សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

By Park_MinFarchara

251K 13.1K 1.1K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... More

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៦
ភាគ: ២៧.
ភាគ: ២៨
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣១
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧០
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៥
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤១.
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៥
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៣

ភាគ: ១៤៩

942 80 4
By Park_MinFarchara

(យើងត្រូវគ្នាវិញបានទេ)

៥ខែកន្លង
ប្រទេសរ៉ូហ្សុី ទីក្រុងម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស រាងក្រាស់ខ្ពស់ស្រឡះ ស្ថិតក្នុងសម្លៀកបំពាក់ឈុតខ្មៅ អាវស្បែក តែងខ្លួនហៃសូ ដូចជាបុរសអភិជនទូទៅ បន្លំខ្លួនចូលផឹកកាហ្វេ នៅហាងមួយកន្លែង លាក់ខ្លួនកណ្តាលទីក្រុង ម៉ោងថ្មើរនេះ៥ល្ងាច
ទៅហើយ បុគ្គលិកហាងក៏ចាកចេញស្ងាត់ បាត់អស់នៅឡើយតែថៅកែស្រី ដែលហៀបនិងរៀបចំចេញទៅផ្ទះ៖
" លោក កាហ្វេលោក កាហ្វេខ្មៅអត់ស្ករ របស់លោក " អៃលីងជាថៅកែស្រី នៅហាងកាហ្វេមួយនេះ នាងទើបតែជាសះស្បើយពីជំងឺបាក់ទឹកចិត្ត នាងបើកហាងនេះបានកន្លះឆ្នាំហើយ វាជាការងារក្រៅម៉ោងសិក្សា ដែលនាងស្រលាញ់ ថៅកែស្រី ជាអ្នកលើកកាហ្វេទៅជូនភ្ញៀវ បុរសសង្ហាម្នាក់ ដែលចូលមកអង្គុយសំកុក ជាង១ម៉ោង រហូតដល់អស់ភ្ញៀវ។
" ត្រូវគ្នាវិញបានទេ? " បុរសឈុតខ្មៅមុននេះ បានដោះមួកចេញ ដោះវ៉ែតាចេញ ហើយងើបមើលមុខថៅកែស្រី ដោយចាប់ដៃនាងជាប់ ធ្វើឱ្យម្នាក់ទៀតស្លុតចិត្ត ភិតភ័យញ័របបូរមាត់។
" អ្ហាយ!! លោ-លោក កុំចូលមកណា " អៃលីងនៅដិតដាមរឿងចាស់ ឱ្យតែរំលឹកឈ្មោះថេយ៉ុង នសងខ្លាចគេ ជាពិសេសស្អប់គេដល់ឆ្អឹង ព្រោះគេជាបិសាចឆ្គួតនឹងអំណាច សម្លាប់លោកយាយនាងមិនគ្រប់គ្រាន់ គេថែមទាំងសម្លាប់កូននាងទៀត ធៃលីងស្រែកចាច រលាស់ដៃចេញពីគេ ហើយរត់ថយក្រោយ រត់ទៅយកកាំបិត យកមកផ្ជង់ដេញថេយ៉ុងចេញ។
" លីង បងគឺបង " ថេយ៉ុងស្ទុះចូលទៅជិតនាង ចង់ឱបនាង ព្រោះនាយដឹងថានាងតូច ទើបតែជាសះស្បើយ ទើបដាច់ចិត្តមករកនាង ដល់ទីនេះ ដើម្បីមកសុំអភ័យទោសពីនាង។
" ចេញទៅ ហ្អឹក!! កុំចូលមក ហ្អឹក!! " នាងដេញគេចេញ នាងយកកាំបិតផ្ជង់ចាក់កខ្លួនឯង នាងរលីងរលោងទឹកភ្នែក ចង់រកយំ នាងញ័រដៃញ័របបូរមាត់ ខឹងឡើងចង់ចេញផ្សែង ស្អប់មុខគេ ស្អប់បុរសឈ្មោះ គីម ថេយ៉ុង ខ្លាំងណាស់។
" លីង! ស្តាប់បងសិនណា កុំច្រឡោតបានទេ ដាក់កាំបិតចុះទៅ " ថេយ៉ុងស្រក់ទឹកភ្នែក ពេលឃើញសភាពប្រពន្ធធ្លាក់ដល់សភាពមួយ ដែលខ្លាចមុខគេ ជាងខ្លាចសត្វកាចសាហាវទៅទៀត នាយដឹងថាប្រពន្ធលំបាក មកច្រើហើយ ថេយ៉ុងព្យាយាមឈានជើងចូល អៃលីងកិលថយក្រោយ ទៅប៉ះនិងទូរ ដាក់សម្ភារ។
" ខ្ញុំមិនដែលស្គាល់លោកទេ លោកជាអ្នកណា ចេញពី
ហាងខ្ញុំ ភ្លាមទៅ កុំឱ្យខ្ញុំខលហៅប៉ូលិសណា " អៃលីងស្រែសម្លុតថេយ៉ុង សំឡេងក្ងួរចង់រកយំ ខឹងគេឡើងចង់យំ ឃើញមុខគេនឹកដល់រឿងខ្លួនឯង ដេកក្នុងថ្លុកឈាម ស្រែកហៅគេឯងឱ្យមកជួយកូននាង តែចុងក្រោយ គេឈ្នះហើយ គេឈ្នះគ្រប់យ៉ាង។
" លីង..." ថេយ៉ុងធ្វើមុខស្រពោន លើកដៃចង់ទៅចាប់ដៃនាង តែនាងគេចចេញហើយ ក៏ជ្រុលដៃ បង្ខំចាក់កខ្លួនឯងឡើងចេញឈាម នៅចំពោះមុខគេ ដោយមិនខ្លាចឈឺសោះ ព្រោះនាងឈឺមកឆ្អែតឆ្អន់ហើយ ត្រឹមចាក់កខ្លួនឯង នាងមានអីគួរឱ្យខ្លាច។
" ច្រិប! ចេញទៅ ហ្អឹកៗ បើមិនចេញទេ ខ្ញុំចាក់ខ្លួនឯង
ឱ្យលោកមើល "
" បាទ...បាទ បងចេញ បងចេញ ត្រជាក់ចិត្តណា "

