The Millionaire's Wife (Compl...

By TAEEHWA

100K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... More

Part1
Part2
Part3
Part4
Part5
Part6
Part 7
Part 8
Part9
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part25(ត)
Part26
Part26
Part27
Part28
Part29
Part30
Part31
Part32
Part33
Part 34
Part 35
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part24

1.8K 105 0
By TAEEHWA

#ម៉ោង៨យប់
Chouninត្រឡប់មកផ្ទះវិញជាមួយនឹងថង់សម្លៀកបំពាក់ជាច្រើនថង់យួរព្នាក់ដៃ។
«ទើបមកពីណាK'chou?»Jiminសួរទៅកាន់
ប្អូនខណៈគេរត់ទៅទទួលព្រោះឃើញនាងយួរ
អីវ៉ាន់ច្រើន
«មកពីShoppingហាសហាស៎»នាងតូចសើច
ស្ញេញដាក់Jiminឱ្យកក្អឹក ប៉ុន្តែក៏ជ្រួញចិញ្ចើម
ចូលគ្នាមួយរំពេចពេលក្រឡេកឃើញJiminធ្វើ
មុខស្អុយ
«ស្មានតែរបស់ញ៉ាំ!»Jiminដើរទៅអង្គុយប៉ុក
លើសាឡុងទាញទូរស័ព្ទមកចុចរួចក៏សួរនាងបន្ត

«ទៅជាមួយអ្នកណា?បងឃើញគេឈប់ឡាន
មុខផ្ទះមិញ»អ្នកជាបងសម្លក់ភ្នែកដាក់ប្អូន
«អរ៎...គឺ...គឺ...»Chouninមិនដឹងថាគួរឆ្លើយបែបណាឱ្យត្រូវ ព្រោះនាងទើបតែស្គាល់
ជុងហ្គុកថ្មីថ្មោង ពេលនោះJiminក៏បន្ថែមពីលើ
«កុំប្រាប់ណាថាឯងទៅត្រូវរ៉ូវជាមួយអាប្រុស
អ្នកមានមុខដូចស្វានោះ!!!»គេនិយាយផងខាំមាត់ខាំកសម្លក់នាងផង ចំណែកChouninក៏
យកថង់អីវ៉ាន់ដាក់ទៅលើតុរួចដាក់ខ្លួនអង្គុយលើ
កៅអី ភ្នែកសម្លឹងមើលមកJiminទាំងខ្នើសចិត្ត
«មានហេតុផលអីឱ្យខ្ញុំទៅរកគេវិញទៅបងប្រុស?ប៉ុន្តែខ្ញុំនៅតែឆ្ងល់ថាហេតុអីគេចេះតែមកតាមរំខានរករឿងខ្ញុំមិនឈប់មិនឈរសោះអញ្ជឹង? ហឹស!!!គួរឱ្យធុញៗៗ»
Chouninពោលរអ៊ូប៉ាច់ៗ រៀបរាប់ប្រាប់ជីមីន
តាមអារម្មណ៍ដែលនាងកំពុងធុញថប់។

នាងនិយាយចប់ភ្លាម ក៏មិនឮមាត់Jimin
តបមកវិញស្រាប់តែក្រឡេកទៅ ក៏ប្រទះនឹងJiminកំពុងតែសម្លឹងមុខនាងភ្លឹះៗ ហាក់ដូចជាសង្ស័យនឹងរឿងអ្វី....

«Chouបងសួរឯងរឿងមួយបានទេ?»
Jiminក៏ចាប់ផ្តើមសួរទាំងមុខស្មើធេង

«សួររឿងអីទៅបងប្រុស?»Chouninយកកែង
ដៃច្រត់ទៅលើតុដោយប្រើប្រអប់ដៃមកទ្រចង្កា
ហើយសួរទៅកាន់បងប្រុសទាំងឆ្ងល់

«ឯងប្រាប់បងតាមត្រង់ហាមកុហកអោយសោះ
ណា...ឯងនៅមានចិត្តស្រលាញ់អាថេឬអត់?»
មួយសំនួរនេះ នាំឱ្យស្រីតូចអង្គុយភ្លឹក គាំងសម្តី
និយាយលែងចេញ នាងកំពុងសួរខ្លួនឯងថានៅ
ស្រលាញ់គេឬអត់?

នាងក៏មិនយល់ខ្លួនឯងដែរឱ្យតែរំលឹកដល់គេ អារម្មណ៍ស្រលាញ់នឹងអារម្មណ៍ដែលស្អប់វាបាន
កើតឡើងមកតំណាលគ្នា...ឬមួយនាងមិនទាន់
ភ្លេចគេនៅឡើយទេ!!!
ផាំង~~~ជីមីនដើរទៅគោះតុហើយហៅប្អូន
«K'Chou!!!រវល់ភ្លឹកដល់ណា ឯងមានឮបងសួរ
មុននេះទេ?»
«បងប្រុស...ខ្ញុំ...»Chouninធ្វើមុខឡេងឡង់
មិនហ៊ានសម្លឹងមុខJiminចំ ហើយនាងក៏មិន
បានឆ្លើយនឹងសំណួរគេដែរ នាងបែរជាទាញ
ថង់ខោអាវរត់សំដៅទៅបន្ទប់បាត់ទុកឱ្យJimin
ឈរក្រវីក្បាលហួសចិត្ត ហើយក៏បារម្ភខ្លាចនាង
ទៅរកថេយ៉ុងវិញ គេមិនបានបំបិទសិទ្ធនាងទេ គ្រាន់តែគេមិនចង់ឃើញប្អូនសម្រក់ទឹកភ្នែក
ស្រែកប្រាប់គេថាឈឺ ទឹកចិត្តជាបងប្រុសពេល
ឃើញប្អូនក្លាយទៅជាបែបនោះគេអត់បន្ទោស
ខ្លួនឯងមិនបាន ដែលការពារប្អូនមិនបានល្អ។
____
#ព្រឹកថ្ងៃថ្មី
Chouninសម្រូតចុះពីលើផ្ទះតាំងៗ សំដៅ
ទៅមុខទ្វាផ្ទះ ចាប់កាន់ធុងមួយដែលមានទឹក
ពេញយកមកស្រោចផ្កា នាងតូចធ្វើកិច្ចការ
នេះជាមួយនឹងស្នាមញញឹមយ៉ាងស្រស់បំព្រង

«ត្រូវតែតស៊ូររស់ណា!!!ព្រោះយើងខំតាំងចិត្ត
យកទឹកមកស្រោចឱ្យឯងហើយ»នាងឈរ
ស្រោចបណ្តើរនិយាយជាមួយផ្កាបណ្តើរ

«ហាសហាស!!!បងខ្ពើមឯងណាស់ក'ជូអើយ»
Jiminមកឃើញភ្លាមក៏សើចចម្អកឱ្យនាងខ្លាំងៗ

«យី!!!លែងម៉ាធុងទឹកអាលូវហ្នឹង!!!»ស្រីច្រម៉ក់
ក្តាប់មាត់យារធុងទឹកតម្រង់មុខជីមីន ប៉ុន្តែគេនៅ
តែឈរសើចមិនឈប់ មិនដឹងជាស្អីគាត់ទេ!!!

«បងវាចម្លែក ព្រោះមិនដែរឃើញឯងមកស្រោចផ្កា រាល់ដងដេកទ្រម៉ក់ចំទិតគូថមិនងាយក្រោក!!!»Jiminបញ្ជោះសម្តីដាក់នាង
ដោយលូកដៃជ្រែងហៅប៉ៅខោធ្វើឬកហំ ដាក់រាងតូចដែលមកឧស្សាហ៍ខុសទំនង កាលមុនសូម្បីតែនាងមកពីសាលាខឹងមិត្តភក្តិមកពីណា របស់ដែលនាងកម្ទេចមុនគេគឺគុម្ពផ្កាដ៏សង្វិតនេះហើយ
«គេចេះកែខ្លួនហើយ ឱ្យដឹងផងទៅ»
Chounin តបទៅអ្នកកម្លោះវិញ រួចក៏ទម្លាក់ធុងទៅលើដីមួយទំហឹង ហើយនិយាយបន្ត
«តែអាលូវនឹងខ្ញុំវារមាស់ដៃ មានអារម្មណ៍ថាចង់
វ៉ៃមនុស្សមិចៗទេនៀក៎»នាងឈរកាច់ដៃធ្វើមុខ
ឌឺ Jiminក្រឡេកឃើញភ្លាមក៏ដាក់មេប្រូចចូលក្នុងផ្ទះវិញបាត់។

ទឹងៗ~~~សម្លេងកន្តឹងមុខផ្ទះស្រាប់តែបន្លឺឡើង
រាងតូចរត់ទៅបើកទ្វារបងយ៉ាងប្រញាប់
«Chou»គ្រាន់តែនាងបើកទ្វាភ្លាមក៏ឃើញ
ថេយ៉ុងឈរត្រឹងនៅនឹងមុខភ្លាម គេក៏ហៅនាង
ដោយសម្លេងរាបស្មើ ទឹកមុខរាងកំសត់បន្តិច
«មានការអី?បើមិនមានអីសំខាន់ទេត្រឡប់ទៅវិញទៅ!!!»ថាហើយChouninក៏
ទាញទ្វាបិទវិញ ទាំងដែលរាងក្រាស់មិនទាន់
និយាយអ្វីផង
«ចូលចិត្តតែគេចមុខ...»ថេយ៉ុងទប់ទ្វាជាប់មិនឱ្យនាងបិទបាន
«លោកចង់យ៉ាងមិចទៀត?»Chouninដក
ដង្ហើមធំសួរគេ ហើយក៏មិនបានមើលមុខគេដែរ នាងឱបដៃបែរមុខទៅម្ខាងធ្វើហី
«បងមានរបស់យកមកឱ្យអូន...»ថ្ងៃនេះគេបែប
ស្លូតៗសុភាពៗ តែអ្នកណាទៅមើលមិនដឹងនោះ
គ្រាន់តែឃើញទឹកមុខក៏ដឹងថាគេសម្តែងដែរ។

តាមពិតគេសម្តែងពិតមែន ហាហា៎
«របស់អ្វី?»នាងតូចក៏មិនចង់ប្រកាន់ខ្លួនច្រើន
ព្រោះឃើញគេមកស្ងាត់ៗមិនសូវហ៊ានមាត់
«ចាំបន្តិចណា៎...»ចប់សម្តីភ្លាម រាងសង្ហារក៏ដើរ
សំដៅទៅរកឡានរួចក៏ត្រឡប់មកវិញជាមួយនឹងកូនឆ្កែសំណព្វរបស់នាងគឺSusu
«Susu!!!»Chouninត្រកអរហើយញញឹមឈោងយកឆ្កែពីដៃគេ តែក៏ត្រូវគេបដិសេដ
«អេ៎...កុំទាន់អាល..»Taehyungងើបមើលមុខ
រាងតូចហើយក៏ឱនថើបឆ្កែជាមួយនឹងប្រយោគ
«Susuហា៎...ទៅនៅជាមួយម្ចាស់ឯងចុះណា
ព្រោះម្ចាស់ឯងគេលែងនៅផ្ទះយើងទៀតហើយ គេមានសង្សាថ្មីគេភ្លេចយើងហើយ...កូនឆ្កែឆ្លាត...ពីមុនយើងស្អប់ឯង តែ
ពេលនេះយើងស្រលាញ់ឯងខ្លាំងណាស់ដឹងទេ
បើសិនជាអាច ត្រឡប់មករកយើងវិញមកណា»

និយាយចុះនិយាយឡើងដូចមិនមែនផ្តាំឆ្កែទេស្តាប់យូរៗដូចជាចង់ប្រាប់មនុស្សទៅវិញChouninឈរច្រត់ចង្កេះសម្លឹងមុខគេទាំងគ្រឺតមួម៉ៅ ហើយក៏ស្រែកសម្លុតសួរឡើងភ្លាម
«ផ្តែផ្តាំឆ្កែ ឬក៏មកផ្តែផ្តាំម្ចាស់ឆ្កែ?»
«បងនិយាយជាមួយឆ្កែតាស៎ មិនបាននិយាយជាមួយអូនទេ»ស្របសម្តីគេក៏ហុចSusuដែលបក់កន្ទុយចាំរវិចៗទៅឱ្យនាងChouninទទួលដល់ដៃហើយក៏បែរតម្រង់ចូលផ្ទះវិញទាំងមិននិយាយអ្វី ព្រោះខឹងខ្ជិលចង់ជ្រលក់
«Chouឈប់សិន...»
«...???»Chouninងាកមកធ្វើមុខឆ្ងល់

«បងស្រលាញ់Susu..»Chouninឮហើយរឹតតែក្តៅក្រហាយចិត្តហើយដើរចូលក្នុងទាំងគ្មានតាំងចិត្តថានឹងងាក
«អូយ៎...អាមាត់ចង្រៃ...មិចបានជាដូរពីChou ទៅជាSusuទៅវិញ»Taehyungយកដៃវាយមាត់ខ្លួនឯងផ្លាច់ជាការដាក់ទោស តាមពិតមុននឹងគេប្រុងនិយាយថាស្រលាញ់ChouninតែបែរជាទៅចេញSusuទៅវិញលោកអើយ ខំដាក់ទុនយកអាSusuមកឱ្យគេ ព្រោះចង់ជួបមុខ ចង់និយាយជាមួយគេ តែឥលូវនេះផែនការត្រូវរលាយដូចអំបិលត្រូវទឹក សង្ស័យតែខឹងដាច់ក្បាលដាច់កន្ទុយទៀតហើយ។

Continue Reading

You'll Also Like

128K 6K 65
រឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែ...
19.2K 434 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់
5.7K 124 11
NOTE - I Do Not Own Trolls. All Rights Go To Dreamworks Plot: After Poppy's father, Peppy, is diagnosed with a terminal illness, Poppy gets extremely...
1.5M 90.3K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...