ភរិយារាត្រី

By KIM-FAA

26K 1.7K 22

More

ផ្តើមរឿង
ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦
ភាគ៧
ភាគ១០
ភាគ១១
ភាគ១២-១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគ១៨
ភាគ១៩
ភាគ២០
ភាគ២១
ភាគ២២
ភាគ២៣
ភាគ២៤
ភាគ២៥
ភាគ២៦
ភាគ២៧
ភាគ២៨
ភាគ២៩
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២
ភាគ៥៣
ភាគ៥៤
ភាគ៥៥
ភាគ៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២

ភាគ៨-៩

854 61 0
By KIM-FAA

«គេងស្ពឹកចឹង អ្នកណាគេយកធ្វើប្រពន្ធ?»សំណួររបស់គេ ធ្វើឲ្យនាយតូចភ្ញាក់ស្វាងដូចត្រូវគេជះទឹកដាក់កណ្តាលមុខ ភ្ញាក់ឡើងភ្លាមញ៉ោះគេភ្លាមមនុស្សអាក្រក់
«ប្រពន្ធអ្នកណាក៏បាន ក្រៅពីលោ...»និយាយបានបន្តិច ក៏ត្រូវគេយកម្រាបដៃចង្អុលដាក់លើបបូរមាត់ឲ្យឈប់និយាយ ហើយគេក៏បោះសម្តីឡើងយ៉ាងជឿជាក់៖
«ប្រពន្ធយើង យើងមិនឲ្យគេងស្រួលៗចឹងទេ»
ឮសម្តីគេ នាយតូច ធ្វើភ្នែកភ្លឹះៗ លេបទឹកមាត់ក្អឹកផ្សើមបំពង់ក ស្របពេលអ្នកម្ខាងញញឹមក្បួច អ្វីដែលគេនិយាយគឺសំដៅលើក្មេងច្រម៉ក់ដែលនៅចំពោះមុខគេនេះហើយ តែក្មេងនៅធ្វើមុខស្មឿកៗដូចមិនយល់អ្វីសោះ ធ្វើឲ្យគេកាន់តែគ្រឺតលើសដើម។
«សើចអី?» នាយតូច វាសដៃគេចេញ មុននឹងច្រត់ខ្លួនក្រោកអង្គុយ ស្រាប់តែស្រែកឡើងភ្លាម៖
«អ្ហា៎យ រោគចិត្ត» នាយតូច ស្រវាភួយមកឃ្លុំខ្លួន ពេលត្រូវរាងក្រាស់លូកលាន់តាមរយៈក្រសែភ្នែក គេសម្លឹងរាងតូចដែលននោលគ្មានអាវ ដល់ថ្នាក់ភ្លឹក មិនព្រិច ថែមទាំងសើចញញឹមៗ ដូចមនុស្សរោគចិត្តដែលនាយតូចថាឲ្យពិតមែន។
«មានកន្លែងពិសេសៗជាច្រើនដែលយើងបានទាំងឃើញ បានទាំងប៉ះពាល់ផ្ទាល់ដៃ យើងមិនរង្គោះចិត្តទេគ្រាន់តែអត់ពាក់អាវប៉ុនហ្នឹងនោះ»មើលហើយ តែអ្នកកំលោះមាត់ដាច បោះសម្តីយ៉ាងឡូយ ឲ្យនាយតូច ខាំខឹងញ័រទ្រូង ខឹងចង់ស្លាក់សសៃឈាម ក្នាញ់គេតែខាំបបូរមាត់ខ្លួនឯងចង់ដាច់ ភ្លាមក៏តូចចិត្ត ងរង៉ក់ សម្រូតខ្លួនចុះចេញពីពូក ទាំងកាត់កេរ្តិ៍ កាត់ខ្មាស់ ខ្លួនទទេខំយកភួយរុំ ហើយដើរទៅប្រមូលខោអាវមកពាក់ទាំងរលីងរលោងសឹងតែស្រក់ទឹកភ្នែកហើយ ឯជុងហ្គុក វិញ អង្គុយធ្មឹង ច្រត់ដៃទាំងគូទៅលើពូក ភ្នែកតាមសម្លឹងគ្រប់សកម្មភាពរបស់នាយតូច ទាំងមុខស្មើ តាមពិតក្នុងចិត្តលួចអស់សំណើច តែមិនហ៊ានសើច ខ្លាច...
ថេយ៉ុង ស្ងាត់មាត់ឈឹង ស្លៀកពាក់រួចក៏មិនខ្ចីងាកមើលមុខគេដែរ ធ្វើឲ្យជុងហ្គុក នឹកភ្លាក់ព្រឺតក្នុងចិត្ត អត់មិននឹងគិតថា ក្មេងហ្នឹងចាប់ផ្តើមខ្មឺតតិចៗហើយតើ!
