The Millionaire's Wife (Compl...

By TAEEHWA

100K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... More

Part1
Part2
Part3
Part4
Part5
Part6
Part 7
Part 8
Part9
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part24
Part25(ត)
Part26
Part26
Part27
Part28
Part29
Part30
Part31
Part33
Part 34
Part 35
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part32

1.6K 80 0
By TAEEHWA

៚ក្នុងពិធី
រាងកាយស្រឡូនតូចមួយតួខ្លួន ស្លៀករ៉ូបពណ៌ស្វាយចាស់ឆែកត្រឹមភ្លៅពន្លេចស្មាទាំងសងខាង ទម្លាក់សក់វែងមូរអង្គាដីត្រឹមចង្កេះ
នាងដើរខាងឆ្វេងដៃកម្លោះជុង គ្រាន់តែឈានជើងចូលទៅដល់ភ្លាម ភ្ញៀវគ្រប់គ្នាដែលនៅទីនោះ ម្នាក់ៗនាំគ្នាតម្រង់ភ្នែកប៉ុនៗចានមកកាន់នាង។
«ជុង!!!ហេតុអីទើបតែមកដល់ ក្រែងបងចេញមកមុនតើ»Naniដើរទៅនិយាយជាមួយបងប្រុសរបស់នាង ដោយមិនចាប់អារម្មណ៍ជាមួយនឹងChouninដែរឈរក្បែរនោះឡើយ
«បងជាប់ទៅទទួលChou!!!»គេតបវិញដោយ
ក្រឡេកទៅរករាងតូច ដែលកំពុងភ្លាំងភ្លឹកជាមួយនឹងសម្រស់នៃការតុបតែងក្នុងកម្មវិធី

«អរ៎!!!»Naniងាកមុខចេញហើយពេបមាត់
ស្របពេលដែលលូកដៃប្រកៀកនឹងជុងហ្គុក
«ពួកយើងចូលទៅខាងក្នុងទៅ»នារីឆ្នាស់ឆ្នើម
ប្រាប់ហើយក៏អូសដៃជុងហ្គុកទៅធ្វើហី
«ឆឹស!!!»Chouninសម្លក់នាងពីក្រោយខ្នង
ទាំងហួសចិត្ត ជ្រេញចរិកនាងNaniជាខ្លាំង
ឱ្យតែជួបមុខពេលណាចង់តែទះឱ្យមាត់ម្តងៗ។
___
«សួរស្តីលោកអ៊ំ»Jungkookនិយាយទៅកាន់
ម្ចាស់សណ្ឋាគារគឺលោកLee។គេឱនគោរពគាត់
យ៉ាងសមគួរ ព្រោះគាត់ក៏ជាអ្នកជិតស្និតនឹងប៉ា
របស់គេដែរ
«អូហូ៎ប្រុសជុង...មកជាមួយស្រីៗផងនៀក»
គាត់ញញឹមស្ញើចទះស្មាជុងហ្គុកបន្តិច
«Naniស្រីពៅទេលោកអ៊ំ»Jungkookសើច
តិចៗ ភ្លាមនោះNaniក៏ចេញមុខរាក់ទាក់

«ជំរាបសួរលោកអ៊ំចាស៎»នាងបន្លឺឡើងយ៉ាង
ទន់ភ្លន់នាំឱ្យនាងតូចដែលស្គាល់ចរិកនាងច្បាស់
លួចសើចក្នុងចិត្ត លោកLeeសើចញឹមៗមិនសូវ
មើលមុខNaniទេព្រោះគាត់មិនចូលចិត្តក្មេងៗ
ដែលស្លៀកពាក់បញ្ចេញហួសហេតុពេកឡើយដូចជាNaniនាងស្លៀករ៉ូបវាលខ្នង បញ្ចេញទ្រូង
អស់ពាក់កណ្តាល បើទម្លាក់តែបន្តិចទៀតកើត
ឃើញច្បាស់ៗតែម្តង

«ចុះនាងតូចខាងនោះ»គាត់ងាកទៅរកជូនីន
ដែលត្រូវណានីឈរកំបាំងមុខ
«អរ៎...នាងជាបុគ្គលិកប្រចាំហាងរបស់ខ្ញុំ»
«សួរស្តីលោក!!!»Chouninឱនគំនាបគោរព
តាមទម្លាប់ជាមួយមនុស្សវ័យចំណាស់ជាង
«ក្មេងៗ អ៊ំមិនបាននៅនិយាយជាមួយយូរទេ សុំ
ទៅទទួលភ្ញៀវតុខាងនោះបន្តិច»
«បាទ!!!»