ថ្ងៃទី២ថ្ងៃទី៣ រហូតដល់ថ្ងៃទី៧ បុរសឈុតខ្មៅអាវស្បែក នៅតែបន្តមករកម្ចាស់ហាងកាហ្វេ ជារឿយៗ ពីមួយថ្ងៃទៅមួយថ្ងៃ គេតែងទុកកុលាបក្រហមមួយទង ភ្ជាប់ជាមួយពាក្យពេចន៍ បងសុំទោសលីង ហើយជារៀងរាល់ថ្ងៃ គេតែងអង្គុយត្រឹមម៉ោងបិតហាង គេត្រឡប់ទៅវិញហើយ ទោះមិនឃើញម្ចាស់ហាងក៏ដោយ ក៏គេនៅតែបន្តជម្នះឧបសគ្គ យុទ្ធនាការ យកឈ្នះចិត្តនាងដែរ ដើម្បីសុំនាងត្រូវគ្នាវិញ។
" គាត់ទៅបាត់ហើយ នេះជាកុលាបទី៧ ថៅកែស្រី " បុគ្គលិកហាងបានយកកុលាបសមួយទង ភ្ជាប់ជាមួយនិងក្រដាសសុំទោសមួយសន្លឹក មកឱ្យថៅកែស្រី តែនាងតូចមិនបានងើបមុខមើលទេ នាងគ្រាន់តែស្តាប់ ហើយឱ្យពួកគេយកបោះចោលដូចសព្វមួយដង។
" បោះចោលទៅ ខ្ញុំចេញមុនហើយណា "
" ចាសថៅកែស្រី "
យំយន់ស្ងាត់ឈឹង នាងតូចចូលចិត្តចំណាយពេលខ្លួនឯង ជាមួយនិងភាពសប្បាយរីករាយ ដើរលេងក្នុងទីក្រុង តែម្នាក់ឯងស្ថិតក្រោមកែវភ្នែកមួយគូរ តាមមើលនាង
មិនដាក់ភ្នែក បុរសម្នាក់ ដែលនាងស្អប់ តាមនាងគ្រប់វិនាទី ព្រិលបន្តធ្លាក់កាន់តែច្លាំង នាងដើរបណ្តើរ ញ៉ាំសាច់ចង្កាក់បណ្តើរ តាមផ្លូវមកផ្ទះវិញ នាងមិនបានយកឡានមកទេ ខណៈដើរដល់ផ្លូវស្ងាត់ ក៏មានក្រុមជនអន់ពាល មួយក្រុមមកចាប់ស្ទាកនាង ៖
" អ្ហាយ!! ពួកឯងចង់ធ្វើស្អីហ្អា៎ស!! " ក្រុមស្ទាម៤នាក់បានផ្ជង់កាំបិទ ចង់ធ្វើបាបនាង នៅផ្លូវស្ងាត់ ទៅផ្ទះនាង អៃលីងស្រែកខ្លាំងៗ ដើម្បីឱ្យគេឯងជួយនាង។
" កុំស្រែក បើនាងស្រែកយើងនិងសម្លាប់នាង ផាំង!! " ពួកគេចាប់អូសនាង ចូលកន្លៀតជញ្ជាំង មិនដឹងថានាំទៅរំលោភឬក៏ប្លន់នោះទេ តែភ្លាមនោះវីរៈបុរសជិះសេះសមកជួយ បានបាញ់កាំភ្លើងមួយគ្រាប់ឡើងទៅលើ ដើម្បីជាការគំរាមដល់ពួកចោរ។
" លែងនាង បើឯងមិនចង់ងាប់ "
" ច្រិប!! អ៊ួយ!! ហ្អឹក!! ផាំង!! "
" លីង!! អូនយ៉ាងមិចហើយ? ឈឺទេ? "
" កុំប៉ះ! " នាងរុញគេចេញ ខណៈគេចង់ជួយនាង ក្រោកឡើង នាងមិនឱ្យប៉ះនាង ត្បិតថាចោរប្លន់ពិតមែន តែនាងមិនបសនខ្លាចឡើយ នាងខឹងនោះ គឺខឹងអ្នកមកជួយ ដែលមិនមែនជាអ្នកផ្សេង នាងខំគេចណាស់ហើយ នៅឡើយតែមកជួបដដែល។
" ស្រីក្បាលរឹង អឹប!! " ថេយ៉ុងចាប់នាងតូច បីចូលឡាន មិនចាំឱ្យនាងបដិសេធទាន់។
" លែងៗ លែងដាក់ខ្ញុំចុះ " នាងត្រដរខ្លួននៅមិនស្ងៀម គេខំដាក់នាងឱ្យអង្គុយហើយ ដាក់ខ្សែក្រវាត់ឱ្យនាងជាប់ ហើយចុចបញ្ជាLockសោរឡានសិន ជៀសវាងនាងរត់។
" ឃើញទេឈាមដៃហើយ " ថេយ៉ុងភ័យខ្លាំងណាស់ ពេលប្រពន្ធចេះតដៃនិងចោរ រហូតដល់ឈាមដៃប៉ះនិងកាំបិត នាងហ៊ានណាស់ ថេយ៉ុងស្រវារកកន្សែងតូចមួយ មករុំដៃនាង។
" វាមិនងាប់ទេ " នាងបោះវាចោលទៅក្រោម ហើយងាកមុខចេញ ថេយ៉ុងលែងតវ៉ា ក៏បើកឡានទៅជារឿយៗ រហូតដល់ខាងមុខរបងផ្ទះនាង។
" អូន..."
" មិនហៅបងចូលផ្ទះទេ? "
" លីងកូន "
" ជម្រាបសួរ បងប្រុសបងស្រី " ទោះម្ចាស់ផ្ទះមិនហៅចូល នៅតែចង់ចូលមក ដើម្បីសុំទោះឪពុកម្តាយក្មេក ម្តាយចុងអៃលីងរត់ទៅទទួលកូន ហើយសំឡឹងមុខថេយ៉ុង ចំណែកនាងតូចក៏រត់ឡើងទៅបន្ទប់បាត់។
" ចេញ-ចេញពីផ្ទះយើង " លោកស្ទេហ្វារ៍នី បានចូលមកដេញថេយ៉ុងចេញ គេរុញថេយ៉ុងទៅដល់ទ្វារផ្ទះ គាត់មិនស្វាគមន៍គេទេ គាត់ស្អប់ខ្ពើមគេ ដែលគេបំផ្លាញកូនគាត់។
" បង...ចូលសម្រានទៅ បន្ទប់លីងនៅខាងលើ គេងទីនេះមួយយប់ទៅ យប់ហើយ " ភរិយាគាត់ចូលមកអង្អែលដើមទ្រូងប្តី នាងដឹងកលៈទេសៈ ថាថេយ៉ុងមកទីនេះ ពិតជាមានរឿងអ្វីត្រូវបកស្រាយ ឬផ្សះផ្សាគ្នាដែរ។
" បាទបងស្រី "
" អូន...វាជាចោរណា "
" បើកឱកាសឱ្យពួកគេទៅបង "

ឡើងទៅដល់ជាន់លើមួយសន្ទុះហើយ តែមិនហ៊ានលើកដៃគោះទ្វារបន្ទប់នាងទេ ថេយ៉ុងសុខចិត្តឈរឱនមុខចុះ មួយសន្ទុះទើបចាក់សោរចូល ឃើញនាងតូចងូតទឹកហើយល្មម នាងងូតទឹកលឿន មិនធម្មតាទេ ៖
" ចូលមកធ្វើស្អី នរណាឱ្យចូលមក? " នាងតូចធ្វើមុខធុញទ្រាន់ និងវត្តមានរបស់ថេយ៉ុង ដូចស្រមោលអន្ទោលតាមប្រាណអ៊ីចឹង វាគួរឱ្យធុញទ្រាន់ខ្លាំងណាស់។
" ម៉ាក់អូនឱ្យកូនសោរបង " នាយកំលោះញញឹមស្ញេញ ដាក់ប្រពន្ធ ហើយលើកបង្ហាញសោរជាភស្តុតា។
" ទៅគេងជាមួយម៉ាក់ទៅ ចេញ-ថយចេញទៅ " នាងដើរមកបុកស្មាគេ ហើយរុញគេចេញ ដេញគេចេញ មិនខ្វល់ពីគេសោះឡើយ ចាត់ទុកគេដូចសំរាមអ៊ីចឹង ស្តីឡើងដេញរហូតឱ្យតែឃើញមុខ។
" លីង...ស្តាប់បងសិនណា " ថេយ៉ុងស្ទុះចូលទៅជិតនាងតូច ហើយនាងលើកដៃហាម មិនឱ្យមកជិតនាង ថេយ៉ុងក៏ឈប់ទ្រឹងបានតែមួយភ្លែត ក៏ស្ទុះចូលទៅគេងជាមួយនាងដែរ យ៉ាងព្រហើន។
" ខ្ញុំអត់ចង់ស្តាប់ អត់ស្តាប់ទេ ធុញ! " ថាចប់នាងក៏ឡើងទៅគេងលើគ្រែ ហើយគ្របតណ្តប់ភួយជិតឈឹង ព្រោះមិនចង់ស្តាប់ការបកស្រាយច្រើន ពីបុរសចិត្តព្រៃផ្សៃដូចជារូបគេ នាងឈឺចាប់គ្រប់គ្រាន់ហើយ នាងចង់នៅម្នាក់ឯង
នាងធុញទ្រាន់ និងជីវិតដែលមានគេចូលក្បែរនាងខ្លាំងណាស់។
" បងសុំគេងជាមួយដែរណា សឺត!! ក្រអូប ក្លិនមិនប្រែ កុំរើណាប្តីពិបាកទប់ អ៊ួយ!! ថាលេងទេ " ខាងស្រីឱ្យឱប តែខាងប្រុសឌឺថែម បានឱបហើយ មិនស្ងាត់មាត់សោះ ត្បិតថាអៃលីងកាចឆ្នាស ចរិតផ្លាស់ប្តូរ ជាងពីពេលមុន តែពេលនេះនាងខ្ជិលឈ្លោះ ក៏យល់ថាយប់ណាស់ហើយ ព្រិលក៏ធ្លាក់ខ្លាំង ខ្ជិលដេញអ្នកខ្លះទៅវិញ ទាំងយប់អធ្រាត្រ បែបនេះ ណាមួយគេក៏បានជួយនាងដែរ។

ព្រឹកថ្ងៃថ្មី អាកាសធាតុចុះត្រជាក់ ព្រិលធ្លាក់ក៏កាន់តែខ្លាំង ថេយ៉ុងគេងសោយសុខ ក្នុងបន្ទប់ប្រពន្ធ រហូតដល់ម៉ោង៩:០០ព្រឹក ទើបបម្រះខ្លួនតិចៗ ស្រវាដៃរាវឱបប្រពន្ធ ដែលមានតែភាពទទេស្អាត ព្រោះនាងមិននៅក្នុងបន្ទប់ទេ នាងក្រោកទៅធ្វើការ តាំងពីព្រឹកព្រលឹមម្លេះ ថេយ៉ុងភ្ញាក់ដូចកន្ត្រាក់ ស្ទុះស្ទារត់ចូលបន្ទប់ទឹក លុបលាងមុខរួចរត់ចុះ
មកជាន់ខាងក្រោម យ៉ាងប្រញាប់ប្រញាល មិនបានមើលមុខក្រោយទេ ៖
" ថេយ៍! លោកទៅណា? " ម្តាយចុងអៃលីង កំពុងរៀបចំអាហារពេលព្រឹកឱ្យកូនស្រី របស់នាងអាយុ១០ឆ្នាំ ក៏បានក្រឡេកឃើញថេយ៉ុងចុះមកល្មម។
" គឺគឺ ខ្ញុំទៅរកលីង " អេះអុញឆ្លើយមិនចេញ តើគួរនិយាយពីចំណុចណាទៅ រុករានចូលផ្ទះគេហើយ ឳពុកគេមិនពេញចិត្តកូនគេ ក៏ដេញមិនឈប់ រអៀសចិត្ត អៀនខ្លួនដែរ។
" ញ៉ាំអីទ្រាប់ពោះ ពេលព្រឹកសិនទៅ ចាំទៅរកនាង " អ្នកស្រីក៏ហៅកូនប្រសា ឱ្យចូលមកញ៉ាំអាហារពេលព្រឹកចៀសវាងគេឃ្លាន ឃើញថាគេងលក់ស្រួលទើបអ្នកស្រីមិនដាស់គេ ទុកឱ្យគេភ្ញាក់ខ្លួនឯង។
" បាទមិនអីទេ ម៉ាក់ក្មេក ជម្រាបលារបាទ "
" ចំមែន គួរឱ្យស្រលាញ់ដល់ហើយ "

______
មីនស៍ហ្វា
(Leat តិចហើយ)

To be continue

Continue Reading

You'll Also Like

15.2K 365 10
OPH series..... The collection of all my works. I started publishing my books in August 2019. Since then I have a series of books called OPH series...
1.2M 28.5K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.2K 123 11
When Harry dies at the hands of Voldemort, Death offers him a beneficial deal.