The Millionaire's Wife (Compl...

By TAEEHWA

101K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... More

Part1
Part2
Part3
Part4
Part5
Part6
Part 7
Part 8
Part9
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part24
Part25(ត)
Part26
Part26
Part27
Part28
Part29
Part30
Part31
Part32
Part33
Part 35
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part 34

1.5K 83 1
By TAEEHWA

ក្រោយពេលដែលTaehyungបាននាំChounin
ទៅអាហាររួចរាល់ គេបន្តនាំនាងតូចទៅលេងសមុទ្រ
គេមិនបានរៀបគំរោងទុកជាមុនឡើយ ដោយគ្រាន់
តែឮប្រពន្ធពោលថាចង់ទៅគេក៏ជូនទៅភ្លាមៗ។
«ថេយ៉ុងហា៎...ពេលណាទើបដល់ទៅ?»នាងសួរ
ស្របពេលដៃតូចកាន់ដៃម្ខាងរបស់ថេយ៉ុងជាប់ ហើយកើយក្បាលលើស្មាគេយ៉ាងមានក្តីសុខ។
«មិនយូរទៀតទេ?»Taehyungតបមុននឹងឱនថើប
សក់នាងតិចៗ បើតាមធម្មតាប្រហែលជាត្រូវទៅដល់យូរហើយប៉ុន្តែប្តីប្រពន្ធគេរវល់តែផ្អែមល្ហែមដាក់គ្នា
ទើបជិះយឺតៗ ឱបថើបប្រពន្ធរហូតមិនឱ្យឃ្លាតសូម្បីមួយវិនាទី។

««ង៉ោង...វ៉ូ~~~»»
កំពុងតែជិះសុខៗស្រាបតែមានឡានមួយគ្រឿងទៀត
បោលយ៉ាងលឿនស្លូវាឡានរបស់ថេយ៉ុងទៅមុន។

«អាស្លាប់..វាប្រញាប់ទាន់ហន់ទៅណា?»
Taehyungធ្លោយមាត់ជេរប្រទេចទាំងមួម៉ៅ គ្រាន់
តែឡាននោះវ៉ាតែបន្តិចឯងនេះឡើងផឺតពោះអស់។
«បង...ឡាននោះដូចជាឡានរបស់ជុងហ្គុក»នាងតូច
អង្គុយត្រង់ខ្លួនសម្លឹងមើលទៅឡានពណ៍ស្កដែលនៅ
បើកបណ្តើរមិនទាន់ទៅផុត
«បងមិនដឹង!!!ឡានអាណាក៏ឡានទៅ»
«ផាច់»Taehyungនិយាយមិនទាន់ផុតមាត់ក៏ត្រូវនាងវាងគេមួយដៃចំស្មា
«បងនិយាយធម្មតាៗមិនកើត?»អ្នកជាប្រពន្ធសម្លក់ប្តីថ្មែរ ដែលគេចូលចិត្តហៅអ្នកផ្សេងឈ្លើយៗបើទោះ
បីជាសាច់ញាតិឬអ្នកស្គាល់គ្នាជិតស្និតក៏ដោយ

«អូន...»គេងាកមកធ្វើមុខក្រម៉ូវដាក់នាង ធ្វើដូចមួយ
ដៃដែលនាងវាយគេមុននេះធ្វើឱ្យគេឈឺខ្លាំងអញ្ចឹង
ការពិតមិនបានប្រហែលស្រមោចខាំផង។
«កុំសម្លឹងមុខអូន...គិតតែបើកឡានឱ្យល្អទៅ»
រាងតូចចាប់បង្វែរមុខគេឱ្យមើលទៅផ្លូវវិញទាំងគ្រឺត
ខ្នាញ់ចង់តែចាប់ខាំឱ្យក្រហមថ្ពាល់ទេ។

«ង៉ោង!!!!!»ឡានបានបោលទៅមុខកាន់តែលឿន
ជាងមុនដោយសារថេយ៉ុងជាន់ហ្គាឡើងកប់ៗ រាងតូច
ឯងនេះខំឱបចង្កេះគេឡើងខ្វិត។

