សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

By Park_MinFarchara

250K 13.1K 1.1K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... More

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៦
ភាគ: ២៧.
ភាគ: ២៨
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣១
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧០
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៥
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤១.
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៤៩
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៣

ភាគ: ១៤៥

921 82 14
By Park_MinFarchara

លោកស្ទេហ្វារ៍នី តបប្រពន្ធរួច ក៏ក្រសោបដៃទន់ៗរបស់កូន មកថើបមួយខ្សឺត ម្តាយក្មេកស្លាប់ មិនមែនជាបញ្ហាធំ ដល់កូនស្រី ដែលត្រូវគេធ្វើទុក្ខទារុណកម្មរាង្គកាយ និងផ្លូវចិត្ត ពីមនុស្សក្បែរខ្លួននាង រហូតដល់នាងធ្លាក់ដល់សភាពបែបនេះឡើយ
បើតាមគ្រូពេទ្យប្រាប់ អៃលីងកើតជំងឺបាក់ទឹកចិត្ត ខ្លាចមនុស្សជុំវិញខ្លួន ខ្លាចពិភពខាងក្រៅ ក្នុងនាមលោកជាឳពុក ក៏មិនអង្គុយស្ងៀមដែរ នរណាធ្វើឱ្យអៃលីងឈឺចាប់ លោកជាប៉ា និងទារសងការឈឺចាប់ របស់កូនគាត់ ត្រឡប់មកវិញ ជាពុំខាន។
" ចុះចំណែករឿងអ្នកម៉ាក់ក្មេករបស់បងវិញ? " ទុក្ខជាន់លើទុក្ខ ស្របពេលកើតរឿងរបស់អៃលីង ឡើងមកខណៈវិមានស្ទេហ្ចារ៍នី កំពុងរៀបចំចាត់ចែងបុណ្យ ធ្វើសព្វ លោកស្រីឡ័រសៀ។
" ថេយ៉ុង មិនហ៊ានសម្លាប់អ្នកម៉ាក់ក្មេកទេ គេគ្រាន់តែឱ្យគាត់
លេបថ្នាំងងុយគេង ហើយតាមកុសលវិច័យ ពីខាងគ្រូពេទ្យ ជំនាយ គាត់ស្លុតស្មារតី រហូតដាច់ដាច់សរសៃឈាមខួរក្បាល " ត្បិតថាចិត្តចងគុំនំគុំគួន និងថេយ៉ុង ក៏លោកទទួលដឹងដែរថាថេយ៉ុង គ្មានចេតនា ចង់សម្លាប់លោកស្រីឡ័រសៀទេ គ្រាន់តែបញ្ច្រកថ្នាំងងុយគេង លើសកម្រិត និងធ្វើទារុណ ប្រហារផ្លូវចិត្តលោកស្រី
តែប៉ុណ្ណោះ តែជាមូលហេតុលោកស្រី មានជំងឺប្រចាំកាយស្រាប់ លោកស្រីខឹងខ្លាំងស្លុតស្មារតី រហូតដល់ដាច់សរសៃឈាមខួរក្បាល។
" ពួកយើង និងនាំនាងទៅនៅរុស្សុីវិញ ពិតទេបងសម្លាញ់? "