«ទៅអង្គុយតុខាងនោះទៅបងប្រុស»Naniបបួល
អ្នកជាបងដោយចង្អុលតុមួយដែលពុំទាន់មាននរណា
អង្គុយនៅឡើយ
«តោះជូ!!!»
«ចាស៎»Chouninងក់ក្បាលសើចញញឹមដាក់គេ
ក្រឡេកទៅមើលNaniកំពុងតែសម្លក់សម្លឹងសម្លឹង
សឹងជ្រុះគ្រាប់ភ្នែកដល់ដី នាងដើរឆាច់ៗទៅអង្គុយ
នៅឯតុមុន។
«នាងនេះពិតជាអំពល់ទុក្ខមែន»ទើបដាក់ខ្លួនអង្គុយភ្លាមNaniរអ៊ូរទាំតែម្នាក់ឯង ចិរកនាងតែងតែទើស
គេទើសឯងគ្រប់ពេលលើកលែងតែសាច់ញាតិ ជាពិសេសប្រុសស្អាតអ្នកមានៗសឹងតែបក់ដៃហៅគេចូល នេះជាចរិកពិតរបស់Nani។
«Nani...» មានសម្លេងផ្អែមមុខមួយបានបន្លឺហៅ
ឈ្មោះរបស់នាង។កម្លោះមាឌមាំខ្ពស់សង្ហារល្អឥត
ទាស់ភ្នែក កំពុងតែបោះជំហ៊ានដើរចូលមកក្បែរតុ
អ្នកណាមិនស្គាល់ Lee Dejoonកូនប្រុសច្បងរបស់
លោកLeeដែលជាម្ចាស់នៃសណ្ឋាគារមួយនេះ។

រំលឹកដល់ថ្ងៃដែលDejoonវាយធ្វើបាបTaehyung
គឺគ្មានអ្នកណាដឹងឡើងក្រៅពីថេយ៉ុងនឹងជូនីន ព្រោះគ្មាននរណាចាប់អារម្មណ៍នឹងសួរនាំ សូម្បីតែ
Jungkookក៏គេមិនដឹងផង។
«Dejoonខានជួបគ្នាយូរហើយ»Naniសើចញញឹម
ក្បួច បិទមាត់មិនជិត ពេលដែលបានកម្លោះសង្ហារ
ថែមទាំងគេជាកូនអ្នកមានមកផ្ញើរខ្លួនរួមតុជាមួយ
«នាងមកតែម្នាក់ឯងទេ?ចុះឯងណាJungkook»
Dejoonបញ្ជូនកែវភ្នែកព្រានទាក់Naniភ្លាមៗ មនុស្សគេសម្បូរស្នេហ៍ណាស់ ថ្នាក់ញ៉ែតែមួយម៉ោងធ្វើឱ្យស្រីៗដែលគេញ៉ែតោងតាមគេដូចឃើញគេជាចំណីពិសេស។
«មកដល់ហើយ!!»Jungkookតបឡើងខណៈដែល
គេទាញកៅអីចេញក្រៅបន្តិចដើម្បីទទួលរាងតូច
«អរគុណហើយ»Chouninញញឹមដាក់គេបន្តិចរួច
អង្គុយចុះ នាងមិនទាន់បានឃើញមុខអ្នកកម្លោះដែល
អង្គុយក្បែរដៃនាងថាជាអ្នកណាឡើយ

ខណៈនោះDejoonបានងាកមុខបំណងនឹងមើលទៅJungkook ប៉ុន្តែក៏ប្រទៈភ្នែកជាមួយស្រីតូចដែលគេញ៉ែនៅក្លឹបរបស់គេនៅយប់នោះ
«ខ្ញុំគិតថាពិតជានិស្ស័យល្អមែនដែលបានជួបស្រីស្អាតម្តងទៀត»Dejoonបោះប្រយោគនេះឡើង
«គឺគេ???»នាងតូចឧទានឡើងក្នុងចិត្តសម្លឹងទៅរក
Dejoonដោយទឹកមុខភ្ញាក់ផ្អើល អារម្មណ៍ភ័យខ្លាច
ចាប់ផ្តើមកើតឡើង បេះដូងនាងលោតកន្រ្តាក់ភ្លាមៗ
អង្គុយសឹងមិនជាប់នឹងកៅអី
«កើតអ្វីមែនទេជូ?»Jungkookសួរបែបនេះកាល
បើឃើញរាងតូចចាប់ផ្តើមស្លន់ មុខនាងឡើងស្លេក
ស្លាំងមិនដឹងថាតបជាមួយJungkookវិញបែបណា
«គឺគេ...គេ...ខ្ញុំ...ខ្ញុំ...»Chouninនិយាយជាប់មាត់រដាក់រដុប មិនដឹងចាប់ផ្តើមពីចំណុចណា នាងចង់ប្រាប់JungkookថាDejoonជាអ្នកដែលធ្វើបាប
នាងប៉ុន្តែនាងនៅគាំងសម្តីពេលសម្លឹងមើលទឹកមុខកំណាចរបស់Dejoonដែលតម្រង់មកនាងចំៗ

