Part38

1.3K 66 0
                                    

The Millionaire's Wife    
___
រាងតូចបានហៅតាក់ស៊ីដើម្បីជាជំនួយក្នុងការធ្វើដំណើរទៅតាមការណាត់ជួប។តាក់ស៊ីបានឈប់ចំចតត្រង់កន្លែងទីតាំងដែលនាងបានប្រាប់។វាគឺជាភូមិគ្រឹះដ៏ធំស្កឹមស្កៃងើយមើលទៅខាងលើខ្ពស់ស្រឡះភ្នែក។
«ទឹង~ទឹង~~»ដៃតូចលើកឡើងដើម្បីចុចកន្តឹងផ្តល់ដំណឹងដល់អ្នកខាងក្នុង ខណះនោះស្រាប់តែមានមនុស្សប្រុសពីរនាក់បានដើរ
សំដៅ រួចចុចតេឡេបញ្ជារឱ្យទ្វារបើកផ្លូវឱ្យស្វ័យប្រវត្តិ
«អត់ទោសលោក ខ្ញុំមានការណាត់ជួបជាមួយនឹងម្ចាស់ផ្ទះនេះ...»រាងតូចនិយាយ
មិនទាន់ចប់ស្រួលបួលផងប្រុសម្នាក់ដែលស្លៀក
សម្លៀកបំពាក់ស្បែកពណ៌ខ្មៅរលោងនោះ បានឆ្លើយកាត់សម្តីនាងយ៉ាងគម្រោះគម្រើយ

«ឆាប់ចូលមក លោកប្រុសកំពុងតែរងចាំនាង»គេនិយាយបែបមិនចង់ជាឆ្លើយតប
នឹងប៉ុន្មាន។ Chouninក៏ចាប់ផ្តើមមានអារម្មណ៍ថាភ័យបុកពោះតិចៗដែរពេលដែលសម្លឹងទៅមុខពួកគេគួរឱ្យខ្លាចខ្លាំងណាស់

«ចាស៎!!!»នាងបន្លឺឡើងស្រាលៗមុននឹងបោះជំហ៊ានលបៗដើរចូលទៅទាំងញ័រខ្លួន រឹតតែភ័យជាងនេះទៅទៀត គឺពួកគេស្រាប់តែហូតកាំភ្លើងពីក្នុងអាវមកកាន់ ហើយដើរតាមព៏ក្រោយនាង
រហូតទាល់តែនាងដើរទៅដល់មាត់ផ្លូវចូលទៅខាងក្នុងវីឡាល្អប្រណីតនោះ។
«សុំពេលបន្តិច»Chouninងាកប្រាប់ទៅពួកគេដោយសម្លេងញាក់ញ័រ ម្រាមដៃតូចៗជូតញើសដែលវាហូរស្រក់តាមជើងសក់

រាងតូចទាញទូរស័ព្ទបម្រុងនឹងខលទៅប្រាប់Taehyungឱ្យឆាប់មកទទួលនាងត្រឡប់ទៅវិញ ព្រោះមានអារម្មណ៍ថាមិនស្រួល ឬមួយក៏នាងកំពុងតែដើរចូលអន្ទាក់របស់Naniហើយ?

«នាងគ្មានពេលច្រើនទេ ឆាប់ចូលទៅ!!!»
ដោយសារសម្លេងស្រែកសម្លុតរបស់គេខ្លាំងពេក ធ្វើឱ្យស្រីតូចភ្ញាក់កន្រ្តាក់ ហើយរបូតជ្រុះទូរស័ព្ទពីក្នុងដៃ នាងខំប្រវេប្រវ៉ាឱនរើសយ៉ាងរហ័សមុននឹងឈានជើងចូលទៅទាំងប្រថុយប្រថានបំផុត។
«ក្រឹប!!!»
ដោយគ្រាន់តែស្រីមាឌល្អិតចូលទៅដល់ខាងក្នុងភ្លាម ពួកគេបានទាញទ្វាបិទជិតឈឹង

កែវភ្នែងតូចដែលបង្កប់ភាពខ្លបខ្លាច ងាកសម្លឹងទៅទ្វានោះទាំងរលីងរលោងទឹកភ្នែក ចាប់ផ្តើមគិតអ្វីលែងចេញ ធ្វើអ្វីលែងត្រូវនៅពេលភាព
ស្ងប់ស្ងាត់ក្នុងភូមិគ្រឹះនេះបង្ករភាពអាប់អួរជាមួយនឹងក្រុមមនុស្សមាឌមាំ ដែលស្លៀកឈុតពណ៌ខ្មៅគ្រប់ៗគ្នា
«ទឹប...ទឹប...ទឹប....»ស្នូរសម្លេងមនុស្សមានអំណាចបានបោះជំហ៊ានយឺតៗចុះតាមកាំជណ្តើរមក អមជាមួយនឹងទឹកញញឹមពិសពុល កែវភ្នែកបង្កប់ល្បិចចោលសម្លឹងមកនាងដូចចង់ចាប់នាងស៊ីទាំងរស់។ ឯកសារក្នុងដៃស្រីតូចបានរបូតជ្រុះពីដៃដោយមិនត្រៀម ជើងស្រឡូន
មួយគូរប្រឹងបង្ហើបឱ្យផុតពីឥដ្ឋ ដោយនាងព្យាយាមឈានជើងថយក្រោយម្តងបន្តិចតាមដែលអាចធ្វើបាន ស្របពេលកម្លោះរាងហំបានដើរចូលទៅក្បែរនាងកាន់តែជិតទៅៗ។

The Millionaire's Wife (Completed)Where stories live. Discover now