សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

By Park_MinFarchara

250K 13.1K 1.1K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... More

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៦
ភាគ: ២៧.
ភាគ: ២៨
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣១
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧០
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៥
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៥
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៤៩
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៣

ភាគ: ១៤១.

1K 89 5
By Park_MinFarchara

វេលាម៉ោង៥:០០ល្ងាច និស្សិតនៃសកលវិទ្យាល័យផ្នែកឌីសាញនិងគ្រប់គ្រងជំនួញធុរៈកិច្ច ក៏ដល់ម៉ោងដែលត្រូវចេញទៅផ្ទះហើយ
ហ្វីយ៉ាបានប្រាប់ឱ្យមិត្តនាង ត្រឡប់ទៅផ្ទះវិញ មុននាង ព្រោះយប់នេះនាងជាប់ឌីន័រជាមួយលោកប៉ា ដោយសារប៉ា ប្រាប់ថាមាន
កាដូរពិសេសចង់ឱ្យនាង ហ្វីយ៉ាដើរចេញមកខាងក្រៅបណ្តើរ និយាយទូរស័ព្ទបណ្តើរ ៖
( អូនចេញហើយហ្អេស? បងទើបតែរួចដៃ យើងលើកម៉ោងឌីន័រទៅ១០:០០យប់ល្អទេ បងកំពុងបើកឡានចូលក្រុងវិញ)
ម្ចាស់តូចកំពុងបើកឡានចូលក្រុង ព្រោះព្រឹកមិញនាយបានបើកឡានមកមើលហ្វាម នៅហ្វាមមានកិច្ចការបន្ទាន់ ត្រូវធ្វើ
ហើយពេលនេះកំពុងត្រឡប់ទៅវិញ ទៅជួបម្ចាស់ចិត្ត។
" យ៉ាងម៉េចក៏បាន ស្រេចលើលោកប៉ា បើកបរប្រយ័ត្នប្រយែងផងណា កូនស្រលាញ់ប៉ាប៉ា " នាងតូចញញឹមញញែម ស្របពេលឈររងចាំភ្លើងស្តុប មុនដើរឆ្លងផ្លូវ។
( កុំដើរឆ្ងាយពេក អាកាសធាតុចុះត្រជាក់ បងបារម្ភពីអូន ឈប់ត្រង់ចំណតឡានក្រុងទៅ បងឱ្យអេហ្វទៅទទួលអូន ) ម្ចាស់តូចងើបមើលមេឃ ឃើញអាកាសធាតុមិនសូវល្អ ដូចជាអួអាប់ មានធ្លាក់ព្រិល ទ្វេមួយកម្រិត នាយបានបង្គាប់ ឱ្យប្រពន្ធ រងចាំអេហ្វទៅទទួល ព្រោះខ្លាចនាង ទៅជាឈឺ។
" កូនជិះឡានក្រុងទៅផ្ទះវិញក៏បានដែរ លោកប៉ា ប៉ុណ្ណឹងបានហើយ ណាចាស " នាងតូចបោះជើងឈាន ដើរទៅមុខតិចៗជាមួយមនុស្ស គ្រប់គ្នា រួចក៏បិទទូរស័ព្ទ ដាក់ក្នុងកាតាបវិញតែជា
អកុសល ពេលនោះស្រាប់តែ ៖
[ ទីត!! ផាំង ] ខណៈពេលដែល ហ្វីយ៉ាដើរឆ្លងផ្លូវ ខ្វះតែ៣ជំហានទៀត ដល់ចំណតឡានក្រុង តែពេលនោះរថយន្តកុងតាន័រ មួយគ្រឿង បើកសំដៅទៅបុរថយន្តតូចមួយគ្រឿង ធ្វើរថយន្តតូចនោះ រេចង្កូតក៏បើកទៅបុក ហ្វីយ៉ា រួចបុករះពេញផ្លូវ ហើយបុកនាងតូចទៅផ្អឹបនឹងជញ្ជាំងរបង សកលវិទ្យាល័យ ធ្វើឱ្យអ្នកដំណើរតាមដងផ្លូវ ម្នីម្នាគ្រប់គ្នា រត់ប្រសាចគេចពេញផ្លូវ តក់ស្លុតនិងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏កាចសាហាវ មួយនេះ មិនប៉ុន្មាននាទីផង
ក្រុមប៉ូលិស ក៏ចូលមកធ្វើចរាចណ៍ ជួយអ្នករងគ្រោះ តែហ្វីយ៉ាសន្លប់បាត់ហើយ។
" ប្អូន...ប្អូនយ៉ាងម៉េចហើយ? ឆាប់ហៅឡានពេទ្យមក "
" លោកប៉ូលិស ក្មេងស្រីក្នុងឡាន ក៏គ្រោះថ្នាក់ធ្ងន់ដែរ "

១៥នាទីក្រោយមក ក្រុមប៉ូលិស បានបញ្ជូនហ្វីយ៉ានិងស៊ូគីមមក
មន្ទីពេទ្យ តែមួយជាមួយគ្នា ហ្វីយ៉ារបួសធ្ងន់ជាងស៊ូគីម ពេលនេះអ្នកទាំងពី ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូចគ្នា ក្រុមប៉ូលីស
បានស្គាល់ឈ្មោះលោកស្រីមីន ដឹងថាហ្វីយ៉ាជាចៅស្រី ក៏បានហៅលោកស្រី មកដល់មន្ទីពេទ្យ ៖
" លោកប៉ូលិស ចៅស្រីខ្ញុំ នាង...ហ្អឹកៗ " អង្គរក្សបានបើកឡានជូនលោកស្រីមីន មកដល់មន្ទីពេទ្យ គ្រាន់តែឃើញក្រុមប៉ូលិស ឈរកាន់ឯកសារនៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់ លោកស្រីមីនដើរចូលទៅ ចាប់ដើមដៃ លោកប៉ូលិសហើយសួរនាំ ទាំងសម្តីអួលដើមកនិយាយ ស្ទើរមិនចង់ចេញ។
" រឿងរ៉ាវវែងឆ្ងាញណាស់លោកស្រី ពួកយើងនិងឆែកកាមេរ៉ា ហើយបកស្រាយ កាត់ក្តីរឿងនេះ ជូនលោកស្រី " លោកប៉ូលិស មិនបានបកស្រាយច្រើនទេ គ្រប់យ៉ាងស្ថិតក្រោមការស៊ើបអង្កេត ថែមទៀត ថាចប់ក្រោយអាណាព្យាបាលរបស់និស្សិតមក លោកប៉ូលិស ក៏ចាកចេញទៅ ធ្វើសំណុំរឿងក្តីបន្ត។
" ស៊ូគីមកូន " នៅក្បែរបន្ទប់សង្គ្រោះបន្ទាន់ហ្វីយ៉ា អ្នកស្រីស៊ូគិ ម្តាយរបស់ស៊ូគីម រត់មកឈរយំស្រែកហៅកូន ក្រោយប៉ូលិស បានទាក់ទងទៅដូចគ្នា ពួកគេទាំងពី កំពុងស្ថិតក្នុងគ្រោះថ្នាក់ដូចគ្នា ហើយពេលនោះស្រាប់តែ ៖
" ហ្អឺស!! វាមិនងាប់ប្រសើហើយ ផាច់!! ឯងសងចៅយើងវិញមក
ស៊ូគិ ហ្អឹកៗ " លោកជំទាវចន ទើបតែមកដល់ក៏រត់មកចាប់កហរបួចសក់អ្នកស្រីស៊ូគិ ពីខាងក្រោយ ហើយចាប់ទះកំផ្លៀងអ្នកស្រីស៊ូគិ ពេញដោយកំហឹង ពេលដឹងថាស៊ូគីមបើកឡានទៅបុកចៅស្រីរបស់គាត់។
" ជេយ៍អុីន ស្ងប់អារម្មណ៍សិនណា ស្តាប់បងឮសិន " លោកស្រីមីនចូលមកចាប់បំបែក ប្អូនស្រីចេញ រួចទាញប្អូនស្រីមកអង្គុយនៅលើកៅអី។
" ហ្អឹកៗ បងស្រីចៅខ្ញុំ អ្ហឹកៗ " លោកជំទាវយំឱបបងស្រី
គាត់យំអាណិតចៅស្រី របស់គាត់ ហើយថែមទាំងបន្ទោស
ខ្លួណឯងដែលមើលថែចៅ មិនបានល្អ លោកស្រីមីនយំបណ្តើរ ឱបប្អូនស្រី គាត់ក៏អាណិតចៅដូចគ្នា។
" ហ្វីយ៉ា និងមិនកើតអីទេ ជឿបង ហ្អឹក! "

១ម៉ោងក្រោយមក ម្ចាស់តូចបើកឡាន បង្ហួសមកដល់មន្ទីពេទ្យតែម្តង ពេលមកដល់ឃើញម្តាយធំ អង្គុយរងចាំនៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់ នាយកំលោះ រត់ទៅឱបម្តាយ រលីងរលោងទឹកភ្នែក អាណិតប្រពន្ធ ៖
" ម៉ាក់..." ម្ចាស់តូចរលីងរលោងទឹកភ្នែក ភ្នែកកហរហមងាំង
រត់ទៅឱបម្តាយធំ ហើយអង្អែលខ្នងគាត់ រឿងមិនគួរជួបបែរជាជួប រឿងមិនគួរកើត ក៏កើត។
" ប្រុសតូច ហ្អឹក!! " លោកស្រីមីន ឱបកូនប្រុស ក្រោយឃើញ
វត្តមានកូនមកដល់។
" ម៉ាក់កុំយំ នាងមិនអីទេ " នាយកំលោះជូតទឹកភ្នែកម្តាយ ចេញពីផែនថ្ពាល់ ខំប្រឹងញញឹមទាំងទឹកភ្នែក កាន់គោលជំហររឹងមាំដដែល។
" ជេយ៍អុីនយំរហូត ពេលនេះបញ្ជូនទៅបន្ទប់សម្រាកហើយ នាងសន្លប់ មិនទាន់ដឹងខ្លួនទេ " លោកជំទាវចន យំរហូតដល់សន្លប់បាត់បង់ស្មារតី បញ្ជូឬទៅព្យួរសឺរ៉ូម នៅបន្ទប់សម្រាកហើយ។
" ម៉ាក់ប្រាប់បងប្រុសឬនៅ? "
" យ៉ុនហ្គី កំពុងតែហោះមក "
" អត់ទោស លោកស្រីជាអាណាព្យាបាល របស់គាត់មែនទេ? "
" ត្រូវហើយ មានរឿងអី? "
" អ្នកជំងឺត្រូវការឈាម ហើយ..." លោកគ្រូពេទ្យ បានចេញមកយកជំនួយពីអាណាព្យាបាល របស់អ្នកជំងឺ។
" ហើយយ៉ាងម៉េច? " ចិត្តអន្ទះសា ចង់ដឹងថាប្រពន្ធយ៉ាងម៉េចហើយ ទើបគ្រូពេទ្យចេញមក ស្លន់ស្លោបែបនេះ។
" កែវភ្នែកម្ខាងរបស់នាងតូច បានខូចខាតហើយ អ្នកជំងឺអាចនិង
ពិការភ្នែក មួយចំហៀង " រឿងដ៏សោកសៅបំផុត មិនគួរនិយាយប្រាប់សមាជិកគហរួសារទេ តែធ្វើម្តេច នេះជារឿងហេតុដ៏អាក្រក់
មួយ វាបានកើតឡើងហើយ ក្រោយធ្វើការវះកាត់នាងរួច ទើបដឹងថាកែវភ្នែករបស់នាងតូចខូចខាត មួយចំហៀង មកពីការប៉ះទង្គិច កញ្ចក់ឡានខ្ទាតចូលទៅប៉ះនិងកែវភ្នែក មិនអាចប្រើការបាន
ដូចមុនទេ។
" ដោះដូរនិងភ្នែកខ្ញុំទៅ តើអាចទេ? " ស្តាប់ប្រយោគនេះហើយ លោកស្រីមីនទន់ជង្គ់ជ្រប់ បានម្ចាស់តូចគ្រាទប់ខ្លួនម្តាយ មកអង្គុយនៅកៅអី រងចាំ នាយកំលោះ ជាអ្នកចេញមុខ ធ្វើការបរិច្ចាគ
ដោះដូរកែវភ្នែករបស់ខ្លួន ឱ្យប្រពន្ធ។
" ប្រុសតូច ហ្អឹកៗ " ម្តាយឮហើយ ក្តុកក្តួលចិត្ត ព្រោះដឹងថាជុងហ្គុក
ស្រលាញ់ហ្វីយ៉ាណាស់ លើសពីឮពាក្យថាប្រពន្ធ ក៏ចាត់ទុកជាកូន ជាកែវភ្នែក តែមួយក្នុងបេះដូង លោកស្រីមីនស្ទុះមកឱបកូន ហើយយំបង្ហូរទឹកភ្នែក ពេឮកូនពោលដូច្នេះ ត្រេកអររំភើប ជាមួយនិង
ការលះបង់របស់កូន។
" ម៉ាក់! កូនមិនអាចឱ្យនាងភ្ញាក់ដឹងខ្លួនមក ក្លាយទៅជាមនុស្ស
ពិការបានទេ កូនលះបង់បានគ្រប់យ៉ាង ខ្ញុំព្រមលោកគ្រូពេទ្យ " ម្ចាស់តូចយំឱបម្តាយ ក្នុងនាមជាប្តី ធ្លាប់ខុសចំពោះអូន មកច្រើនដងហើយ ត្រឹមបរិច្ចាកកែវភ្នែកប៉ុណ្ណឹង មានអ្វីគួរឱ្យខ្លាច សំខាន់បំផុតនាយមិនចង់ឱ្យ ប្រពន្ធក្មេងភ្ញាក់ដឹងខ្លួនមក ដឹងថាខ្លួននាងពិការភ្នែកនោះទេ។
" អញ្ជើញខាងនេះ ម្ចាស់តូច "

ថ្ងៃស្អែកឈានចូលមកដល់ លោកម្ចាស់មីន បានហោះមកមើលកូនស្រី ជិះយន្តហោះមកជាង១១ម៉ោង ក្រោយទទួលដំណឹងថាកូនស្រីជួបគ្រោះថ្នាក់ចរាចណ៍ ពេលនេះហ្វីយ៉ាបានបញ្ជូនមកបន្ទប់សម្រាកវីអាយភីហើយ ខណៈដែលអ្នកស្រីស៊ូគិ ចូលមកសុំទោសលោកម្ចាស់មីន ដោយផ្ទាល់ ៖
" ខ្ញុំសូមមកក្រាបសុំទោសដល់ជំទាវបង និងលោកម្ចាស់ផង អ្ហឹកៗ ដែលស៊ូគីមបានជ្រុលចង្គូត ទៅប៉ះពារអ្នកនាងតូច " អ្នកស្រីស៊ូគិ ម្តាយរបស់ស៊ូគីម បានឱនលំទោនខ្លួន ក្រាបក្បាលដល់ឥដ្ឋសុំអភ័យទោស ចំពោះទង្វើកូនស្រី ទៅដល់លោកជំទាវ និងលោកម្ចាស់មីន។
" យើងមិនទទួលការសុំទោស របស់ឯងទេ " លោកជំទាវដកជើងចេញរួចបែរមុខចេញ មិនព្រមមើលមុខអ្នកស្រីស៊ូគិទេ។
" ជេយ៍អុីន មិនអីទេ រឿងវាបានកើតហើយ វាជាភាពចៃដន្យ "
លោកស្រីមីន ក៏ចូលមកកាត់សម្តីប្អូន រួចក្រសោបដៃប្អូន។
" មិនមែនចៃដន្យទេ ប៉ូលិសកាត់ក្តីឱ្យនាង ជាប់ទោសហើយ ព្រោះនាងក៏មានបំណងដែរ " បើតាមការបាន់ស្មាន ប៉ូលិសមានការសង្ស័យ ចំពោះស៊ូគីមដែរ ឡានចតនៅម្ខាងផ្លូវសុខៗ
ក៏បើកចូលទៅ គោលដៅ បម្រុងនិងបុកនាងតូច តែពេលនោះ
ក៏មានឡានកុតាន័រ ធំមួយ បើកមកបុកទៀត ធ្វើឱ្យកាប៉ុនប៉ង
ទាំងប៉ុន្មាន ដែលចង់បើកបុកមនុស្សទាំងរស់ ក្លាយជា ភាពចៃដន្យ ជាហេតុដែល លោកជំទាវចន ដឹងរឿងហើយ ធ្វើឱ្យគាត់ ខឹងកាន់តែខ្លាំង។
" មិនអីទេ ពួកយើងនិងសម្រួលឱ្យកូនអ្នកស្រី ទទួលទោសស្រាល យ៉ាងណាកូនអ្នកស្រីក៏បានបង់កូន ក្នុងផ្ទៃទៅហើយ ចូលរួមសោក
ស្តាយផង " រឿងវាបានកើតហើយ ណាមួយសុទ្ធតែជាគ្នាឯង លោកស្រីមីន ប្រើធម៌ត្រជាក់បំផុត ដោះស្រាយរឿងនេះ ដោយសន្តិវិធី ទោះដឹងថារឿងនេះជាការប៉ុនប៉ង តែគាត់និងសម្រាលទោស ពីទោសធ្ងន់ជាប់គុក មកត្រឹមទោសស្រាលគាត់ជាមនុស្ស ចិត្តបុណ្យបំផុត។
" ហ្អឹក!! អគុណលោកស្រី អគុណលោកម្ចាស់ "

លោកម្ចាស់មីន បានដើរពីបន្ទប់កូនស្រី ចូលមកមើលប្អូនប្រុសម្តង ក្រោយវះកាត់ប្តូរកែវភ្នែក ឱ្យហ្វីយ៉ារួច ម្ចាស់តូចមិនទាន់ដឹងខ្លួននៅឡើយទេ គេនៅគេងស្ងៀម មិនកម្រើក ចំណែកបងប្រុសចូលមកអង្គុយក្បែរប្អូនរួច ក្រសោបប្រអប់ដៃប្អូន មុននិងបន្លឺ ៖
" មួយជីវិតនេះ បងគ្មានអ្វីសងឯងទេ ប្រុសតូច " បងប្រុសម្នាក់នេះកោតសរសើរ ដល់ទឹកចិត្តដ៏ល្អ ប្រពៃរបស់ប្អូនប្រុស ខ្លាំងណាស់
ជុងហ្គុក ធ្វើឱ្យបងប្រុស ខ្មាសអៀនទៅ ដែលគេហ៊ានលះបង់កែវភ្នែកម្ខាង ផ្តល់ឱ្យហ្វីយ៉ា តែទោះបីជាជុងហ្គុកមិនធ្វើ ក៏លោកម្ចាស់មីនធ្វើដែរ ហ៊ានលះបង់ចំពោះកូន ក្នុងនាមជាឳពុកម្នាក់។
" បងសុំទោស ដែលមួយរយះមុន បងព្រមឱ្យនាងរៀបការ ជាមួយបុរសផ្សេង បងសុំទោសប្រុសតូច " លោកម្ចាស់រៀបរាប់ប្រាប់ប្អូន ទាំងរលីងរលោងទឹកភ្នែក ក្រោយដឹងថាខ្លួនវាយតម្លៃទឹកចិត្តប្អូនប្រុសខុស ហ៊ានអនុញ្ញាត ឱ្យលោកជំទាវចន លើកកូនស្រីទៅឱ្យអ្នកផ្សេង តែរឿងវាបានហួសហើយ តែនៅតែមានការ
សោកស្តាយ ព្រោះមិននឹកស្មានថាជុងហ្គុក ហ៊ានសម្រេចចិត្ត
ធ្វើរឿងមួយនេះ ដ៏សោះ ថាចប់លោកម្ចាស់ ក៏ឱនថើបថ្ងាសប្អូនប្រុស មួយខ្សឺត។
" សឺត!! ឆាប់ដឹងខ្លួនណា ប្អូនប្រុសដ៏ល្អ របស់បង "


_______
និពន្ធដោយ៖ មីនស៍ហ្វា
ស្រលាញ់គឺលះបង់ ទោះព្រានបន្តិច តែបងមានចិត្តស្មោះ
ម្សិលមិញអេតមីនភ្លេចផុសរឿង ជ្រុលខ្លួនគេងលក់បាត់🥹
Cmt សាច់រឿងផងណា readerសំណព្វចិត្ត♥︎

To be continue

Continue Reading

You'll Also Like

10.7K 174 28
ឈុតដកស្រក់ ក្នុងជីវិតជា ម៉ាហ្វៀ គ្រប់គ្នាតែងតែគិតថាពួកគេជាមនុស្ស អាក្រក់ សាហាវ ព្រៃផ្សៃ ឃោឃៅ ស្លាប់មនុស្សមិនញញើតដៃ។ មែនពួកគេជាមនុស្សបែបនោះ បើមិនសាហាវ...
103K 4.7K 70
ជារឿងប្រភេទស៊េរីថ្មីមួយទៀតបន្ទាប់ពីស៊េរីទី 1 Bad Boy in Love គឺជាស៊េរីទី 2 : Healing Love On Old Scars ( season 1 ) "ផ្សះស្នេហ៍លើរបួសចាស់" និយាយពីស្ន...
2.2K 123 11
When Harry dies at the hands of Voldemort, Death offers him a beneficial deal.
19.5K 434 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់