ភរិយារាត្រី

Από KIM-FAA

24.7K 1.6K 22

Περισσότερα

ផ្តើមរឿង
ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦
ភាគ៧
ភាគ៨-៩
ភាគ១០
ភាគ១១
ភាគ១២-១៣
ភាគ១៤
ភាគ១៦
ភាគ១៧
ភាគ១៨
ភាគ១៩
ភាគ២០
ភាគ២១
ភាគ២២
ភាគ២៣
ភាគ២៤
ភាគ២៥
ភាគ២៦
ភាគ២៧
ភាគ២៨
ភាគ២៩
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២
ភាគ៥៣
ភាគ៥៤
ភាគ៥៥
ភាគ៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១

ភាគ១៥

644 51 0
Από KIM-FAA

«លោកចេះតែភាសាប៉ិនហ្នឹងទេ?»ថេយ៉ុង
«ចេះច្រើនជាងនេះ បងនឹកអូន ចង់ឱប ចង់ថើបអូន ចង់ប៉ះគ្រប់ទីកន្លែងលើខ្លួនប្រាណអូន ថ្នមអូន ស្រឡាញ់អូន ស្រឡាញ់ស្ទើរលេប»វាចាផ្អែមល្ហែមបន្លឺចេញពីបបូរមាត់មានមន្តស្នេហ៍របស់នាយកំលោះ ធ្វើឲ្យនាងតូច លួចញញឹមអឹមអៀន តែពេលគេមើលមុខចំ នាយតូចប្រែជាធ្វើមុខឌឺៗហាក់មានអំនួតបន្តិចហើយ ដែលខ្លួនឯងអាចធ្វើឲ្យគេងប់ងល់ថ្នាក់នេះ ប៉ុន្តែគួរឲ្យជឿដែរទេ? បើសម្តីព្រានម្លឹងៗនោះ?
___
បន្ទាប់ពីងូតទឹកស្លៀកពាក់រួចរាល់ ថេយ៉ុង ក៏ប្រញាប់ប្រញាល់ចេញពីបន្ទប់ និងចុះទៅជាន់ផ្ទាល់ដីជាបន្ទាន់ ព្រោះមានអ្នកខ្លះបញ្ជាឲ្យងូតទឹកតែ៥នាទីទេ។
«គេងនៅទីនេះមួយយប់ទៀត ស្អែកចាំទៅវិញជាមួយគ្នា» ជុងហ្គុក ដែលអង្គុយលើសាឡុងពណ៌ខ្មៅ ស្រដីប្រាប់ទៅកាន់ រាងតូច ដែលឈរឱនៗមុខចុះហាក់ដូចខ្លបខ្លាច តាមមិនទាន់ចរិកម្ចាស់ខ្លួនទេ ត្រូវផ្អែម ផ្អែម តែត្រូវកាច កាចមួយរំពេច។
«អត់ទេ ខ្ញុំសុំទៅមុនហើយ» ថេយ៉ុង បដិសេដ ទាំងមិនហ៊ានមើលមុខគេ ឯជុងហ្គុក នៅតែរក្សាទឹកមុខមាំ និងនិយាយបន្ត៖
«មកនេះ...» សុខៗ រាងក្រាស់ ស្រាប់តែហៅ នាយតូច ឲ្យចូលមកជិត ដោយដៃមាំទះលើភ្លៅខាងស្តាំរបស់ខ្លួនតិចៗ បញ្ជាក់នាយតូចឲ្យមកអង្គុយត្រង់ហ្នឹង ឥឡូវនេះ!
ថេយ៉ុង នៅតែមានការស្ទាក់ស្ទើរ កាលបើឃើញកិរយារបស់គេហាក់មិនបោះចោលកាមតណ្ហាសូម្បីតែបន្តិច។
«ឆាប់ឡើង!» សំឡេងដាស់តឿនរៀងធ្ងន់បន្តិច ធ្វើឲ្យមាឌល្អិតភ្ញាក់ក្រញ៉ាង និង លបៗរំកិលខ្លួនសន្សឹមទៅរកគេតិចៗ ដែលឫកពាស្មឿកៗបែបនេះ ធ្វើឲ្យគេតឹងចិត្ត ថប់អារម្មណ៍ ទើបរំពេចនោះក៏ស្ទុះក្រោកទៅទាញកដៃតូចៗ អូសមាឌល្អិតមកដាក់ឲ្យអង្គុយទាន់ចិត្តមិនយូរការ។
«ចាំខ្ញុំដើរមកតាមសម្រួលមិនបានទេហ៎?» ដោយសារគេរៀងដៃធ្ងន់បន្តិច ទាញគេមាឌតូចតែមួយ ឡើងចង់របូតដៃពីស្មា ធ្វើឲ្យម្ចាស់កាយមានការអន់ចិត្ត ពេបៗមាត់ចង់ចេញយំ និយាយទៅកាន់គេយ៉ាងអួលៗដើមក ទើបភ្លាមនោះ ជុងហ្គុក ក៏ប្តូរជាថ្នាក់ថ្នម ដៃម្ខាងឱបចង្កេះតូចតិចៗ ខណៈដៃម្ខាងទៀតក្រសោមរង្វង់មុខផូរផង់ និយពោលដោយសំឡេងស្រាលស្រទន់បន្ទន់ថ្នមចិត្ត៖
«សុំទោស តែបើអូនរឹងរូសបងមានតែធ្វើចឹង»
«បងអូនអីរបស់លោក?»និយាយបណ្តើរ សន្លក់ភ្នែកខឹងដាក់គេបណ្តើរ ស្អប់ណាស់ ធ្វើឲ្យឈឺហើយអាងសុំទោស អីបន្តិចសម្លុត អីបន្តិចគំរាម ហើយមកលួងតាមក្រោយ គួរឲ្យស្អប់។
«ហៅខ្លួនឯងថា អូន មួយម៉ាត់មើល៍ ចង់ស្តាប់»
«...» ថេយ៉ុង ខ្ជិបមាត់ណែន ពេលគេយកដៃមស្ទាបលើបបូរមាត់តូចថើរៗរងចាំឲ្យនិយាយពាក្យអូនបង ដូចដែលគេកំពុងតែនិយាយដែរ ឃើញស្ងាត់ដូច្នេះ នាយកំលោះមិនបានខឹង តែក៏និយាយបង្គាប់បន្ថែម៖
«ដូចជាពេលបងលេងធ្ងន់ដៃ អូនប្រាប់បងថា អូនឈឺ...»បង្រៀនឲ្យនិយាយហើយ នៅដើរតួឲ្យទៀត តែថេយ៉ុង ក្បាលរឹងមិនព្រមនិយាយសោះ។
«ពេលបងនិយាយថានឹក អូនត្រូវនិយាយថា អូនក៏នឹកបងដែរបងសម្លាញ់» ជុងហ្គុក ប្រាប់បណ្តើរ ញញឹមបណ្តើរ តាមពិតគេមិនចង់ឮចេញពីមាត់នាយតូចប៉ុន្មានទេ តែក្មេងចចេស ឌឺៗ អ៊ីចឹង ទាល់តែនិយាយឌឺវិញឲ្យសមឫក។
សមឫកមែនទែន ទោះជុងហ្គុកខំនិយាយយ៉ាងណា ក៏ថេយ៉ុងមិនព្រមថាតាម សុខចិត្តទុកភ្នែកមួយគូរសម្លឹងមុខគេទាំងក្នក់ក្នាញ់ គ្រឺតក្រាញពេញដើមទ្រូង ចង់តណាស់ តែដឹងថាតវិញមិនឈ្នះដដែល ទើបសុខចិត្តស្ងាត់។
«ក្បាលខូច»ជុងហ្គុក ច្បិចថ្ពាល់ក្រហាញៗរបស់នាយតូច បន្តិច ធ្វើឲ្យម្ចាស់ថ្ពាល់មុខឡើងក្រហម។
«បងនាំអូនទៅលើនេះ អូនមិនចាំបាច់ធ្វើអ្វីទាំងអស់ ឮដែរទេ?» ដែលឲ្យ ថេយ៉ុង មកអង្គុយត្រង់នេះ គឺគេចង់ប្រាប់ពីរឿងហ្នឹង ហើយម្តងនេះ នាយតូច កាន់តែមានចម្ងល់ និងលោតសញ្ញាសួរពេញក្បាល មានសំណួរជាច្រើន សួរទៅកាន់គេ តែមិនដឹងចាប់ផ្តើមសួរពីចំណុចណា។ រីឯជុងហ្គុក ពេលនិយាយចប់ គេក៏ស្ងាត់ តែក៏ចាប់បីកាយតូចឡើងភ្លាមៗ ថេយ៉ុង ឆ្លេឆ្លា ស្រវាទប់ដើមទ្រូងគេយ៉ាងស្អិតព្រោះខ្លាចធ្លាក់។
ជុងហ្គុក លួចញញឹមស្របពេលបីនាំសំដៅទៅរកឡាន ផ្ទុយពី ថេយ៉ុង ញ័រខ្លួនមិនបាត់ ដៃតោងគេដូចកូនស្វា ពេលគេដាក់ឲ្យអង្គុយក្នុងឡាន មិនហ៊ានសូម្បីតែកម្រើកខ្លួន ព្រោះដឹងថា ទោះខំបដិសេដយ៉ាងណា នៅតែចាញ់គេដដែល។
___
មិនយូរប៉ុន្មាន ជុងហ្គុក ក៏បានមកដល់ផ្ទះធំ ហើយខណៈដែលចតឡាន ក៏ក្រឡេកឃើញឡានមួយគ្រឿងទៀតបានចតនៅទីនោះដែរ។ ជុងហ្គុក ដកដង្ហើមធំ ពេលប្រាកដក្នុងចិត្តថា កំពុងតែមានវត្តមានមនុស្សម្នាក់នៅក្នុងផ្ទះដែរ គេមិនបង្អង់ ក៏ចាប់កាន់ដៃថេយ៉ុង នាំចូលទៅខាងក្នុងភ្លាមៗ តែបានប៉ុន្មានជំហាន នាយតូច ក៏រលាស់ដៃចេញ និងសម្លឹងមុខគេដោយទឹកមុខអង្វរក។ ជុងហ្គុក ក៏មិនបង្ខំ ព្រោះយល់នូវអ្វីដែល ថេយ៉ុង កំពុងធ្វើ គឺព្យាយាមនៅឲ្យឆ្ងាយពីគេ ទាំងដែលគេចង់ក្បែរនាយតូច ចង់បង្ហាញឲ្យគ្រប់គ្នាដឹងតែម្តង។

ចូលទៅដល់ភ្លាម ក៏ក្រឡេកឃើញ អ៉ីហ្វិន កំពុងតែឈរនិយាយគ្នាជាមួយ លីនឈី តែពេលឃើញ វត្តមាន ជុងហ្គុក ជាមួយនិងក្រសែភ្នែកមុតមាំ នាងក៏ជម្លៀសខ្លូនចេញជាប្រញាប់។
«មកទីនេះធ្វើអី?» ជុងហ្គុក បោះសំណួរឡើង បបួលអ្នកត្រូវសួរឲ្យងាកមកតបទាន់ចិត្ត៖
«មកចាំមើលបង»
«ទៅវិញទៅ ខ្ញុំមិនចង់ជួប» ប្រុសកំលោះតបយ៉ាងសោះអង្គើយ តែស្រីស្អាត អ៉ីហ្វិន នៅបន្តដោយស្នាមញញឹម៖
«បងគិតថា នៅពេលបងផ្តាច់ពាក្យជាមួយខ្ញុំរួច ក៏ចប់មែនទេ?»
«...» ជុងហ្គុក មិននិយាយអ្វីទាំងអស់ ទឹកមុខគេនៅរាបស្មើដដែល
«ខ្ញុំមកទីនេះគឺមកជំនួសឲ្យ លោកម្ចាស់» គ្រាន់តែឮថាមកជំនួសមុខ ជុងហ្គុក ក៏សើចបែបមិនចង់ សើចបញ្ឈឺ នៅពេលដឹងថា លោកម្ចាស់ នៅមិនទាន់ទទួលយកការសម្រេចចិត្តរបស់គេ ខណៈនោះ នាងក៏និយាយបន្ត៖
«សួរបងជាលើកចុងក្រោយ បងពិតជាចង់ផ្តាច់ពាក្យណាស់មែនទេ?»
«ខ្ញុំដឹងថាធ្វើបែបហ្នឹងធ្វើឲ្យខូចកិត្តិយសនាង ប៉ុន្តែខ្ញុំពិតជាសុំទោស ទោះនាងទៅអញ្ជើញគាត់មកសួរផ្ទាល់ ក៏ចម្លើយខ្ញុំនៅតែដដែល»ជុងហ្គុក និយាយក្នុងនាមជាកូនប្រុស និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង មិនសាំញ៊ាំច្រើន ចំណែក អ៉ីហ្វិន ក៏មិនបានខូចចិត្តអ្វីដែរ ព្រោះនាងក៏នៅក្រោមបង្គាប់លោកប៉ារបស់នាង ទើបពេលជុងហ្គុក និយាយចប់ភ្លាម នាងក៏បង្ហើបប្រាប់៖
«មកនេះខ្ញុំគ្រាន់តែចង់ប្រាប់ថា ប្រយ័ត្នខ្លួនផង ព្រោះលោកម្ចាស់ខឹងនឹងបងខ្លាំងណាស់ ម្យ៉ាងទៀត មង្គលការពួកយើង ជិតឈានមកដល់ហើយ» ចប់សម្តី អ៉ីហ្វិន ក៏ដើរចេញទៅ ទាំងមិនក្រឡេកមើលអ្នកណាទាំងអស់ នាងចេញទៅបាត់ នៅសល់តែ ថេយ៉ុង ឈរធ្មឹងបន្ទាប់ពីឮអ្វីដែល អ៉ីហ្វិន បានប្រាប់មុននេះ។ មង្គលការ? នេះលោកម្ចាស់ពិតជាមិនទទួលយកពាក្យសម្តីរបស់គេមិនមែនឬ?
ជុងហ្គុក ជ្រឹមភ្នែកសម្លឹង អ៉ីហ្វិន ទាន់តែនាងទៅបាត់ ទើបគេរហ័សបង្វែរមករក នាយតូច។ ថេយ៉ុង ហាក់ភ្លាំងភ្លឹក ធ្វើភ្នែកភ្លឹះៗ សម្លឹងមកគេសោយកែវភ្នែកតូចព្រិចៗគួរឲ្យអាណិត ភ្លាមនោះ រាងក្រាស់ ក៏ដើរទៅជិត ទាញកាយតូចមកឱបជាប់ទ្រូងខាងឆ្វេង និងស្រដីឡើងហាក់លួងលោមចិត្ត៖
«អ្វីដែលអូនស្តាប់ឮ វាមិនអាចកើតឡើងបានទេ»
«លោកពិតជាសុំផ្តាច់ពាក្យដូចដែលនាងនិយាយមែនឬ?»
«...»ជុងហ្គុក មិនតប តែក៏អង្អែលសក់ទន់របស់ នាយតូច មុននឹងឱនថើបសក់នោះថើរៗ ភាពស្ងាត់របស់គេ ឲ្យនាយតូចកាន់តែទ្រាំស្ងៀមមិនបាន៖
«ឮខ្ញុំសួរទេ?»
«តើយ៉ាងម៉េច?ឬមិនចង់ឲ្យបងធ្វើចឹង?»
«ហេតុអីលោកសម្រេចចិត្តបែបហ្នឹង?»ថេយ៉ុង ហាក់មិនអស់ចិត្ត ដែលមិននឹកស្មានថាគេស្រាប់តែធ្វើបែបហ្នឹង តើហេតុផលអីទៅ ទើបប្រែទៅជាបែបនេះ?
«បងចង់បានអូន»

To be continued💕

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

16.6K 655 24
Jeon Jungkook X Kim taehyung Jk top Tae Btt Write by: 🌼ជុងហ្គី៚ហ័ង៚
37.1K 2K 65
ឯងមិនហត់ទេហ្អេដែលត្រូវមកមើលថែមនុស្សពិការដូចជាយើង មិនហត់ទេព្រោះវាជាតួនាទីរបស់ខ្ញុំដែលត្រូវមើលថែអ្នកជំងឺ😊😊
1.9K 141 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...
2.2K 211 6
តាមពិតពួកយើងមិនដែលស្គាល់គ្នាឡើយដោយសារតែនិស្ស័យទើបធ្វើអោយខ្ញុំរៀបការជាមួយគាត់ដោយមិនដែលទាំងឃើញមុខស្និតស្នាលគ្នាពីមុនមកហើយការរៀបការនេះបាននាំមកនូវសុភមង្គ...