ពេលល្ងាចម៉ោង៥:០០ ជាពិធីបុណ្យសព្វ របស់លោកស្រី
ឡ័រសៀ ប្រព្រឹត្តឡើងនៅវិមានស្ទេហារ៍នី ពិធីបុណ្យនេះ
មានញាតិមិត្តចូលរួម សុទ្ធសឹងតែជាសាច់សាលោហិត ដែលស្គាល់គ្នា ជាមួយលោកស្រីឡ័រសៀ តែប៉ុណ្ណោះ ក្រោយបញ្ចុះសព្វ
លោកស្រីរួចរាល់ លោកប៉ារបស់អៃលី បានយកស៊ុមរូបថតទៅតាំងនៅក្នុងបន្ទប់ លោកស្រីឡ័រសៀ ហើយបានបង្គាប់ឱ្យអ្នកបម្រើក្នុងផ្ទះ រៀបចំផ្ទះ ឱ្យមានរបៀបរៀបរយវិញ ចៀសវាងអៃលីង
ត្រឡប់មកពីមន្ទីពេទ្យវិញ នាងមានការយលច្រឡំ ព្រោះលោកប៉ាអៃលីង មិនចង់ឱ្យអៃលីងដឹង។
យប់ម៉ោង៩:០០ ម្ចាស់តូចនិងហ្វីយ៉ា បានសម្រាកនៅមន្ទីពេទ្យ គេងកំដរនាងតូច ពួកគេទាំងពីរបានគេងលក់ អស់ហើយ ខណៈស្មារតីរបស់អៃលីង មិនសូវនឹងនរ អៃលីងកំពុងតែគេងសុខៗ
នាងក្រោកឡើងយំសសិត ឱបខ្លួនប្រាណខ្លួនឯង ខ្ញាំសក់ខ្លួនឯង ហើយរត់ចេញពីបន្ទប់មន្ទីពេទ្យ ទាំងសម្លៀកបំពាក់ខោរអាវអ្នកជំងឺជាប់កាយ នាងបន្តរត់ពីមន្ទីពេទ្យ រហូតមកដល់វិមានស្ទេហ្វារ៍នី នាងរត់ផងដើរផង ដូចមនុស្សវង្វេងសតិ នាងរត់ឡើងមកជាន់ខាងលើ ជាបន្ទប់លោកស្រីឡ័រសៀ ៖
" លោកយាយ លោកយាយក្រោកឡើង ហ្អឹកៗ បាត់លោកយាយទៅណាហើយ លោកយាយ មិនពិតទេ ហ្អឹកៗ មិនពិត "
សភាពអៃលីង ប្រៀបដូចមនុស្សបាត់បង់សតិ នាងរត់ឡើងមកជាន់ខាងលើ ដែលជាបន្ទប់ របស់លោកស្រីឡ័រសៀ អៃលីងរត់ក្រឡឹងជុំវិញគ្រែ យំស្រែករកវត្តមានលោកយាយ ខណៈដែលនាងងាកខ្លួនបែរមកខាងក្រោយម្តងទៀត ក៏ឃើញស៊ុមរូបថតកាន់ទុក្ខដែលគ្របក្រណាស់ស ជិតឈឹង នាងក៏ចាប់ទាញបើកមើល។
" លោកយាយ ចៅនឹកយាយ ហ្អឹកៗ ត្រឡប់មកវិញមក
កូនកូន ហ្អឹក!! ហ្អឹក!! កូនម្តាយ ហ្អឺស!! លោកយាយ " អ្នកណាយល់អារម្មណ៍មួយនេះ ក្នុងពេលតែមួយ នាងត្រូវបាត់បង់មនុស្សជាទីស្រលាញ់ រហូតដល់ទៅពីរនាក់ ស្របពេលតែមួយ ជាមួយគ្នា នាងសើចផងយំផង ស្រែទ្រហោយំ ហៅឈ្មោះលោកយាយ និងកូនប្រុស របស់នាងផង អៃលីងលុតជង្គង់ នៅមុខស៊ុមរូបថតរបស់លោកយាយនាង អៃលីងយំគក់ទ្រូងខ្លួនឯង ដែលកំពុងឈឺចាប់ ស្ពឹកស្រពន់ ទន់អស់ជើងដៃ នាងឈឺខ្លាំងណាស់ ឈឺរហូតដល់ និយាយស្តីលែងចេញ។
" កុំទៅចោលចៅអី កូនម្តាយ កូន...អ្ហាយ!! ហ្អឹកៗ មិនពិត
មិនពិតទេ " នាងក្រោកឈរឡើង ហើយខ្ញាំសក់ខ្លួនឯង
ឡើងរញ៉េរញ៉ៃ ហើយស្រែកទ្រហោយំ រហូតដល់ហូរឈាមចេញពីប្រឡោះភ្លៅមក នាងនៅតែបន្ត យំស្រែក ដល់ថ្នាក់ខ្សោះខ្លួន បោកប្រាណក្រាញ់ននៀលលើកម្រាលឥដ្ឋ ចុកឆ្អល់ពេញពោះ ក្តោបពោះទ្រហោយំ តែម្នាក់ឯង។
" ថ្នាំ! ថ្នាំនេះមែនទេ ដែលលោកយាយ ពិសាវាហើយ អាចឱ្យ
ពួកយើងទាំងបី បានជួបគ្នា រួមទាំងកូនប្រុសម៉ាក់ ហិហិ ចាំចៅផង កូនម្តាយ ចាំម៉ាក់ផង កូនប្រុសម៉ាក់ អ្ហឹក!! " នាងននៀលដេកយំនៅលើកម្រាលឥដ្ឋ ក្បែរស៊ុមរូបថតលោកយាយ មន្ទុះក្រោយមក នាងឃើញកំប៉ុងដបថ្នាំពណ៌ខ្មៅ នៅក្រោមគ្រែលោកយាយនាង អៃលីងយកដៃជូតទឹកភ្នែក ហើយលូនទៅរើសយកវា ពីក្រោមគ្រែមក យកមកចាក់លើបាតដៃ ហើយអកលេបយកតែម្តង។
អៃលីង ប្រែនាងសើចសប្បាយរីករាយ មួយរំពេច នាងសម្លឹងមើលក្នុងកញ្ចក់ ឃើញស្រមោលលោកយាយ ពរកូនប្រុស របស់នាង បកដៃហៅនាង ទៅជាមួយ នាងក្លាយទៅជា មនុស្សបាត់បង់សតិ គ្រប់គ្រងអារម្មណ៍ខ្លួនឯង លែងបាន នាងលេបថ្នាំនោះអស់ជាច្រើនគ្រាប់ ហើយនាងក៏ឡើងគេង ឱបខ្នើយឱប របស់
លោកយាយ ហើយហិតក្លិនលោកយាយនាង ដែលបន្សល់ទុកត្រឹមតែក្លិន ជាប់និងខ្នើយកើយ ចំណែកឈាម ដែលកំពុងតែហូរ ក៏នៅតែបន្តហូរ ចេញពីរាង្គកាយនាង សន្សឹមៗតាមចន្លោះភ្លៅ
ក្រហមដាបជោកពូក។

២ម៉ោងក្រោមក បន្ទាប់ពីបញ្ចប់កិច្ចការរួចរាល់ លោកប៉ាអ្នកម៉ាក់របស់អៃលីង បានត្រឡប់មកសម្រាក នៅផ្ទះវិញ ចំណែកអ្នកបម្រើក្នុងវិមានស្ទេហ្វារ៍នី បានឡើងមកបោសសម្អាត រៀបចំទុកដាក់សម្ភារ នៅបន្ទប់របស់លោកឡ័រសៀ ស្រាប់តែឃើញរឿង
ចម្លែកមួយ បានកើតឡើង ៖
" អ្ហាយ!! ជួយផង លោកប្រុសជួយផង " អ៊ំស្រីអ្នកបម្រើឡើងមកជាន់ខាងលើ មកដើម្បីបោសសម្អាតបន្ទប់លោកស្រីធំ និងរៀបចំសម្ភារខ្លះៗ ឱ្យមានរបៀបរៀបរយជាងមុន តែមិននឹកស្មានថា
បែរជាប្រទះឃើញអ្នកនាងតូច គេងសន្លប់ស្តូកស្តឹង នៅក្នុងត្លុកឈាម ហូដាបជោកពូក មានស្នាមឈាមខ្វែងខ្វាត់ ពាសពេញផ្ទៃកម្រាលឥដ្ឋការ៉ូ អ៊ំស្រីស្រែកឆោឡោ រត់ចេញមកខាងក្រៅ ផ្អើលអស់មនុស្សក្នុងវិមាន ឮដល់ត្រចៀកលោកប៉ារបស់អៃលីង គាត់ក៏រត់ពីបន្ទប់ជាប់គ្នានោះមក មើលថាកើតមានរឿងអ្វី។
" មានរឿងអី មានរឿងអី អៃលីង..." គ្មាននរណាម្នាក់ដឹងថានាងលួចចាកចេញពីមន្ទីពេទ្យមក ដោយរបៀបណាទេ ដឹងត្រឹមថានាងគេងឈឺនៅមន្ទីពេទ្យ លោកស្ទេហ្វារ៍នី លើករលាក់ត្រកងបីកូន អង្រួនស្មានាង ឱ្យនាងភ្ញាក់ដឹងខ្លួន រាងកាយស្លេកស្លាំង ទន់ល្អូកគ្មានសញ្ញាតប។
" គឺគឺ អ្នកនាងតូច ហ្អឹក!! " អ៊ំស្រីក្រឡេកឃើញកំប៉ុងថ្នាំម្យ៉ាង
ក៏យកមកបង្ហាញលោកប្រុសធំ គាត់ញញឹមមិនសូវសម ហើយរលីងរលោងទឹកភ្នែក ភ័យស្លន់ស្លោ ញ័របបូរមាត់។
" ហេតុអីនាងនៅទីនេះ អៃលីងកូន អៃលីងដឹងខ្លួនឡើងកូន"
នាងឈឺ នាងគួរតែនៅមន្ទីពេទ្យ សភាពបន្ទប់ បើកបង្ហាស៊ុមរូបថត ក៏សបញ្ជាក់បានថា នាងដឹងឮគ្រប់យ៉ាង ហើយបានលេបថ្នាំម្យ៉ាង ដើម្បីផ្តាច់ជីវិត ព្រោះគ្រាប់ថ្នាំជ្រុះរាយពេញឥដ្ឋការ៉ូ។
" មានរឿងអីលោកប្តី អៃលីង " ម្តាយចុងអៃលីងចូលមក តាមក្រោយ ក៏ស្លុតចិត្តមិនតិចទេ ពេលឃើញសភាពអៃលីង នៅទីនេះ អញនកណាទៅដឹងថានាង សម្ងំគេងក្នុងនេះ ដោយគ្មានអ្នកណាបានដឹងឮសោះ បន្ទាប់មកលោកប៉ានាងក៏បញ្ជូននាងទៅមន្ទីពេទ្យ។
" បងនាំនាងទៅមន្ទីពេទ្យសិន "