«យប់នេះមករកយើងបានទេ?» ជុងហ្គុក បោះសំណួរ ពេលឃើញឫកពារ នាយតូច ដូចរងចង់ចេញពីបន្ទប់។
«...???»លោតសញ្ញាសួរលើក្បាលទាំងព្រឹក! និយាយជាមួយអ្នកណា? សួរអ្នកណា? ហើយហៅអ្នកណាឲ្យមករកហ្នឹង? នាយតូច ពិតជាចង់សំណួរអស់ហ្នឹង តែជ្រើសមិនសួរ ដោយប្តូរងាកមកមើលមុខគេទាំងទឹកមុខមានចម្ងល់
«Okណា?»ជុងហ្គុក សួរម្តងទៀត ទាំងធ្វើសំឡេងទទូចអង្វរកគួរឲ្យសង្វេគ ធ្វើឲ្យ នាយតូច ដកដង្ហើមធំរហូតអ្នកម្ខាងទៀតស្តាប់ឮ មិនដឹងថាចម្លើយព្រម ឬ អត់ នោះទេ ប៉ុន្តែ ថេយ៉ុង គ្រាន់តែបង្វែរខ្លួនចាកចេញពីបន្ទប់ ពេលចេញផុតបន្តិច មាឌល្អិតស្រាប់តែស្កុប យកដៃស្ទាបទ្រូង ដែលបេះដូងចាប់ផ្តើមលោតកន្ត្រាក់ បឹបៗៗ មិនដឹងថាវាកើតរោគឆ្កួតអីទេ។
___
ថេយ៉ុង បានបំពេញការងារ ពេញមួយថ្ងៃមិនហ៊ានសម្រាក ធ្វើបណ្តើរ គិតបណ្តើរ គិតថាយប់នេះគួរតែទៅរក ម្ចាស់តូចរោគចិត្តនោះឬអត់? ចុះបើទៅវាយ៉ាងម៉េច? ហើយបើគេមិនទៅវិញនោះវាយ៉ាងម៉េច? ឆ្ងល់ ឆ្ងល់ណាស់ គ្រាន់តែប៉ុនហ្នឹងសោះ អីក៏ពិបាកគិតម្ល៉េះ?
លុះឈានដល់យប់បន្តិច ជុងហ្គុក ត្រឡប់មកពីខាងក្រៅវិញ ការងារគេច្រើន មកពីក្រៅ ក៏ដើរចូលបន្ទប់ស្ងាត់ៗ សឹងតែអ្នកក្នុងផ្ទះ មិនដឹងថាគេមកតាំងពីពេលណា។
«ឆាប់រៀបចំអាហារពេលល្ងាចសម្រាប់ អ្នកប្រុស ឥឡូវនេះ» លីនឈី ឈរបញ្ជាកូនចៅដទៃទៀតឲ្យរៀបចំ ហើយពួកគេក៏ស្ទុះស្ទាធ្វើតាមអ្វីដែលនាងប្រាប់។
«អ្នកប្រុសត្រឡប់មកវិញហើយឬ?» ថេយ៉ុង ដើរទៅសួរ ស្រីស្អាតដែលឈរបែរខ្នង នាងក៏ងាកមករកហើយបានតែងក់ក្បាលរួចបែរទៅវិញធ្វើឈើយ នាយតូច តាមសម្លឹងឫកពានាងទាំងឃ្នើសចិត្ត គ្រាន់តែឆ្លើយមួយម៉ាត់ ជ្រុះពេជ្រមែន?
«អ៎ មែនហើយ...លោកជួយទៅរកស្រាក្រហមនៅក្នុងបន្ទប់ដាក់ស្រាបន្តិចមក»មិនដឹងខ្យល់អី ស្រាប់តែទាញនាងឲ្យបែរមកនិយាយ តែក៏ប្រើភ្លាម នាយតូចចង់ឈ្នះចិត្ត ក៏មិនតបអ្វី ហើយបង្វែរខ្លួនដើរចេញទៅរកបន្ទប់ឃ្លាំងស្រានោះ។
ផ្លាប់! សំឡេងទះក្បាលខ្លួនឯងមួយដៃ...
«ចំជាល្ងីល្ងើមែនឯងនេះ»ថេយ៉ុង ទះក្បាលខ្លួនឯង រួចក៏និយាយបន្ទោសខ្លួនឯង ដែលភ្លេចសួរនាងឲ្យឈឹង សួរថាយកស្រាប្រភេទអី? តែណ្ហើយ មនុស្សកំពុងតែជ្រេញឫក ក៏ខ្ជិលដើរទៅសួរម្តងទៀត ទើបក្រឡេកឃើញវីស្គីមួយដបនោះ រាងទំនងដែរ មើលទៅការច្នៃរូបរាងដបស្អាតណាស់ នាយតូច ក៏ដកមួយដបចេញពីជួរក្នុងចំណោមស្រាជាច្រើនប្រភេទដែលបានដាក់តាំង។
ដើរដល់ពាក់កណ្តាលផ្លូវ កាត់បន្ទប់ញ៊ាំអាហារ ក៏ឃើញម្ហូបត្រូវបានរៀបចំទុកដាក់យ៉ាងរៀបរយ តែមិនឃើញមនុស្សម្នាក់សោះ ភ្លាមនោះក៏ឮការសន្ទនារ៖
«អ្នកប្រុសប្រហែលជាមិនញ៊ាំទេ»
«អ្អឺម» សំឡេងឆ្លើយតបបែបសោះអង្គើយ គ្មាននរណាក្រៅពី លីនឈី ក្រោយមកនាងក៏ដើរឱបដៃ ដើរចេញពីបន្ទប់ទទួលភ្ញៀវ រួចក៏បង្ហួសទៅច្រកមួយដែលសំដៅទៅបន្ទប់ក្រោមដី។
«...» ថេយ៉ុង ក៏ចងចិញ្ចើមឆ្ងល់ នាងដើរទៅណា ក៏មានចេតនាដើរតាម ទើបដឹងថានាងកំពុងតែសំដៅទៅបន្ទប់ ជុងហ្គុក។
«អាវ៎!!!»ដើរពីក្រោយសុខៗ នាងស្រាប់តែឈប់ស្កុប ហើយងាកក្រោយភ្លាម ធ្វើឲ្យនាយតូចដែលដើរទើមៗពីក្រោយវិសតែនឹងបុកនាងទៅហើយ តែសំណាងដែលទប់ជំហរជាប់។
«លោកទៅណា?» លីនឈី ចាប់ផ្តើមសួរ គិតថា នាយតូច មានបំណងអ្វីក៏មិនដឹង តែនាយតូច តបទាំងញញឹមបែបជឿងជាក់
«ខ្ញុំខំដើរតាមនាង យកស្រានេះមកឲ្យនាង» ស្របសម្តី ក៏ហុចដបស្រាទៅ លីនឈី ទទួលទាំងមិនបានមើល ហើយស្រដីឡើង
«អស់កិច្ចការហើយ លោកត្រឡប់ទៅវិញចុះ»
«ចុះនាង?» ថេយ៉ុង សួរដេញដោល សម្តែងទឹកមុខបែបភ្លើៗ តែក្មេងឆ្លាតពូកែរកសំណួរណាស់ ធ្វើឲ្យនាងសឹងតែឆ្លើយមិនចេញ។
«ខ្ញុំយកស្រាទៅបម្រើម្ចាស់តូច» លីនឈី ញញឹមដាក់វិញ នាយតូច ក៏ញាក់ស្មាក្រញែងខ្លួន រួចដើរចេញទៅ នាងតាមសម្លឹងដំណើរនាយតូចទាល់តែទៅផុតពីកន្ទុយភ្នែកទើប បែរមកវិញ។
លីនឈី កាន់ដបស្រានោះទៅដល់បន្ទប់ភ្លាម លើកដៃគោះទ្វារភ្លាម៖
តុកៗ សំឡេងគោះពីរដង ម្ចាស់បន្ទប់ក៏ដើរមកបើកទ្វារឲ្យទាន់ចិត្ត ព្រោះគិតថាមនុស្សដែលគេកំពុងរងចាំបានមកដល់។
«ម្ចាស់តូចប្រហែលជាស្មុគស្មាញហើយ ខ្ញុំយកស្រាមកបម្រើជូន...»លីនឈី និយាយដោយក្រសែភ្នែកទន់ភ្លន់ទាក់ទាញ តែគួរឲ្យស្តាយ ជុងហ្គុក មិនសូម្បីតែយកភ្នែកមើលមុខនាង គេឈោងយកដបវីស្គីមកកាន់ រួចក៏បញ្ជាយ៉ាងម៉ឺងម៉ាត់៖
«យើងមិនត្រូវការ ចេញទៅ ហើយហៅអ្នកបម្រើថ្មីនោះមកជួបយើងបន្តិច»
«ចាស៎» ត្បិតជាបញ្ជា តែនាងលួចញញឹមឲ្យភ្នែក ហើយឱនគំនាបយ៉ាងទន់ភ្លន់ រួចក៏ចាកចេញទៅ ចំណែកជុងហ្គុក ដែលរំពឹងថា ថេយ៉ុង នឹងមក ស្រាប់តែប្រែទឹកមុខមាំកាចគួរឲ្យញញើត។
__
ពេល លីនឈី ត្រឡប់មកវិញ ក៏ជួប ថេយ៉ុង ដែលកំពុងតែរៀបនឹងចូលបន្ទប់របស់គេ៖
«ម្ចាស់តូចផ្តាំឲ្យលោកទៅជួបគាត់បន្តិច»
«....» ថេយ៉ុង មិនទាន់តប ឬសួរនាំអ្វីផង នាងក៏ដើរទៅបាត់
«ទៀតហើយហ្អែ៎ស?» គិត នាយតូច កំពុងតែគិតម្តងទៀត ថាគួរទៅឬអត់ តែថាឥឡូវនេះចាប់ផ្តើមទន់ត្របកភ្នែកហើយ ក៏សម្រេចចិត្តចូលក្នុងបន្ទប់ងូតទឹក រួចក៏គេងបាត់ទៅ ស្របពេល ដែល ជុងហ្គុក អង្គុយផឹកវីស្គីម្នាក់ឯង មិនបានគេងទល់ភ្លឺ ព្រោះតែរងចាំ។

យប់បន្ទាប់...
យប់នេះកាន់តែប្លែកទៀតហើយ ព្រោះគ្រប់ពេលដែល ជុងហ្គុក មកដល់ផ្ទះ នាយតូច មិនដែលដឹងមុនសោះ ទាល់តែឮពួកអ្នកបម្រើនិយាយប្រាប់ ហើយយប់នេះ គេចូលផ្ទះរាងយប់ជ្រៅបន្តិច ឮថាមិនឲ្យនរណាទៅរំខានទៀតផង សូម្បីតែអ្នកបម្រើយកអ្វីទៅក៏មិនអនុញ្ញាតដែរ។ ប៉ុន្តែ គ្រាន់តែដឹងដូច្នោះ ថេយ៉ុង ក៏គិតភ្លាមថា ជុងហ្គុក នៅតែរងចាំខ្លួន ម្តងនេះកាន់តែភ័យជាងម្សិលមិញទៀត....
រាងកាយតូចច្រឡឹង ដើរលបទាំងកណ្តាលអធ្រាត្រ លបទៅជិតបន្ទប់ម្នាក់នោះ ដឹងហើយថា បើទៅគឺមិនរួចខ្លួនទេ ប៉ុន្តែចិត្តមួយបានជម្រុញគេឲ្យទៅទាល់តែបាន...អារម្មណ៍មួយប្រាប់ថាបើមិនទៅ នឹងរឹតតែធ្ងន់ធ្ងរជាងមុន។
ទៅដល់មាត់ទ្វារប្រុងលើកដៃគោះ ស្រាប់តែខ្យល់ច្រានទ្វារបង្ហើបបន្តិច បញ្ជាក់ថាបន្ទប់មិនបានចាក់សោទេ នាយតូច រុញទ្វារ ចូលទៅយឺតៗ រំពេចនោះក៏ភ្ញាក់ក្រញ៉ាង!!! ពុទ្ធោព្រះអឺយ! ម្ចាស់បន្ទប់អង្គុយបែរមុខមករកទ្វារចំៗតែម្តង ហើយកែវភ្នែកគេ កាចណាស់
«យើងអង្គុយចាំឯងពេញមួយយប់...»សំឡេងមាំបន្លឺឡើង ធ្វើឲ្យនាយតូច តបយ៉ាងតតាក់តតុប
«សុំ...សុំទោស...»
«គ្រាន់តែរឿងប៉ុណ្ណឹង ធ្វើឲ្យឯងពិបាកសម្រេចចិត្តដែរមែនទេ?»
«គឺ...អ្ហឺក...»
«ស្រាអញ្ជើញ មិនចង់ផឹក ឬចង់ផឹកស្រាពិន័យ?»
«ពិ...ពិន័យមក ប៉ុន្មានកែវក៏បាន ខ្ញុំសុខចិត្តផឹក» ថេយ៉ុង តបទាំងភ្លេចគិតថាគេនិយាយក្នុងន័យផ្សេង ឯជុងហ្គុក កំពុងតែក្តៅមួម៉ៅពេញទ្រូងគ្មានអារម្មណ៍លេងសើច ក៏ស្រដីឡើង៖
«ក្មេងនេះ ទាល់តែចាប់អុកឲ្យលិបចូលពូកបាត់ ទើបដឹងប្រឹង»

Continue Reading

You'll Also Like

1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
37.7K 2.1K 66
ឯងមិនហត់ទេហ្អេដែលត្រូវមកមើលថែមនុស្សពិការដូចជាយើង មិនហត់ទេព្រោះវាជាតួនាទីរបស់ខ្ញុំដែលត្រូវមើលថែអ្នកជំងឺ😊😊
121K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >
52.7K 3.6K 25
«តាមពិតវាគ្រាន់តែជាល្បែងដែលឯងលេងបង្វិលក្បាលខ្ងុំ!!»