The Millionaire's Wife (Compl...

By TAEEHWA

100K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... More

Part1
Part2
Part3
Part4
Part5
Part6
Part 7
Part 8
Part9
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part24
Part26
Part26
Part27
Part28
Part29
Part30
Part31
Part32
Part33
Part 34
Part 35
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part25(ត)

2.1K 98 0
By TAEEHWA

Chouninឈានជើងដល់មាត់បន្ទប់ក៏ជួនពេល
Jungkookត្រឡប់មកវិញល្មម នាងតូចញោចមាត់
ញញឹមដាក់គេធម្មតា រីឯJungkookក៏មិនបានសួរនាំ
ច្រើន ដោយគិតថានាងនឹងប្អូនស្រីគេត្រូវរ៉ូវគ្នា

«តាមខ្ញុំមក ខ្ញុំមានដំណឹងចង់ប្រាប់នាង» កម្លោះជុងប្រាប់ទៅកាន់ស្រីតូចនាងក៏ស្របតាម ដោយពួកគេបណ្តើរគ្នាទៅបន្ទប់មួយ។ ជុងហ្គុងដាក់បង្អុយ
លើកៅអីផ្អែកហើយផ្គួបដៃទាំងគូទម្លាក់លើតុតាមដោយរាងតូចអង្គុយទល់នឹងមុខ

«ដំណឹងអ្វីទៅដែលចង់និយាយប្រាប់ខ្ញុំនោះជុង?»
Chouninបន្លឺប្រយោគសំណួរចប់ Jungkookក៏
រហ័សឆ្លើយតបតាមការគួរ
«ខ្ញុំចង់ជ្រើសរើសនាងធ្វើជាបុគ្គលិកប្រចាំហាងពេជ្រនេះ នាងគិតយ៉ាងម៉េចដែរ?»

«ចាស៎???»រាងតូចក៏ភ្ញាក់ផ្អើលភ្លាមដែលគេហៅនាងមកធ្វើការនៅទីនេះ ភ្នែកក្រឡង់របស់នាងមើលមុខគេភ្លឹះៗ

«បើសម្រាប់ខ្ញុំវិញគឺគិតថាសាកសមបំផុតហើយ
ព្រោះមើលទៅរូបសម្បតិ្តនាងក៏ល្អឥតខ្ចោះ ពូកែ
នាងក៏ប្រសព្វខាងថ្វីមាត់ បើនាងយល់ព្រមតាមសំណើរខ្ញុំ ខ្ញុំទុកនាងសម្រាប់តែទទួលភ្ញៀវពិសេស»
គេលើកសរសើរនាងតាំងពីដើមដល់ចប់ ឯម្ចាស់សមី
ខ្លួនកំពុងតែភ្លាំងភ្លឹក ចំហមាត់ធ្លុង

«ខ្ញុំ....!!!»Chouninយកដៃអេះក្បាលខ្វោកៗ នៅតែស្ទាក់ស្ទើរ
«មានបញ្ហាអីមែនទេ?»
«ខ្ញុំមិនដែលធ្វើការទាំងនេះពីមុនមក ទើបខ្ញុំខ្លាចថា
ធ្វើមិនបានល្អ»រាងតូចបកស្រាយតាមបញ្ហារបស់ខ្លួន

«មិនមែនជាបញ្ហាធំទេ នាងគ្រាន់តែដើរតាមខ្ញុំ ស្វែង
យល់ពីរបៀបនៃការទាក់ទាញចិត្យភ្ញៀវ យូរៗទៅ
នាងនឹងសាំហើយ»Jungkookសម្លឹងមុខនាងជាមួយនឹងស្នាមញញឹមចុងបបូរមាត់តិចៗរួចបន្ត
«Chouស្អាតអញ្ចឹង ទោះពេជ្រតម្លៃកប់ពពកក៏ភ្ញៀវត្រូវតែដាច់ចិត្តទិញទាល់តែបានដែរ»
«អួយយយយ៎...និយាយស្អីហ្នឹង»Chouninធ្វើមុខ
អឹមអៀនសើចញញឹមដាក់អ្នកដែលសរសើរនាងមិន
ដាច់ពីមាត់សោះ មកសរសើរអីពេលហ្នឹងដឹងគេពូកែ
អៀនអត់!