១ខែកន្លង
មួយរយះពេល កន្លងផុតទៅ អៃលីងនៅមិនទាន់ជាសះស្បើយ
ពីជំងឺរបស់នាង នៅឡើយទេ នាងនៅតែព្យាយាមចង់សម្លាប់ខ្លួន ដូចសព្វមួយដងដដែល ទើបព្រឹកនេះ លោកប៉ារបស់នាង បានរត់ការធ្វើឯកសារ ដើម្បីផ្លាស់ប្តូរនាង ពីមន្ទីពេទ្យប្រទេសអូស្ត្រាលី ទៅប្រទេសរុស្សុីវិញ និងនាំនាងទៅរស់នៅទីនោះតែម្តង។
ពេលនេះ នាងតូចអៃលីងរួមទាំងគ្រួសារនាង កំពុងតែត្រៀម
ឡើងយន្តហោះ ទៅរស់នាងប្រទេសរ៉ូស្សុី ដោយមានហ្វីយ៉ានិងម្ចាស់តូចមកជូនដំណើរនាង មុនចាកចេញ នៅឯព្រលាន
យន្តហោះ ៖
" លីង! គ្នាជូនព័រឱ្យឯងមានក្តីសុខណា ថែរក្សាសុខភាពផង "
ហ្វីយ៉ាឱបមិត្ត មុនពេលឃ្លាតចាកចេញ អៃលីងមិត្តនាង ហត់ហើយ នាងលំបាកមកច្រើនហើយ នាងបាត់បង់មនុស្សជាទីស្រលាញ់ ជាប់ដោយជំងឺប្រចាំកាយ ដែលត្រូវព្យាបាល មើលថែខ្លួនបន្តនៅប្រទេរុស្សុី។
" ហ្វីយ៉ា ហ្អឹក!! " អៃលីងទោះនាងឈឺ ក៏នាងចងចាំមិត្តនាងដែរ អៃលីងក្រសោបដៃហ្វីយ៉ារួចយំ បង្ហូរទឹកភ្នែក ខណៈប៉ាម៉ាក់
នាងរងចាំឱ្យពួកគេ ទាំងពីរនាក់ មិត្តសម្លាញ់លារគ្នាសិន។
" កុំគិតច្រើន មើលថែខ្លួនផង កុំគិតខ្លីទៀតណា ឯងមានប៉ា ឯងមានម៉ាក់ " ហ្វីយ៉ាព្យាយាមលើកទឹកចិត្តមិត្ត នាងអង្អែលថ្ពាល់អៃលីង ញញឹមផ្តល់កម្លាំងចិត្តឱ្យមិត្តជានិច្ច។
" ហ្អឹក!! អគុណហ្វីយ៉ា ខ្ញុំលារហើយ "

ស្របពេលតារាងហោះហើរ ជើងយន្តហោះរបស់អៃលីងបានហោះចាកចេញទៅ នៅឡើយតែបុរសម្នាក់ ដែលរត់មក
តាមនាង ដល់ព្រលានយន្តហោះ តែគ្រប់យ៉ាងហួសពេល
ហើយ ៖
" អៃ-អៃលីង តើអៃលីងនៅឯណា? " ថេយ៉ុងមកយឺតមួយជំហាន នាយរត់មករកប្អូនប្រុស ហើយឆោឡោ សួរកអៃលីង គួរដឹងថាថេយ៉ុងទើបតែចេញពីពន្ធធនាគារ ពីបទល្មើស ទោសកំហុសដែលគេធ្វើខុសឆ្គង កន្លងមក ហើយដែលចេញមកបានដូចពេលនេះ ក៏មានការជ្រុមជ្រែង ពីហូស៊ុកដែរ។
" ថេយ៍បងស្ងប់អារម្មណ៍សិន នាងចាកចេញហើយ " ម្ចាស់តូចចាប់ទាញបងប្រុសមកវិញ កាន់ស្មាគាត់ពន្យល់ប្រាប់គាត់។
" មិនពិត មិនពិតទេ ហេតុអីឯងមិនហាមឃាត់នាង " ទឹកមុខ
មានកំហឹង ឆ្លេឆ្លាកម្រោលចូល ខឹងប្អូន ជ្រុលដៃរុញប្អូនចេញ ទឹកមុខសោកស្តាយ ក្រេវក្រោធលាយឡំគ្នា ពិបាកពិពណ៌នា
ចង់រត់ទៅតាមនាងដល់ជើងមេឃ។
" ដោះលែងនាងទៅ បើស្រលាញ់នាង " ម្ចាស់តូចដើរចូលទៅ
ជិតបង តែបងប្រុសមិនព្រមស្តាប់ គេរត់ទៅមើលតារាងហោះហើរ ឃើញថាយន្តហោះ បានចាកចេញមុននេះបន្តិច ប្រហែល១០នាទីមុន ថេយ៉ុងរត់ទៅលុតជង្គង់ហើយស្រែយំ កណ្តាលវ៉ូងមនុស្ស លែងខ្មាសអៀន សោកស្តាយនិងរឿងគ្រប់យ៉ាង ដែលបានកើតឡើង កន្លងមក ចង់ឱ្យពេលវេលាត្រឡប់ថយក្រោយណាស់
ម្ចាស់តូចគ្មានពាក្យវាចា ក៏ដឹកដៃប្រពន្ធចេញមក ទុកគាត់ចោលបែបហ្នឹង ចង់ឱ្យគាត់ដឹងកំហុសខ្លះ។
" អត់ទេលីង ហ្អឹក!! លីងអូនដាច់ចិត្តណាស់ "
" ប៉ាតូច មើលលោកពូចុះ "
" តាមតែគាត់ទៅ តោះពួកយើង "


_______

និពន្ធដោយ៖មីនស៍ហ្វា
អេតមីនគេងលក់ទើបតែភ្ញាក់មិញ សុំទោសផង☺️
Cmt សាច់រឿងផងណា readerសំណព្វចិត្ត♥︎

To be continue

Continue Reading

You'll Also Like

17.9K 198 25
After the Battle of Hogwarts, Ron and Hermione's and Harry and Ginny's relationship expand...what happens as they face difficult times and also of th...
10.7K 174 28
ឈុតដកស្រក់ ក្នុងជីវិតជា ម៉ាហ្វៀ គ្រប់គ្នាតែងតែគិតថាពួកគេជាមនុស្ស អាក្រក់ សាហាវ ព្រៃផ្សៃ ឃោឃៅ ស្លាប់មនុស្សមិនញញើតដៃ។ មែនពួកគេជាមនុស្សបែបនោះ បើមិនសាហាវ...
1.1M 28.3K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
122K 3.5K 40
នាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្ល...