The Millionaire's Wife (Compl...

Autorstwa TAEEHWA

100K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... Więcej

Part1
Part2
Part3
Part4
Part5
Part6
Part 7
Part 8
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part24
Part25(ត)
Part26
Part26
Part27
Part28
Part29
Part30
Part31
Part32
Part33
Part 34
Part 35
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part9

2.2K 104 0
Autorstwa TAEEHWA

«កំពុងគិតអី?»
«គ្មានអីទេ»រាងតូចគ្រវីក្បាលហើយហារមាត់ចាំឱ្យគេបញ្ចុកបបរ
«ឱ្យតែប្រាកដ...»គេសម្លក់ភ្នែកថ្មែដាក់នាង
បន្ទាប់ពីញ៉ាំបបរអស់ពីចានហើយ រាងក្រាស់ក៏ក្បង់ថ្នាំ
នឹងដៃនឹងមានទឹកមួយកែវហុចទៅឱ្យនាង នាងក៏ទទួលយកមកញ៉ាំ។
«ញ៉ាំថ្នាំហើយងូតទឹកគេង»គេប្រាប់ប៉ុណ្ណឹង នាងតូចក៏ងក់ក្បាលយល់ព្រមតាម
«លោក...???»
«ឈប់ហៅខ្ញុំលោកខ្ញុំមិនមែនលោក!លោកនៅវត្ត»
«ហឹមឱ្យហៅថាមេច?»នាងធ្វើមុខជូរដាក់គេ
«ហៅថាថេយ៉ុងឬថេ...បើពិបាកហៅ ហៅប្តីក៏បាន»
«...»Chouninមិនមាត់ គិតតែខឹងមុខជូរដាក់គេ ឱ្យ
ហៅសុទ្ធតែប្តី...ហើយការពីកាលណាហ្នឹង?
«សាកហៅមើល!!»គេញញឹមអង្អែលសក់នាងថ្នមៗ
«មនុស្សឆ្កួតកាម»រាងតូចខាំធ្មេញ គ្រឺតចង់តែក្តាប់ដៃដាល់មុខគេឱ្យវិលម្តង

«ហ៊ានហៅចឹងម្តងទៀតចាប់ថើប!!!»គេគម្រាមនាង
ដោយយកដៃច្របាច់ថ្ពាល់នាងតូចទាំងខ្នក់ខ្នាញ់
«ឃ្លូស!!!»
«អួយ៎...មិចមកខោកក្បាលខ្ញុំ?»
«ភ្នែកនឹងពេលណាឈប់សម្លក់???»ថេយ៉ុងខោក
ក្បាលនាងបន្តិច ព្រោះគ្រប់ពេលដែលមើលមុខនាង
នាងតែងតែសម្លក់មិនដាក់ភ្នែក ចង់តែខោកឱ្យធ្លាយខួរទេ
«ឈប់មិនបាន»
«ហេតុអី?»
«ព្រោះជាទម្លាប់»នាងពើងទ្រូងធ្វើឬកអឿ ខណៈនោះរាងក្រាស់ក៏បោះប្រយោគផ្ចាញ់នាងវិញ
«ស្អែក!ខានស្អែន!ថ្ងៃតទៅមុខទៀត...ហើយក៏រៀង
រាល់ថ្ងៃ...ខ្ញុំនឹងរំលោភនាងក្នុងមួយថ្ងៃ២ពេល»មើល
ចុះ គេនិយាយអីស្មោគគ្រោកអត់អនាម័យសោះ ហារឡើងសុទ្ធតែកំណត់ពេលធ្វើមើលតែពេលញ៉ាំបាយ...
«ហេតុអី?»នាងមិនព្រមចាញ់ទេ គេសួរយ៉ាងមិច នាងក៏សួរត្បកគេវិញដូចគ្នា
«ព្រោះជាទម្លាប់»គេឆ្លើយឡើងរំភើយ គ្មានចាញ់
នាងអីបន្តិច មិនមែនថាតាមទេតែចង់ឌឺ!!!
Chouninខាំធ្មេញក្រេតក្រតៗ ដៃតូចខំប្រឹងរឹតក្តាប់យ៉ាងណែន នាងកំពុងតែឈួលឆេះហើយតែរកពាក្យមកតនឹងគេមិនចេញ...
«យ៉ាងមិច?ចុះចាញ់ហើយ?»
«អ្ហាយយយយយយ៎»គេសួរមិនទាន់ផុតមាត់ស្រួល
បួលផង Chouninស្រាប់តែខ្ទប់ត្រចៀកហើយ ស្រែកឡើងខ្លាំងៗខ្ចែកៗសឹងបែកបន្ទប់...ខណៈដែល
នាងកំពុងតែស្រែក ថេយ៉ុងក៏ចាប់លើកបីនាងទាំង
ដែលនាងរុំភួយ ហើយចេញពីបន្ទប់ ឈានជើងញាប់
ចុះតាមជណ្តើររហូតដល់ជាន់ខាងក្រោម នាងល្អិត
នេះពូកកែណាស់ ខ្ជិបភ្នែកស្រែកឡើងផ្អើលអ្នកបម្រើដែលក្នុងផ្ទះទាំងអស់ រួមទាំងអាJack នឹងអា
Saeផងដែរ ពួកគេទាំងពីររត់តម្រង់មកមើលព្រមគ្នា។
«ស្រែកទៀតទៅ»
«អ្ហាយយយយយយយយយ៎»Chouninកាចឆ្នាស់
មិនព្រមស្តាប់សម្តីគេឡើយ ថ្នាក់គេដាក់នាងទៅលើ
សាឡុងហើយនៅមិនទាន់ឈប់ស្រែកទៀត។
«ម...មាន..មានរឿងអ្វីកើតឡើងចៅហ្វាយ»
Saeសួរទាំងរដឹករដុបទៅកាន់រាងក្រាស់ដែលកំពុងតែឈរច្រត់ចង្កេះសម្លក់រាងតូចមហាឌឺ!!!
«គឺនាងស្រែកនឹងហើយ!!!»សម្លេងស្រែករបស់នាង
ឡើងទ្រហឹងពេញផ្ទះ ធ្វើឱ្យគេនិយាយអីស្តាប់មិនសូវបានច្បាស់ ឮតែវ៉ល់ៗ😂ថេយ៉ុងឈរដកដង្ហើមធំមុននឹងបោះសម្តីសម្លុតខ្លាំងៗ
«បើនាងមិនឈប់ស្រែកទេ ខ្ញុំនឹងរំលោភនាងត្រង់
កន្លែងនេះ ឥលូវនេះ»
«.....»ថាតែប៊ិននឹងក៏ស្ងាត់មាត់ជ្រៀបមិនហ៊ានស្រែកនាងយកដៃមកខ្ទប់មាត់ហើយបែរសម្លឹងអ្នកជុំវិញខ្លួនមើលទៅភ្នែកម្នាក់មួយគូៗបាញ់មករកនាងតែម្នាក់