«អរ៎...យើងធ្លាប់ជួបគ្នាពីមុននោះអី!!!ពាក្យប៉ុណ្ណឹង
និយាយមិនចេញមែនទេ?»Dejoonញាក់ចិញ្ចើមឌឺ
«អញ្ចឹងទេ?តែហេតុអីមើលទៅទឹកមុខជូស្លេកយ៉ាងនេះ?ឬក៏មិនស្រួលខ្លួន?»Jungkookឱនមើល
មុខChounin ខណៈដែលនាងខំឈ្ងោកមុខបិទភ្នែកបន្ថយភាពភ័យខ្លាច ស្របពេលនោះNaniស្រាប់តែនិយាយកាត់
«ទៅឆ្ងល់ពីនាងធ្វើអីបងប្រុស នាងតែងតែរំអួយ
ដាក់ប្រុសៗបែបនេះហើយ»
«Nani!!!»អ្នកជាបងងើបមុខឡើងហើយស្រែក
សម្លុតដាក់ប្អូនដែលគ្មានសុជីវធម៌ក្នុងការនិយាយស្តី
«ហឹស!!!»Naniងាកមុខទៅម្ខាងទាំងក្តៅចិត្ត

«អាថេវាមិនបានមកជាមួយទេឬ?»Dejoonសួរ
បន្ថែមរឹតតែនាំនាងឱ្យរំលឹកដល់ថ្ងៃដែលគេវ៉ៃថេយ៉ុង
«....»Chouninមិនបានតប នាងស្ទុះទប់ខ្លួនក្រោក
ទាំងញ័រខ្លួនចំប្រប់ ហើយបែរទៅប្រាប់Jungkook
«ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត»

«បាទមិនអីទេទៅចុះ»Jungkookក៏ឆ្លើយតបធម្មតា
គេបិនបានដឹងរឿងអ្វីបន្តិចឡើយ ក្រោយមកគេក៏ក្រលេកឃើញមិចចាស់របស់គេរួចក៏ក្រោកទៅរាក់ទាក់

ពេលនេះនៅសល់តែDejoonនឹងNaniប៉ុណ្ណោះ
ដែមអង្គុយនៅនឹងតុ។Dejoonក្រឡេកឃើញទឹកមុខ
Naniមិនសូវជាល្អប៉ុន្មាន ព្រោះDejoonក៏ធ្លាប់ដឹងពី
ទំនាក់ទំនងរបស់នាងជាមួយនឹងTaehyungដែរ។
«នាងតូចដែលក្រោកទៅមុននេះ ជាស្រីថ្មីរបស់
អាថេមែនទេ?»មួយសំណួរនេះវាចាក់ដោតដល់
ក្រអៅបេះដូងNaniដែលនាងត្រូវថេយ៉ុងបោះបង់
«ឱ្យតែឃើញមុខវា ខ្ញុំសឹងតែទះមុខវាឱ្យខ្ទាំ»
Naniក្តាប់ដៃមួម៉ៅមួយរំពេចព្រោះនាងនៅមិនស្ងប់
ឡើយឱ្យតែរលឹកដល់ថេយ៉ុងនាងស្ទើរតែធ្លាយទ្រូង
«នៅស្រលាញ់គេហ្អែស៎?»Dejoonសួរជីកគល់
មិនឈប់ សុទ្ធតែសំណួរដែលធ្វើឱ្យNaniពិបាកនឹងឆ្លើយណាស់

«ពិតមែនហើយ ខ្ញុំស្រលាញ់ថេណាស់ ប៉ុន្តែមកពី
មីស្រីម្នាក់ហ្នឹងទើបធ្វើឱ្យថេគេលែងខ្វល់ពីខ្ញុំ»
នាងទួញសោកគួរឱ្យអាណិត សម្តែងទឹកមុខកំសត់
ឱ្យDejoonមើលមកដូចនាងនឹងជាជនរោងគ្រោះ
ស្នេហា តែតាមការពិតនាងក៏ជាអ្នកលួចចាក់ថេយ៉ុង
ពីក្រោយខ្នងដែរ។

