ភរិយារាត្រី

By KIM-FAA

24.9K 1.6K 22

More

ផ្តើមរឿង
ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦
ភាគ៧
ភាគ៨-៩
ភាគ១០
ភាគ១១
ភាគ១២-១៣
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគ១៨
ភាគ១៩
ភាគ២០
ភាគ២១
ភាគ២២
ភាគ២៣
ភាគ២៤
ភាគ២៥
ភាគ២៦
ភាគ២៧
ភាគ២៨
ភាគ២៩
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២
ភាគ៥៣
ភាគ៥៤
ភាគ៥៥
ភាគ៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១

ភាគ១៤

622 59 2
By KIM-FAA

«អ្នកប្រុសតូចទៅគេងវិញទៅ មិនបាច់ខ្លាចទេ បើអ្នកប្រុសរបស់ខ្ញុំមិននៅ គ្មានអ្នកណាហ៊ានរំលោភអ្នកប្រុសទេ» លីហ្វ័រ និយាយទាំងចងចិញ្ចើមខឹងក្នុងចិត្ត មកដាស់ស្អីកណ្តាលយប់ហ្នឹង? និយាយរួចនាងក៏គេងតទៀត ម្តងនេះស្ងាត់មាត់ជ្រាបដូចចោរលួចស្បែកជើង។
«អ្នកប្រុសតូច? ថេយ៉ុងមកទីនេះហ្អែស៎?» ជុងហ្គុក នឹកឆ្ងល់ក្នុងចិត្ត តែជឿជាក់ថា ក្មេងដូចជា លីហ្វ័រ មិនចេះនិយាយកុហកទេ ខណៈនោះគេក៏លែងរំខានដំណេកដ៏សែនឡូយរបស់នាង រួចហើយក៏ប្រញាប់ឡើងទៅជាន់លើ ដើម្បីស្រាយចម្ងល់។
ឡើងដល់បន្ទប់នោះភ្លាម ដៃមាំលើករុញទ្វារបើកតិចៗ បន្ទប់មិនងងឹតទេ ព្រោះមានអំពូលភ្លើងរាត្រីនៅលើតុក្បែរក្បាលគ្រែ ពន្លឺស្ទង់ៗ ពណ៌ទឹកក្រូចស្រាលស្រទន់ៗ ជះទៅចំផ្ទៃរង្វង់មុខតូចច្រមិចដែលកំពុងធ្មេចគេងយ៉ាងស្កប់ស្កល់ មើលទៅដូចជាគេងលក់ស្រួលណាស់។
គ្រាន់តែដឹងថាជា ថេយ៉ុង ភ្លាម ធ្វើឲ្យស្នាមញញឹមផុសឡើងលើរង្វង់មុខសង្ហា អារម្មាណ៍ខកចិត្ត មួម៉ៅ ខកបំណង តាំងពីណាមក ក៏រលាយសាបអស់ទៅមួយរំពេច ជុងហ្គុក បោះជំហ៊ានថ្នមៗ ចូលទៅជិត ដោយដាក់បង្គុយលើពូស្រាលៗ ក្រែងរំខានដល់អ្នកកំពុងគេង។
«នឹកណាស់...»គេខំហាមចិត្ត ទប់អារម្មណ៍ ថានឹមិនរំខាននាយតូចឡើយ ដោយមិនប៉ះពាល់រាងកាយត្រង់កន្លែងណា សូម្បីតែដៃរបស់ខ្លួន ក៏សុខចិត្តច្រត់ជិតនោះ មិនហ៊ានពាល់ តែសុខៗ អ្នកកំពុងគេង ស្រាប់តែមមើស្រវាទាញដៃគេទៅឱបភ្លាមៗ ធ្វើជុងហ្គុក ភ្ញាក់ផ្អើល វិនាទីនេះធ្វើឲ្យគេគ្រឺតក្នាញ់ រហូតអត់មិនបាននឹងខាំមាត់ ហើយនិយាយខ្សឹបៗឲ្យឮតែម្នាក់ឯង៖
«យល់សប្តិឃើញអី បានជាទាញដៃកូនគេទៅឱបផ្តេសផ្តាសចឹង?» នាយកំលោះកួចញញឹមភ្លាម កាលបើដៃរបស់ខ្លួនត្រូវ នាយតូច ទាញទៅឱបស្អិតនៅឡើយ អ្នកគេងនៅតែបន្តគេងទាំងមិនដឹងថាខ្លួនធ្វើអ្វីខ្លះ ឯអ្នកដែលទើបតែមកដល់ ក៏មិនហ៊ានកម្រើកឬដកដៃចេញ សុខចិត្តអង្គុយចាំមើលតាំងពីយប់រហូតដល់ភ្លឺ។
ភ្លឺឡើង...
ថេយ៉ុង បម្រះខ្លួនពត់ពែនខ្នង និងយកដៃមកញីភ្នែកឲ្យស្រឡះ ពេលបើកភ្នែកឡើងខ្វាច់ ស្រាប់តែភ្ញាក់ក្រញ៉ាង និងស្ទុះអង្គុយត្រង់ប្រេញ៖
«ល...លោក?»
«ភ្ញាក់ផ្អើលហ្អែស៎?»ជុងហ្គុក ពិតជាបានតស៊ូអង្គុយចាំទាល់តែ នាយតូច ភ្ញាក់ ហើយឥឡូវអ្នកខ្លះក៏ភ្ញាក់ផ្អើលមិនតិចដែរ ដែលបើកភ្នែកឡើងឃើញគេអង្គុយជិតឡើងជ្រងរ។
«លោកមកតាំងពីពេលណា?»ថេយ៉ុង សួរទាំងកែវភ្នែកក្រឡេកក្រឡាប់ រៀងចាប់ផ្តើមភ័យបុកពោះ ព្រោះខ្លួនបានលួចមកទីនេះ ថែមទាំងគេងនៅបន្ទប់នេះទៀត។
«មិនបាច់សួរនាំយកចិត្តអីទេ ឆាប់ស្រាតខោអាវឲ្យខ្ញុំវិញ» ជុងហ្គុក រំកិលខ្លួនចូលជិត ហើយធ្វើជាលោដៃចង់ដោះខោអាវលើខ្លួនគេមែន ភ្លាមនោះនាយតូចក៏តប៖
«អ្អា៎ អត់ទេ ស្រាតយ៉ាងម៉េច?» មាឌល្អិត យកដៃស្រវាឱបខ្លួនដោយការហួងហែង ខ្លាចគេចាប់ស្រាតខោអាវមែន ឯនាយកំលោះក៏ញញឹមខិល ព្រមទាំងឌឺដងដោយភាសាញ៉េះញ៉ោះ៖
«មកផ្ទះកូនកំលោះគេ ហើយដេកក្នុងបន្ទប់គេ នៅយកខោអាវគេមកស្លៀកទៀត គិតអី? ក្មេងខូច»
«ខ្ញុំទៅផ្លាស់ចេញឥឡូវហើយ»ថេយ៉ុង ស្រែកគំហកយ៉ាងកាចឆ្នាស់ ថែមទាំងក្តាប់មាត់សម្លក់គេសឹងលានភ្នែកចេញក្រៅ តែវិនាទីនោះ ក៏ស្រាប់តែទម្លាក់ទឹកមុខ ពេលចាប់អារម្មណ៍ស្នាមជាំនៅលើផ្ទៃមុខរបស់ជុងហ្គុក៖
«មាត់ទៅត្រូវនឹងអីមកហ្នឹង?បានជាជាំថ្នាក់នេះ» នាយតូច សួរដោយក្តីបារម្ភចេញពីចិត្ត ថែមទាំងរំកិលខ្លួនទៅរកគេវិញទាំងមុននេះខំប្រឹងគេច។ ដៃស្រឡូនតូចៗ លើកទៅពាល់លើគែមមាត់ក្រាស់ថ្នមៗ ស្របពេលកែវភ្នែកតូចៗទាំងគូរព្រិចៗ ដង្ហក់ដង្ហើមខ្សឺតខ្សកតិចៗ ហាក់ចង់ចេញយំ ឃើញដូច្នោះ ជុងហ្គុក ក៏តបវិញភ្លាម៖
«គ្មានអីទេ» ចម្លើយក្រោមទឹកមុខស្មើ ខណៈដៃម្ខាងចាប់ម្រាមដៃតូចដែលប៉ះលើថ្ពាល់ខ្លួននោះ ឲ្យដាក់ចុះវិញ ទើបថេយ៉ុងសួរដេញដោល៖
«ឈឺខ្លាំងទេ?ហ្ហឹម៎?» មិនដឹងកើតអីទេ ស្រាប់តែអារម្មណ៍ថាមិនស្រួលចិត្ត លួចអាណិតគេ ទោះបីរបួសនោះបន្តិចបន្តួចក៏ដោយ ព្រោះធ្លាប់តែឃើញមុខសង្ហាៗ ឥឡូវថែមស្នាមជាំពីលើទៀត។
ជុងហ្គុក មិនទាន់ឆ្លើយតបអ្វីទេ នៅសម្លឹងមើលឫកពានាយតូចមិនដាក់ភ្នែក។ ហេតុអី? ហេតុអីមានអារម្មណ៍ថាកក់ក្តៅចម្លែក? គេមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនមកឡើយ គឺមានមនុស្សមកយកចិត្តទុកដាក់ ខ្វល់ខ្វាយពីសុខទុក្ខរបស់គេ គ្រាន់តែឮ ថេយ៉ុង សួរដេញដោល ធ្វើឲ្យគេរញ្ជួលចិត្ត អួលណែនស្ទើរស្រក់ទឹកភ្នែក ឃើញចរិកគេកោងកាចឃោរឃៅ តែមនប្រាកដថាគេមិនធ្លាប់ជួបបញ្ហាឡើយ គេក៏មានបេះដូង ជាដុំសាច់ដែលចេះខូចចិត្ត ខកបំណងក្នុងរឿងជីវិតដែរ។
«នៅថើបអូនបានធម្មតា គ្មានការឈឺចាប់» ជុងហ្គុក តបទាំងខំលើកស្នាមញញឹមឡើង មិនមែនស្នាមញញឹមខិល តែវាចេញពីចិត្តដែលរំភើប ឆ្លើយរួច ក៏ទាញកាយតូចមកឱបរឹតយ៉ាងណែន ណែនរហូត ថេយ៉ុង ចង់ដាច់ខ្យល់ ដកដង្ហើមលែងចង់ចេញ។
«នែ៎...កុំមកសម្តីព្រានទាំងព្រឹកណា៎» នាយតូច ខំក្តាប់ដៃតប់ខ្នងគេឌឹបៗ តែគេហាក់មិនខ្វល់ ថែមទាំងជ្រុបច្រមុះឈ្មុសឈ្មុលកញ្ចឹងក ធ្វើឲ្យកាយតូចរសើប រមិតរមួលពេញរង្វង់ដៃគេ។
«នឹក...» ជុងហ្គុក បន្លឺពាក្យនឹក ខ្សឹបដាក់ត្រចៀក ធ្វើឲ្យ មាឌល្អិត លួចញញឹម បានតែបន្តិចក៏ត្បកគេវិញ៖
«មិនត្រូវជាអ្វីនឹងគ្នាផង នឹកអី?» សែនជ្រេញ! ខ្លួនទើបតែពីពីក្រៅប្រទេសជាមួយគូដណ្តឹង ពេលមកដល់ពោលថា នឹក អួក៎...សែនទ្រលាន់ចង់ចេញក្អួត! នាយតូច បានលួចជ្រេញក្នុងចិត្ត ឯអ្នកខ្លះបានឱប ឱបមិនព្រមលែង ដៃរវើករវាម ស្ទាបអង្អែលពេញរាងកាយឲ្យនាយតូចស្រៀវស្រើបផង ខឹងផង ខឹងដែលរើរមិនរួចពីដៃគេសោះ។
«នឹកក្លិន នឹកខ្លួនប្រាណអូន នឹកអ្វីគ្រប់យ៉ាងរបស់អូន ស្រីតូច...»តូចមែន តូចច្រឡឹង ចង្កេះមួយក្តាប់ ហើយពេលឱបម្តងៗ ក្លិនខ្លួនក្រអូបផ្អែមគ្រប់ពេលម្លឹងៗ តើឲ្យគេទប់ចិត្តយ៉ាងម៉េចបាន?
«អ្អួយយ៎...ឈឺណា៎...»ថេយ៉ុង ស្រែកចាច ពេលសុខៗ ស្រាប់តែប្រុសកំហូចចាប់ទម្លាក់អាវហើយខាំស្មាមួយទំហឹង រហូតឃើញស្នាមធ្មេញ លាយឡំដោយស្នាមជាំរងឈាមតិចៗ។
«ក្នាញ់!!!» ជុងហ្គុក ងើបមុខ សង្កៀតធ្មេញក្រតៗ សម្លឹងរង្វង់មុខតូចច្រមិច ដែលព្រិចភ្នែករលីងរលោង រកយំ ព្រោះឈឺ ឈឺមែនណា មិនរំអួយទេ ហើយភ្លាមនោះ ប្រុសកំលោះក៏ទាញកាយតូចមកផ្អឹបទ្រូង យកដៃអង្អែលស្មាដែលខ្លួនបានខាំមុននេះ ថ្នមៗ ហើយស្រដីឡើង៖
«ឈប់ធ្វើចរិកឲ្យបងក្នាញ់ទៀត ប្រយ័ត្នបងលេបអូនចូលពោះបាត់ទៅ»
«ហ្ហឹក៎...លេងអីឆ្កួតៗចឹង» នាយតូច ក្តាប់ដៃគក់ទ្រូងគេយ៉ាងងរង៉ក់ឲ្យគេលួចសើច ហើយចាប់ទាញដៃនោះមកថើបបន្តិច រួចស្រដីឡើងទាំងមុខខិល៖
«បងភ្លេចប្រាប់រឿងមួយ»
«...» ស្ងាត់!
«អ៉ីហ្វិនកំពុងតាមរករឿង គិតថាបងមានស្រី»
«???»នាយតូចងើយមើលមុខគេទាំងធ្វើភ្នែកភ្លឹះៗ
«បងក៏ប្រាប់នាងវិញថា គ្មានស្រីទេ គឺប្រុសតែ នាងមិនជឿ»
«លោក...»ថេយ៉ុង ខាំមាត់គ្រឺត សម្លក់ភ្នែកថ្មែរដាក់គេ រឿងអ៊ីចឹងក៏យកមកប្រាប់ដែរ ចង់តែដាល់ឲ្យបែកមាត់ថែមតើ។
គេឃើញ នាយតូច ដូចជាចាប់ផ្តើមជ្រួលច្រាល់ក៏និយាយញ៉ោះថែមពីលើ៖
«ចាំថ្ងៃណាមួយយើងសាកបឺតមាត់គ្នាឲ្យនាងបានឃើញផ្ទាល់ៗម្តង ល្អទេ?»
«លោកចេះតែភាសាប៉ិនហ្នឹងទេ?»ថេយ៉ុង
«ចេះច្រើនជាងនេះ បងនឹកអូន ចង់ឱប ចង់ថើបអូន ចង់ប៉ះគ្រប់ទីកន្លែងលើខ្លួនប្រាណអូន ថ្នមអូន ស្រឡាញ់អូន ស្រឡាញ់ស្ទើរលេប»

To be continued💕

Continue Reading

You'll Also Like

37.2K 2.8K 51
"ឱព្រះនៃសេចក្ដីស្នេហាដ៏ខ្ពង់ខ្ពស់អើយ បើសិនជាជំនួបរវាងពួកយើងទាំងពីគឺជានិស្ស័យដែលបានចារមកដោយ ព្រហ្មលិខិត ខ្ញុំសូមបួងសួងឲ្យវានៅបែបនេះជារៀងរហូត"ពួកគេមកពី...
43.3K 2.5K 37
" មនុស្សប្រុសមុខទន្សាយម្នាក់នេះគេជាអ្នកអង្គម្ចាស់ចឹងឬ? ស្លាប់ហើយខ្ញុំបានប្រើអ្នកអង្គម្ចាស់ឲ្យកើបលាមកសត្វ😒 " តើនឹងទៅជាយ៉ាងណាដែលនៅសុខៗមានគេប្រាប់...
1.7M 100K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
131K 8.1K 57
what happens when she sneaks her way into his cold heart and makes him feel things he has always denied himself to feel.