ភាគបញ្ចប់

3.5K 110 8
                                    

(អេតមីនសុំអភ័យទោសពីអ្នកអានក្នុងwattpadផងដែរ សម្រាប់ភាគខ្លះត្រូវបានរលុបបាត់ អញ្ជឹងក៏ឈានដល់ភាគបញ្ចប់តែម្តង បើសិនជាចង់អានពេញ អាចSearchចំណងជើងរឿងនៅលើហ្វេសប៊ុក នឹងបានឃើញAlbumរឿងពេញហើយ😉👌🏻)
__
២នាក់ប្តីប្រពន្ធគេដូចTomនឹងJerry មិនមើល
គំរូ Jungkook Yunaសោះ។
«មកលេងពួកយើងថ្ងៃនេះ នាំគ្នាធ្វើអាហារញ៉ាំល្អទេ?»Chouninព្យាយាមនិយាយបន្លប់គេច
ពីរឿងនោះ ថេយ៉ុងក៏លួចសើចក្នុងចិត្ត ថែមទាំងពេបមាត់ញញឹមបែបជ្រេញ
«អឹមល្អណាស់»Yunaបានឆ្លើយតប បន្ទាប់ពី
ការជជែកសួរនាំបានកន្លងទៅអស់មួយសន្ទុះធំ
Chouninក៏បានចូលក្នុងផ្ទះបាយដើម្បីធ្វើម្ហូប
ដោយមានYunaនៅកំដរ។ ឯថេយ៉ុងនឹងជុងហ្គុក
នៅជជែកគ្នាបន្ត។
ក្រឡេកមកមើលជីមីនកំពុងតែឆាឆៅរំខាន
ក្មេងៗដែលសប្បាយនឹងរបស់លេងរបស់ពួកគេ
«អានេះគេលេងរបៀបមិចហាស៎?»Jiminគេ
អត់គូSingleយូពេក អត់អីធ្វើមកលេងជាមួយ
ក្មេង មើលទៅគួរឱ្យអស់សំណើចណាស់។

«អានឹងរបស់អូនទេ ឱ្យយ៉ុងជូវិញមក»ក្មេងមាឌ
ល្អិតស្រែករនៀលជើងទធាក់លើឥដ្ឋ ទារ
របស់ពីក្នុងដៃJiminមកវិញ
«ផាច់!!!»ឃើញYungChouកំពុងតែទាររបស់
JungYuស្រាប់តែយកឡានជ័រក្នុងដៃគេគប់
ក្បាលJimin ព្រោះគេការពារYungChou
«អីយើស៎ អាល្អិតទាំងពីរនេះ ហ៊ានធ្វើបាបអ៊ំផង
អ៊ំក្មេងជាងពួកឯងទៅទៀតណាដឹងទេ»

«អត់យល់!!!»YungChouសម្លឹងមុខJimin
រួចយកដៃមកអេះក្បាលខ្វោកៗទាំងមិនយល់ន័យ អួយ៎ឈឺឡាតែតណាស់!!!
«អើស៎ក៏បាន អ៊ំទៅដេកវិញហើយឆឺស»
ថាហើយក៏ដើរត្រុយទៅផ្តេកខ្លួនលើសាឡុង
វិញ ក្មេងប្រុសតូចទាំងពីក៏នាំគ្នាលេងបន្ត។

លុះដល់ថ្ងៃត្រង់បន្តិច គ្រួសារទាំងពីបានជួបជុំគ្នា
នៅពីមុខតុរាងពងក្រពើធំមួយ អាហារត្រូវបាន
រៀបចំយ៉ាងត្រៀបត្រា មានច្រើនមុខច្រើន
ជម្រើសណាស់។ ក្រោយមកពួកគេបានញ៉ាំ
អាហារទាំងនោះយ៉ាងរីករាយ សុភមង្គលពេញទី ក្នុងភូមិគ្រឹះមួយនេះ ដែលស្តាប់ឮតែសម្លេង
សើចក្អាកក្អាយ នឹងសម្លេងក្មេងតូចៗ។
អាហារថ្ងៃត្រង់បញ្ចប់ទៅយ៉ាងរលូន Yuna
នឹងJungkookនៅបន្តរហូតដល់ល្ងាចទើបពួក
គេត្រឡប់ទៅវិញ។
___
ពេលយប់៚
នៅក្នុងបន្ទប់ធំទូលាយ ពន្លឺភ្លើងពណ៌ទឹកក្រូច
ព្រឿងៗ បាញ់មកចំសាច់ស្បែកសភ្លឺរលោង
របស់រាងតូច ទោះបីនាងមានប្តីមានកូនហើយ
ក៏ស្បែកនាងនៅសថ្លាដដែល។ ថេយ៉ុងទម្លាក់
ច្រមុះជ្រុបថើបពីលើស្មាតូចថ្នមៗទន់ភ្លន់បំផុត

The Millionaire's Wife (Completed)Where stories live. Discover now