«សម័យនេះហើយគេមិនយំសោកព្រោះតែរឿង
ឥតប្រយោជន៍អញ្ចឹងទេ តែបើនាងចង់បានអាថេមក
វិញគឺងាយស្រួលបំផុត»Dejoonលើកកែវវ៉ាញមក
គ្រលែងចុះឡើងដោយញញឹមចុងមាត់ កែវភ្នែកលាក់ល្បិចរបស់គេសម្លឹងទៅវ៉ាញដែលកំពុងតែវីវ៉ក់
តាមកម្លាំងដៃដែលគេបញ្ជាគ្រលែងនោះ។
«លោកចង់បានន័យថាមិច?»Naniស្រាប់តែងាកមក
ចាប់អារម្មណ៍ជាមួយនឹងប្រយោគដែលDejoonបាន
និយាយមុននេះ ភ្លាមនោះDejoonក៏សម្លឹងមុខNani

«ហឹស!!!វាដូចជាស្រាក្រហមក្នុងដៃកែវនេះអញ្ចឹង...
ខ្ញុំបង្វិលដៃតែបន្តិច វាក៏ក្រលុកច្របល់ចូលគ្នាប្រៀប
ដូចជាបន្ថែមរសជាតិថ្មីឱ្យវាដែរ...»Dejoonបង្កប់
អត្ថន័យនៅក្នុងកែវស្រាក្រហម Naniជាមនុស្សវៃ
ឆ្លាតខាងប្រើល្បិចនាងឆាប់យល់ខ្លាំងណាស់ ស្នាម
ញញឹមនៅលើគែមមាត់Naniបានបង្ហាញឡើងអម
ជាមួយនឹងប្រយោគ
«ខ្ញុំយល់...»ចប់សម្តីភ្លាមNaniនឹងDejoonក៏សើច
ដាក់គ្នាហាក់ដូចជាអស់សំណើចជាមួយនឹងល្បិច
ដែលលាក់ក្នុងចិត្តពួកគេ
«បើខ្ញុំចាប់អារម្មណ៍លើអ្នកណាហើយ ម្នាក់នោះ
ត្រូវតែបានមកនៅក្នុងរង្វង់ដៃខ្ញុំ»កម្លោះសង្ហារបង្ហើរ
ប្រយោគនេះចោលដោយក្រឡេកទៅមើលមនុស្ស
ដែលនៅជុំវិញខ្លួនធ្វើហី តែក៏លួចចាំមើលផ្លូវមនុស្ស
ម្នាក់ដែលបានទៅបន្ទប់ទឹកមុននេះ។
«ក្រែងលោកចង់ឱ្យស្រាក្រឡុកចូលគ្នាមែនទេ វា
កំពុងតែចាប់ផ្តើមក្រឡុកចាប់ពីឥលូវនេះទៅ»Nani
ញញឹមក្បួចលើកកែវស្រាក្រហមមកក្រេប

«ចង់ចូលរួមជាមួយខ្ញុំ ប៉ុន្តែនាងក៏ត្រូវមានចំណែក
ដោះដូរ»កម្លោះDejoonងាកបាញ់តម្រង់ភ្នែករាប
ស្មើស្ងួតធេងដាក់Nani
«រឿងហ្នឹងចាំនិយាយពេលក្រោយ»ដោយសារនាង
ក្រឡេកឃើញJungkookបានដើរត្រឡប់មកវិញ
ទើបប្រញាប់ផ្អាកត្រឹមហ្នឹង។
«Chouninនៅមិនទាន់ត្រឡប់មកវិញទៀតឬ?»
Jungkookមកដល់ភ្លាមក៏សួររកភ្លាម ព្រោះឃើញ
កៅអីនៅល្ហរល្ហេវនៅឡើយ
«មិនដឹងទេ!»Naniតបកំបុតកំបុយដាក់ទាំងធុញទ្រាន់
មិនយូរប៉ុន្មានរាងតូចក៏បានត្រឡប់មកវិញ មកដល់
ភ្លាមនាងនៅឈរស្កុបត្រង់ខ្លួននៅឡើយ ស្របពេល
នោះDejoonក៏ក្រោកដើរទៅកៀកក្បែរហើយ
ទាញកៅអីស្វាគមន៍

«អង្គុយចុះទៅ ឈរត្រង់នឹងរោយជើងស្លាប់ហើយ»
មិនត្រឹមតែនិយាយតែដៃគេលូកទៅចាប់ដៃតូចប្រុង
នឹងកាន់ជាប់តែត្រូវនាងរលាស់ចេញហើយដើរគេចទៅម្ខាងមុននឹងនិយាយទៅកាន់ជុងហ្គុក
«ជុង...ជូនខ្ញុំត្រឡប់ទៅវិញបន្តិចបានទេ?»
«...???»Jungkookមើលមុខនាងទាំងឆ្ងល់ ព្រោះ
ទើបតែមកសោះហេតុអ្វីនាងប្រញាប់ទៅវិញម៉្លេះ
«ខ្ញុំមិនស្រួលខ្លួន»នាងតូចធ្វើអាការៈឱ្យគេជឿជាក់
តាមពិតនាងមិនចង់នៅយូរព្រោះមិនចង់ឃើញមុខDejoonទៅវិញទេ ប៉ុន្តែDejoonស្រាប់តែនិយាយកាត់មុខ
«ចាំខ្ញុំជាអ្នកជូនទៅ!!!»
«ទុកឱ្យខ្ញុំវិញ»Jungkookប្រញាប់ក្រោកទទួល
សំណើររបស់នាងកាត់មុខDejoonវិញ ព្រោះគេ
ក៏មិនទុកចិត្តDejoonប៉ុន្មានដែរ។

កន្លះម៉ោងក្រោយមកJungkookបានជូនChounin
ទៅដល់ភូមិគ្រឹះវិញ នាងតូចឈានជើងចុះពីឡាន
ទាំងទឹកមុខនាងនៅភ័យស្លេកស្លាំងនៅឡើយ

«ខ្ញុំទៅវិញសិនហើយ»Jungkookបើកកញ្ចក់ឡាន
ប្រាប់ទៅនាង
«ចាស៎ ធ្វើដំណើរតាមផ្លូវឱ្យមានសុវត្ថិភាព»
Chouninញញឹមស្ងួត ក្រោយដែលឡានជុងហ្គុក
ចេញទៅផុត នាងតូចក៏ដើរចូលទៅខាងក្នុង។
«ហឹមម!!!»គ្រាន់តែឈានជើងមួយជំហ៊ានចូលភ្លាម
ស្រាប់តែនាងតូចជ្រួញច្រមុះឡើងលើយកដៃមកខ្ទប់
ច្រមុះ ពេលដែលក្លិនស្រាចូលទៅដល់សួត
«ក្លិនស្រា...អ្នកណាផឹកស្រានៅទីនេះ»និយាយមិន
ទាន់ផុតមាត់ស្រាប់តែTaehyungគេគ្រវែងដបស្រា

««ប្រាវ»»ដបស្រានោះធ្លាក់បែកខ្ចាយអំបែងដល់
ជើងនាងតូចតែកំពុងឈរ។

Chouninដកដង្ហើមធំហើយគ្រវីក្បាលហួសចិត្តនឹងប្តីដែលមកអង្គុយផឹកនៅលើសាឡុងអួលព្រនួល
តែម្នាក់ឯង។ នាងឈានជើងគេចពីអំបែងទាំង
នោះសំដៅទៅរករាងក្រាស់ដែលកំពុងលើកដបស្រាអកចូលពោះ។
«ឈប់ផឹកបានហើយ!!»Chouninទៅទាញដបស្រាចេញពីដៃគេប៉ុន្តែត្រូវថេយ៉ុងគ្រវាស់ដៃនាងចេញ
«កុំខ្វល់ពីបង...»Taehyungនិយាយខុលៗស្តាប់មិន
សូវបាន ព្រោះពេលនេះគេស្រវឹងឡើងទន់កធ្លាក់
ត្របកភ្នែកអស់ហើយ។នាងដឹងថាគេកំពុងតែអន់ចិត្ត
រឿងដែលនាងទៅពិធីនោះជាមួយនឹងជុងហ្គុក ប៉ុន្តែ
ហេតុអីគេចាំបាច់ផឹកដល់ថ្នាក់ស្រវឹងទន់ខ្លួនបែបនេះ
«តោះទៅខាងលើវិញ..អូនជូតខ្លួនឱ្យបង»
«ថាកុំមកប៉ះ...អូនទៅងូតទឹកចេញទៅ ហើយគេង
លើពូកចាំបង...បងនឹងវ៉ៃអូនសង្កត់ពូកឱ្យដាច់ខ្យល់»
Taehyungនិយាយឡប់ឡែគ្រវីដបស្រាពេញណា
ពេញណី ស្រវឹងហើយនៅនឹកឃើញអារឿងចឹងទៀត

«ថេ...ឈប់ផឹកទៅ...បងស្រវឹងហើយ»នាងព្យាយាមចូលខ្លួនទៅក្បែរគេ តែថេយ៉ុងគេវាត់ដប
ឆាបក្បាលរហូត

«ហឺ..ហ៊ឹក..អ៊ួក..កាជូ...បងសួរអូន...សប្បាយខ្លាំងឬ?
ទៅជាមួយវាហ្នឹងសប្បាយខ្លាំងហ្អេស?អូនស្រលាញ់
វាហើយមែនទេ ហេតុអីក៏ទុកបងចោល ហេតុអីអូន
មិនស្តាប់សម្តីបង?..អ៊ួក»និយាយត្រឡប់ត្រឡិនរួច
ក៏រកកលចង់ក្អួត Chouninបានត្រឹមឈរច្រត់ចង្កេះ
ដៃម្ខាងបិទច្រមុះព្រោះធុំក្លិនស្រាខ្លាំងពេក។

«ទៅ...មិនឆាប់ទៅ...នៅឈរមើលអី? មិនដែល
ឃើញមនុស្សខូចចិត្តគេផឹកស្រាទេហ្អែស៎»
ថេយ៉ុងងាកសម្លក់នាងតូចថ្មែរ ដៃចង្អុលផ្លូវបង្ហាញ
នាងអាណិតគេបន្តិច ចង់សើចបន្តិច ជាមួយនឹង
ប្រយោគដែលគេនិយាយមុននេះ។
Chouninឈរដកដង្ហើមវែងៗព្រួសខ្យល់ចេញមកក្រៅ សឹងតែបោកក្បាលនឹងជញ្ជាំងឱ្យស្លាប់ភ្លាមៗដែលនាងត្រូវមកឈរមើលប្តីផឹកស្រាស្រែកឡូឡាពេញផ្ទះ មើលគេធ្វើឬកពារចុះ ដូច
ក្មេងមិនទាន់ផ្តាច់ទឹកដោះអញ្ចឹង ងរងក់ដាក់នាង
សម្បើមណាស់។
JackនឹងSeaដើរលបៗមកក្បែររាងតូចមុននឹង
បង្ហើបសម្លេងនិយាយតិចៗ
«អ្នកនាង...អញ្ចើញឡើងទៅខាងលើសិនចុះ
ចាំខ្ញុំនឹងអាJackគ្រាចៅហ្វាយទៅ»
«អឹម...អញ្ចឹងក៏បាន»Chouninងាកក្រវីក្បាល
តិចៗសម្លឹងទៅរាងក្រាស់ក្រោយមកក៏ឡើងទៅ
ជាន់ខាងលើបាត់។

ពួកគេគ្រាថេយ៉ុងទៅដល់បន្ទប់ភ្លាម ក៏ផ្តេកខ្លួន
រាងសង្ហារទៅលើពូកទន់ៗ ដោយអស់តួនាទី
ពួកគេក៏បានចុះទៅខាងក្រោមវិញ។

Chouninផ្លាស់រ៉ូបចេញរួចទៅងូតទឹកសម្អាតកាយ នាងតូចទាញឈុតកេងយប់មកស្លៀក ក៏
មិនភ្លេចងាកមើលមនុស្សប្រមឹកដែលគេងនៅ
លើពូកមិនកម្រើកខ្លួន។រាងតូចចុះទៅខាងក្រោម
តែមួយភ្លែតហើយឡើងមកវិញជាមួយនឹងចាន
ដែកតូចមានកូនកន្សែងនឹងទឹកសម្រាប់ជ្រលក់
ជូតខ្លួនឱ្យគេ។
«ធ្វើអីហា៎...ចង់ធ្វើស្អី???»ថេយ៉ុងគេស្រែក
ទាំងមមើលមមាយ ស្របពេលនាងតូចកំពុងតែ
ប្រឡេះលេវអាវឱ្យគេ


