The Millionaire's Wife (Compl...

By TAEEHWA

100K 4.4K 24

មនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្ម... More

Part1
Part2
Part3
Part4
Part5
Part6
Part 8
Part9
Part10
Part11
Part12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part20
Part21
Part22
Part23
Part24
Part25(ត)
Part26
Part26
Part27
Part28
Part29
Part30
Part31
Part32
Part33
Part 34
Part 35
Part36
Part37
Part38
Part 39
Part40
Part41
Part42
Part43
Part44
Part45
Part46
ភាគបញ្ចប់

Part 7

2.4K 130 1
By TAEEHWA

Jack នឹងSaeដេកចាំរាងតូចនៅក្នុងឡាន មិន
ហ៊ានចេញទៅណាឡើង ចាំពីព្រឹកទល់ល្ងាច
ទោះដាច់បាយក៏សុខចិត្ត រហូតទាល់តែនាងតូច
ចេញពីរៀនវិញ តែម៉ាកៗនេះ ដាច់ខ្យល់ស្លាប់
មិនខានទេ....Chouninស្ពាយកាតាបដើរតម្រង់មករកឡាន ខណៈនោះស្រាប់តែមានក្មេងស្រីម្នាក់អាយុស្របាលនឹងនាងដែរ បានដើរមកក្បែរនាងហើយសួរពាក្យមិនគួរសម
«ឥលូវឡើងគីឡូជិះឡានទំនើបផង?ឯងមាន
តាចាស់ណាចិញ្ចឹមមែនទេ?»នាងតូចនោះឱប
ដៃសួរឌឺដងផ្លែផ្កាឱ្យរាងតូច
«ឯងមកចេះដឹងស្អី?»ដោយយល់មុខក្មេងនោះ
ជាមិត្តរួមថ្នាក់ ទើបChouninសុខចិត្តខាំមាត់
ក្តាប់ដៃរក្សាកំហឹងក្នុងចិត្ត នាងបែរមុខចេញហើយដើរទៅមុខបន្ត ក៏ត្រូវទុចដំណើរឈប់ង៉ក់

«ប្រហែលតាចាស់នោះបោកស៊ីហើយ...»នាង
ក្មេងនោះបន្ថែមសម្តីភ្លាម Chouninស្រាប់តែ
បែរក្រោយហើយបោះជំហ៊ានយ៉ាងលឿនទៅ
ក្បែរក្មេងឈ្លើយនោះ
«ផាច់!!!»មួយកំផ្លៀងពេញដោយកំហឹង នាងខឹងខឹងខ្លាំងឡើងញ័រដៃញ័រជើង ភ្លាមៗដែលរាងតូចដកដៃចេញហើយក៏សម្លក់មុខគេ ស្រាប់តែ
«អ្ហាយ...នាងឆ្កួត...លែងដៃកខ្វក់របស់នាងចេញទៅ»Chouninស្រែកភ្លាត់សម្លេង ពេលដែលក្មេងស្រីនោះហក់ទៅបោចសក់នាងតូច ថែមទាំងតប់នាងជាច្រើនដៃចំកណ្តាលមុខ នឹងកណ្តាលភ្នែកមាត់ច្រមុះជាច្រើនដង
ហើយក្វាចខ្ញាំដៃនាងទៀត។Chouninក៏បោច
សក់ ឡើងជង្គង់អុកពោះនាងច្រើនដង
ដូចគ្នាមិនឱ្យចាញ់ឡើយ។