«សម្រេចថាយល់ព្រមទេ?»Jungkookសួរបញ្ជាក់
«ចាស៎Ok»មិនចង់សាញ៉ាំច្រើន គេហៅឱ្យមកធ្វើការហើយ បើមិនព្រមទៀតដេកលិតអំបិលទៅ។
«ចឹងនាងមកធ្វើការចាប់ពីថ្ងៃស្អែកនេះទៅ»
«អ្ហឹក~~ខ្ញុំសុំសួរមួយសំណួរបានទេ?»រាងតូចធ្វើមុខ
ស្ញូញដាក់គេ អ្នកកម្លោះក៏តប
«ហ្អឹម!សួរអីសួរមក»
«ចុះការស្លៀកពាក់វិញនោះ ខាងលោកជាអ្នកតម្រូវ
មែនទេ?»
«នាងអាចស្លៀកពាក់បានតាមចិត្ត ស្លៀកឱ្យហាយ
សូដូចតារាមក ហើយម្យ៉ាងវិញទៀត...»គេប្រាប់បានត្រឹមនឹង រួចក៏បែរសម្លឹងមើលរាងនាងគ្មានឱ្យ
ចន្លោះត្រង់ណា សម្លឹងបណ្តើរញញឹមបណ្តើរ
«ម៉្យាងវិញទៀត???»Chouninរេភ្នែកតាមមើល
គេ រងចាំចម្លើយ
«ស្លៀករបៀបស៊ិចស៊ីបន្តិចមក វាក៏ជាចំណីភ្នែកទាក់
ទាញភ្ញៀវដែរ»អ្នកកម្លោះបន្លឺឡើងទាំងសើចញាក់
ស្មា អើយគិតៗទៅប្រុសៗសុទ្ធតែអញ្ចឹងទាំងអស់!!!
____

ចាប់ពីថ្ងៃដែលChouninចាប់ផ្តើមពន្លកខ្លួនក្នុងការងារដំបូងរបស់នាង សមត្ថភាពក្នុងការទំនាក់ទំនង
ភ្ញៀវក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រយះពេល
មួយខែជាងមកនេះនាងទទួលបានប្រាក់ខែសឹងតែគុណនឹង១០នៃប្រាក់ខែបុគ្គលិកផ្សេងទៀតទៅ
ហើយ ដោយសារនាងពូកែគ្រប់យ៉ាងហើយក៏ធ្វើការ
យ៉ាងម៉ត់ចត់ នាងតែងតែទទួលបានធីបពីភ្ញៀវដែល
មកជាវពេជ្ររាប់សិបដង ទទួលម្តងៗក៏មិនក្រោម
2000$ដែរ។
«ង៉ឺត» ឡានសេរីទំនើបពណ៍ខ្មៅរលើបមួយគ្រឿង
បានឈប់សំចតនៅមុខហាងកាហ្វេមួយកន្លែង។
រាងតូចច្រឡឹងដៃឡូនដងខ្លួនស៊ិចស៊ី ស្លៀកសំពត់រឹប
រាងត្រឹមភ្លៅ ដៃកាន់កាបូបពណ៍ប្រាក់ ពាក់វ៉ែនតា
ពណ៍ខ្មៅឈានជើងចុះពីឡានដើរសំដៅទៅក្នុងហាងការហ្វេ ព្រោះថ្ងៃនេះមានភ្ញៀវពិសេសបានណាត់នាងមកជួបដើម្បីចចារពីតម្លៃគ្រឿងពេជ្រ។មនុស្សស្រីដែលកំពុងរៀបរាប់នេះគឺParkChounin
កញ្ញាស្រីស្រស់តួឯកក្នុងរឿងយើងហ្នឹងហើយគេឡើងគីឡូហាយ អ្នកអត់ស្រលាញ់លុយអៀបកៀន។

(30នាទីក្រោយ)
ក្រោយពីចប់ការងារនាងក៏ចេញមកវិញ រឿងបន្ទាប់
ដែលនាងត្រូវធ្វើ ហើយក៏ចូលចិត្តបំផុតនោះគឺ
Shopping
ទូត~~ទូត~~~ទូរស័ព្ទក្នុងកាបូបនាងក៏រោទ៍ឡើងខ្ទ័រ
នាងតូចក៏ដកមកមើលហើយរួចចុចទទួល
«អាឡូជុង»
«ចាស៎ និយាយជាមួយភ្ញៀវរួចហើយ»
«គាត់ថានឹងអញ្ជើញទៅដល់ហាងផ្ទាល់ដើម្បីមើល
ម៉ូដផ្សេងទៀត..ហ្អឹមBye bye...»
«អួយ៎...»Chouninមិនទាន់ដកទូរស័ព្ទចេញពីត្រចៀកស្រួលបួលផង ស្រាប់តែមានដៃក្រាស់មក
កញ្ឆក់ដណ្តើមពីដៃនាងទៅ។ នាងងាកក្រោយភ្លាម
ក៏ស្រាប់តែតម្លើងភ្នែកធំៗដាក់គេ
«ឱ្យទូរស័ព្ទខ្ញុំវិញ»រាងតូចស្រែកសម្លុតទារសម្រប
ពេលដែលហក់កញ្ឆក់ពីដៃTaehyungដែលលើក
ឡើងខ្ពស់
«មិនឱ្យទេ»រាងក្រាស់តបមុខមាំដាក់

«ធាក់អាច្រម៉ក់ខាងក្រោមបែកឆ្អាបឆួលអាលូវហ្នឹង ឆាប់ឱ្យវិញមកកុំសាំញ៉ាំច្រើន»នាងក្តាប់មាត់សម្លក់ដាក់គេ ប៉ុន្តែគេវិញធ្វើមុខឌឺដាក់នាងមិនឈប់។ Taehyungទម្លាក់ដៃដែលលើកកាន់ទូរស័ព្ទនោះចុះមកវិញសន្សឹមៗភ្នែកតូចៗមួយគូរតាមមើលដៃគេ
ពីលើរហូតចុះមកហើយក៏កញ្ឆក់យកមកវិញភ្លាមៗ

«អាយយ៎..ដាក់ខ្ញុំចុះ..,ដាក់ខ្ញុំចុះភ្លាម»នាងតូចស្រែក
ខ្ចែកៗខណៈដែលTaehyungស្រាប់តែស្ទុះចាប់លើកបីនាងឡើង ហើយដើរសំដៅទៅឡានរបស់ខ្លួន នាងល្អិតទធាក់ជើងខ្វៃៗ ដៃចាប់ខ្វាចខ្ញាំទ្រូងគេចង់រហែកអាវ ថេយ៉ុងខាំមាត់គ្រឺតក្រាញសឹងតែឱបក្រញិចឱ្យបែកខ្ទិះទេទម្រាំតែបីទៅដល់ឡាននោះ

«ផឹប~~អុស៎អូយ៎»Chouninមាឌល្អិតឧទានឡើង
ពេលអ្នកម្ខាងទៀតបានបោះនាងចូលទៅក្នុងឡាន
របស់គេ ដោយគេទាញទ្វាឡានបិទឮសូរគ្រាំង

«K'chouរបស់បងឡូយណាស់ណ៎ឥលូវ»ស្តាប់សម្តី
គេចុះលោកអើយ ឱ្យរលួយវ៉ល់ គេងាកសម្លឹកមើល
រាងតូចតាំងពីចុងសក់ដល់ចុងជើង ទាំងដកដង្ហើមធំ
«ឡូយស្អី???»នាងមិនប្រែសម្តី មិននិយាយបងអូន
ដូចប៉ិហ្នឹងទេ Chouninឱបដៃបែរមុខទៅម្ខាងផ្លូវ
ព្រមទាំងលើកជើងគងអន្ទាក់ខ្លា ធ្វើឱ្យថេយ៉ុងសម្លក់
ភ្លឹកទៅនឹងសាច់ភ្លៅសខ្ចីម៉ត់ដែរផ្គួបចូលគ្នានោះ គេ
សុខចិត្តសង្កត់ថ្គាមទប់អារម្មណ៍
«ឡូយទាំងសម្តី ឡូយទាំងការស្លៀកពាក់!!!បងមិន
សរសើរទេ តែបងមិនចង់ឱ្យអូនស្លៀកអញ្ចឹង វាខើច
ពេកហើយមើលចុះ»ស្របសម្តីគេគ៏ទាញចុងសម្ពត់
នាងចុះបានតែបន្តិចនាងទាញខិតលើវិញទាំងធ្វើភ្នែក
រឹងដាក់គេ
«ខ្ញុំស្លៀកយ៉ាងម៉េចក៏បានមានបញ្ហាអី?វាជាសិទ្ធខ្ញុំ
ឬគ្រាន់តែស្លៀកចាំបាច់សុំអនុញ្ញាតពីលោកដែរ?»
នាងតមាត់តសម្តីនឹងគេញែតៗ ថែមទាំងលើកគ្រវាស
សក់ទៅខាងក្រោយស្មា បើកបង្ហាញគល់ទ្រូងធំៗ
នៅចំពោះមុខថេយ៉ុង

