ភរិយារាត្រី

By KIM-FAA

42.5K 2.6K 27

More

ផ្តើមរឿង
ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦
ភាគ៧
ភាគ៨-៩
ភាគ១០
ភាគ១១
ភាគ១២-១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគ១៨
ភាគ១៩
ភាគ២០
ភាគ២១
ភាគ២២
ភាគ២៣
ភាគ២៤
ភាគ២៥
ភាគ២៦
ភាគ២៧
ភាគ២៩
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២
ភាគ៥៣
ភាគ៥៤
ភាគ៥៥
ភាគ៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣
ភាគ៦៤
ភាគ៦៥

ភាគ២៨

418 21 0
By KIM-FAA

«វីវក់នឹងនាងដល់ស្តាប់លែងឮហើយហ្អែស៎?»
«បងនឹងពន្យល់អូនពេលក្រោយ»
«ជុងហ្គុក?»ថេយ៉ុង ខឹងញ័រមាត់តតាត់ ចង់តែស្រែកខ្លាំងៗ ស្រែកឱ្យបែកផ្ទះ តែភ្លាមនោះ ជុងហ្គុក ក៏ចងចិញ្ចើមដាក់ថែមទាំងដេញនាយតូចយ៉ាងជម្លើយ៖
«មើល៍ ចៀសផ្លូវទៅ»
ផាច់!!! ផ្ទៃមុខសង្ហារត្រូវងាកទៅម្ខាងតាមកម្លាំងទះយ៉ាងចាស់ដៃពីនាយតូច មិនបាច់ស្តាប់ហេតុផលអ្វីទៀតទេ ពេលនេះទ្រាំលែងបានហើយ នាយតូចមិនអាចទ្រាំឈរមើលគេយកមនុស្សស្រីចូលផ្ទះតាមតែអំពើចិត្តអញ្ចឹងទេ មិនមែនចិត្តចង្អៀត ឬហួងហែងគេហួសហេតុពេកទេ ក៏មិនមែនមនុស្សរឹងទទឹងមិនស្តាប់ហេតុផលដែរ តែទង្វើគេ ច្បាស់ជាងហេតុផលឬលេសដែលគេប្រុងនឹងនិយាយនោះទៅទៀត។ ជុងហ្គុក យកដៃខ្ទប់ថ្ពាល់ មួយដៃដែលគ្រីសដាល់ ឈឺមិនស្មើកំផ្លៀងយ៉ាងគគុកមុននេះទេ។
«ថេយ៍ កុំមករឹងរូសដាក់បងណា៎!»ជុងហ្គុក ចាប់កញ្ឆក់កដៃតូចមកកាន់ តែហើយសម្លុតទាំងមុខមាំ សំឡេងកាចៗរបស់គេ មិនបានធ្វើឱ្យមាឌល្អិតញញើតសូម្បីតែបន្តិច ថែមទាំងស្បថថា បើជុងហ្គុក ហ៊ានប្រើដៃប្រើជើង ជះកម្លាំងបាយដាក់កាន់តែខ្លាំង នាយតូចនឹងធ្វើឫកកាន់តែខ្លាំងដាក់គេវិញ។
«អូនមិនបានរឹងរូស អូនគ្រាន់តែផ្តល់រៀនតម្លៃឱ្យខ្លួនឯងប៉ុណ្ណោះ»គេធ្វើហាក់ដូចរឿងហ្នឹង ជារឿងធម្មតា ងាយស្រួលនិយាយគ្នា តែមិនមែនទេ ក្នុងទ្រូងខាងឆ្វេងនេះ វាឆេះឆួលពេញទំហឹងហើយ បើគេនៅតែធ្វើចរិកបែបនេះទៀត។
ខណៈដែលគូស្នេហ៍ទាំងពីរកំពុងតែតតាំងសម្តីគ្នា សូហ្វៀស្រាប់តែចេញចរិតតួកំសត់ឡើងភ្លាម៖
«បើដោយសារតែវត្តមានខ្ញុំ ធ្វើឱ្យអ្នកប្រុសមិនសប្បាយចិត្ត ខ្ញុំត្រឡប់ទៅវិញក៏បាន ហ្ហឹកៗ»សូហ្វៀ និយាយរៀបរាប់ទាំងឈ្ងោកមុខចុះ តែទាំងបន្លឺសំឡេងយំដង្ហក់យ៉ាងសង្វេគ ធ្វើឱ្យជុងហ្គុក កាន់តែចិត្តមិនដាច់ពីនាង តែភ្លាមនោះ នាយតូចក៏បង្វែរមកសម្តីឱ្យនាងចំៗមិនលាក់មាត់៖
«នាងគួរតែដឹងខ្លួនហើយ ថាខ្លួនឯងបានធ្វើអ្វីខ្លះ កុំអាងមានជុងហ្គុកនិយាយការពារ នាងចង់ធ្វើអ្វីបានស្រេចតែចិត្តនោះ»ថេយ៉ុង ជះសម្តីដាក់ស្រីស្អាតផាំងៗនៅចំពោះមុខ ស្រាប់តែជុងហ្គុក ស្ទុះចូលទៅចាប់អូសដៃ ទាញកាយតូចទាំងកម្រោល ឡើងទៅតាមកាំជណ្តើរ
«លែងអូន លែង...បងកើតស្អី?លែងទៅ ហ្ហឹកៗ...» នាយតូច ទទូចឱនយគេដោះលែងទាំងដង្ហក់ តែមិនបានយំទេ គឺខឹងគេខ្លាំងពេក ខឹងដល់ថ្នាក់ដង្ហក់ចង់ចេញយំខ្លួនឯង ឯរាងក្រាស់ នៅតែជំនះអូសទាញមាឌល្អិតយ៉ាងច្រង៉ាប់ច្រងិល ឡើងដល់ជាន់ទី១ ក៏ចាប់ញាត់ នាយតូចចូលបន្ទប់ ទាញទ្វារបិទ ក្រឹប!!! ថែមទាំហចាក់សោ!
គេឆ្កួតហើយមែនទេ?រោគចិត្តពេញទំហឹងហើយឬ?

«អាយ៎!!!» ថេយ៉ុង ស្រែកខ្លាំងៗស្ទើរបែកបន្ទប់ ខណៈជើងតូចៗទាំងគូតន្ត្រំលើឥដ្ឋមិនខ្លាចឈឺ ព្រោះឈឺប៉ុនហ្នឹង វាមិនស្មើឈឺចិត្តដែលត្រូវគេយកមកញាត់បន្ទប់ ហើយថែមទាំងចាក់សោ ដើរចេញធ្វើព្រងើយ ហាក់ដូចនាយតូចជាអ្នកទោសដែលបានសាងកំហុសមួយធ្ងន់ធ្ងរ ទាំងជាក់ស្តែង គឺគេទៅវិញទេ ដែលសុខៗដូចកម្រោលចូលខ្លួន នឹកឃើញចង់ធ្វើក៏ធ្វើភ្លាម។ នាយតូច ឈឺចិត្តមិនស្ទើរ ហើយក៏ខឹងមួម៉ៅក្តៅក្រហាយ ដែលពេលនេះធ្វើអ្វីគេមិនបាន ថែមមកត្រូវជាប់គាំងក្នុងបន្ទប់ទៀត រំពេចនោះ ក៏ដើរតាំងៗទៅជិតគ្រែ ហើយចាប់គ្រវីគ្រវាត់ភួយខ្នើយ បណ្តោយមានភាពរញ៉េរញ៉ៃ មិនអស់ចិត្ត ក៏ដើរទៅមាត់បង្អួច ចិត្តខ្លាំងចង់តែហក់ចុះទៅ តែខ្លាចបែកក្បាលហូរឈាម បែកមុខបែកមាត់ ក្លាយជាជនពិការ ខ្លាចត្រូវស្រីម្នាក់នោះសើចចំអកមើលងាយ ក៏សម្រេចចិត្តថាអត់វិញ រួចក៏ទៅអង្គុយនៅសាឡុង ក្តាប់ដៃដាល់សាឡុងខ្លាំងៗជាការរំសាយអារម្មណ៍ដែលកំពុងតែកញ្ជ្រោល ជ្រួលច្រាល់មិនបាត់។
___
សូហ្វៀ ដែលបានឃើញសកម្មភាព ជុងហ្គុក ចាប់អូស នាយតូច ឡើងទៅបន្ទប់ នាងហាក់មានអំនួតលើខ្លួនឯង នឹងគិតថា ជុងហ្គុក មិនបានកាន់ជើង នាយតូច ហើយសម្របតាមចិត្តវិញ ភ្លាមៗនោះ រាងសង្ហារដើរតាំងៗចុះពីកាំជណ្តើរ សំដៅមករក នាងក្រឡេកឃើញគេភ្លាម ក៏រហ័សប្រែទឹកមុខកំសត់មួយរំពេច ព្រមទាំងស្ទុះស្ទារងើបទៅរកគេ ដៃព្រហើនហ៊ានទៅចាប់កាន់ដៃគេយ៉ាងទំនើង៖
«ចាំបាច់ធ្វើដល់ថ្នាក់ហ្នឹង ជុងហ្គុក ធ្វើបែបហ្នឹងអូនកាន់តែមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងណាស់» សូហ្វៀ ពោលទាំងរលីងរលោងហាក់ចង់យំ ស្រាប់តែ ជុងហ្គុក បេះដៃនាងចេញ ហើយឈរនិយាយធម្មតា៖
«កុំបារម្ភ មិនអីនោះទេ បងនឹងឡើងទៅនិយាយហេតុផលបកស្រាយឱ្យគេស្តាប់ តែមិនមែនពេលនេះទេ ក្មេងឆ្នាស់ហ្នឹងក្បាលខូច ពូកែរករឿងណាស់ ទាល់តែប្រើធម៌ក្តៅខ្លះទើបបាន»
«...» សូហ្វៀ បានត្រឹមងក់ក្បាលទទួលដឹង ហើយបន្ទាប់មក ជុងហ្គុក ក៏ជូននាងទៅរកបន្ទប់ដែលនាងត្រូវស្នាក់នៅ។ សូហ្វៀ ត្រេកអររំភើប ញញឹមបិទមាត់មិនជិត ពេលដើរតាមពីក្រោយគេទៅ ឥឡូវបានសមបំណង ចាំមើលនឹងមានរឿងល្អមើលមិនខាន។
___
ប្រហែលជា១ម៉ោងក្រោយ
ជុងហ្គុក បានទាញសោបន្ទប់ ហើយដើរសំដៅទៅបន្ទប់ដែលបានទុកនាយតូចចោលនោះ ដើរទៅដល់ គេខំផ្អឹបត្រចៀកស្តាប់តាមប្រហោងតូចនៃទ្វារ ក្រែងមានឮសំឡេងអ្វី ប៉ុន្តែគេមិនបានឮអ្វីក្រៅពីភាពស្ងៀមស្ងាត់ ទើបរហ័សចាក់សោ ហើយរុញទ្វារចូលទៅសន្សឹមៗ មិនឱ្យមានសំឡេងរំខាន។
ទ្វារបន្ទប់ បើកបង្ហាញឱ្យឃើញ កាយតូច ដែលកំពុងតែសម្ងំលើគ្រែ ដោយសារតែគេងបែរខ្នង ទើបជុងហ្គុកពិបាកនឹងស្មានថា ក្មេងច្រម៉ក់កំពុងតែគេងលក់ឬអត់ឡើយ ទើបបាតជើងមាំ ព្យាយាមរំកិលយឺតៗ លបៗ និងថ្នមជាទីបំផុត ពេលបានចូលទៅកៀក ក៏ដាក់គូទអង្គុយលើពូកនោះតែម្តង គេបានតាំងចិត្តថា មកនេះ គឺមកបកស្រាយ ហើយក៏មកលួង មិនមានបំណងចង់សន្សំរឿងឈ្លោះទេ គេដឹងថា នាយតូច កំពុងខឹង ហើយគេក៏ដឹងថាខ្លួនខុសដែលទុកនាយតូចចោលនៅក្នុងបន្ទប់ម្នាក់ឯង ប៉ុន្តែមានតែវិធីនេះទេ ដែលកំចាត់ក្មេងដែលមិនព្រមស្តាប់ហេតុផលគេបាន។
«ថេហ៍ៗ...»នាយកំលោះបន្លឺហៅនាយតូចយ៉ាងពិរោះ ស្រាលៗ ព្រមទាំងលបលួចអើតមើលមុខអ្នកដែលគេងបែរខ្នង ក្រែងលោដឹងថាគេងឬមិនគេង តែរំពេចនោះ ក៏ភ្ញាក់ព្រើត ពេលសុខៗ ថេយ៉ុង បម្រះខ្លួនងាកមករកគេ ទាំងទឹកមុខមាំ ហើយស្រដីឡើង៖
«មកធ្វើអី?» ថេយ៉ុង សួរយ៉ាងកំបុតកំបុយគ្មានរសជាតិ តាមបែបមនុស្សកំពុងខឹង
«មកលួងអូន»ជុងហ្គុក តបវិញទាំងលូកដៃច្បិចថ្ពាល់ទន់ៗរបស់នាយតូច ធ្វើចរិកបែបគួរឱ្យស្រឡាញ់ទាមទារចំណាប់អារម្មណ៍ តែនាយតូចមិនសូម្បីតែញញឹម ឬចង់លេងសើចជាមួយ
«មានមុខមកលួងដែរ?» សំណួរបែបធម្មតា តែជុងហ្គុកគ្រាន់តែឮ ក៏ប្រញាប់ត្រសុលខ្លួនស្រវាឱបកាយតូចហាក់យកចិត្ត ស្រាប់តែត្រូវនាយតូចច្រានចេញមួយទំហឹងហើយស្រដីឡើង៖
«ឈប់លេងសើចទៅ»
«អូន...»ជុងហ្គុក ធ្វើមុខអង្វរករហើយនៅតែមានះត្បុលខ្លួនឱបម្តងហើយម្តងទៀត ទោះបីនាយតូចច្រានចេញច្រើនដងក៏ដោយ សសុលឱបទាល់តែនាយតូចធុញហើយគំហកដាក់គេ៖
«កុំមកប៉ះ អូនមិនចង់ឱ្យខ្លួនប្រាណអូនជាប់ក្លិនកញ្ជ្រោងនោះទេ ក្លិនអសោចគួរឱ្យខ្ពើម»






To be continued💕

Continue Reading

You'll Also Like

132K 6.2K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >
27.1K 1.5K 40
What great love story doesn't start with two people that absolutely hate each other? Meet Oh Sehun. Quiet, composed, and mostly just keeps to himself...
14K 755 10
Taekook Jeon jungkook (TOP) Kim taehyung (BTT)
401K 5.9K 35
Harry Styles is one of the most talked about and hottest man on this planet. With his undeniable charm, irresistible dimples and luscious curly brown...