JackនឹងSaeឈានជើងចុះពីឡានភ្លាមក៏បានឃើញទិដ្ឋភាពនោះ ហើយក៏ប្រញ៉ាប់រត់ទៅឃាត់ពួកនាងទាំងពីរ។ការវាយដំទាត់ធាក់គ្នាក៏បញ្ឈប់ដោយចាប់ទុកម្នាក់ម្ខាង។
«អ្នកនាងបានហើយ!ទៅផ្ទះវិញ»គ្រាន់តែSae
និយាយបែបនេះ រាងតូចស្រាប់តែប្រឹងបម្រាស់
ចេញពីដៃSaeហើយស្រែក
«អត់ទេ!!!មិនទៅទេ!!ខ្ញុំចង់ប្រដៅមីក្មេងនេះ!!!ខ្ញុំនឹងចាប់ហែកមាត់វា!!!»Chouninរំអុកជើងផាំងៗនឹងដី នៅតែមិនឈ្នះកម្លាំងដែលSaeចាប់នាងទុក ក្មេងស្រីនោះសម្លក់ភ្នែងដាក់នាងតូចរួចក៏រត់គេចទៅបាត់Saeក៏ប្រញាប់អូសរាងតូច
Chouninត្រឡប់ទៅឡានទាំងច្រង៉ាប់ច្រងិល ព្រោះនាងរឹងចចេសណាស់!!!
«ពួកឯងឃាត់យើងធ្វើអី?»នាងនៅមិនទាន់អស់
ចិត្ត ដាក់គូទអង្គុយភ្លាមនឹកក្តៅឆេវតែម្តង ភ្លាម
នោះJackក៏ឆ្លើយ
«គេវាយអ្នកនាងបែបមុខបែកមាត់ហើយ នៅ
ចង់ទៅតទល់ជាមួយគេទៀត?»Jack សួរបក
«មែនហើយ....»Saeក៏បន្ថែមពីក្រោយ
«មុខយើងមាត់យើង រាងកាយយើងតើ!ពួកឯង
មិនបាច់ខ្វល់ទេ»នាងសម្លក់មុខពួកគេទាំងពីទាំងមួម៉ៅក្តៅចិត្ត
«ខ្ញុំដឹងហើយ...ប៉ុន្តែបើអ្នកនាងមានរឿងអ្វី ឬគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ ចៅហ្វាយច្បាស់ជាមិន
លើកលែងឱ្យពួកខ្ញុំទរ»Saeងាកមកប្រាប់មុននឹងងាកទៅកាច់សោរឡានបញ្ឆេះចេញ
ដំណើរទៅ
«អាយយយយយ៎»Chouninស្រែកសឹងបែក
បំពង់ក រហូតពួកគេភ្ញាក់ក្រញ៉ាងយកដៃមកខ្ទប់
ត្រចៀករៀងខ្លួន ស្រែកមិនធម្មតាទេ ឮដល់
ខាងក្រៅទៀត🙄។
___________
Taehyungត្រឡប់មកពីកាស៊ីណូវិញលឿនជាងសព្វដង គេអង្គុយលើសាឡុងនៅជាន់ខាង
ក្រោម ទឹកមុខមិនសូវល្អទេ ព្រោះខលទៅកំពូលកូនចៅគេមិនចូល។JackនឹងSaeបោះជំហ៊ានថ្នមៗ យឺតៗ មកតាមមាត់ទ្វាតែពីរនាក់
គេដឹងខ្លួនច្បាស់ថាមកយឺត ព្រោះឥលូវម៉ោង
៨យប់ហើយទើបតែមកដល់ ណាមួយស្ទះផ្លូវផង
«ស្មើនឹងទើបតែមកហ្អេស៎ពួកឯង?»រាងក្រាស់
សម្លុតសួរ ខណះពួកគេសសៀខ្លួនចូលក្បែរ
«បាទ..បបាទ...»Jackតបទាំងញ័រមាត់ គ្រប់ពេលដែលTaehyungខឹងម្តងៗគឺគួរឱ្យខ្លាចណាស់ គេភ័យចង់រាគនោមទៅហើយពេលដែលសម្លឹងមុខចៅហ្វាយម្តងៗ
«ចុះឯណាChounin?»គេសួររកក៏ព្រោះតែមិន
ឃើញនាងមកជាមួយពួកគេ Sae&Jackរវល់
តែភ័យគាំងមាត់ទើបនិយាយមិនចេញ
«មកហើយ!!!»ស្រីតូចច្រឡឹងតបជំនួស ដោយ
បោះជំហ៊ានទើមៗចូលមកខាងក្នុងផ្ទះ។
Taehyungកាន់តែតម្លើងភ្នែកសម្លក់នាង មើល
ទៅឬកពារនាងចុះគួរឱ្យចង់ចាប់បោកណាស់
មកពាក់ម៉ាស់ ហើយពាក់វ៉ែនតាខ្មៅទៀត ព្រោះខ្លាចTaehyungគេឃើញស្នាមជាំ!!!
«ដឹងថាឥលូវម៉ោងប៉ុន្មានហើយទេ?»
«ឈប់!សុំមើលម៉ោងសិន!!!»នាងទាញទូរស័ព្ទ
មកចុចមើលម៉ោង រួចតបទៅគេវិញ
«ម៉ោង ៨:១៥នាទី!!!»
«ដឹងថាពេលយប់ហ្នឹងប្រឈមនឹងគ្រោះថ្នាក់
ដែរទេ?បើលើកក្រោយចូលផ្ទះយប់ៗទៀត នាងនឹងបានទក់សាច់ហើយ»គេដាក់កំហិត
បង្គាប់នាង មនុស្សគេម៉ឺងម៉ាត់ ថាមិចគឺចឹងហើយ
តែរាងតូចបែរជាមិនខ្វល់នឹងសម្តីគេឡើយ មិនដែលឃើញទេលោកអើយ...ឌឺយ៉ាងនេះ!!!
«ចង់ទៅណា?»រាងក្រាស់ក្រោកឈរហើយ
ស្រែកសួរ បញ្ឈប់ដំណើររបស់នាង ខណៈ
ដែលនាងរាបនឹងឈានឡើងជណ្តើរហើយ
«ទៅផ្លាស់ខោអាវងូតទឹក»Chouninតបភ្លាម
«ខ្ញុំសួរមិនទាន់អស់ទេ»
«សួរអី?»Chouninពោលទាំងធុញទ្រាន់
«មិចចាំបាច់ពាក់ម៉ាស់?នៅមានទៀត!
យប់ហើយហេតុអីពាក់វ៉ែនតាខ្មៅ?»
គេទាស់ភ្នែកណាស់ ព្រោះនាងធ្វើខ្លួន
ដូចចោរលួចចូលផ្ទះយ៉ាងអញ្ចឹង!!!
«ខ..ខ្ញុំ...ខ្ញុំ...ពាក់ការពារធូលី»Chouninឆ្លើយ
រដិករដុប ព្យាយាមរកលេសមកដោះសារ
«កុហក!!!»Taehyungគេមិនជឿងាយៗឡើយ ព្រោះចរិកនាងពូកែបោកណាស់ គេដើរទៅកញ្ឆក់ដៃនាងមកវិញបន្ទាប់ក៏ទាញម៉ាស់នឹងវ៉ែនតាដែលនាងពាក់ចេញ