«ច្បាស់ជាមានហើយ...អូនស្លៀកអញ្ជឹងៗចុះបើពួកអាអត់ឃ្លានត្រេកកាមវាមកចាប់អូនរំលោភនោះ តើ
គិតយ៉ាងមិចវិញ?»Taehyungបន្ទោសនាងមិនឈប់
គេហួងហែងដល់ថ្នាក់ដោះអាវធំរបស់គេមកគ្របលើ
ជើងឱ្យនាង
«អឹស!!!»Chouninចាប់អាវដែលគេបានគ្របមុន
នេះទៅគប់ផ្ទប់នឹងទ្រូងគេវិញ
«ជ្រេញណាស់...មកហួងហែងខ្ញុំធ្វើអី លោកមិនទៅ
ហួងហែងNaniទៅ គេស្លៀកខ្លីជាងខ្ញុំផង សឹងតែលេចដាក់គេហើយ ក៏មិនទៅហាមទៅ»នាងតូច
ចាប់ផ្តើមមួម៉ៅគ្រឺតខ្នាញ់នឹងគេសឹងតែទះឱ្យវិល
«បងហាមអូនក៏ព្រោះតែបងស្រលាញ់អូន»
«ហឹស!!!ស្រលាញ់អីស្រលាញ់ទៅខ្ញុំមិនខ្វល់
សំខាន់ខ្ញុំចង់ពាក់»
«K'Chou???»Taehyungគំហកដាក់ហើយចាប់
ទាញស្មាតូចបង្វែរមកប្រសព្វកែវភ្នែកគេ
«យ៉ាងមិច?»Chouninក្តាប់មាត់សម្លក់

«បើអូនមិនស្តាប់ទេ បងនឹងរំលោភអូនក្នុងឡាន»
ថេយ៉ុងគម្រាមនាងទាំងទឹកមុខមាំស្មើស្ងប់ស្ងួត ជាការ
បញ្ជាក់ថាគេមិនបាននិយាយលែង
«ថោកទាប...អឹមមម»Chouninចាប់ផ្តើមជេរតែបានតែពីរម៉ាត់ ថេយ៉ុងក៏ឱនសង្រ្គប់ថើបមាត់នាងតូចបឺតជញ្ជក់ខ្លាំងៗ គេខ្នាញ់គេគ្រឺតមួម៉ៅដែលប្រាប់
មិនស្តាប់ នាងឌឺដាក់គេសម្បើមណាស់
«ដឹបៗៗ..»ប្រអប់ដៃតូចតប់គក់ទ្រូងមាំខ្លាំងៗខណៈ
ដែលរាងក្រាស់ច្របាច់មាត់តូចជញ្ជក់ស្រូបយកខ្យល់ពីក្នុងពោះនាងស្ទើរថប់ដង្ហើមស្លាប់
«ឌឺទៀតទៅ!!!នឹងអាលបានអាធ្ងន់ជាងនេះបន្តិច»
គេបោះសម្តីផ្គើនក្រោយពេលព្រលែងមាត់ចេញ នាងតូចប្រឹងយកដៃជូត ជូតស្នាមថើបដែលនាងស្អប់បំផុតទាំងទឹកមុខក្រម៉ក់ក្រម៉ូវខឹងនឹងគេកាន់តែខ្លាំងឡើង ទឹកភ្នែកមួយតំណក់ស្រាប់តែហូរចុះមកដោយ
ឯងៗទាំងមិនបញ្ជា ខឹងគេឡើងយំខ្លួនឯង...គ្រប់ពេល
នៅក្បែរគេបេះដូងដែលរឹងមាំក៏ប្រែជាទន់ជ្រាយ