«ហឹម!!!គ្រាន់តែធំក្លិនចង់ស្រវឹងតាមហើយ
នេះបងផឹកស្រាឬមួយក៏ងូតស្រាទៅនៀក៎»
នាងនិយាយបណ្តើរយកដៃខ្ទប់ច្រមុះបណ្តើរ
រួចងាកមកពូតកន្សែងដែលជោកទឹកស្រាប់ជូត
បង្អូសលើរាងកាយហាប់ណែនថ្នមៗ
«ពេលស្រវឹងដូចមនុស្សឆ្កួតអញ្ចឹង»Chounin
លួចអង្គុយសម្លក់សម្លឹងគេទាំងខាំមាត់គ្រឺតក្នាញ់
សឹងតែយកទឹកកកមកជះឱ្យស្វាងណាណីម្តង។
នាងចេះតែបន្តជូតលើផ្ទៃមុខគេជារឿយៗហើយ
ជ្រលក់កន្សែងផ្លាស់ទឹកជាច្រើនសារ។
មួយសន្ទុះធំក្រោយមក Taehyungហាក់ដូចជា
ស្វាងជាងមុនបន្តិច បន្តែក្បាលគេនៅស្ពឹកសឺៗ
«ញ៉ាំបបរទេ?អូននឹងទៅដាំឱ្យ»Chouninបន្លឺ
ឡើងសួរគេ ខណៈដែលគេក្រោកអង្គុលដោយ
យកដៃទៅឈ្លីក្បាលដែលឈឺស្ពឹកនោះ

«....»Taehyungមិនឆ្លើយតបនឹងសំណួរនាង
ពេលគេស្វាងស្រវឹងបែបនេះទើបមើលដឹងថា
គេកំពុងតែខឹងអន់ចិត្តនឹងនាងខ្លាំងប៉ុណ្ណា សូម្បី
តែមុខនាងក៏គេមិនខ្ចីក្រឡេកចុងកន្ទុយភ្នែក
មើលផង គេសុខចិត្តក្រោកចេញហើយដើរទៅ
បន្ទប់ផ្សេងបាត់។
«ថេ!!!»ស្រីតូចស្រែកហៅគេពីក្រោយខ្នងតែ
អ្នកម្ខាងទៀតហាក់មិនអើពើរចាត់ទុកសម្តីនាង
ជាខ្យល់ហោះកាត់ត្រចៀក មុននេះស្មានថាគេធ្វើលេង ប៉ុន្តែគេដើរចេញទៅមែនទែន។
«គ្រាំង»ដៃក្រាស់មាំបានកម្ចាយចិត្តខឹងតាមរយៈកម្លាំងដៃដែលគេទាញទ្វាបន្ទប់បិទ។
Chouninបោះជំហ៊ានយឺតៗចេញពីបន្ទប់ទាំង
ទឹកមុខព្រួយបារម្ភ នាងក៏មិននឹកស្មានថាគេខឹង
នឹងនាងដល់ថ្នាក់ដើរចេញមិននិយាយរក
មួយម៉ាត់អញ្ចឹងដែរ

ស្រីតូចឈរស្កុបនៅមុខបន្ទប់នោះហើយចាប់ផ្តើមដកដង្ហើមវែងៗមុននឹងលើកដៃឡើងគោះទ្វាតិចៗ
«ថេយ៉ុង...បើកទ្វាឱ្យអូនចូលទៅផងបានទេ?»
នាងថ្នមសម្លេងតូចហៅប្តីតាមសម្រួល ប៉ុន្តែអ្នក
ខាងក្នុងស្ងាត់មាត់ជ្រាប
«បងខឹងនឹងអូនមែនទេ?និយាយមក!!!»
«...»រាងក្រាស់គេនៅឈរក្បែរមាត់ទ្វានៅឡើយមិនទាន់ដើរចេញទៅណា គេមាត់រឹង
សុខចិត្តឈរឱបដៃសម្លក់ទ្វា
«ធ្វើបែបណាទើបបងឈប់ខឹង?»
Chouninសួរបណ្តើរខំផ្ទៀងត្រចៀកស្តាប់អ្នក
ម្ខាងទៀតផ្តល់ចម្លើយ
«ក្រឹក»Taehyungស្រាប់តែចាប់មួលគន្លឹះទ្វា
បើកហើយចាប់អូសនាងតូចចូលទៅខាងក្នុង