«ពួកឯងទៅធ្វើកិច្ចការរបស់ឯងវិញចុះ...គ្មានរឿងអីទេ»រាងក្រាស់ដាក់បញ្ជាអ្នកបម្រើដែលរត់មកមើលមុននេះ ពួកគេក៏បំបែកគ្នាអស់ទៅ នៅឡើងតែSumiនៅឈរមាត់ផ្លូវចូលផ្ទះបាយចាំមើលនៅឡើយ
«អាពីរក្បាលម៉ោណេះ»
«បាទចៅហ្វាយ!!!»Sae&jackឆ្លើយព្រមគ្នាហើយឱនគំនាបខិតខ្លួនចូលក្បែរតាមបញ្ជា
«លុយប៉ុណ្ណឹងគ្រាន់ទេ?»Taehyungបោះលុយ២ដុំឱ្យទៅពួកគេ ដែលសុទ្ធតែក្រដាស់100$សុទ្ធ
«សម្រាប់ការងារអ្វីដែរបាទ?»Jackសួរទាំងងឺងឆ្ងល់
ព្រោះមិនដែលឃើញចៅហ្វាយខ្លួនឱ្យលុយពួកគេច្រើនយ៉ាងនេះ
«ពួកឯងនៅផ្ទះចាប់មើលនាងឱ្យយើង!!!មើលកុំឱ្យនាងលួចរត់ទៅផ្ទះឬក៏ទៅសាលា...បើនាងស្រែកពួកឯងទ្រាំបន្តិចទៅ..ហើយលុយនេះទុកការពារខ្លាចថ្ងៃក្រោយពួកឯងកើតថ្លង់ យកលុយនឹងទៅព្យាបាល»គេរៀបរាប់ចប់ក៏បោះជំហ៊ានចេញទៅបាត់ទុកឱ្យរាងតូចខឹងក្តៅក្រហាយកើតទុកមិនសុខចិត្ត ដែលគេដាក់បញ្ជាមិនឱ្យនាងចេញទៅណា។

«អាSae!!!គិតធ្វើអ្វីមុន?»ពេលថេយ៉ុងគេចេញទៅផុត Jackក៏កេះSaeសួរខ្សិបៗ ព្រោះបើមិនប្រយ័ត្ន
ខ្លាចបែកភ្នែងដោយសារChouninដោយមិនដឹងខ្លួន
ព្រោះថ្ងៃនេះមានតួនាទីពិសេស។
«អ្ហឺក...អ្នកនាងអាចឡើងទៅខាងលើវិញបានទេ?»
«មិនបាន!!ព្រោះខ្ញុំឈឺ»នាងតូចគំហកចំកណ្តាលមុខ
«ចឹងខ្ញុំពីរអ្នកអាJackមានតែសែងអ្នកនាងទៅហើយណា?»Saeមាត់ឆៅបន្តិចនិយាយមិនសូវដឹងខុសត្រូវទេ ស្រួលមិនស្រួលបានពីរបីមេអាលូវនឹងហើយ។
«ផូស»ស្រីតូចងាកឆ្វេងងាកស្តាំក៏ប្រទះនឹងតេឡេបញ្ជាទូរទស្សន៍ ក៏ស្រវ៉ាទៅគប់ក្បាលអាSaeលេងទុកជាការព្រមាន កុំចេះតែហ៊ាន!!!
«ពួកឯងចេញឱ្យផុតពីមុខយើង!ចង់ទៅណាក៏ទៅៗ»Chouninក្តាប់មាត់សម្លក់ពួកគេ ពួកគេក៏សសៀជើងថយក្រោយតិចៗរួចឈប់នឹងមួយកន្លែង