ក៏បានបង្ហាញមុខស្រីតូចដែលពេញទៅដោយស្នាមជាំ ហើយបែកមាត់មានជ្រាតឈាមចេញមកទៀត។
រាងសង្ហារមិនទាន់និយាយអ្វី ក្រោយដែលឃើញស្នាមទាំនោះហើយ ក៏បែរមុខទៅរកSae
នឹងJackដែលកំពុងតែឈរភ័យ ញ័រខ្លួន...
«យើងបញ្ជាពួកឯងថាម៉េចខ្លះ?»សម្លេងរាបស្មើត្រជាក់ស្រេង គ្រាន់តែប្រើកែវភ្នែកមុតមាំក៏ពួក
គេនិយាយលែងចេញ...
«គឺ...ព្រោះ...ព្រោះ...តែ...»Jackមិនដឹងថាគួរ
បកស្រាយបែបណា ព្រោះគេក្រឡេកទៅរាងតូច នាងក៏សម្លក់មកដូចគ្នាមិនខុសអីពីថេយ៉ុងទេ
«ពួកឯងទាំងពីរចេញឱ្យផុតពីមុខយើងទៅ»
Taehyungអត់ទ្រាំមិនបានក៏ដេញពួកគេទៅ
នៅឡើយតែស្រីច្រម៉ក់នេះមិនដឹងទៅត្រូវគេ
វ៉ៃប៉ុន្មានរយដៃទេបានជាជាំមុខអីដល់ថ្នាក់នេះ។

«អូយ៎...ឈឺ!!!»Chouninឧទានឡើងខណៈ
ដែលរាងក្រាស់ស្រាប់តែអូសដៃនាងឡើងទៅ
ខាងលើ
«អង្គុយឱ្យស្ងៀមៗ»គេគំហកមុខកាចដាក់នាង
ដោយដាក់រាងតូចឱ្យអង្គុយលើពូក ហើយគេក៏
ដើរទៅយកប្រអប់ថ្នាំមក។គេបន្តក់អាល់កុលលើ
សំឡីហើយចាប់មុខនាងថ្នមៗឱ្យបែរមករកគេ
«អូយ៎...ថ្នមដៃបន្តិចមើល»នាងតូចជ្រួញចិញ្ចើមស្របពេលគេយកសំឡីផ្តិតលើបបូរមាត់
ដែលបែកនោះ
«សមមុខហើយ!!!»Taehyungបញ្ជួស
«អឹស!!!ចេញទៅ»Chouninក៏គ្រវាសដៃក្រាស់ចេញមួយរំពេច កំពុងឈឺផងមកសមមុខអី
«ប្រាប់ថានៅឱ្យស្ងៀម!!!ប្រាប់មិនស្តាប់ តិចចាប់បឺតមាត់ស្លេកលូវនឹង!!»គេសម្លុតនាងម្តងទៀតហើយដៃគេម្ខាងចាប់ដៃនាងទុកកុំឱ្យរើ
«.....»នាងមិនមាត់សុខចិត្តខាំធ្មេញសង្កត់ចិត្ត
ប៉ុន្តែTaehyungបែរជាលួចសើចទៅវិញ
«សើចអី?»
«សើចនាងនឹងហើយ...ទៅឱ្យគេវ៉ៃបែកមុខ»
«អ្នកណាចង់?»
«ទៅមានរឿងជាមួយអ្នកណា?»Taehyung
បញ្ឈប់ការលាងរបួសហើយមើលមុខនាងចំ
«ខ្ញុំចង់ប្រដៅមីក្មេងខ្លះ!!»Chouninនៅមិន
ទាន់ត្រជាក់ចិត្តនៅឡើយទេ ក្នុងខួរក្បាលនាង
នៅចាំពាក្យដែលក្មេងស្រីនោះនិយាយជានិច្ច
«ប្រដៅគេហើយហ្នឹង?មើលចុះ!!បែកមាត់មិន
គ្រប់ មកថែមខៀវភ្នែកទៀត»រាងក្រាស់ពោល
ឡើងខណៈគេចាប់បង្វិលមុខនាងមើលបន្តិច សម្លឹងបង្ហួសមកក្រោមក៏ឃើញសុទ្ធតែស្នាមខ្វាច
ពេញដៃ...
«ឈឺខ្លាំងទេ???»Taehyungចាប់ដៃស្រឡូនតូចមកមើលរួចសួរទៅកាន់នាងដោយក្តីបារម្ភ
ប៉ុន្តែនាងមិនបានចាប់អារម្មណ៍ព្រោះរវល់តែខឹង
«ហឹមមម...»
«មានឮខ្ញុំសួរទេ?»
«អត់!!!»
«ដកដង្ហើមធំហ្នឹង ប្រុងមិច?»
«ចង់ទៅរកផ្ទះមីក្មេងនោះ!!!»រាងតូចនិយាយ
មុខកាច នេះបើសិនឱ្យនាងស្គាល់ផ្ទះក្មេងស្រី
នោះ បើមិនបានឆេះ ក៏បានដេកវត្តដែរ🤧🔥
«ទៅរកផ្ទះគេធ្វើអីទៀត?ត្រូវគេវ៉ៃប៉ណ្ណឹង
ហើយ មិនចេះរៀង»
«មកពីវានឹងថាខ្ញុំមានតាចាស់ចិញ្ចឹម»
«ហឹស!!!»ប្រយោគចុងក្រោយរបស់នាង
នាំឱ្យរាងក្រាស់អស់សំណើច
«ហើយគេថាប៉ុណ្ណឹងសោះខឹងគេដែរ»
«បើមិនខឹងមានតែឆ្កួត!!!»ពេលនាងខឹងមើលទៅមុខនាងគួរឱ្យខ្នាញ់ខ្លាំងណាស់ ។
នាងតូចសម្លក់មុខថេយ៉ុងមិនដាច់ ដូចចង់ស៊ីសាច់
គេទាំងរស់
«រឿងហ្នឹងមកពីលោកតែម្នាក់គត់!!!»Chounin
ក្តាប់មាត់ហើយងាបមុខចេញពីគេ
«កុំមកធ្វើចរឹកខឹងគោ វ៉ៃរទេះណា?»គេខិតខ្លួន
ជិតនាងហើយលូកដៃក្រសោបនាងទុក
«ហ៊ឹកៗ...លោកបង្ខំខ្ញុំធ្វើអី?»សុខៗក៏ឮសម្លេងយំតែយំមិនចេញទឹកភ្នែកទេ(បោកទៀត😂)
«ចុះនាងព្រមធ្វើអី?»ប្រាប់ហើយថាកុំសួរ ឱ្យតែ
សួរគេឌឺដាក់វិញចឹងម៉ង!!!
«ឈប់យំហើយបែរមុខមក ខ្ញុំថើបឱ្យបាត់ឈឺ»
«...»នាងមិនមាត់ក៏មិនហ៊ានសូម្បីែតកម្រើកខ្លួន