«អួយ៎លែងដៃមើល..ឈឺណាស់»
Chouninមិនបានរំអួយ ការពិតទៅគេច្របាច់រឹតកដៃនាងដល់ឆ្អឹងសឹងតែបាកទៅហើយ
នាងពេបមាត់ចង់យំ ប្រឹងរមួលដៃចេញពីគេ
«អូនជារបស់បងតែម្នាក់ដឹងទេជូ?ដូច្នេះអូនគ្មាន
សិទ្ធទៅណាមកណាជាមួយប្រុសផ្សេងបានទេ
ស្តាប់ឱ្យច្បាស់ បងមិនចូលចិត្តឱ្យអ្នកណាមកឡូកឡំជាមួយនឹងមនុស្សស្រីដែលបងស្រលាញ់
ឡើយ»Taehyungស្រែកសម្លុតនាងខ្លាំងៗតាមចិត្តដែលខឹងសឹងផ្ទុះខួរ កែវភ្នែកកំណាច
ចោទសម្លឹងនាងសឹងធ្លុះដល់ខ្នង
«ថេយ៉ុង...ហ៊ឹកៗ»នាងតូចចាប់ផ្តើមរលីងរលោងទឹកភ្នែកពេលសម្លេងសម្លុតបាន
ប៉ះទង្គិចនឹងផ្លូវអារម្មណ៍ដែលលាយឡំនឹងភាពភ័យខ្លាចតាំងពីកន្លែងពិធីជប់លៀងនោះមក

«អូនយំធ្វើអី?បងមានបាននិយាយថាស្អប់អូនឯណា?»Taehyungជ្រួញចិញ្ចើមដាក់នាងទាំង
តានតឹងក្នុងទ្រូង អារម្មណ៍មួម៉ៅរបស់គេមិនអាច
ទប់ទល់បានឡើយ គ្រប់ពេលដែលឃើញមុខ
នាងគេភ័យខ្លាច ភ័យខ្លាចនាងទៅជ្រើសយក
អ្នកផ្សេងចោលគេ ខ្លាចអ្នកផ្សេងមកដណ្តើម
នាងចេញពីគេបាត់ គេខ្លាចថ្ងៃណាមួយនាងលួច
ចាក់គេពីក្រោយខ្នងដូចជាNani បែបនេះ
ហើយបានជាគេកម្រោលចូល ឆាប់ខឹងឆាប់មួម៉ៅ។
«បងអាចនិយាយប្រាប់តាមសម្រួលបាន ហ៊ឹក..
ហេតុអីចាំបាច់ស្រែកសម្លុត?»រាងតូចពោលឡើងទាំងទឹកភ្នែកហូររហាមជោគថ្ពាល់ មែន
ហើយ នាងកាចឆ្នាស់ក៏ពិតមែនប៉ុន្តែនាងចាញ់
ការសម្លុតខ្លាំងណាស់ជាពិសេសដែលឱ្យមក
ឈរទទួលរងការសម្លុតពីមនុស្សជាទីស្រលាញ់

«បងទប់មិនបាន!!!បងខឹង!!!»ចប់សម្តីភ្លាមគេរលាស់ដៃនាងចេញមួយទំហឹងសឹងសណ្តកដាច់ចេញពីស្មារួចពោលប្រយោគយ៉ាងគម្រោះគម្រើយគ្មានជាតិទៅកាន់នាង
«ទៅវិញទៅ!!!បងចង់នៅម្នាក់ឯង»គេងាកមុខចេញព្រមទាំងដើរគេចថែមទៀត នាងតូចឃើញដូច្នោះក៏ព្យាយាមចូលក្បែរគេចង់និយាយពាក្យខ្លះដើម្បីលួងលោម ព្រោះដឹងថាខ្លួនមានចំណែកខុស
«ថេយ៉ុង...អូន...»នាងបង្ហើបទាំងញ័របបូរមាត់បានប៉ុន្មានម៉ាត់គេក៏ងាកមកគំហកដេញ
«បងប្រាប់ឱ្យចេញទៅវិញ!!!មានឮទេ?»
សម្តីសម្លុតដេញជាលើកទីពីរ បបួលទឹកភ្នែកស្រីតូចឱ្យបន្តស្រក់ចុះមកច្រោកៗមិនអាចហាមឃាត់បាន។Chouninយកដៃជូតគ្រវាសទឹកភ្នែកចេញ រួចឈ្ងោកមុខចុះឈានជើងដើរចេញពីបន្ទប់គួរឱ្យសង្វេគ។
គេធ្វើឱ្យនាងទឹកភ្នែកទៀតហើយ

Continue Reading

You'll Also Like

1.5M 91.1K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.5K 458 15
Shen Wei is a successful writer in a famous editorial company. He is also a lovely father of his 12 year old son and is 29 years old. He is super pr...
52.6K 1.3K 14
"No Eddie, wait! I'm sorry!" He runs after me, I halt in my tracks. He just said sorry to me?! This kid never says sorry to anyone, not even as a jok...
81.2K 3K 35
នាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន