Part 15

1.9K 70 0
                                    

@ម៉ោង១១យប់
នៅក្នុងបន្ទប់របស់Taehyungពោរពេញដោយភាពរញេរញ៉ៃ ភួយខ្នើយនឹងរបស់របរទាំងអស់
ធ្លាក់រាយប៉ាយពេញឥដ្ឋ មិនបាច់ទាយក៏អាចស្មានត្រូវថាជាស្នាដៃរបស់អ្នកណា...
«ហេតុអីគេទៅយូរយ៉ាងនេះ...ហឹស»
Chouninគ្រវាត់គ្រវែងមិនក្រែងចិត្តម្ចាស់ផ្ទះ
នាងកំពុងតប់ប្រម៉ល់ចិត្តជាខ្លាំងដែលថេយ៉ុងបាន
ទុកនាងចោលតាំងពីព្រឹករហូតមកដល់ឥលូវគឺ
ម៉ោង១១ជិតពាក់កណ្តាលអាធ្រាតទៅហើយ
នាងព្រួយចិត្ត មិនដឹងគេទៅឱបថើបស្រីណាខ្លះ

Chouninដើរតាំងៗចុះពីលើផ្ទះសំដៅទៅជាន់
ខាងក្រោម បើកទូទឹកកកទាញទឹកមួយដបមកផឹកទាំងក្តៅក្រហាយ ផឹករួចក៏ទៅដាក់ខ្លួនអង្គុយ
ប៉ុកនៅលើសាឡុងឱបដៃគងទាក់ខ្លា
«ចាំមើលតែមកវិញហាស៎...បោចសក់បញ្ច្រាស់
ក្បាលអាប៉ិនឹងឱ្យណាណីម្តង!!!ហឹស!!!»
នាងគ្រហឹមមិនឈប់ធ្វើឱ្យJackដែរឈរ
នៅមាត់ទ្វាស្តាន់ហើយភ័យលោះព្រលឹងម្តងៗ
«អ្នកនាងយប់ជ្រៅហើយឡើងទៅគេងវិញទៅ
ព្រោះលោកប្រុសខលមនប្រាប់ថាយប់នេះគាត់
មិនបានត្រឡប់មកផ្ទះទេ»
«ឯងថាម៉េច???»រាងតូចរឹតតែខឹងមួម៉ៅលើស
ដើម កាលបើឮJackប្រាប់មកដូច្នោះ
«ពិតមែនហើយ...អ្នកនាងទៅបន្ទប់វិញទៅ»
Seaជាកូនចៅក៏បន្ថែម

«យើងមិនជឿទេ!!ឱ្យទូរស័ព្ទមកណេះ!!»ជូនីន
ស្ទុះដើរទៅកញ្ឆក់ទូរស័ព្ទពីដៃរបស់Sea
ព្រមទាំងសម្លឹងមុខគេ

«មិចត្រូវមកសម្លឹងអាSea?អាSaeមិនដឹងអីទេ»
«ចុចលេខលោកប្រុសឯងមក...តិចទៅច្រឡំចុចលេខឪទៀតណា៎!!!»ស្រីតូចរំលឹកSae
យកដៃញឹងស្លឹងត្រចៀកគេ

«អូយ៎ៗ...បាទអ្នក...អ្នកនាង..បាទ»Seaទទួល
ដឹងហើយក៏ប្រញាប់ធ្វើតាមនាងប្រាប់ មិនប្រាប់
មិចកើតបើដៃមួលត្រចៀកគេមិនឈប់បែបនេះ
«លេខនឹងមែនទេ???»នាងទទួលពីដៃSaeយក
មកផ្ទប់នឹងត្រចៀក អ្នកដែលកំពុងខ្លាចញ័រញាក់
ងក់ក្បាលបញ្ជាក់ដោយមិនហ៊ានជំទាស់ ព្រោះ
លោកមុនខ្ទេចទូរស័ព្ទរបស់Jackជាគំរូហើយ

~~~ទូត....ទូត....!!! សម្លេងខលចូលជាលើក
ទី១០ហើយក៏មិនដឹង អ្នកខាងនោះមិនព្រមលើក
ទាល់តែសោះ

The Millionaire's Wife (Completed)Where stories live. Discover now