួចក៏ប្រញ៉ាប់
ធ្វើតាមបញ្ជា។

មកដល់ឡានភ្លាមJackក៏ចូលក្នុងឡានមុន ព្រោះ
ចាំសម្តីចៅហ្វាយថាមានរបស់កខ្វក់ គេចូលទៅមិន
ឃើញមានអ្វី គ្រាន់តែធំក្លិនស្អុយភ្លាមក៏ចេញមកវិញ
«វាថីហ្អែង ចូលក្នុងឡានទៅទុកឱ្យអញអ្នកបើក»

Seaសម្លុតJackហើយក៏ធ្វើឬកអឿចូលទៅអង្គុយប៉ុក
«ចុម!!!ក្លិនស្អីមកពីណា?»ងាយឆ្វេងងាកស្តាំក៏វ៉ាក់អឺ

«ពុទ្ធោ!!!ច្បាស់ជាស្នាដៃអាSusuហើយ»Sea
«ចាត់ការទៅហ្អែង អាJackសុំមិនចូលរួមទេ»
«មកជាមួយគ្នាហើយ ត្រូវតែធ្វើជាមួយគ្នា»
«តែអានឹងអាចមន៏ឆ្កែ មិនមែនភីហ្សាទេអាSea»
«អាចង្រៃនិយាយស្អី...អានេះដុំមាសដុំពេជ្រវើយ»
«អឺពេជ្របោះឯងនឹងហើយក៏កើបយកទៅ»Jack
បង្ហើយសម្តីរួចក៏ចូលក្នុងផ្ទះវិញ
«កម្មប្រែថាអំពើ អាSusuអ្នកជុះ អាSeaអ្នកលើក»
គេពោលបណ្តើរខ្ទប់ច្រមុះធ្វើការបណ្តើរ ជាតិមុន
ខ្ញុំសាងកម្មអ្វីទៅ!!!
__________
#ម៉ោង៩យប់
រាងតូចអង្គុយលើភ្លៅTaehyung នាងសណ្តូកជើងត្រង់លើសាឡុង ប្រលែងលេងជាមួយនឹងSusuឆ្កែ
សំណព្វដែលទើបនឹងយកមកបានមួយថ្ងៃ
«Chouឈប់លេងវា ទៅងូតទឹកហើយឆាប់គេង»
ថេយ៉ុងថើបសក់នាងបណ្តើរដៃចុចកុំព្យូទ័របណ្តើរ
«ចាំបងបង្ហើយការងារចប់សិន»Chouninតបដោយ
ងើបសម្លឹងមុខគេ អ្នកខាងលើក៏មិនបានមើលមុខនាង
វិញដែរព្រោះភ្នែករវល់នឹងការងារហើយ
«កុំរឹង!!!ឆាប់ភ្លាម!!!»គេសម្លុតមុខកាច
«អូនចាំគេងឱបបង បើមិនអញ្ចឹងអូនគេងមិនលក់ទេ»
នាងធ្វើមុខក្រម៉ក់ក្រម៉ូង ខឹងងដែលគេសម្លុតដាក់
«គេងឱបSusuរបស់អូនវិញទៅ បងឃើញអូនលេង
ជាមួយវាពេញមួយថ្ងៃហើយ»ថេយ៉ុងនិយាយដោយ
ទឹកមុខស្មើ ធ្វើកាយវិការហីៗ
«ថេ...???»នាងបង្អូសសម្លេងហៅគេសួរ
«ហឹម?»គេគ្រហឹមតប
«បងធ្វើមុខដូចខឹងនឹងអូនចឹង បងខឹងអូនរឿងអីប្រាប់មក»នាងសួរដោយមើលមុខគេចំ

The Millionaire's Wife (Completed)Where stories live. Discover now