The Millionaire's Wife (Compl...

By TAEEHWA

100K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... More

Part1
Part2
Part3
Part4
Part5
Part6
Part 7
Part 8
Part9
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part24
Part25(ត)
Part26
Part26
Part27
Part29
Part30
Part31
Part32
Part33
Part 34
Part 35
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part28

1.7K 90 0
By TAEEHWA

Chouninទម្លាក់កាយតូចល្ហិតល្ហៃដែលសឹងតែគ្មានកម្លាំង ផ្អែកខ្នងនឹងជញ្ជាំង ដាក់ខ្លួនអង្គុយផ្ទាល់នៅលើឥដ្ឋត្រជាក់ស្រេង ទឹកមុខនាងឡើងស្លេកស្លាំងដូចមនុស្សអត់បាយ៧ថ្ងៃ។
«Chouឯងកើតអី?»Jiminដើរមកដល់ឃើញ
ប្អូនធ្វើមុខស្រពាប់ស្រពោនចម្លែកទើបគេសួរ
«បងប្រុស...គ្រូពេទ្យបានបញ្ជូនថេយ៉ុងទៅបន្ទប់សង្រ្គោះបន្ទាន់»នាងតូចងើបមុខឆ្លើយទាំងទឹកភ្នែករហាម Jiminគេច្រត់ចង្កេះហើយដកដង្ហើមធំ

«សមរឹកវាហើយ អាចង្រៃនឹងស្លាប់ក៏ល្អ»
Jiminបន្លឺឡើងទាំងងាកមុខចេញ Chounin
ស្រាប់តែស្ទុះក្រោកឈរទាំងខឹងញ័រមាត់
«បងចេះនិយាយពាក្យនឹងកើតដែរJimin?»
ស្របសម្តីនាងតូចក្តាប់ដៃវាយស្មាJiminខ្លាំងៗ
តាមទង្វើអន់ចិត្ត។ មនុស្សកំពុងតែភ័យព្រួយ
គេមកនិយាយចឹងទៀត វាប៉ះទង្គិចផ្លូវអារម្មណ៍
ចង់តែទៅស្លាប់ឱ្យបាត់ៗ
«មកពីបងមិនចង់ឃើញឯងយំ!!រាប់ទៅប៉ុន្មានដងហើយ? កាលដែលវាធ្វើចរិកថោកដាក់ឯងក៏យំមកដល់ពេលនេះវាឈឺជិតស្លាប់ ក៏ត្រូវមកយំ
ដោយសារវាទៀត»Jiminស្រែកសម្លុតនាង
ដោយកំហឹងពេញទ្រូង គេមិនចង់ស្តីបន្ទោសទេ
តែអត់មិនបានព្រោះឃើញនាងយំមករហូតហើយគ្មានម៉ោងណាដែលថាមិនទឹកភ្នែកតាំង
ពីយកថេយ៉ុងមកដល់មន្ទីរពេទ្យទល់មកឥលូវ។

«ហ្អើយ!!!បើបងមិនពេញចិត្តទេក៏ត្រឡប់ទៅផ្ទះវិញទៅ ទុកឱ្យខ្ញុំនៅមើលថែគេតែម្នាក់ឯងក៏បាន»Chouninបណ្តេញJiminចេញទាំងទឹកភ្នែក ដៃប្រឹងរុញច្រានគេឱ្យទៅ។ដឹងហើយថាjiminគេមិនចង់ឃើញនាងយំ ប៉ុន្តែនេះសូម្បីតែហារមាត់ដេញគេក៏ស្រក់ទឹកភ្នែកមកដែរ បងប្រុសឯងណាដែរដាច់ចិត្តទុកប្អូនចោលទាំងបែបនេះនោះ
«គេមិនអីទេ..ឥលូវបងមិនទៅណាទេ បងនឹងនៅទីនេះកំដរប៉ុន្តែឯងឈប់យំសិនបានទេ»
គេប្តូរសម្លេងមកជានិយាយស្រាលមិនសម្លុតដូចអំបាញ់មិញ Chouninក៏យកដៃគ្រវាសទឹកភ្នែកចេញ ខណៈដែលអ្នកជាបងប្រុសបណ្តើរនាងទៅអង្គុយលើបង់នៅក្បែរនោះChouninឥលូវប្រែប្រួលហើយ ចេះទឹកភ្នែកយំសោកបោកខ្លួន នាងផ្លាស់ប្តូរមកពីអ្នកណា?គឺមកពីមនុស្សម្នាក់
ដែលនាងកំពុងបារម្ភពីគេស្ទើរស្លាប់។

អស់ពេលជិតមួយម៉ោង ការទន្ទឹងរងចាំដំណឹង
បានមកដល់ ក្រុមគ្រូពេទ្យនាំគ្នាចេញមកវិញ
ព្រមគ្នា។ក្រឡេកមកមើលChouninយំដល់
ខ្សោះខ្លួនរហូតគេងលក់ ទើបJiminផ្អែកនាង
ឱ្យគេងលើបង់ មុននឹងក្រោកទៅសួរដំណឹង
«អ្នកជម្ងឺអស់អីហើយ មានសុវត្ថិភាពវិញហើយ»
Jiminទៅដល់ភ្លាម មិនទាន់នឹងសាកសួរគាត់ផងគាត់ឆ្លើយកាត់មុខហាក់ដូចជាដឹងចិត្ត
«បាទ!!!អរគុណសម្រាប់ដំណឹងមួយនេះ»
អ្នកកម្លោះឱនគំនាបបន្តិច លោកគ្រូពេទ្យក៏ផ្អៀងក៏ក្រឡេកទៅរកស្រីតូចដែលគេងគួរឱ្យអាណិត គាត់ញញឹមបន្តិចរួចបន្លឺប្រយោគ
«ជួយប្រាប់ក្មួុយស្រីខាងនោះផង ព្រោះមុននេះ
គ្រូពេទ្យឃើញនាងយំខ្លាំងណាស់!!!»គាត់ប្រាប់ចប់ក៏បោះជំហានចេញទក៏មិនភ្លេចទះស្មាjiminតិចៗ...

«Chou...Chouភ្ញាក់ឡើង...»Jiminហៅនាងតិចៗដោយយកដៃអង្រួនស្មានាង
«ចាស៎?»Chouninតមទាំងភ្នែកមមីនៅឡើយ
«ថេយ៉ុងគេផុតគ្រោះថ្នាក់ហើយ ឯងមិនចូលទៅមើលគេទេ?»
  គ្រាន់តែJiminនិយាយចប់ភ្លាម នាងតូចស្រាប់
តែស្ទុះក្រោកស្វាងអារម្មណ៍ដូចគេជះទឹកឱ្យភ្ញាក់
ហើយរត់សំដៅទៅរកបន្ទប់ដើមដែលគ្រូពេទ្យ
ទើបតែយកគេមកវិញ។
   ដល់មាត់បន្ទប់Chouninបានបន្ថយដំណើរ
បោះជំហ៊ានយឺតៗថ្នមៗសំដៅទៅគ្រែអ្នកជម្ងឺ
កែវភ្នែកមូលក្លង់ដក់ដោយទឹកសថ្លាសម្លឹងទៅ
រករាងកាយមាំដែលសណ្តូកខ្លួននៅលើគ្រែ
បំពាក់អុកស៊ីសែននៅនឹងផ្លូវដង្ហើម
«ថេ...»បបូរមាត់តូចបង្ហើបហៅឈ្មោះគេទាំង
អួលដើមក ហើយចូលទៅដាក់បង្គុយលើកៅ
អីជ័រក្បែរគ្រែនោះ Jiminក៏ទៅអង្គុយនៅម្ខាង។

«អរគុណដែលធ្វើឱ្យអូនមានសង្ឃឹមឡើងវិញ»
ស្របសម្តីស្រីតូចស្រវ៉ាចាប់ប្រអប់ដៃក្តៅឧណ្ឌៗ
ដែលជាប់ខ្សែសេរ៉ូមមកអង្អែលថ្នមៗ រួចឱបផ្ទប់
ច្រមុះស្រួចៗថើមមួយដង្ហើមជាមួយនឹងស្នាម
ញញឹមយ៉ាងស្រស់លើផ្ទៃមុខរបស់នាង។
«ក្រឹក»អ្នកគ្រូពេទ្យស្រីម្នាក់បានរុញទ្វាចូលមក
«អត់ទោសអ្នកសូមថយបន្តិចណា គ្រូពេទ្យសុំ
ធ្វើការចាក់ថ្នាំបន្ថែមឱ្យអ្នកជម្ងឺបន្តិច»
«ចាស៎មិនអីទេ»Chouninញញឹមហើយក្រោក
ពីកៅអីដើម្បីទុកការងារឱ្យពេទ្យ។ ពេលដែល
គាត់ចាក់រួចរាល់ រាងតូចក៏ប្រញាប់សួរភ្លាម
«អ្នកគ្រូពេទ្យ..តើពេលណាទើបគាត់ដឹងខ្លួន?»
«ប្រមាណជា១២ម៉ោងទៀតអ្នកជម្ងឺនឹងដឹងខ្លួន
វិញហើយ គ្រូពេទ្យសុំផ្តាំថាមិនទាន់ឱ្យគាត់ញ៉ាំ
ទឹកបានទេណាព្រោះអ្នកជម្ងឺទើបតែវះកាត់ថ្មីៗ»
ចប់សម្តីអ្នកគ្រូពេទ្យក៏ចេញពីបន្ទប់ទៅ។

គ្រូពេទ្យចេញផុតពីបន្ទប់ភ្លាម Jiminដែលអង្គុយចាំស្តាប់ក៏បោះសម្តីឡើងភ្លាម
«ឃើញដូចអ្វីដែលបងនិយាយទេK'chou??
ថាអាកាថេវាមិនស្លាប់ទេ»សម្តីចេញមកទាំងកាក
Chouninបានឮហើយក៏ងាកខាំមាត់សម្លក់គេ
«ជីវិតគេថ្លៃរស់បានយូរអញ្ចឹងហើយ...មិនដូច
បងទេមាត់ដាចសម្តីអាក្រក់ ថាមិនត្រូវអាចឈឺ
ប្រកាច់ពេញពេទ្យភ្លាមៗនឹងក៏ថាបាន»ជូនីននាង
ក្លាហានវិញហើយ ថែមទាំងទំនាយJiminយ៉ាងចាស់ដៃទៀតផង ធ្វើឱ្យគេស្ទុះក្រោកភ្លែត
«យើសK'chouខ្លាំងសម្តីសម្បើមណាស់ ឆឺស
បងទៅដេកផ្ទះវិញហើយ ឯងនៅមើលអាចុក
ក្អួតនឹងចុះ»ចប់សម្តីJiminក៏ដើរត្រង់ប្រេញទៅ
ដល់មាត់បន្ទប់ក៏ត្រូវនាងតូចបោះសម្តីឡើង
«ទៅៗ!!!ឱ្យតែសោរឡានខ្ញុំវិញមក...បើមិនឱ្យ
ទេខ្ញុំដាក់ទំនាយឱ្យឡានបែកកង់មុខមន្ទីរពេទ្យ»

«ហ៎កណេះយកវិញទៅឆឺស!!ជិះតាក់ស៊ីក៏បាន»
Jiminលូកយកសោរឡានពីក្នុងហោប៉ៅខោ
ហុចឱ្យនាងហើយក៏ចេញទៅប្រូចបាត់ស្រមោឱ្យឈឹង Chouninក៏ធ្វើមាត់ជីបអូចៗសម្លក់ទ្វារ
ហើយងាកបែរមកមើលថេយ៉ុងវិញ។

«អូននៅកំដរបងទីនេះរហូតមិនទៅណាទេ...
ឆាប់ដឹងខ្លួនណាថេយ៉ុង អូនស្រលាញ់បង..ថេ»
នាងពោលប្រយោគផ្អែមល្ហែម បើសិនអ្នកដែលសន្លប់នោះបានស្តាប់ឮមិនដឹងជារំភើបខ្លាំងយ៉ាងណាទេ។ ប្រអប់ដៃតូចលើកឡើងទៅអង្អែលសក់រលោងពណ៌ខ្មៅក្រាស់ឃ្មឹករបស់រាងក្រាស់ថើរៗ នាងសម្លឹងមុខគេរហូតមិនដកឃ្លា ហើយក៏ផ្តេកក្បាលគេងក្បែរដៃគេរហូតដល់ព្រឹក។

ព្រឹកថ្ងៃថ្មី វេលាម៉ោង១០កន្លះ រាងតូចទន្ទឹងចាំមើលគេភ្ញាក់ដឹងខ្លួនមកវិញ នៅសល់តែមួយម៉ោងទៀតគេនឹងដឹងខ្លួនវិញហើយ ប៉ុន្តែរយៈពេលមួយម៉ោងដែលនាងរងចាំវាប្រៀបដូចជាមួយឆ្នាំអញ្ចឹង ហេតុអ្វីក៏យូរខ្លាំងម៉្លេះ ដឹងថាគេអន្ទះសារខ្លាំងប៉ុណ្ណាទេ...

  ម្រាមដៃក្រាស់ចាប់ផ្តើមកម្រើកតិចៗ ត្របក
ភ្នែកមួយគូប្រឹងបើកជំនះនឹងពន្លឺភ្លើងហ្វានៅលើពិដាន ថេយ៉ុងដែលទើបតែភ្ញាក់ដឹងខ្លួន ងាកទៅរករាងតូចដែលគេងក្បែរដៃគេនៅឡើយ
«បងនៅពេទ្យមែនទេ...?»សម្លេងស្អកៗស្តាប់មិនបាន ប៉ុន្តែបានដាស់នាងតូចឱ្យភ្ញាក់យ៉ាងលឿន ហើយស្រវាក្តោបកាន់ដៃគេជាប់ស្អិត

«ថេយ៉ុង»Chouninរំភើបត្រេកអរឡើងស្រក់
ទឹកភ្នែកនិយាយលែងចេញ រាងក្រាស់យកដៃទៅអង្អែលថ្ពាល់នាងតូចថ្នមជាមួយស្នាម
ញញឹមសោះកក្រោះបែបអ្នកឈឺព្រមទាំងបន្លឺប្រយោគឡើងតិចៗ
«K'chouយំធ្វើអី...បងមិនទាន់ស្លាប់ឯណា
ប្រពន្ធ!!»ឈឺស្ទើរស្លាប់ស្ទើររស់សឹងអស់ខ្យល់ដង្ហើមហើយនៅមានអារម្មណ៍និយាយលែងសើចទៀត Chouninក្តាប់មាត់សម្លក់អ្នកដែល
គេងលើគ្រែទាំងទឹកភ្នែកដាបថ្ពាល់ ចងតែយកកាំបិតមកឆ្កៀលពោះគេឱ្យថែមឱ្យណាណីទេ មនុស្សកំពុងបារម្ភសឹងស្លាប់។
«អូនភ័យខ្លាំងណាស់ដឹងទេ?ខ្លាចបងកើតអីធ្ងន់ធ្ងរជាងនេះទៀត តើឱ្យអូនគិតយ៉ាងមិច?»
ស្របសម្តីនាងតូចលើកដៃqឡើងអង្អែលផ្ទៃមុខ
ស្លេកស្លាំងរបស់គេវិញថ្នមៗ

«ចាំបាច់គិតច្រើនអីk'chou...យកប្តីថ្មីទៅ»
Jiminដែលទើបនឹងមកដល់ទាន់សម្តីនាងតូច
គេក៏និយាយបញ្ជោះផ្ញុកឱ្យថែម។ គេចូលទៅ
ដល់ក៏ដៀងភ្នែកសម្លក់ទៅTaehyungភ្លៀកៗ
«និយាយស្អីនឹងបងប្រុស...គិតថាប្អូនបងយកប្តី
ងាយៗអញ្ចឹងឬ?»Chouninងាកឆ្លើយតបវិញ
«បើមិនងាយហេតុអីយកអាថេធ្វើប្តី»Jiminសួរ
ផ្ចាញ់វិញថែមទាំងពេបមាត់ជ្រេញ មកផ្អែមក្នុង
ពេទ្យនឹងមុខគេនឹង បានងរងក់ទៅផ្ទះទៀតលូវ
«មកពី...»ស្របសម្តីនាងក៏ងាកមករកថេយ៉ុងវិញ
ថេយ៉ុងក៏លើកចិញ្ចើមមួយចំហៀងឌឺដងដាក់
ធ្វើឱ្យនាងនឹកឃើញកាលដែលនាងព្រមធ្វើជា
ប្រពន្ធរបស់គេ...ដោយសារតែ..នែក៎..អាហ្អា៎🤣ភ្លាមនោះJiminក៏រហ័សប្តូរប្រធានបទនិយាយ
«នែ៎...យើងមានរឿងចង់និយាយពីបំណុលបន្តិច អារឿង50លានដែលយើងជំពាក់នឹង»Jiminដើរទៅក្បែរគ្រែច្រត់ចង្កេះឡើងហំ។

អាបំណុលនឹងមិនភ្លេចសោះ និយាយម្តងហើយ
ម្តងទៀត រំលឹកហើយរំលឹកទៀត អាគេភ្លេចហើយហ្នឹង!!!
«បងប្រុស ពេលនេះមិនមែនជាពេលត្រូវនិយាយរឿងនឹងទេ...បើទំនេរបងទៅតាមពេទ្យបន្តិចមក»Chouninរហ័សដេញគេឱ្យទៅ បើទុកឱ្យនិយាយ ច្បាស់ជាតាប៉ែលោតពេញនឹង
«មិនអីទេ...និយាយមក»Taehyungតបទៅកាន់jiminដោយសម្លេងល្ហិតល្ហៃ
«Ok...ស្តាប់យើងអ្នកអាកាត់ណា៎...ដោយសារយើងជាអ្នកបើកឡានទៅយកឯងមកពេទ្យ....អញ្ចឹងថ្លៃដឹកមួយជើងនឹងយើងយកពីឯងតែ50លានទេOk?»Jiminនិយាយចប់ក៏ចេញ
ទៅរកពេទ្យបាត់ ទុកឱ្យថេយ៉ុងនឹងជូនីនសម្លឹង
មើលមុខគ្នាទាំងហួសចិត្ត...ជិះឡានលោក
Park jiminយកថ្លៃឈ្នួលតែ50លានទេបាទ!!
ករណីសង្រ្គោះបន្ទាន់....!!!

Continue Reading

You'll Also Like

5.7K 124 11
NOTE - I Do Not Own Trolls. All Rights Go To Dreamworks Plot: After Poppy's father, Peppy, is diagnosed with a terminal illness, Poppy gets extremely...
128K 6K 65
រឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែ...
361K 22.7K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
77.5K 2.1K 37
ភាពក្របានជម្រុញឲក្មេងស្រីវ័យជំទង់ម្នាក់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកមានគុណ ហ៊ានសូម្បីតែពរពោះកូនឲ្យមនុស្សចិត្តមារយកទ្រព្យសម្បត្តិជាធំ។🔞 Admin~Kavai...