«ចាំមើលបងនឹងវ៉ាអាឡានចង្រៃខាងមុខនោះ»ចប់
សម្តីភ្លាម នៅទីបំផុតឡានរបស់គេបានទៅស្របឆ្វេង
ដៃនៃឡានដែលគេចង់វ៉ានោះ។ថេយ៉ុងចុចបញ្ជាទម្លាក់កញ្ចក់ឡានចុះ ឯងឡានមួយទៀតក៏ទម្លាក់ចុះ
ដូចគ្នា ដោយឡានទាំងពីររក្សាល្បឿនស្មើគ្នា

«អាក្អូន»Taehyungដាក់សព្វនាមឱ្យដោយ
ស្រែកហៅគេតាមកញ្ចក់ឡាន ដោយមិនដឹងថា
អ្នកបើកឡានជាអ្នកណាឡើយបានជាឈ្លើយហៅ
ប៉ុណ្ណឹងហើយមិនចង់ងាកមើលមុខទៀត ព្រោះអ្នក
ខាងនោះគេពាក់វ៉ែនតាពណ៍ខ្មៅ បែបខ្ជិលទម្លាក់វ៉ែន
តាឱ្យឃើញមុខ។

«បង...កុំហៅគេបែបនឹង ប្រយ័ត្នគេខឹងណា៎»
Chouninដាស់តឿនគេដោយអង្រួនដៃគេតិចៗ
Taehyungគេចចេសណាស់ នៅមកបើកឡានលឿនដូចហោះហើយឆ្លៀតស្រែកហៅគេអាក្អូនទៀត សង្ស័យតែគេស្ទាក់ឡានវ៉ៃទេ។
«ខឹងអី...មកពីវាព្រហើនហ៊ានវ៉ាឡានបង»
«គ្រាន់តែគេវ៉ាក៏មិនបានដែរ»រាងតូចគ្រវីក្បាលហួសចិត្តជាពន់ពេក គ្រាន់តែគេជិះវ៉ាតែបន្តិចសោះ
ខឹងច្រលោតដាក់គេបាត់ទៅហើយ។

ឡានពណ៌ស្ករនោះបានបិទកញ្ចក់ឡានវិញហើយក៏
វាគេទៅផុតកន្ទុយភ្នែកបាត់ ថេយ៉ុងក៏ឈប់តាម។
មិនយូរប៉ុន្មានពួកគេក៏បានទៅដល់សមុទ្រ។
«ងឺត!!!»ឡានទំនើបផុតលេខសេរីចុងក្រោយបង្អស់
បានឈប់សំចតនៅមុខសណ្ឋាគារមួយដែលសម្រាប់
ភ្ញៀវដែលចង់សម្រាកនៅទីនោះ។

«មោះចាំបងជួយ»ចប់សម្តីរាងក្រាស់រត់ទៅទទួល
វ៉ាលីពីក្នុងដៃប្រពន្ធដែលនាងខំអូសត្រឹកៗដើរទៅមុន។

ថេយ៉ុងបានកក់បន្ទប់មានគ្រែមួយដែលធំល្មមសម្រាប់
គេង បន្ទប់នោះស្ថិតនៅជាន់ទី២បន្ទប់លេខ126 គេអូសវ៉ាលីចូលទៅខាងក្នុងតាមដោយរាងតូច
ចូលទៅតាមក្រោយ។
____

កុំឱ្យឆ្ងល់ច្រើនថាឡាននោះជាឡានរបស់អ្នកណា
តាមដែលជូនីនថាមិនខុស គឺជាឡានរបស់ជុងហ្គុក
គេមកជាមួយនឹងYunaដែលនាងត្រូវជាមិត្តស្រីរបស់
គេ។

«ខ្ញុំត្រូវការបន្ទប់មួយ»Jungkookប្រាប់ទៅបុគ្គលិក
ចៃដន្យអីថ្ងឺនេះចម្លែកណាស់ ភ្ញៀវបានកក់បន្ទប់អស់
គ្មានសល់សូម្បីតែមួយបន្ទប់

«សុំអភ័យទោសផងលោក ថ្ងៃនេះសណ្ឋាគារយើងខ្ញុំត្រូវភ្ញៀវកក់បន្ទប់ពេញអស់ហើយ»បុគ្គលិក
ស្រីស្អាតតបទៅអ្នកកម្លោះវិញ។

«សណ្ឋាគារប៉ុនណាប៉ុនណី គ្រាន់តែបន្ទប់ទំនេរមួយ
ក៏គ្មាន!!!»Jungkookច្រឡោតឡើងទាំងក្តៅចិត្ត
គេរៀបគម្រោងមកថាគេងពីរយប់ ដល់ឥលូវគ្មាន
សល់បន្ទប់គួរឱ្យខឹងមែន។

«គ្មានបន្ទប់ក៏មិនអីដែរជុង ពួកយើងមកលេងតែមួយ
ថ្ងៃបានហើយ ដល់ល្ងាចពួកយើងទៅគេងនៅខន់ដូរវិញ ព្រោះខន់ដូរបស់អូននៅជិតនេះទេ»Yunaដើរ
ទៅឱបដៃគេជាកាលួងលោម អ្នកម្ខាងទៀតគិតតែ
ខាំមាត់ច្រត់ចង្កេះមួម៉ៅ

«អឹម...តាមចិត្តអូន»Jungkookងក់ក្បាលយល់
ស្របYunaនឹងJungkookប្រុងនឹងអូសវ៉ាលីចេញទៅហើយជួនជាChouninនឹងTaehyung
ចុះមកជាន់ផ្ទាល់ដីល្មម

«អូ៎Chou!!!»Yunaក្រលេកឃើញមិត្តរបស់នាងភ្លាមក៏ព្រលែងដៃពីJungkookរត់តម្រង់ទៅ
«ឯងមកលេងសមុទ្រដែរមែនទេ ពិតជាចៃដន្យពិតមែន»Chouninសើចរអឹកខណៈដែលចាប់
Yunaមកឱបដោយក្តីរីករាយ។

    ក្រឡេកមកមើលTaehyungនឹងJungkook
កំពុងតែសម្លក់ភ្នែកដាក់គ្នាដូចឃើញសត្រូវមកពីណា
ជុងហ្គុកដោះវ៉ែនតាពណ៌ខ្មៅចេញពីការបិទបាំងភ្នែក
រួចយកវ៉ែនតានោះមកសៀតនឹងឡេវអាវចំពាក់កណ្តាលទ្រូងរបស់គេ ចំណែកថេយ៉ុងគិតែឈរឱបដៃចងចិញ្ចើមខាំថ្គាមជាប់រហូត ព្រោះគេទើប
តែដឹងថាអ្នកដែលបានបើកឡានវ៉ាគេអំបាញ់មិញនេះគេជាជុងហ្គុក។

«អាព្រាន នាំស្រីមកដេកសណ្ឋាគារទាំងកណ្តាលថ្ងៃ»Taehyungបោះសម្តីឡើងយ៉ាងហំហួន ស្រាប់
តែភ្លាមនោះJungkookក៏តបវិញ
«ថាឱ្យគេនឹងមានហិតក្លិនខ្លួនឯងទេថាចំហាយព្រាន
របស់បងសាបអស់ហើយឬនៅ? គ្រាន់ជាងមុន
ហើយដែលបងបានChouធ្វើប្រពន្ធ បើកាលពីមុន
វិញបងនាំមកម្តងបីនាក់ខ្ញុំមិនទាន់ថាផង...ហិស»
Jungkookគេសើចដើមកតិចៗនៅចុងប្រយោគ

«..អា៎..អា៎...»Taehyungញេញមុខដាក់វិញចង់ជេរបន្តិចអីបន្តិច
«យ៉ាងមិច?»Jungkookសួរឌឺដងពេលឃើញ
ប្រតិកម្មរបស់Taehyung មុខគេឡើងក្រហមដូច
ម្ទេសរោល។
    YunaនឹងChouninរវល់តែនិយាយគ្នាមិនបានជា
ផ្ទៀងស្តាប់ទើបមិនដឹងរឿង។
«អ្នកទាំពីររកបន្ទប់បានហើយមែនទេ?»Chounin
ដើរទៅឱបដៃរាងក្រាស់វិញហើយបែរទៅសួរ
«នៅទេChou»Jungkookក៏តបវិញ ទាំងដែលសំណួរមួយនេះChouninងាកទៅរកYunaសោះ
«តោះChou...កុំនៅយូរពេក បងចុកជើងហើយ»
Taehyungធ្វើជារអ៊ូថាចុកជើងខ្លាចក្រែងនាងនៅ
ឈរនិយាយជាមួយJungkookយូរទៀត
«ចាំមួយភ្លែតមើល...អូននិយាយជាមួយពួកគេសិន»
រាងតូចតបទាំងក្តិចដៃគេបន្តិច មករអ៊ូរង៉ូវ តោងដៃ
តោងជើងរំខាននាងរហូត។

«បើមិនមានបន្ទប់គេងទេ អ្នកទាំងពីរទៅគេងនៅ
បន្ទប់ជាមួយពួកយើងទៅ បន្ទប់នោះធំណាស់ ហៅ
ពីគ្រួសារទៀតមកក៏មិនចង្អៀតផង»Chouninចិត្តល្អ
ខំចែករំលែកបន្ទប់ឱ្យYunaនឹងJungkook ប៉ុន្តែអ្នក
ខ្លះគ្រាន់តែឮភ្លាមក៏ប្រឆាំងសម្តីនាងភ្លាម

«អត់ទេ!!!4នាក់គេងមិនកើតទេ គ្រាន់តែវ៉ាលីខ្ញុំ10
ដាក់តំរៀបក្នុងបន្ទប់ក៏ចង្អៀតបាត់ហើយ»ថេយ៉ុងគេ
និយាយហីៗហើយងាកមុខចេញទៅម្ខាង ឱបដៃមើលអ្វីផ្សេងធ្វើព្រងើយ Jungkookគេអស់
សំណើច វាមិនដែលគ្រាន់តែមកសមុទ្រសមុទ្រដាក់
វ៉ាលីមកឡើង10 ចេះមកបោកមនុស្សស្រស់ៗ។

«មិនអីទេChouបងទៅគេងនៅខន់ដូរបស់Yuna»
Jungkookខំទម្លាក់ទឹកមុខធ្វើដូចអន់ចិត្ត ជូនីនមានៈ
ទៅអូលវ៉ាលីពីក្នុងដៃគេមកកាន់

«ខ្ញុំថាមិនអីទេ នៅបន្ទប់ជាមួយគ្នាអញ្ចឹងហើយទើប
សប្បាយ»Chouninទៅកញ្ឆក់ដៃYunaទុកមិនឱ្យទៅណា បន្ទាប់មកនាងតូចក៏អូសវ៉ាលីនឹងYunaទៅជាមួយ ពេលនេះគ្មានអ្នកហ៊ានជំទាស់ទៀតឡើយ គឺស្រេចលើChouninជាអ្នក
សម្រេច។

@ក្នុងបន្ទប់
ថេយ៉ុងអង្គុយលើពូកសម្លក់មុខប្រពន្ធទាំងមិនពេញចិត្ត បំណងគេចង់មកផ្អែមល្ហែមតែពីរនាក់ ឥលូវ
មកថែមពីរនាក់ទៀត គេនៅមិនសុខ។
«បងទៅអង្គុយនៅខាងនោះទៅ អូនសុំរៀបចំខោអាវបន្តិច»រាងតូចច្រានដៃគេបន្តិចរួចលើកវ៉ាលដាក់លើពូក
«ទៅផ្ទះវិញទៅ បងមិននៅទេ»ថេយ៉ុងក្រោកឈរ
ហើយបន្លឺឡើងបែបនេះ

«ថេ...កុំងរងក់ច្រើនពេក»ស្របសម្តីរាងតូចចាប់ដៃគេឱ្យមកអង្គុយលើសាឡុងតូចមួយជាមួយនឹង
Jungkook។ មនុស្សកំពុងតែកុងគ្នាផងមកដាក់ឱ្យ
អង្គុយជិតគ្នា បន្តិចទៀតផ្ទុះគ្រាប់បែកហើយ។

«ជុងហា៎...វ៉ាលីបងអូនទុកនៅត្រង់នេះណា៎!!!»
Yunaស្រែកប្រាប់ទៅរាងក្រាស់ គេក៏ងក់ក្បាលរួច
ញញឹមតិចៗ មុននឹងងាកមកនិយាយខ្សឹបៗជាមួយនឹង
ថេយ៉ុង
«បងនៅប្រច័ណ្ឌChouនឹងខ្ញុំទៀតមែនទេ»ជុងហ្គុក
បន្លឺឡើងតិចៗកុំឱ្យស្រីៗឮ
«តែផ្តាស!!!បើឯងនៅតែរញ៉េរញ៉ៃ កុំស្រម៉ៃថាបាន
ជួបមុខគ្នាទៀត»ថេយ៉ុងក៏តបវិញតិចៗដោយខាំមាត់
ដៀងកន្ទុយភ្នែកទៅរកអ្នកកម្លោះដែលអង្គុយក្បែរដៃ
«ហិស!!!ជូគ្រាន់តែជាមិត្តល្អរបស់ខ្ញុំប៉ុណ្ណោះ»
«យើងអាចជឿដែរ?»ថេយ៉ុងបង្ហាញទឹកមុខឌឺដង
«ចុះមិនឃើញYunaទេ?នាងជាមិត្តស្រីរបស់ខ្ញុំ!!!»
Chouninស្មាបញ្ចាក់

«យ៉ាងណាក៏យើងនៅតែមិនទុកចិត្តឯងដដែល»
Taehyungនិយាយយ៉ាងប្រាកដប្រជាដោយភ្នែកគេ
ធ្វើជាក្រលេកទៅមើលChouninដែលនាងកំពុងតែ
ញញឹមដាក់គេទាំងមិនដឹងខ្យល់អី។
«សងជំនឿចិត្តខ្ញុំភ្លាមមក»Jungkookងាកមុខទៅ
ម្ខាងប៉ុន្តែគេលាដៃសុំជំនឿចិត្តអ្វីក៏មិនដឹង ខណៈនោះ
រាងក្រាស់ក៏រហ័សសួរ
«ជំនឿចិត្តស្អី???»ថេយ៉ុងសម្លឹងមុខជុងហ្គុកទាំងចង
ចិញ្ចើមពាក់មុខយក្សដាក់គេ
«ជំនឿចិត្តដែលបងតែងតែមកចោទថាខ្ញុំលួចញ៉ែ
ប្រពន្ធបង Chouninបានខលប្រាប់ខ្ញុំអស់ហើយ»
«អាចង្រៃ!!!»គេជេរប្រទេចទាំងមួម៉ៅ ញេញធ្មេញ
សង្រ្គឺតឮក្រតៗចេញពីក្នុងមាត់ គេមិនហ៊ានស្រែកឮ
ទេព្រោះខ្លាចប្រពន្ធស្តីឱ្យ
«ម៉ោ...ឱ្យលឿនម៉ោ...10លាន 20លាន 30លាន
បងរើសរើសទៅ ស៊ីញ៉េតែពីរម៉ាត់តើ»Jungkook
កម្រើកម្រាមដៃជាសញ្ញាថាគេកំពុងទារលុយ ធ្វើ
មើលតែTaehyungទៅជំពាក់គេពីអង្កាលអញ្ចឹង។

Continue Reading

You'll Also Like

10.8M 251K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
3.8M 160K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
Home By Mahek

Fanfiction

11K 204 17
In all the 10 years of being a Directioner, now, Arielle has reached her level of patience and is frustrated. Like all the other Directioners and Lar...
39.6K 577 19
Louis Tomlision is missing his sister Paige. Paige, had ran away and left a note only saying she thought no one loved her in her family. Paige wanted...