សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

By Park_MinFarchara

262K 13.3K 1.2K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... More

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៦
ភាគ: ២៧.
ភាគ: ២៨
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣១
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧០
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៥
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤១.
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៥
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៤៩
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៤

ភាគ: ១៦៣

1.7K 123 15
By Park_MinFarchara

ព្រឹកថ្ងៃថ្មី ឈានចូលមកដល់ នៅផ្ទះធំស្កឹមស្កៃ ទ្រនំស្តុក
ស្តមតែបែរជាបាត់បង់សមាជិកម្នាក់ ទៅវិញ វិមានផាកនៅជាប់ឆ្នេរសមុទ្រ នៃកោះជេជូ កំពុងប្រព្រឹត្តកម្មវិធី បុណ្យសព្វ ម្ចាស់វិមាន អ្នកស្រីយ៉ុនណា នាងសន្លប់តាំងពីយប់មិញមកម្លេះ ព្រឹកឡើងក្រោកមក ទាំងភាពអស់សង្ឃឹម ៖
" ប៉ា...ប្តីកូន នៅឯណា? " ក្រោកឡើងមក នាងក៏សួរនាំរកវត្តមានប្តីនាង ខណៈលោកប៉ានាង ពាក់ឈុតខ្មៅកាន់ទុក្ខ
ជីមីន ទឹកមុខលោកម្ចាស់មីនស្រងូតស្រងាត់ ខុសពីថ្ងៃ
ធម្មតា។
" តាំងស្មារតីណា យ៉ុនណា ជីមីនគេទៅបានសុខហើយ "
លោកម្ចាស់មីនអួលដើមក ជួយទប់ខ្លួនកូនស្រីឱ្យក្រោកឡើងហើយនាំនាងចុះមកជាន់ក្រោម បុគ្គលិកគ្រប់គ្នាកំពុងតែចូលរួមរៀបចំពិធី បុណ្យសព្វរបស់លោកប្រុស
ម្ចាស់រីស៊ត ត្រកូលផាក។
" អត់ទេប៉ា អត់ទេ ប៉ាកំពុងនិយាយពីអី? កូនទៅជួបគាត់ " នាងតូចរវើរវាយ រុញច្រានលោកប៉ា ចេញទាំងដែលនាងដើរចេញមកខាងក្រៅ ឃើញគេរៀបចំពិធីបុណ្យសព្វ របស់ប្តីនាងរួចហើយក្តី មានស៊ុមរូបថតជីមីនជាតំណាង តែយ៉ុនណានៅតែមិនអាចទទួលយកបាន
នាងគ្រវីក្បាលយំផ្ទប់ត្រចៀក។
" ម៉ាក់ម៉ាក់ " កូនតូចរបស់នាង ដើរតេះតាស់មករកម្តាយ។
" ហ្អឹកៗ កូនម៉ាក់ ជីម៉ូនកូន " យ៉ុនណាកំពុងតែទ្រហោយំ នៅចំពោះមុខរូបថតប្តីនាង យ៉ុនណាបោះដៃយំឱបកូន ហើយថើបកូន មើលហើយគួរឱ្យអាសូរណាស់ តែពីរ
នាក់ម្តាយកូន កម្សត់ណាស់ពេលអត់ពីជីមីនទៅ។
" ប៉ា ប៉ាប្រាប់មកថាវាមិនពិតទេ អ្ហាយ!! ហ្អឹកៗ " ជីម៉ូន
បានបោះដៃទៅរកលោកយាយ ហ្វីយូឯណ្ណោះវិញនាងមក់ៗរលីងរលោងទឹកភ្នែកឱបបងស្រី ពេលនាងស្រែកយំខ្ញាំសក់ខ្លួនឯង ដូចមនុស្សបាត់បង់សតិ លោកម្ចាស់មីន
យំរលីងរលោងទឹកភ្នែក ឱបកូនស្រីពីក្រោយ ទាំងរាង្គកាយនាងខ្សត់ខ្សោយ យំទន់ខ្លួនល្អូក។
" យ៉ុនណាកូន កាត់ចិត្តទៅកូន " លោកម្ចាស់មីន ចាប់ត្រកងកាយកូនស្រីមកឱប ជាប់ទ្រូងនាងយំឡើងទន់ខ្លួន ហូរទឹកភ្នែករហាម មិនអាចទទួលយកការពិតមួយនេះបានឡើយ។
" ពុទ្ធោ!ប្តីសម្លាញ់ ហ្អឹកៗ " នាងក្រោកដើរតិចៗទៅជិតស៊ុមរូបថតប្តី ហើយលើកដៃអង្អែលរូបថតរបស់ប្តីតិចៗ អាសូរស្នាមញញឹម នៅស្រស់ៗថ្មីៗ ជួបមុខគ្នាម្សិលមិញសោះ នៅនិយាយជាមួយគ្នា ញ៉ាំបាយជាមួយគ្នាសោះ។
" សាកសព្វ ឆេះក្នុងភ្លើងអស់ហើយ " លោកម្ចាស់មីន
បានហុចផ្កាមួយទង ឱ្យកូនស្រី ដាក់បូជាផ្កាជូនប្តីរបស់នាង។
" គេទៅបានសុខហើយ កូនត្រូវរឹងមាំណា ដើម្បីជីម៉ូន
និងកូនក្នុងផ្ទៃ " ហ្វីយ៉ាយំឱបកូនស្រី អង្អែលសក់ក្បាលនាង ឆ្លាស់គ្នានិងចៅស្រី ដែលអង្គុយក្បែរម្តាយរបស់គេ ទឹកមុខ
ជីម៉ូន សម្លឹងមើលអ្នកម៉ាក់ភ្លឹះៗ។
" ហ្អឹកៗ ម៉ាក់ប៉ា គាត់ដាច់ចិត្តណាស់ " ជីម៉ូន លើកដៃទៅជូតទឹកភ្នែកម្តាយ ហើយនាងឱបម្តាយនាង ធ្វើឱ្យយ៉ុនណាអាល័យប្តីកាន់តែខ្លាំង កូនធំមិនទាន់ដឹងអីផងក៏ត្រូវមកបាត់បង់ប្តីម្នាក់ទៀត។
" លោកស្រី ជូនដំណើរលោកប្រុសចុងក្រោយទាន "
បុគ្គលិកចូលមកហៅយ៉ុនណា និងលោកប៉ាអ្នកម៉ាក់នាង ដើម្បីជូនដំណើរប្តីនាងទៅតាមទឹកសមុទ្រ នៅខាងមុខ
រីស៊ត។
" ហ្អឹកៗ កើតជាតិណាៗ អូនផ្សងជួបបង ណាលោកប្តី
អូនស្រលាញ់បង ផាក ជីមីន " នាងតូចមកឈរនៅកំពង់ផែ ហើយលើកដៃបាចផ្កាចូលទឹក ដើម្បីជូនដំណើរប្តីនាងជាលើកចុងក្រោយ នាងយំហើយយំទៀត ស្រណោះគ្រាសាងស្នេហ៍ ជាមួយប្តីកន្លងមក ប្តីប្រពន្ធស្រលាញ់គ្នាមករាប់ឆ្នាំសាងភាពផ្អែមល្ហែម មិនទាន់បានប៉ុន្មានផង
បងក៏ចាកចេញទាំងមិនមានពាក្យលារ សូម្បីតែមួយម៉ាត់ មិនអាល័យប្រពន្ធកូនសោះ នាងបានផ្សងនៅលើបាច់ផ្កាចុងក្រោយ មុនបណ្តែតតាមផ្ទៃទឹកសមុទ្រទៅ។

១សប្តាហ៍កន្លង
ល្ងាចនេះ ក្រោយអាហារពេលយប់រួច ម្ចាស់តូចបាន
រូតរះពាក់អាវបំណងចេញទៅខាងក្រៅ ខណៈប្រពន្ធនៅគេងលើគ្រែមើលប្តីស្លៀកពាក់យ៉ាងហំហាន រួចដើរមកថើបថ្ពាល់នាងមួយខ្សឺត ៖
" បងសុំទៅគេង ជាមួយឃីអូមួយយប់ណា " ស្មានថាទៅណា យប់ថ្មើរនេះហើយ តែងខ្លួនឡូយឆាយ ចេញទៅខាងក្រៅ ដោយមិននិយាយអ្វីមួយម៉ាត់ ស្រីណាមិនប្រចណ្ឌ លើកហេតុផលថាទៅមើលកូនឈឺ។
" នរណាអនុញ្ញាត? " នាតតូចងាកមុខចេញ ពេលប្តីរកថើបថ្ពាល់នាង ហ្វីយ៉ាមិនទាន់និយាយថាយល់ព្រមផង ប៉ាក៏ចង់ទៅទៀត ចង់ប្រឆាំងបញ្ជានាងឬ?
" បងសុំអូនហើយតើ! ជុប!! " រាងមាំឱនថើបបូរមាត់ប្រពន្ធជាការលួងលោម នាយដឹងថាឱ្យតែចង់ចេញក្រៅ ទៅណាក៏ដោយក៏នាងតាមគ្រប់ជំហានដែរ ព្រោះខ្លាចថាគេទៅលួចមានស្រី នៅខាងក្រៅ នាងក៏សុំគេតាមទៅជាមួយដែរ។
" កូនទៅដែរ "
" អូន..."

យប់យន់ស្ងាត់ឈឹងហើយ ម្ចាស់តូចបើកឡាន ពីវិមានចនមក ភូមិគ្រឹះរបស់អ៊ែនឌី ដើម្បីមកមើលកូនប្រុសឈឺ ព្រោះអ៊ែនឌីបានខលទៅប្រាប់ថាឃីអូឈឺ ពេលមកដល់ភូមិគ្រឹះ ដែលអ៊ែនឌីនៅ នាយកំលោះរុញទ្វារចូលបន្ទប់អ៊ែនឌី ហើយបីឃីអូទៅបន្ទប់ចិត្តមួយដែលស្រលាញ់
តែឃីអូម្នាក់ប៉ុណ្ណោះ ៖
" ឃីអូកូន " ឃីអូគេនៅលើគ្រែ ក្តៅខ្លួនងំដូចភ្លើងនៅឡើយអ៊ែនឌី មិនយកកូនទៅមន្ទីពេទ្យទៀត នាងចង់ឱ្យម្ចាស់តូចមកមើលកូន វាជាចំណុចទាក់ទាញទឹកចិត្តម្ចាស់តូច។
" ប៉ាតូច " នាយតូចមុខឡើងក្រហម បបូរមាត់ស្លេកស្លាំង។
" ម្ចាស់តូច " អ៊ែនឌីស្ទុះឡើង មុខមិនបានសប្បាយចិត្តទេ ព្រោះបានឃើញនារីម្នាក់ ជាប្រពន្ធដើមម្ចាស់តូចមកតាមដែរ។
" នាងធ្វើស្អី? ហិចហើរទាក់ប្រុសឯណាខ្លះ? ម្តេចទុកឱ្យកូនឈឺ " ម្ចាស់តូចថាស្តីឱ្យអ៊ែនឌីខ្លាំងៗ ព្រោះខឹងហើយមិនចូលចិត្តអ៊ែនឌីត្រង់ចំណុចមួយនេះ កូនឈឺក៏មិនយកទៅពេទ្យ សមណាស់ដែលនាយដៀល ដូច្នេះ។
" មកពីម្ចាស់តូច មិនដែលខ្វល់ពីពួកខ្ញុំស្រាប់ហើយ "
" បិទមាត់នាងទៅ អ៊ែនឌីបើមិនចង់ឱ្យយើង...ហ្អើយ!"
" យកគេទៅបន្ទប់ទៅ ចាំកូនមើលអាការៈគេឱ្យ "
" ឃីអូឆ្លាតណាស់ គ្រាន់តែថាមិនសូវទទួលបានភាព
កក់ក្តៅ " ម្ចាស់តូចអង្អែលថ្ពាល់កូនប្រុស ខណៈនាយតូចគេងឱបនាងតូច ដែលជាប្រពន្ធម្ចាស់តូច។
" កម្តៅខ្លួនឡើងខ្លាំង តែកូនបានផ្តល់ថ្នាំបន្ថយកម្តៅឱ្យគេរួចហើយ ប៉ាគេងក្បែរនេះដែតមក " នាងតូចអង្អែលថ្ពាល់ឃីអូ ហើយញញឹមស្ងួតតបចម្លើយលោកប៉ា ក្រោយបញ្ចុកថ្នាំនាយតូចរួច ជូតស្អំកន្សែង ដើម្បីបន្ថយកម្តៅក្នុងខ្លួន
ដល់ឃីអូ។
" សឺត!! ប្រពន្ធបងឆ្លាត ជុប!! ស្រីណាឆ្លាត ស្អាតគួរ
ឱ្យស្រលាញ់ដូចប្រពន្ធបងទៅហ្ន៎! " នេះហើយជាមូល
ហេតុដែលម្ចាស់តូចរើសប្រពន្ធមិនខុសមែន ទាំងចេះឆ្លាត
ស្អាតគួរឱ្យស្រលាញ់ នាងមានគ្រប់សព្វ ត្បិតថានាងក្មេងតែនាងយល់ច្រើន តាំងពីនាងមានកូនមកនាង ប្រែពីកូនក្មេងដ៏តូចមួយទៅជាអ្នកម្តាយវ័យក្មេង ម្ចាស់តូចដាក់ខ្លួនគេងក្បែរឃីអូហើយ អង្អែលថ្ពាល់ប្រពន្ធ មុននិងឱនថើបបបូរមាត់នាង។
" ប៉ា...ប៉ានៅស្រលាញ់ស្រីចិញ្ចឹម របស់ប៉ាដែរមែនទេ? " រឿងមួយដែលនាងឆ្ងល់ ទោះនាងដឹងថាប៉ា នៅចិញ្ចឹមស្រីកំណាន់គាត់ក៏ដោយ នាងគ្រាន់តែចង់ដឹងថាប៉ា នៅស្រលាញ់ស្រីគាត់ដែរទេ បើកូនគាត់ស្រលាញ់ប៉ុណ្ណឹងហើយ ការឆ្លើយឆ្លងរវាងអ្នកទាំងពីស្ថិតកហរោមការ លបលួចមើល
ពីអ៊ែនឌី។
" អត់ទេ បងអាណិតតែឃីអូ ពេលគេធំឡើង ក៏សុំចិត្តអូនពឹងអូនជួយចិញ្ចឹមគេផង អាណិតក្មេង"
( យើងនិងកម្ចាត់នាងឯងចោល នាងក្មេងឆ្គួត)

ថ្ងៃថ្មីឈានចូលមកដល់ ដោយសារតែឃីអូឈឺ ទើបម្ចាស់តូចនាំប្រពន្ធក្មេង មកគេងនៅទីនេះ ហើយព្រឹកនេះហ្វីយ៉ាគេងទ្រមួក មិនទាន់ក្រោកទេ ពេលក្រោកមក ប៉ាទៅធ្វើការបាត់ហើយ បានសរសេរក្រដាស់ប្រាប់
ឱ្យនាងជួយមើលឃីអូផង ៖
" ញ៉ាំទៅ ម៉េចមិនញ៉ាំ ឯងចង់ឱ្យម៉ាក់វ៉ៃឯងមែនទេហ្អា៎? " សំឡេងអ៊ែនឌីស្រែកសម្លុតកូន អង្គុយនៅសាឡុង បង្ខំកូនញ៉ាំបបរពេលព្រឹក ទាំងដែលកូនឈឺ មិនស្រួលខ្លួន មិនចេះលួងក្មេង គិតតែបង្ខំ យកតែឈ្នះចិត្តឯង។
" មីងធ្វើឆ្គួតស្អីហ្នឹង កូនឈឺមួយទាំងមូល បង្ខំក្មេងដែលកំពុងឈឺទៅកើតដែរហ្អេស? " នាងតូចចុះពីជណ្តើរផ្ទះមក នាងទៅចាប់កន្ត្រាក់ គ្រវាសដៃអ៊ែនឌីចេញ ដែលកំពុងតែបង្ខំកូនឱ្យញ៉ាំបបរពេលព្រឹក។
" កុំចេះកូនរបស់ខ្ញុំ មិនមែនជាកូន របស់ជំទាវតូចទេ "
នាងក្រោកឈរឡើងតតាំង ជាមួយនិងនាងតូច។
" ហ្អឹកៗ អ៊ួកៗ " ឃីអូមិនស្រួលខ្លួន ក្អួតចេញមកទាំងអស់។
" ម្តាយចិត្តព្រៃផ្សៃ ឯងយ៉ាងម៉េចហើយ
មកជិតបងស្រីមក " នាងតូចពោះធំជិតគ្រប់ខែផង នៅតែនាងមានកម្លាំងចូលទៅហាមឃាត់កុំឱ្យអ៊ែនឌីធ្វើបាបកូន ព្រោះឃីអូនៅក្មេង មិនទាន់ធំដឹងក្តី តែឃីអូនិយាយស្តាប់គ្នា បានល្អណាស់ នាងតូចដឹកដៃឃីអូ ចេញមកតុអាហារ ហើយនាយតូចថ្ងូរថាឃ្លាន។
" ហ្អឹកៗ ឃីអូឃ្លាន...ម៉ាក់មីង " នាយតូចយំញីភ្នែកខ្លួនឯង រអ៊ូថាឃ្លានជាប់មាត់ នាងតូចហ្វីយ៉ា ដើរទៅបើកទូរទឹកកកក៏ឃើញត្រីសាច់ខ្លះ នាងក៏សង្វាត ចាប់ផ្តើមចម្អិនស៊ុប
ឱ្យឃីអូញ៉ាំ ទាំងខ្លួនឯងពរពោះប៉ុនកញ្ជើ។
" ញ៉ាំស៊ុបត្រីទេ ចាំបន្តិច ចាំបងធ្វើឱ្យឯង "
" ឃីអូ!! មកនេះ កុំរំអួយ "
" មីងធ្វើស្អីទៀតហើយ ក្មេងកំពុងឈឺណា "
" ចេញទៅកុំមកចេះដឹងរឿងគ្រួសារខ្ញុំ " អ៊ែនឌីកម្រោលចូលខុសរឿង បានទៅចាប់ទាញដៃឃីអូមកវិញ ហើយគ្រវាសដៃហ្វីយ៉ាចេញ ប្រតាយប្រតប់គ្នា រហូតជ្រុលដៃបន្តិច បានរុញហ្វីយ៉ា ឱ្យដួលផ្ញាក្រោយ។
" អ្ហាយ..." នាងតូចស្រែកភ្លាត់ព្រលឹង តែចៃដន្យអីប្តីនាងបានត្រឡប់មកវិញ ព្រោះមិនទុកចិត្តឱ្យអ៊ែនឌី និង
ហ្វីយ៉ានៅផ្ទះតែពីនាក់តទល់ ម្ចាស់តូចក៏ទប់ខ្លួនប្រពន្ធជាប់ហើយបីនាងមកអង្គុយលើសាឡុង តែនាងតូចមិនព្រម នាងសុខចិត្តទៅចម្អិនស៊ុប ឱ្យឃីអូញ៉ាំបន្ត។
" អូនសម្លាញ់ អ៊ែនឌី!! នាងកើតរោគឆ្គួតទៀតហើយ?
នាងព្រហើនណាស់ ដឹងដែរទេ? " ម្ចាស់តូចដើរចូល ទៅរកអ៊ែនឌី ហើយថាស្តីបន្ទោសអ៊ែនឌី ចាប់ទាញដៃអ៊ៃនឌីស្ទើដាច់ក្អៀក ហើយលើកដៃងាចង់ទះអ៊ែនឌី តែឃីអូកំពុងអង្គុយសម្លឹងមក ម្ចាស់តូចក៏ទប់កំហឹង ហើយយកដៃដាល់ជញ្ជាំងជំនួស ខឹងនិងទង្វើអ៊ែនឌី ដែលនាងធ្វើអ្វីមិនចេះគិតមុខក្រោយ សំណាងហើយនាយមកទាន់ពេល ឃើញអ៊ែនឌី កំពុងធ្វើបាបប្រពន្ធក្មេង ចុះបើនាងច្រានឱ្យ
ហ្វីយ៉ាដួលផ្ងាទៅក្រោយ មែននោះ តើវានិងកើតរឿងអ្វីទៅ ម្ចាស់តូចស្រែកគំហស ដាក់អ៊ែនឌីខ្លាំងៗ ភ្នែកឡើងក្រហមច្រាល។
" មែន!ខ្ញុំឆ្គួត ព្រោះម្ចាស់តូចមិនដែលចាត់ទុកខ្ញុំ
ក្នុងក្រសែភ្នែកទេ " អ៊ែនឌីចាប់ផ្តើមមានចិត្តច្រណែន ចំពោះហ្វីយ៉ា ដោយសារតែម្ចាស់តូច ចាត់ទុកហ្វីយ៉ាល្អជាងនាង ហើយមានឋានៈខ្ពស់ជាងនាង។
" ឱ្យនាងនិងកូនរស់ស្រួលហើយ តើចង់បានស្អីទៀត? " មកដល់សព្វថ្ងៃ នាងរស់ស្រួលក្នុងទ្រនំ ស្តុកស្តម មានលុយកាក់ចាយពេញៗដៃ មានកិត្តយស ក្នុងសង្គម មានគេឯង
ស្គាល់ច្រើន រស់យ៉ាងសប្បាយ ប៉ុណ្ណឹងហើយនៅមិនសុខចិត្តទៀតឬ?
" សិទ្ធជាប្រពន្ធនោះអី ព្រោះខ្ញុំមកមុន យល់ទេ? ហ្អឹកៗ " អ៊ែនឌីស្រែកឆោឡោ ឆ្លេឆ្លាពេញផ្ទះ នាយំសោកបោកខ្លួន ដូចត្រូវម្ចាស់តូចដាក់ទារុណកម្មអ៊ីចឹង ផ្ទុយទៅវិញ នាងចង់បសនការចាប់អារម្មណ៍ ការមើលថែពីម្ចាស់តូច ស្រលាញ់នាង ចាត់ទុកនាងជាប្រពន្ធ មិនមែនជាស្រីកំណាន់ឡើយ។
" ឱ្យចេះ មើលខ្លះផង ថាខ្លួនឯងនៅកម្រិតណាផងអ៊ែនឌី
បើខ្ញុំមកមិនទាន់នាង ក៏ចង់បង្ករឿងទៀតហើយ មែនទេ? ឱ្យដឹងប្រវត្តិនាងយ៉ាងម៉េចខ្លះផង នាងភ្លេចគុណ
លោកម្ចាស់មីន? នាងកំពុងធ្វើបាបកូនគាត់ នាងលែងខុសមនុស្សហើយ ត្រូវចាំយើងមិនមែន មីន យ៉ុងហ្គីទេ ហ្អឺស!! " ម្ចាស់តូចខឹង តឹងសរសៃកដាក់អ៊ែនឌី នៅចំពោះមុខឃីអូ ជាលើកដំបូង ខឹងដល់ថ្នាក់ឱនបន្ទន់ជង្គង់ទៅរកអ៊ែនឌី ហើយច្របាច់មាត់នាង ខ្សឹបក្បែរត្រចៀកនាង ជាការដាស់តឿនថា ជីវិតនាង ស្ថិតលើកណ្តាប់ដៃ ចន ជុងហ្គុកទេ ចិញ្ចឹមនាងបាន បើនាងផ្គើនក៏មិនទុកបំបង់បាយដែរ។
ចំណែកហ្វីយ៉ាអង្គុយបញ្ចុកស៊ុបឃីអូ រហូតដល់នាយតូចញ៉ាំឆ្អែតហើយគេងលក់បាត់ ចំណែកអ៊ែនឌីវិញខឹងសម្បា ស្រែកចាចពេញផ្ទះ ទទ្រាំជើងយំមិនសុខចិត្ត ដែលគ្មាននរណាម្នាក់និយាយចូល។
" ប៉ាឈប់ឈ្លោះទៅ ឃីអូគេគេងហើយ បីគេទៅគេង "
" ម្ចាស់តូច អ្ហាយ!! អ្ហាយ!! បងនិយាយស្អី? បងនិងស្តាយក្រោយ បើគិតខុស "


________
និពន្ធដោយ: មីនស៍ហ្វា
Admin សូមអគុណសម្រាប់13K vote សន្ទុះស្មើ
និងរឿងស្រីឆ្នាសដែរ អគុណអ្នកអានខ្លាំងណាស់♥️
Cmt សាច់រឿងផងណាអូនៗReadersសំណព្វចិត្ត♥︎

To be continue

Continue Reading

You'll Also Like

6.8K 138 56
ក្ដីស្រលាញ់វាធ្វើឱ្យយើងមានក្ដីសុខ នៅពេលមនុស្សពីរនាក់មានចិត្តស្រលាញ់ចំពោះគ្នា ចុះក្ដីស្រលាញ់នៅចុងបញ្ចប់នឹងប្រែទៅជាយ៉ាងណា បើដឹងថាអ្នកម្ខាងទៀតគ្រាន់តែបោ...
11.4K 219 69
រវាងគេនឹងនាងអាចបន្តជាមួយគ្នាបានតទៅទៀតដែរទេ?? 31/01/1023
10.4K 365 31
រឿង៖ ពិសោធន៍បេះដូងទេអអប្សរ ប្រភេទ៖ ប្រលោមបរទេស ស្នេហាផ្អែមល្ហែម សម្រាប់យុវវ័យ ................... រឿងនេះជារដូវកាលចុងក្រោយនៃស៊េរី ម្ចាស់បេះដូងម៉ាហ្វ...
1.7M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...