«លឿន....»Taehyungបង្អូសសម្លេងដាស់តឿននាងនៅធ្វើឬកពារដដែល គេក៏ចាប់ស្មានាងឱ្យមកប្រឈបមុខ....
«មនុស្សឆ្កួត!!!»ជេរលើកទីមួយ
«ឱ្យថើបអត់?»គេទ្រាំស្តាប់នាងជេរដើម្បីទុកសងសឹក ចាំមើលណា...
«ប្រុសចង្រៃ!!!»លើកទី២
«ឆាប់ឡើង...»
«អា....អ៊ុប»ហារមាត់ជេរមិនទាន់ចេញផងរាងសង្ហារចាប់ថើបមាត់នាងបំបិទ
«អាយ...មនុស្សអាក្រក់...អឹម»គេដកមាត់ភ្លាមនាងក៏ជេរភ្លាម តែក៏មិនផុតពីការថើបគេដដែល
«ផឹប!!!»រាងតូចតែមួយត្រូវTaehyungផ្តួលទៅលើពូកហើយគេឡើងទ្រោបពីលើ រួចយកដៃឃាំខ្លួននាងជិតមិនឱ្យនាងគេចទៅណាបាន
«អញ្ជើញជេរតាមសប្បាយ»ប្រុសសង្ហារញាក់ចិញ្ចើមខ្វាច់ៗ ឌឺដងដាក់នាង ជេរទៅ ជេរម៉ាម៉ាត់ ថើបម៉ាខ្សឺត បើជេរច្រើនបានអារង្វាន់ពិសេស ហេហេរង្វាន់អី?គិតដល់ណាហើយ?

Continue Reading

You'll Also Like

8.5K 363 31
រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារដូវកាលចុងក្រោយនៃស៊េរី ម្ចាស់បេះដូងម៉ាហ្វ...
19K 434 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់
4K 39 2
ជាសាច់រឿងតពី Season 1 របស់ selfish love ក្រោយពីតួអង្គស្រីបានស្លាប់អស់រយៈ 5 ឆ្នាំហើយបន្សល់នូវតែភាពក្រំក្រៀមឲ Jin មករហូតតែក៏មានរឿងមួយដែលនឹកស្មានមិនដល់ប...
1.3M 84.3K 37
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...