«នៅមិនទៅទៀត?»នាងតម្លើងគ្រាប់ភ្នែកដាក់
ភ្លាមនោះស្រាប់តែSumiដែលឈរមើលមកជាយូរក៏
ចេញមុខនិយាយ
«ពួកឯងទៅណាក៏ទៅចុះ ចំណែកអ្នកនាងខាងនេះ
ទុកឱ្យខ្ញុំមើលថែបានហើយ»ឮតែប៉ុណ្ណឹងSaeនឹង
Jackអរត្រហេបត្រហបហើយនាំគ្នាចេញទៅ។
Sumiឈរសម្លឹងមុខនាងតូចដោយឬកពារឆ្មើង ទឹក
មុខស្ងប់ស្ងួតមិនបង្ហាញអារម្មណ៍ តែបើមើលតាម
សម្បកក្រៅនាងដូចជាមានបំណងមិនល្អប៉ុន្មានទេ
«ខ្ញុំមិនមែនកូនក្មេង!!!នាងមិនបាច់មើលថែខ្ញុំទេ»
ខណៈដែលSumiដើរសំដៅមក រាងតូចក៏បោះសម្តី
ឡើងបែបនេះតាមចរិកកាចឆ្នាស់របស់នាង។Sumiញញឹមបែបចម្អកហើយដាក់បង្គុយលើសាឡុកក្បែរChouninរួចសម្លឹងលើសម្លឹងក្រោម ព្រមជាមួយនឹងប្រយោគខ្លះៗ
«ថេយ៉ុងឱ្យលុយនាងប៉ុន្មាន?បានជានាងហ៊ានឱ្យខ្លួន
ឱ្យប្រាណគេរហូតទ្រោមខ្លួនបែបនេះ?»

«ជារឿងផ្ទាល់ខ្លួន ជាសិទ្ធិរបស់ខ្ញុំ!!នាងកុំចេះដឹង»
រាងតូចទម្លាក់ជើងចុះក្តោបភួយបំណងឡើងទៅខាង
លើវិញព្រោះនាងមិនចូលចិត្តSumiបន្តិចសោះ។
«នាងកុំគិតឱ្យសោះថាថេយ៉ុងគេស្រឡាញ់នាង»
Sumiស្រាប់តែស្រែកឱ្យរាងតូចពីក្រោយខ្នង
Chouninឮហើយក៏ឈប់ឆ្កក់មួយកន្លែងរួចងាកមក
និយាយ...
«ស្រឡាញ់ឬមិនស្រឡាញ់មានអ្វីទាក់ទងនឹងនាង»
«ហឹស!!!»Sumiសើចកម្ចាយអារម្មណ៍បញ្ជោះបន្តិច
ហើយដើរទៅក្បែររាងតូច
«ប្រយ័ត្នខ្លួនបន្តិចទៅ ព្រោះគេមិនមែនជារបស់នាងតែម្នាក់»Sumiអះអាងយ៉ាងជឿជាក់ នាំឱ្យរាងតូចកើតចិត្តសង្ស័យតែមិនទាន់មាត់ រួចនិយាយបន្លប់ចិត្ត
«ឆឺស...នាងទេដែលត្រូវប្រយ័ត្នខ្លួននោះ!!!ព្រោះខ្ញុំ
ជាប្រពន្ធរបស់....ថេយ៉ុង!!»Chouninធ្វើកាយវិការដៃពីរចង្អុលទៅភ្នែកទាំងគូរដែលSumiកំពុងសម្លក់ ឆ្លាស់គ្នានឹងកែវភ្នែកកាចឆ្នាស់បេះមិនចេញរបស់រាងតូច។
_______

Czytaj Dalej

To Też Polubisz

2.7K 148 10
"ស្នេហាគញស្នេហ៍ឆ្មាកណ្តុរ នាមជាគូដណ្តឹងតែក្នុងចិត្តនឹងបេះដូងមិនដែលគិតថានឹងចង់ស្រឡាញ់គ្នាឡើយ ស្នេហាបង្ខិតបង្ខំនិយមន័យសាបរលាប"
81.2K 3K 35
នាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន
1.5M 90.3K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
128K 6K 65
រឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែ...