The Millionaire's Wife (Compl...

By TAEEHWA

100K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... More

Part1
Part2
Part3
Part4
Part5
Part6
Part 7
Part 8
Part9
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part24
Part25(ត)
Part26
Part27
Part28
Part29
Part30
Part31
Part32
Part33
Part 34
Part 35
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part26

1.8K 93 0
By TAEEHWA

ឌឹបៗៗ!!!
ថេយ៉ុងក្តាប់ប្រអប់ដៃយ៉ាងណែនវាយចង្កូតឡាន
ខ្លាំងៗទាំងចិត្តក្តៅ លើទីមួយហើយដែលមាន
មនុស្សស្រីហ៊ានលេងចរិកថោកដាក់គេ នឹកឃើញទិដ្ឋភាពអំបាញ់មិញ គេខឹងសឹងតែផ្ទុះ
ខួរទៅហើយ។
«ង៉ឺត»រាងសង្ហារឈប់សំចតឡាននៅមុខភូមិគ្រឹះ
គេតាំងដំណើរញាប់ស្មេរទៅបើកទូទឹកកកទាញ
ស្រា៤ ៥ដបយកទៅបន្ទប់ខាងលើរបស់គេ។
«ហឹសសស!!!»ថេយ៉ុងគ្រហមទាំងស្មុគចិត្ត
មុននឹងគាស់គម្របស្រា ហើយអកត្រឹមមួយដង្ហើមដល់បាតដប..យល់អារម្មណ៍ហ្នឹងនៅ?🙂

មួយស្របក់ក្រោយមកគេក៏ផឹកអស់ទាំង៥ដប
ថែមទាំងហៅអ្នកបម្រើឱ្យយកស្រាមកថែម។
ជាតិស្រាចូលក្នុងខ្លួនគេភ្លាម ខួរក្បាលចាប់ផ្តើម
នឹករលឹកដល់មនុស្សម្នាក់ ដែលគេធ្លាប់ដេញនាងទៅ...ដេញទាំងចិត្តដាច់មិនក្រឡេកមើល
ទឹកភ្នែករបស់នាង.ខណៈដែលខ្លួនបាត់បង់Nani
គេមិនមានអារម្មណ៍នឹកស្តាយNaniអីបន្តិចទេ
បែរជានឹកឃើញនូវរូបភាពChouninដើរ
ចេញពីបន្ទប់នេះ...គេកុំពុងតែសួរខ្លួនឯងថា
ហេតុអ្វីកាលនោះគេចិត្តឆេវឆាវម៉្លេះ ស្តីបន្ទោសឱ្យនាងហើយក៏សួរទៀតថានាងបានធ្វើអ្វីខុស ឱ្យគេទើសចិត្តខ្លះ?មែនហើយ គ្រានោះគេ
ទើសចិត្តដែលជូនីនទៅវាយធ្វើបាបស្រីរបស់គេ ស្រីនោះគឺNaniដែលគេទើបនឹងឃើញនាងឱប
ថើបជាមួយប្រុសផ្សេងវានៅជាប់ដក់ក្នុងប្រព័ន្ធចងចាំគេនៅឡើយ...នេះឬជាមនុស្សស្រីដែលខ្ញុំជ្រើស?ស្តាប់ទៅគួរឱ្យខ្មាស់ខ្លួនឯងណាស់?

«ចង្រៃយ៎អ្ហើយ!!!!»
«ប្រាវវវវ»
Taehyungគ្រវែងដបស្រាគប់ទៅលើជញ្ជាំងបែកខ្ជាយអំបែងដបរាយពេញបន្ទប់ គេយកដៃមកឈ្លីសក់ខ្លួនឯងឡើងរញ៉េរញ៉ៃ មុននឹងក្តាប់ដៃដាល់ជញ្ជាំងជាច្រើនលើកច្រើន
សារ រហូតដាច់រលាត់ក្រញ៉ដៃចេញឈាមមក
រឹមៗក្រហមឆ្អិនឆ្អៅ។គេកំពុងមានវិប្បដិសារី
ទៅលើមនុស្សស្រីម្នាក់ដែលបេះដូងគេស្រែក
ទាររករាល់ថ្ងៃខ្វះមិនបាន ប៉ុន្តែពេលនេះនាងចាក
ចេញពីគេហើយ ស្តាយក្រោយណាស់មែនទេ?
គឺពិតជាស្តាយដែលគេមិនបានមើលថែនាងឱ្យបានល្អ គេបែរជាលើកតម្កើងមនុស្សស្រីដែល
លួចចាក់គេពីក្រោយខ្នង...
«បងនឹកអូន...Chounin»ប្រយោគភ្ជាប់ពាក្យថានឹក!!!គេពោលឡើងទាំងអួលដើមកផ្អឺតៗ...

ឥលូវនេះ...ចង់ជួបមុខនាង...ហើយឱបរឹតនាងឱ្យ
ខ្លាំងៗ..ប្រាប់ថានឹកខ្លាំង...ចង់សុំទោសនាង
..ឱ្យនាងលើកលែង...ជាពិសេសគឺចង់ឱ្យនាង
វិលត្រឡប់មករកគេវិញ មកបន្តស្រលាញ់គ្នា
ដូចកាលពីមុន...គេសឹងតែបោកក្បាលនឹងជញ្ជាំងឱ្យស្លាប់ភ្លាម បន្ទោសខ្លួនឯង ដោយសារ
តែកំហឹកមួយឆាវ ធ្វើឱ្យគេបាត់បង់មនុស្សស្រី
ម្នាក់ដែលគេស្រលាញ់ ហើយនាងក៏ស្រលាញ់
គេខ្លាំងដែរ..គេបែរជាមិនឱ្យតម្លៃទឹកចិត្ត នឹងក្តី
ស្រលាញ់មួយនេះ។
_______
ដុំពពកពណ៍ខ្មៅអណ្តែតខ្លួនទៅបាំងពន្លឺព្រះច័ន្ទរួចប្រមូលផ្តុំចូលគ្នាយ៉ាងខ្មួលខ្មាញ់ ខណៈនោះ
ស្រាប់តែមេឃបង្អោរភ្លៀងមកខ្ជាកៗមួយរំពេច
ហាក់ដូចជាកំពុងសើចចម្អកឱ្យរាងសង្ហារដែល
កំពុងអង្គុយសំកុកក្នុងឡានមុខផ្ទះមនុស្សដែលគេ
ប៉ងមកជួប...

«ទូត~~~ទូត~~~» ទូរស័ព្ទខ្ទរខ្ទ័រនៅលើពូក
ត្រូវបានម្ចាស់ទូរស័ព្ទរត់ទៅទទួល
«អ្នកណា??»Chouninទាញមកមើលក៏ឃើញលេខប្លែក នាងតូចចុចទទួលហើយផ្អឹបទូរស័ព្ទ
អឹបត្រចៀកផ្ទៀងស្តាប់ដោយមិនទាន់និយាយអ្វី
(Chouចេញមកជួបបងបន្តិចមក)អ្នកក្នុងទូរស័ព្ទ
បន្លឺឡើងភ្លាម នាងក៏ដឹងថាជាអ្នកណាព្រោះស្គាល់សម្លេងនេះច្បាស់
«ចេញមិនកើតទេមេឃកំពុងភ្លៀង»នាងក៏តប!!
អាចថាជាលេសដែលនាងមិនចង់ជួបគេក៏ថាបាន
ប៉ុន្តែពេលនេះគឺមេឃភ្លៀងខ្លាំងៗចេញមិនបាន
ពិតមែន
(បងនៅមុខផ្ទះអូន...)
«ក្រាក»ដៃតូចរុញបង្អួចបើករួចចោលភ្នែកទៅក៏ឃើញឡានរបស់គេឈប់សំចតនៅក្បែររបង
«អឹមចាំបន្តិច!!!»ថាហើយនាងក៏ចុចប៊ូតុងបិទ
សម្រូតខ្លួនចុះតាមជណ្តើរទៅទាញឆ័ត្រមួយមក

«Chou...ទៅណាទាំងយប់ហ្នឹង?នេះឯងមិន
ឃើញមេឃតែភ្លៀងទេ?»Jiminស្ទាក់ដំណើរ
នាងតូចជាមួយនឹងប្រយោគមុននេះ
«ខ្ញុំទៅក្រៅតែមួយភ្លែតទេបងប្រុស»នាងងាក
មកប្រាប់ហើយក៏ឈានចេញទៅយ៉ាងប្រញ៉ាប់
ទោះJiminចង់ឃាត់ក៏ឃាត់លែងទាន់ គេក្រវី
ក្បាលតិចៗដែលនាងរឹងចចេសមិនចេះស្តាប់គេ។

«ផាំងៗ~~រ៉ាវវវវ»សម្លេងផ្គរលាន់គ្រហឹមខ្លាំងៗ
ផូងផាំងៗ លាយឡំជាមួយនឹងស្នូរទឹកភ្លៀងដែល
បង្អោរចុះមកបោកស្លឹកឈើងាប់ដែលនៅលើដី បង្កើតបានជាសម្លេងរណ្តងំពេញត្រចៀក។រាងតូចក្តាប់ដងឆ័ត្រក្នុងដៃម្ខាង ដៃម្ខាងទៀតប្រឹង
រុញទ្វារបងបើក ក៏បង្ហាញឱ្យឃើញរាងខ្ពស់ឈរ
សន្ធឹងខ្លួនហាលទឹកភ្លៀងនៅកៀនឡាន រាង
កាយគេទទឹកជោគដោយទឹកភ្លៀង

«Chou...»ថេយ៉ុងចូលទៅក្រសោបឱបនាង
មួយរំពេច ផ្ទប់ចង្ការដែលញ័រញាក់ទៅលើស្មា
តូច Chouninឈរភ្លឹកធ្វើភ្នែកភ្លឹះៗឱនសម្លឹងផែនខ្នងគេ។នាងចាប់ផ្តើមមានអារម្មណ៍ចម្លែកជាមួយនឹងក្លិនស្រា ពេលដែលគេដកដង្ហើមម្តងៗនាងសឹងតែស្រវឹងទៅហើយ ក្នុងចិត្តសង្ស័យ
ថាគេមានរឿងអ្វី បានជាជួបភ្លាមក៏ស្ទុះមកឱបភ្លាមបែបនេះ!!!

«លោក...កើត..កើតអី?»រាងតូចរអាក់រអួលក្នុង
ការសួរសំណួរមួយនេះពេលដែលត្រចៀកនាង
បានស្តាប់ឮសម្លេងខ្សឹកខ្សួលតិច?គេកំពុងយំ??
«បងសុំទោស!!!បងសុំទោសណា៎ជូនីន!!!»
មាត់គេបន្លឺពាក្យសុំទោសស្របពេលដែលដៃ
ចាប់ឱបរឹតនាងខ្លាំងជាងមុន។នាងមិនអើពើរនឹង
ការសុំទោសរបស់គេហើយនៅតែសួរគេ
ដដែលជាដដែល...

«កើតអី?និយាយមក»
«គេក្បត់បង!!!»Taehyungបង្ហើបសម្តីចប់ នាំឱ្យនាងប្រែទឹកមុខមួយរំពេច...នេះគេមក
សុំទោសនាងខុសមែនទេ?ទើបតែដឹងខ្លួនខុសពេលដែលគេក្បត់មែនទេ?គួរសើចឬក៏យំ?
គេយកអារម្មណ៍នាងមកលេងសើចពេកហើយ..
«ហឹស!!!គេក្បត់ហើយតើយ៉ាងមិច?? ឈឺចាប់ដែរទេ?យល់ហើយឬ?យល់អារម្មណ៍ដែល
ពេលដែលត្រូវក្បត់ហើយឬ?»Chouninសួរដោយទឹកមុខស្មើធេង នាងសើចញញឹមជូរចត់តែម្នាក់ឯងនៅពីក្រោយខ្នងគេ
«លើកលែងឱ្យបងម្តងណា៎ជូ...យើងត្រឡប់
ទៅដូចពីមុនវិញបានទេ?បងសន្យា...សន្យាថា
មិនធ្វើបាបចិត្តអូនទៀតទេ...»Taehyung
ពោលអង្វរ នាងដឹងថាពាក្យសន្យារបស់មនុស្ស
ស្រវឹងមិនគួរឱ្យទុកចិត្តទេ!!!

«បានហើយ!!!លោកត្រឡប់ទៅវិញទៅ...
លោកស្រវឹងហើយ»Chouninប្រើដៃម្ខាង
ច្រានទ្រូងគេចេញ រាងក្រាស់ក៏ឈានជើងថយ
តាមកម្លាំងដែលនាងរុញ កែវភ្នែកក្រហមងាំង
សម្លឹងមុខនាងតូចដោយការដឹងខុស
«កុំដាច់ចិត្តចោលបងបានទេ...Chou»គេប្រុង
នឹងឈានចូលក្បែរនាងម្តងទៀត នាងតូចក៏
ស្រាប់តែបន្លឺឡើង
«ហឹស!លោកភ្លេចហើយឬ?»នាងញញឹមចម្អក
បន្តិចមុននឹងនិយាយបន្ត
«លោកដេញខ្ញុំឱ្យចេញ លោកមិនអើពើផង
ដល់ពេលនេះក៏មកអង្វរខ្ញុំ?លោកទុកខ្ញុំជាស្អី?
ទុកខ្ញុំជាមនុស្សសម្រាប់បោកបង្វិលក្បាលតាម
តែចិត្តលោកអញ្ចឹងឬ?»សម្តីគ្រប់ម៉ាត់ដែលខំ
និយាយចេញមកទាំងបបូរមាត់ញ័រទទ្រើក
នាងប្រឹងទប់ទឹកភ្នែកខណៈទ្រូងអួលណែនថប់ៗ បេះដូងឈឺចុកពើតផ្សាដូចគេយកឡាមមកឆូត

ថេយ៉ុងអស់សមត្ថភាពនឹងឱ្យនាងអត់ទោសឱ្យ
ចុងក្រោយគេក៏បន្ទន់ជង្គង់ចុះយឺតៗហើយឈ្ងោកមុខចុះនៅចំពោះមុខជូនីន ស្របពេល
ដែលក្បាលជង្គង់មាំទាំងគូរសង្រ្គប់ផ្ទាល់ដី ឆ័ត្រ
ដែលនៅក្នុងដៃស្រីតូចក៏ជ្រុះធ្លាក់ដីតំណាលគ្នា
ទឹកភ្នែកដែលខំប្រឹងទប់មកជាយូរក៏ព្រលែងឱ្យ
ហូរលាយជាមួយនឹងតំណក់ទឹកភ្លៀងស្របគ្នា
«បងសុំទោស!!!»គេនិយាយពាក្យដដែល ទៅ
កាន់នាង គេសឹងនឹងបោកក្បាលនឹងថ្មឱ្យស្លាប់
ភ្លាមៗ ចង់ឱ្យនាងមកអើពើរនឹងលើកលែង
ទោសឱ្យគេ។Chouninខ្ទប់មាត់ទប់សម្លេងយំ
យ៉ាងលំបាក នាងក៏ស្រលាញ់គេខ្លាំង ប៉ុន្តែពេល
នេះនាងធ្វើចិត្តអត់ឱនឱ្យគេមិនទាន់បាន ព្រោះ
នៅមានអារម្មណ៍ឈឺចាប់នៅឡើយ វាឈឺខ្លាំង
ដល់ថ្នាក់និយាយអ្វីលែងចេញ បានត្រឹមឈរយំ
មើលគេលុតជង្គង់នៅនឹងមុខ ហាលភ្លៀង
ហាលផ្គរពេញដោយចិត្តគ្រាំគ្រា...

Jiminបាត់ប្អូនយូរពេកក៏ចេញមករកមើលនាង
ក៏ឃើញរូបភាពប្អូនឈរយំឯម្នាក់ទៀតក៏ឈ្ងោក
ក្បាលងប់មុខចុះ គេបោះជំហ៊ានវែងៗចូលទៅ
ហើយចាប់ក្របួចអាវថេយ៉ុងឡើងដោយក្តាប់
ដៃដាល់គុម្ពថ្គាមគេមួយទំហឹងជាច្រើនដង
«ឯងមករកប្អូនយើងធ្វើស្អីអាចង្រៃ!!!»Jimin
ក្តាប់មាត់សម្លឹងមុខTaehyungទាំងខឹងមួម៉ៅថេយ៉ុងគេបានត្រឹមឈរស្ងៀមត្រឹងមិនតដៃ
«ដឹប»មួយដៃធ្ងន់ចំថ្គាមម្ខាងទៀតបណ្តាលឱ្យ
ថេយ៉ុងជ្រាតឈាមពពុះខ្សុលហូរចេញតាមមាត់
«បងប្រុសឈប់វ៉ៃគេទៅ»រាងតូចចូលទៅឃាត់
ដោយព្យាយាមរបេះដៃJiminចេញពីកអាវ
របស់Taehyung
«ឌឹប!!!»
«អ្ហឹកក៎»Jiminអុកមួយជង្គង់ចំកណ្តាលពោះ
បណ្តាតឱ្យថេយ៉ុងដួលបោកខ្លួនខ្ពោកទៅលើដី

«ហ៊ឹកៗ...បងប្រុស កុំអី...ហ៊ឹក...ឈប់ទៅ»
Chouninស្រែកយំអង្វរឱ្យJiminឈប់វ៉ៃ ដោយឃើញនាងយំខ្លាំងពេកគេក៏ឈប់តាម
ហើយកញ្ឆក់ដៃតូចចូលទៅខាងក្នុងវិញបាត់!!!
«Chou!!!!»រាងក្រាស់ស្រែកហៅនាងមួយដង្ហើមខ្លាំងៗ រាងកាយមាំដែលត្រូវគេវ៉ៃឡើងទ្រោមខ្លួនមុននេះខំប្រឹងទប់ខ្លួនក្រោកយ៉ាងវេទនា គេសម្លឹងមើលរាងតូចដែលដើរចូលទៅក្នុងផ្ទះទាំងអាល័យ ចំណែកនាងក៏ងាកក្រោយមើលគេពីចម្ងាយ នាងចង់រត់ទៅឱបគេ ចង់មើលថែរបួសឱ្យគេ ក៏ប៉ុន្តែJiminគិតតែអូសដៃ
នាងទៅទាំងកម្រោល Jiminក៏ធ្លាប់និយាយហើយថាបើឃើញTaehyungមករញ៉េរញ៉ៃ
នឹងប្អូនគេទៀត គេនឹងមិនទុកឱ្យបានដកដង្ហើម
ដល់ស្អែកទេ...ម្តងនេះជាការគម្រាម បើមាន
លើកក្រោកគេច្បាស់ជាមិនលើកលែងឡើយ។

ស្ថានភាពដែលពិបាកនឹងទទួលយកពេលនេះវា
បានមកជុំជិតខ្លួនហើយ បន្ទាប់ពីរឿងព្រាត់
ប្រាស់ទាំងនោះបានកើតឡើង Taehyungគេ
បានផ្លាស់ប្តូរទៅជាមនុស្សថ្មីផ្សេងទៀត ដែល
មើលក្នុងសភាពគេពេលនេះប្រៀបដូចជាជន
ពាលអាវ៉ាសែ គេចូលក្លឹបផឹកស្រារាល់យប់ មិន
សូវជានឹកនាផ្ទះ ចេញពីកាស៊ីណូភ្លាមក៏ត្រង់ទិស
ទៅក្លឹបភ្លាម មនុស្សគេពេលស្រវឹងគឺពិបាក
មើលណាស់ និយាយច្រើនហើយចូលចិត្តបោក
ប្រាស់របស់ក្នុងផ្ទះ អ្នកបម្រើក្នុងផ្ទះមិនសូវហ៊ាន
ចូលជិតប៉ុន្មានទេ ក៏បណ្តោយតាមនឹងដែលទៅ
____
@ពេលយប់នៅក្នុងក្លឹប
រាងក្រាស់មាឌមាំបង្កប់ខ្លួនក្នុងភ្លើងចំរុះពណ៌នា
ពេលរាត្រី ដៃក្រលែងកែវស្រាទៅមកៗ
មិនឈប់ យូរៗក៏លើកអកម្តងទើបចាក់ស្រាបន្ត។
«លោកត្រូវការអ្វីបន្ថែមទេ?»បុគ្គលិកក្នុងក្លឹបម្នាក់បានដើរមកសួរ
«យកស្រាថែម»សម្តីយ៉ាងគម្រោះគម្រើយមុខ
ងាប់របស់ថេយ៉ុង បានតឿនបុគ្គលិកនោះចេញ
ទៅយ៉ាងប្រញាប់ប្រញាល់។
   រាងតូចស្រឡូនមួយតួដែលមើលទៅលេចធ្លោ
ជាងគេក្នុងចំណោមស្រីៗមួយក្រុមដែលជាមិត្ត
របស់នាងបានដើរសំដៅទៅកន្លែងតុមួយទៀត
Chouninស្លៀករ៉ូបពណ៌ខ្មៅដៃម្ខាងមួយសសៃ
បញ្ចេញសាច់ភ្លៅសខ្ចី ទម្លាក់សក់រលោងវែងបិទបាំងផែនខ្នងដែលល្ហល្ហេវខាងក្រោយ នាង
ដាក់បង្គុយលើសាឡុងពណ៌ខ្មៅសើចញញឹមជាមួយនឹងមិត្តភក្តិរបស់នាង។

ដោយសារតែនៅក្នុងក្លឹបមិនសូវមានពន្លឺគ្រប់
គ្រាន់ឱ្យឃើញគ្នាច្បាស់ ទើបនាងតូចមិនបានឃើញថេយ៉ុងនៅអង្គុយជិតនោះឡើយ។
(២០នាទីក្រោយ)
  Chouninនឹងមិត្តនាំគ្នាសើចក្អាកក្អាយរាំរែកសប្បាយជាមួយនឹងបទភ្លេងកន្រ្តាក់អារម្មណ៍នៅ
ទីនោះ ខណៈដែលភាពរីករាយកំពុងតែកើតឡើង ស្រាប់តែមានបុរសមាឌមាំសង្ហារ
ម្នាក់ដើរចូលមក គេមានអង្គរក្ស៤នាក់ដើរអមតាមមកពីក្រោយ ដែលមើលទៅមិនមែនជាអ្នក
ធម្មតាៗឡើយ តាមរូបរាងលក្ខណៈសម្បតិ្តគេ
ប្រហែលជាអ្នកមានលំដាប់ប្រហាក់ប្រហែលនឹង
ថេយ៉ុងដែរ
«សុំចូលរួមផងបានទេ?»ស្រីៗនៅទីនេះច្រើន
ណាស់ប៉ុន្តែសំណួរមួយនេះចោទសួរសម្រាប់តែនារីម្នាក់ដែលគេកំពុងតែសម្លឹងកែវភ្នែកមិនដាក់នោះគឺChounin។

«អញ្ចើញតាមសប្បាយ»Yunaដែលជាមិត្តជិត
ស្និតនឹងរាងតូចដែរក៏បោះសម្តីឡើងភ្លាម
«ពួកនាងៗចេញឱ្យអស់ទៅ»Deejoonកម្លោះ
សង្ហារបានសម្លុតដេញពួកនាងចេញជាមួយនឹងកែវភ្នែកមានអំណាចដែលសម្លឹងហើយសឹងតែ
ធ្លុះដល់ឆ្អឹង ប៉ុន្តែទុកភ្នែកស្រទន់ម្យ៉ាងសម្រាប់តែ
Chouninដែលក្រោកទៅណាមិនរួច ព្រោះ
អង្គរក្សរបស់Dejoonបានឈរពាំងជិត
«អ្ហាយយយ៎!!!»ក្រុមស្រីៗនាំគ្នាស្រែកទ្រហឹង
ពេញនោះដោយសារពួកគេបានដកកាំភ្លើងតម្រង់គម្រាម ពួកនាងក៏រត់ចែកជើងគ្នាអស់
នៅសល់តែស្រីតូចដែលអង្គុយភ័យញ័រខ្លួនចំប្រប់ បែកញើសស្រាក់សស្រេញពេញក្បាល
«អូនតូច...មានបងនៅក្បែរហើយកុំភ័យអី...»
ស្របសម្តីរាងសង្ហារDejoonបានទម្លាក់ដៃមាំទាំ
ទៅលើស្មានាងតូចកៀកកិតយ៉ាងស្និតស្នាល
«អឹស!!!»Chouninទាញរបេះដៃគេចេញ

ដោយការស្អប់ខ្ពើម មុននឹងងាកបែររកផ្លូវគេច
តែត្រូវDejoonចាប់ទាញចង្កេះតូចរបស់នាងមក
ឱបជាប់ខ្លួនគេយ៉ាងព្រហើន ធ្វើឱ្យChounin
កាន់តែភ័យលើសដើមទៅទៀត
«ក្លិនខ្លួនក្រអូបសាយ...គួរឱ្យចង់...»Dejoon
ផ្អាកសម្តីត្រឹមនឹង ស្របពេលភ្នែកទាំងគូរបស់គេ
សម្លឹងមើលគល់ទ្រូងនាងទាំងក្នក់ក្នាញ់ គំនិត
ស្មោគគ្រោគរបស់គេក៏ផុសឡើងភ្លាម។គេឱន
មុខយឺតៗទៅជិតផ្ទៃមុខតូចបំណងនែបនិតថ្ពាល់
របស់នាង ស្រាប់តែ
«ផាច់!!!»កម្លាំងទះមិនធម្មតា នាងតូចទះមិនថ្នម
ដៃទាំងក្តៅក្រហាយ ឆ្លៀតពេលគេព្រលែងដៃ
ចេញនាងក៏រំដោះខ្លួនរត់
«ដេញចាប់នាងមកវិញ!!!»Deejoonស្រែក
គំហកបញ្ជារកូនចៅគេទាំងខឹងមួម៉ៅយកអណ្តាតទល់ថ្ពាល់ដែលឈឺស្ពឹកនោះទាំងភ្នែកគេឡើងក្រហមដូចភ្លើងសម្លក់ទៅរាងតូច

«អ្ហាយ៎...ជួយផង...ជួយខ្ញុំផង គេចង់ធ្វើបាបខ្ញុំ»
សម្លេងតូចស្រែកខ្ចែកខណៈដែលអង្គរក្សរបស់
Dejoonបានចាប់នាងត្រឡប់មកឱ្យគេវិញ។
  ទាំងប្រុសទាំងស្រីដែលនៅទីនោះនាំគ្នាផ្អើល
ឆោឡោខណៈកែវភ្នែករាប់រយគូសម្លឹងមកគ្រប់
គ្នារួមទាំងTaehyungដែល
«Chounin!!!»Taehyungស្រែកភ្លាត់សម្លេង
គ្រវែកកែវក្នុងដៃបោកទៅលើឥដ្ឋប្រាវបែកអំបែងខ្ចាយ ស្របពេលគេបានឃើញរូបភាព
មនុស្សជាទីស្រលាញ់ត្រូវគេចាប់បង្ខំ
«ឌឹប»គេមិនចេះទុកយូរទេ អ្នកណាទៅអាចទ្រាំ
បាននោះ។ថេយ៉ុងស្ទុះដាល់គុម្ពត្រចៀកកូនចៅ
Dejoonម្នាក់ចំសៀតផ្កា ហើយថេយ៉ុងក៏ចាប់កញ្ឆក់រាងតូចចេញពីដៃពួកវាយ៉ាងរហ័សដោយ
គេឈរពាំងពីមុខនាងជិត ក្រោមកែវភ្នែកទាស់
ទែងរបស់Dejoonដែលឃើញសកម្មភាពទាំងនោះ។

«ពួកអាគ្មានកំណើតឯងហ៊ានព្រហើនចាប់មនុស្សស្រីរបស់យើងផងហ្អែស៎!!!»សម្តីកោង
កាចមិនចេះខ្លាចអ្នកណា រាងក្រាស់ក៏លើកដៃ
ចង្អុលមុខពួកវា បន្ទាប់មកក៏តម្រង់ដៃចង្អុលចំមុខ
Dejoonដែលគេក៏ស្គាល់ច្បាស់ថាDejoonជា
អ្នកណា
«ធ្វើយ!!!ខ្ពើមណាស់វើយ!!!»Dejoonស្តោះ
ទឹកមាត់ចោកទៅម្ខាងមុននឹងជ្រែងហោប៉ៅខោ
ធ្វើមុខឌឺដងហើយបោះសម្តីបន្ត
«កុំមកធ្វើឬកក្អេងក្អាង អាកម្ទេចមនុស្ស ឱ្យដឹង
ផងថាឯងកំពុងតែចង្អុលមុខម្ចាស់ក្លឹបដែលឯងមក
ផឹកស៊ីរាល់ថ្ងៃ!!!អាលាមក!!!»
    Taehyungបានឮហើយក្តាប់មាត់ក្តាប់កឆួលកំហឹងមួយរំពេច គេខាំគុម្ពថ្គាមសង្គ្រឺតឮដល់រាងតូចដែលឈរពួនញ័រញាក់នៅខាងក្រោយខ្នងគេមិនហ៊ានរត់ចេញទៅណា ដៃតូចញ័រទទ្រើករាវទៅក្តាប់ជាយអាវគេជាប់ទាំងបិទភ្នែកជិត

«ឯងនឹងហើយអាDejoonអាលាមក!!!ថ្ងៃនេះ
យើងមិនទុកជីវិតឱ្យឯងទេ»រាងក្រាស់តបសម្តីគេវិញដោយមិនញញើតខ្លបខ្លាចអ្វីបន្តិចឡើយ
បើក្រឡេកមើលទៅអង្គរក្ស4នាក់របស់
Dejoonវិញកំពុងតែហូតកំភ្លើងត្រៀមរួចជាស្រេច
«បើខ្លាំងក៏ចូលមកវ៉ៃមក!!!អា4នាក់ឯងទុកកាំភ្លើងវិញទៅ!!!ត្រឹមខ្លួនវាតែម្នាក់គ្នាឯង4នាក់
ក៏អាចទាត់ក្បាលវាបានដែរ»Dejoonប្រាប់
បញ្ឆេះចិត្តTaehyungមុននឹងងាកប្រាប់កូនចៅគេដោយប្រើទឹកមុខអង់អាច។ពាក្យឌឺដងរបស់
Dejoonធ្វើឱ្យរាងក្រាស់កាន់តែខឹងលើដើមមិន
អាចទ្រាំបានតទៅទៀត គេស្ទុះចូលទៅទាំង
កម្រោល គោលដៅគេគឺវ៉ៃDejoonឱ្យបែក
មាត់ក៏ប៉ុន្តែគ្នាវា4នាក់នោះបានស្ទាក់មុខ
ព្រមទាំងចាប់ក្របួចកអាវTaehyungជាប់ក្នុងដៃ

«ចាត់ការវាទៅ!!!»Dejoonស្រែកបញ្ជាទាំងកួចមាត់ញញឹម កូនចៅរបស់គេចាប់Taehyung
វាយមិនប្រណី មិនស្តាយកម្លាំង។គិតមើលទៅ
ម្នាក់តទល់នឹង4នាក់ មានផ្លូវឯងណាឱ្យម្នាក់
រួចខ្លួននោះ
«ឌឹបបប!!!អ្អឹក!!!»ថេយ៉ុងត្រូវអាម្នាក់នោះឡើង
ជង្គង់អុកចំកណ្តាលពោះ ហើយម្នាក់ទៀតក៏អុក
ឆ្អឹងជំនីនឹងឆ្អឹងខ្នងញាប់ៗជើងជាច្រើនដង!!
«ហ៊ឹក...ថេយ៉ុង...ហ៊ឹកៗៗ»Chouninឈរខ្ទប់
មាត់យំគគ្រូក នាងភ័យតក់ស្លុតជាខ្លាំងពេលដែលមកឃើញសភាពគេបែបនេះ

«ឈប់វាយគេ...ខ្ញុំសុំអង្វរលោកឈប់ទៅ!!!»
នាងតូចបានត្រឹមក្រវីក្បាលតតាត់ បង្ហូរទឹកភ្នែក
ដូចបាក់ទំនប់ នាងចង់ចូលទៅជួយគេ តែធ្វើមិច
ខ្លួននាងជាស្រីមិចនឹងអាចវាយគេឈ្នះទៅ។

ខណះដែលពួកវាដាក់ទណ្ឌកម្មរាងកាយមាំទាំ
ប្រែជាទន់ខ្សោយកម្លាំងក៏ថមថយ ឈាមហូរមក
តាមមាត់មិនឈប់ ភ្នែកគេក៏មិនភ្លេចចោលសម្លឹងមកChouninដែលកំពុងតែយំ ចង់ហារមាត់
ប្រាប់នាងឱ្យរត់គេចតែធ្វើមិនបាន ព្រោះពេល
នេះដងដង្ហើមសឹងមិនដល់គ្នា វាចុកឆ្អល់សព្វអស់
ទៅហើយ ពួកវាដាល់មុខគេឡើងខ្ទេចខ្ទាំមើល
ឃើញតែឈាមស្រោចមុខគួរឱ្យសង្វេគ!!!

«បានហើយពួកឯង!!!វាយប៉ុណ្ណឹងចាត់ទុកថាជា
មេរៀនទៅចុះ»Dejoonឈរមើលកូនចៅគេ
វាយTaehyungឡើងអស់ចិត្តអស់ចង់ ទើបបញ្ជាឱ្យឈប់។ គ្រាន់តែពួកវាព្រលែងរាងក្រាស់
ភ្លាម នាងតូចក៏ស្ទុះទៅមើលថេយ៉ុងភ្លាម
«ហ៊ឹកៗ...ថេយ៉ុង...បងយ៉ាងមិចហើយ»

«ថេយ៉ុង...ហ៊ឹកៗ»ទឹកក្តៅស្រក់តក់ៗលើផ្ទៃមុខ
សង្ហារដែលនាងកំពុងឱបក្រសោប អត់អាណិត
មិនបានពេលដែលត្រូវមកឈរគាំងមើលគេវាយមនុស្សដែលខ្លួនស្រលាញ់នៅចំពោះមុខ

«អ្ហឹកកក...បង..បង..មិនអីទេ»គេពោលទាំងអួលដើមករលីងរលោងទឹកភ្នែក ប្រឹងលើកដៃទៅប៉ះពាល់លើថ្ពាល់នាងតូចជាមួយនឹងស្នាមញញឹមលាយឈាមលើបបូរមាត់ ក្តីរំភើប
ពេលឃើញនាងមករកគេវិញគេសឹងតែស្ទុះ
ក្រោកហើយឱបនាងវិញឱ្យណែនតែក្រោកមិនរួច។ ពេលពួកនោះកំពុងវាយ គេគិតថានាងប្រហែលជារត់ចោលគេបាត់ហើយ តែនេះមិន
មែនទេ នាងនៅទីនេះនៅឡើយ ព្រមទាំងឱប
គេយ៉ាងកក់ក្តៅទៀតផង

«កុំកុហកអីហ៊ឹក..អូនដឹងថាបងឈឺណាស់ហើយ
ទ្រាំបន្តិចណាថេ...អូននាំបងទៅមន្ទីរពេទ្យ»
នាងគ្រវាសទឹកភ្នែកចេញបន្តិចមុននឹងស្ទុះស្ទារ
គ្រារាងក្រាស់ឡើង នាងតូចល្អិតកម្លាំងក៏តិច
ប៉ុន្តែខំប្រឹងគ្រាគេឱ្យក្រោកឈរទាល់តែបាន
ពេញខ្លួននាងប្រឡាក់សុទ្ធតែឈាមរបស់គេ។
    Dejoonឃើញស្រីដែលគេញ៉ែមុននេះជួយ
Taehyung គេក៏កើតគំនិតច្រណែនលាយនឹង
កំហឹង ក៏ស្រវ៉ាដបស្រានៅវាយទៅលើតុ
«ប្រាវវវវ»សម្លេងខ្លាំងក្លាមួយនេះបានបន្លឺដល់
ត្រចៀកនាងតូច នាងស្មានដឹងថាDejoonច្បាស់
ជាចង់ធ្វើអ្វីម្យ៉ាងមកលើពួកគេហើយ ក៏ប្រញាប់
បន្ថែមល្បឿនដើរឱ្យលឿនជាងមុខ វាលំបាក
បន្តិចហើយចង់ឱ្យលឿនក៏មិនកើតដែរ ព្រោះ
នាងមានTaehyungកំពុងតែពឹងកម្លាំងនាងដែរ

«យើងបង្ហើយឱ្យឯងស្លាប់តែម្តងអាថេ!!!»
ចប់សម្តីDejoonបោះជំហ៊ានវែងៗសំដៅទៅរក
ពួកគេ ទៅដល់ភ្លាមក៏យកដបមួយកំណាត់ដែល
ពាសដោយអំបែងមុខស្រួចថ្លែមនោះចាក់ចំពោះ
របស់Taehyungបណ្តាលឱ្យគេដួលគ្រាំងសន្លប់មួយរំពេច
«ថ្ងៃក្រោយជួបគ្នាណា!!ស្រីស្អាត»Dejoon
បន្លឺប្រយោគនេះឡើង មុននឹងបោះជំហ៊ានចេញទៅ តាមដោយអង្គរក្សគេតាមពីក្រោយ។
«ហ៊ឹក...ថេយ៉ុង...បងបើកភ្នែកឡើង...ថេឮអូន
ហៅបងទេ!!!»ជាលើកទីពីរនាងក្រសោបឱបគេម្តងទៀត ដៃតូចច្រជាក់ស្រេងខំទះថ្ពាល់គេតិចៗឱ្យភ្ញាក់ តែគេប្រែជាស្ងៀមស្ងាត់មិនសូម្បីតែកម្រើកខ្លួន ទុកឱ្យChouninស្លន់ស្លោស្រែកយំខ្លាំងៗ បេះដូងនាងលោតកន្ត្រាក់ឌឹបៗ វាអួលណែនថប់ស្ទើរផុតដង្ហើមម្តងៗទៅហើយ

Continue Reading

You'll Also Like

37.2K 1.2K 88
គេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។
5.6K 124 11
NOTE - I Do Not Own Trolls. All Rights Go To Dreamworks Plot: After Poppy's father, Peppy, is diagnosed with a terminal illness, Poppy gets extremely...
8.5K 363 31
រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារដូវកាលចុងក្រោយនៃស៊េរី ម្ចាស់បេះដូងម៉ាហ្វ...
6K 345 13
ស្នេហ៍កើតចេញពីមនុស្សដែរមិនធ្លាប់ស្គាល់គ្នាគេលួចស្រឡាញ់មនុស្សស្រីដែរមានចារិកកោងកាចមិនស្គាល់អ្នកណាតើអាចទេដែរនាងឆ្លើយយល់ព្រមនឹងគេ? 21/12/2020 ជីមីន...