«កើតអីជូ?អូនយំ?»Taehyungផ្អៀងកឈ្ងោកមុខ
សួរ រាងតូចបែរគេចមុខគេមួយរំពេច នាងក៏រហ័សជូត
គ្រវាសទឹកភ្នែកចេញមិនចង់ឱ្យគេឃើញ រួចក៏ទាញ
ទូរស័ព្ទដើម្បីខលទៅជងុហ្គុក
«ជុងហា៎ ល្ងាចនេះខ្ញុំប្រហែលជាមិនបានទៅទេ»
[មានបញ្ហាអ្វីមែនទេ ឬមិនស្រួលខ្លួន?]អ្នកក្នុងទូរស័ព្ទ
សួរឡើងដោយក្តីបារម្ភ
«ខ្ញុំមិនអីទេ គ្រាន់តែឈឺក្បាលបន្តិចបន្តួច»
[ហ្អឹម មិនអីទេ មើលថែសុខភាពផងណាខ្ញុំបារម្ភ]
ចប់សម្តីភ្លាមនាងក៏ដាក់ទូរស័ព្ទចុះ ហើយបែរទៅទ្វា
ឡានប្រុងនឹងរុញចេញ ក៏ត្រូវថេយ៉ុងចាប់ដៃជាប់
«ផ្អែមល្ហែមដាក់គ្នាសម្បើមម៉្លេះ?»ពាក្យគម្រោះ
គម្រើយអត់ជាតិរបស់គេស្រាប់តែបន្លឺឡើងភ្លាម នាំ
ឱ្យរាងតូចផ្ញោចចិញ្ចើមដាក់គេទាំងតឹងចិត្ត
«ផ្អែមល្ហែមអី?»Chouninសួរត្បកវិញទាំងហួសចិត្ត
«ស្មានតែបងមិនឮហ្អែស បងបានកើតថ្លង់ទេ»
គ្រប់សម្តីដែលនាងនឹងជុងហ្គុកនិយាយគ្នាមុននេះគេ
បានស្តាប់ឮទាំងអស់ស្តាប់ហើយក៏ទើសទែងចិត្តខ្លាំង

ចិត្តគេប្រែជាប្រួលត្រឹមមួយពព្រិចភ្នែក ម្តងនិយាយ
ល្អ ម្តងក៏និយាយសោះកក្រោះ។
«អរ៎...អូនទៅធ្វើការនៅហាងពេជ្ររបស់វាហ្អែស៎?
យ៉ាងមិច?ស្គាល់គ្នាមិនបានប៉ុន្មានក៏ទៅស្និតស្នាល
នឹងគេហើយ?»
«...»Chouninមិនមាត់ទប់ចិត្តដែលខឹង ឱ្យនាងឆ្លើយបែបណា បើគេចេះតែស្រែកសម្លុតកំបុតកំបុយ
អត់ហេតុផលអញ្ចឹង!!!

«ហាងហ្នឹងគេតម្រូវឱ្យស្លៀងអញ្ចឹងហ្អេស?ឆឺសស
អាក្មេង!!!ឱ្យប្រពន្ធយើងស្លៀកខ្លីដើម្បីតែវាបាន
មើលឱ្យសប្បាយភ្នែក អាល្បិច!!!»Taehyungជេរ
ប្រទេចទាំឆួលក្តៅស្របពេលនោះនាងតូចក៏បន្លឺ
«គេមិនមែនប្រភេទមនុស្សដូចលោកគិតទេ»
«ការពារវាទៀត???»រាងក្រាស់ច្រឡោតឡើង
«...»ស្ងាត់!!!នាងមិនចង់តប
«ស្រលាញ់គេហើយហ្អែស?»
«...»ស្ងាត់ម្តងទៀត



«ហឹសឆ្លើយមិនចេញ...អូនស្រលាញ់គេមែនទេ?»
គេសួរត្រង់ៗមិនបញ្ឆៀង Chouninចោលកែវភ្នែក
រឹងឆ្កិលមួយគូសម្លឹងមុខគេ។ចិត្តស្រលាញ់របស់នាងទៅលើគេគឺនៅដដែលមិនប្រួលប្រែ គ្រាន់តែថានាងព្យាយាមលាក់មិនឱ្យដឹងគេ ខ្លាចគេបានចិត្ត។
ដែលនាងស្រែកក្តែងៗថាស្អប់គឺស្អប់ពិតមែន ស្អប់អ្វី
ដែលគេធ្វើទាំងគ្មានហេតុផល គេឆាប់ខឹងមួម៉ៅ
អ្នកដែលគេតែងតែជៈកំហឹងដាក់ ក៏ជានាង ហេតុផល
ដែលនាងមិនចង់ក្បែរ ព្រោះតែភាពមិនច្បាស់លាស់
របស់គេ បើគេជ្រើសNaniហើយ គេមករកនាងធ្វើ
អីទៀត ធ្វើបែបនឹងរឹតតែនាំនាងឱ្យឃ្លាតមិនចង់ជួប។
«សម្លឹងមុខបងធ្វើអី ឆ្លើយនឹងបងសិនមក»
«ធុញ!!!»នាងស្រែកថាធុញខ្លាំងៗ ព្រមទាំងរមួលដៃ
ចេញពីគេហើយប្រញាប់ចុះចេញពីឡាន រួចដើរទៅ
រកឡានរបស់នាងវិញ
«Chouឈប់សិន...Chou...»Taehyungចុះទៅ
តាមមិនទាន់ព្រោះនាងបើកឡានចេញទៅផុត គេក៏
ចូលទៅក្នុងឡានហើយបើកតាមនាង

___នៅតាមផ្លូវ
«តាមមកធ្វើស្អី?»Chouninក្រឡេកតាមកញ្ចក់ឡានឃើញឡានរបស់Taehyungកំពុងបោលមកតាមពីក្រោយ
«ង៉ោង!!!»ស្រីតូចជាន់ហ្គាឡានឡើងកប់ ល្បឿន
កើនឡើងដូចឡានប្រណាំង ចំណែកTaehyungក៏
ដូចគ្នា។ គេបើកតាមទាល់តែទាន់ហើយជិះរ៉បស្មើ
នឹងឡានរបស់នាង
«អូនរឹតតែគេច បងរឹតតែតាម»គេបន្លឺឡើងក្នុងចិត្ត...
ឡានទាំងពីរគ្រឿងបោលទៅជារឿយៗរហូតជិតដល់ផ្សារទំនើបមួយទើបនាងបន្ថយល្បឿនអែប
កៀនបន្តិច រួចបើកទៅរកកន្លែងចតឡាន។
«ផាំង»Chouninទាញទ្វាឡានបើកឈានជើងចុះ
ហើយបិទវិញផាំងសឹងរបើកកញ្ចក់ ខឹងនឹងថេយ៉ុង
សឹងឆេះដុំ។
«K'Chouអាលូវបើកឡានសាហាវណាស់»
Taehyungបោះជំហ៊ានទៅជិតនាង តែនាងក៏ដើរ
បង្ហួសទៅបាត់ ខ្ជិលនិយាយជាមួយណាស់តាមនោះ
តាម។

Taehyungដើរតាមនាងរហូត នាងសួរអ្នកលក់ពីរបស់អ្វី គេក៏ទិញរបស់នោះឱ្យនាងទាំងអស់។

«មើលទៅស្វាមីអ្នកនាងស្រលាញ់អ្នកនាងខ្លាំងណាស់ ទិញឱ្យគ្រប់យ៉ាងតែម្តងហើយ»អ្នកលក់ម្នាក់
បាននិយាយសរសើរពួកគេទាំងញឹមៗ
«បាទខ្ញុំស្រលាញ់ប្រពន្ធខ្ញុំខ្លាំងណាស់»
Taehyungសើចញញឹមរហូត ប៉ុន្តែChouninដើរតែដកដង្ហើមធំសម្លក់សម្លឹងគេមិនឈប់មិនឈរ ព្រោះថេយ៉ុងគេមកប្រកៀកស្មានាងឡើងកៀកកិត

«ទិញចំណីផ្ញើរSusuសិន»នាងគ្រាន់តែនិយាយខ្សិបៗសោះTaehyungក៏ស្រែកឡើង
«អ្នកលក់!!!ចំណីឆ្កែមានប៉ុន្មានថង់ប្រមូលយកទាំងអស់មក»Taehyungចង់ឈ្នះចិត្តនាង មិនថាអ្វីក៏ដោយឱ្យតែហាមាត់ទិញគេម៉ៅដាច់ទាំងអស់Chouninគ្រវីក្បាលហួសចិត្ត គិតមើលទៅអាប៉ិនេះប្រុងឌឺដល់ទីបញ្ចប់មែនហើយ។

Chouninកួចមាត់ញញឹមចុងមាត់មានល្បិច រួចដើរទៅកន្លែងស្តង់មួយទៀត ថេយ៉ុងក៏ដើរទៅតាម
«អ៊ីសំឡីអនាម័យឱ្យខ្ញុំមួយដុំ»នាងតូចប្រាប់អ្នកលក់
«មានប៉ុន្មានរយដុំខ្ចប់ទាំងអស់មក»Taehyungប្រាប់
ចប់អ្នកលក់ក៏លាន់មាត់។
«យីទិញធ្វើអីច្រើនម៉្លេះក្មួយ?»
«អរ៎...គឺថាប្រពន្ធខ្ញុំមកច្រើនៗណាស់ មកម្តងៗចំណាយ៥ដុំបានគ្រាន់»រាងក្រាស់តបទៅកាន់អ្នកលក់ រួចក៏ងាកមកញាក់ចិញ្ចើមទ្រើកៗដាក់រាងតូច នាងកំពុងតែក្តាប់មាត់សម្លក់ភ្នែករឹងដាក់គេ គ្រឺតមួម៉ៅ ចង់តែហក់ទះគេឱ្យដាច់ផ្ងាម្តង តែមិនហ៊ាន ព្រោះខ្លាចគេគម្រាមរំលោភកណ្តាលផ្សារ។
«ទិញឱ្យប្រពន្ធលោកទៅ»
«ប្រពន្ធឯណាទៀត អូននឹងហើយប្រពន្ធបង»
«អឹស!!!»នាងរបេះដៃគេចេញហើយដើរចេញទៅ
កន្លែងចតឡានយ៉ាងប្រញាប់
«ហឹស!!!គួរឱ្យស្អប់»នាងតូចដាក់បង្គុយក្នុងឡានទាំងក្តៅក្រហាយ រួចក៏កាច់សោរឡានបើកទៅផ្ទះ
វិញ ទាំងមិនយករបស់ទិញមុននេះទៅជាមួយឡើយ។

___
@ពេលយប់
Taehyungបើកឡានតែម្នាក់ឯងបម្រុងនឹងត្រឡប់
ទៅផ្ទះវិញ គេបានជិះកាត់ហាងពេជ្ររបស់ជុងហ្គុក
ក៏ស្រាប់តែប្រទះភ្នែកជាមួយនឹងរូបភាពមួយដែល
បង្ខំឱ្យគេជាន់ហ្វាំងឡានឈប់ជាដាច់ខាត។
មនុស្សប្រុសស្រីពីនាក់កំពុងតែឈរឱបថើបគ្នានៅ
ក្បែរឡាន Taehyungស្ទុះចុះដើរទៅយ៉ាងលឿន
ហើយចាប់ក្របួចកអាវប្រុសម្នាក់នោះដាល់មុខគេ
មួយដៃយ៉ាងធ្ងន់ថ្នាក់បែបមាត់ចេញឈាមក្រហមឆ្អឹក
«អាថោកទាប!!!»Taehyungចង្អុលមុខ នាងតូចដែលនៅក្បែរក៏រត់ទៅឃាត់ពេលគេប្រុងចូលវ៉ៃម្តងទៀត
«ថេបានហើយណា៎...»នាងគ្រវីក្រវីក្បាលហើយ
ចាប់ដៃគេជាប់
«លោកទៅវិញសិនទៅ»នាងប្រាប់ទៅប្រុសម្នាក់
នោះមុននឹងងាកមកធ្វើទឹកមុខអង្វរកដាក់ថេយ៉ុង។
«ហឹស!!!» រាងក្រាស់ក៏រលាស់ដៃនាងចេញមួយ
ទំហឹងបណ្តាលឱ្យនាងតូចដួលខ្ពោកទៅដី

«កុំមកទួញសោកដាក់ខ្ញុំអីNani!!!»Taehyungសម្លុត
ដាក់នាងជាមួយនឹងស្នាមញញឹមឃោឃៅ
«ថេ...ថេស្តាប់អូនណា...ស្តាប់អូននិយាយសិនណា
បងកំពុងយល់ច្រឡំលើអូនហើយ»Naniស្ទុះក្រោក
មុននឹងចាប់ដើមដៃគេអង្រួនគួរឱ្យសង្វេគ ប៉ុន្តែខុស
ស្រឡះដែលនាងមកទួញសោកចំមនុស្សចិត្តដាច់
«ខ្ញុំមិនបានខ្វាក់ ហើយក៏មិនមែនមនុស្សល្ងងដែរ
ដែលមើលមិនដឹងថាច្រឡំឬមួយក៏អត់នោះ»រាង
សង្ហារពោលប្រយោគម៉ាត់ៗទាំងមិនមើលមុខNani
ដោយខ្លាចឃាត់គេលែងនៅនាងក៏ស្រវាឱបគេជាប់
«លើកលែងឱ្យអូនម្តងចុះណាថេ..ហ៊ឹកៗអូន..
អូនសុំទោស...»
«ហឹស!!!»Taehyungសើចគ្រហឹមទាំងហួសចិត្តឬ
នាងកំពុងគិតថាគេទន់ចិត្តនឹងនាងទៀត?
«ទើបតែបឺតមាត់ជាមួយប្រុសថ្មី នាងក៏មកឱប
ក្រសោបយំសោកឱ្យខ្ញុំលើកលែងអញ្ចឹង?»
«អត់ទេ...ហឹកៗ...កុំធ្វើអញ្ចឹងអីណា...ថេ...»

Naniគ្រវីក្បាលតតាត់ពេលដែលTaehyungចាប់របេះដៃនាងចេញទាំងកម្រោល ព្រោះគេមិនបានអាណិត គេស្អប់មនុស្សកុហក ទាំងដែគេបានឃើញច្បាស់នឹងភ្នែកហើយ
«ស្តាប់ឱ្យច្បាស់ណា!!!ពួកយើងឈប់ទាក់ទងគ្នាចាប់ពីថ្ងៃនេះ ពេលនេះ ម៉ោងនេះ នាទីនេះ!!!កុំឱ្យខ្ញុំឃើញមុខនាងលើកក្រោយទៀតឱ្យសោះ ស្តាប់បានទេJeon Nani!!!»Taehyungលើកដៃចង្អុល
មុខនាងចំៗ ខ្សែភ្នែកគេឡើងក្រហមត្រែងគ្រប់ពេល
ដែលគេចិត្តដាច់ ចប់សម្តីរាងក្រាស់ក៏ដើរទៅរក
ឡានរបស់គេវិញហើយបើកលឿនស្លូទៅបាត់ឈឹង
លែងត្រឡប់។
«អាយយយយ៎»Naniផ្តួលខ្លួនអង្គុយផ្ទាល់ដីហើយក្តាប់ដៃស្រែកខ្លាំងលែងខ្មាស់គេ ស្រែកព្រោះតែ
ឈឺចិត្ត ដែលថេយ៉ុងគេដាច់ចិត្តដើរចេញនាង ទោះ
បីនាងស្រែកយំមុខគេក៏គេលែងអាណិត គេទៅបាត់
ហើយ ទៅរហូតហើយ ថែមទាំងគំរាមមិនឱ្យឃើញ
មុខទៀត គួរតែទៅស្លាប់តើល្អទេ ជួយគិតមើលអ្នក
ទាំងអស់គ្នា។

Continue Reading

You'll Also Like

10.5K 606 12
Hey guysssssss!! Chubby is back after a loooong time! With another crazy oneshot! Hope you all will enjoy and kindly vote and comment naa!! Warning...
8.7K 363 31
រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារដូវកាលចុងក្រោយនៃស៊េរី ម្ចាស់បេះដូងម៉ាហ្វ...
4K 242 7
មិនដែលស្គាល់នាងថាជាអ្នកណា តែព្រោះមាននិស្ស័យចង់ចូលជិតចង់ក្បែរទើបជំនះយកនាងមកក្នុងដៃអោយទាល់តែបាន
19.2K 434 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់