ភរិយារាត្រី

By KIM-FAA

24.9K 1.6K 22

More

ផ្តើមរឿង
ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ភាគ៦
ភាគ៨-៩
ភាគ១០
ភាគ១១
ភាគ១២-១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគ១៨
ភាគ១៩
ភាគ២០
ភាគ២១
ភាគ២២
ភាគ២៣
ភាគ២៤
ភាគ២៥
ភាគ២៦
ភាគ២៧
ភាគ២៨
ភាគ២៩
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២
ភាគ៥៣
ភាគ៥៤
ភាគ៥៥
ភាគ៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១

ភាគ៧

783 54 0
By KIM-FAA

«មកធ្វើអី?មករំខានឯងហ្នឹងហើយ»គេតបទាំងមុខនៅក្នុងប្រលោះកនៅឡើយ។
«សូមអង្វរ ឈប់រំខានខ្ញុំបានទេ?» ថេយ៉ុង ពោលអង្វរករទាំងចាប់របេះដៃគេចេញពីការឱប តែគេមិនព្រម នៅពោលសម្តីឌឺថែមទៀត៖
«ទៅតាមអង្វរឲ្យដល់បន្ទប់យើងសិនទៅ ទៅថ្ងូរអង្វរ ទើបព្រម...»
ស្តាប់សំឡេង នឹកឃើញដល់ទឹកមុខខិលរបស់គេភ្លាម ទាំងមកឈរឱប ថើប ខ្សឹបដាក់ត្រចៀកបូករួមទាំងភាសាបែបនេះ អ្នកណាមិនគ្រឺត។
«បើខ្លាចមានគេឃើញ ចឹងទៅបន្ទប់វិញ តោះ...»គេនៅតែបន្តខ្សឹបដោយសំឡេងស្រាលបន្ទន់ចិត្ត ស្របពេលចាប់បង្វិលចង្កេះតូចឲ្យបែរមកចំ ធ្វើឲ្យម្ចាស់កាយតូចច្រឡឹង កើតអារម្មណ៍ញាប់ញ័រលើសដើម ញាប់ញ័រដែលមានតែពីរនាក់ក្នុងសភាពងងឹតបែបនេះ ស្រែកក៏មិនហ៊ានស្រែក ពិបាកបរិយាយប្រាប់អារម្មណ៍មួយនេះខ្លាំងណាស់។
«លែង...ខ្ញុំងងុយគេងហើយ»ថេយ៉ុង ទទូចទាំងក្រញែងខ្លួនមិនចង់ឲ្យគេប៉ះ តែមិនអាចហាមឃាត់មនុស្សខិលបានទេ បើបានឱប គឺឱបជាប់ស្អិតរើមិនរួចឡើយ។
«ទៅគេងនៅបន្ទប់»ចប់សម្តី ជុងហ្គុក ឈោងដៃទៅចុចបើកភ្លើងវិញ រួចបែរមកចាប់លើកបីរាងតូចឡើងភ្លាមៗមិនឲ្យហារមាត់ប្រកែកទាន់ ចំណែកអ្នកត្រូវគេចាប់បីចាប់ផ្តើមស្លេកស្លាំង ព្រោះឮគេថាគេងនៅបន្ទប់ គ្មានបន្ទប់ណាទៀត ក្រៅពីបន្ទប់គេនោះទេ។
___
គេបីនាំ កាយតូច ទៅបន្ទប់ក្រោមដីនោះម្តងទៀត ស្របពេល ថេយ៉ុង នៅមិនស្ងៀមឡើយ គឺចាប់បេះបោច តប់ ខ្វាច ដើមទ្រូងគេ ទាមទារឲ្យគេដាក់ចុះ តែគិតឬថាគេព្រមងាយៗ?
ពេលទៅដល់បន្ទប់ដ៏ស្រស់ស្អាតនោះភ្លាម នាយតូច បែរជានៅស្ងៀម ខណៈរាងក្រាស់ចាប់ផ្តើមដាក់គេចុះ។
ថេយ៉ុង បង្វិលខ្លួនយឺតៗឈរមើលជុំវិញបន្ទប់ដោយអារម្មណ៍មួយសែនចម្លែក ចម្លែកដែលខ្លួនហាក់ចូលចិត្តបន្ទប់មួយនេះ ដោយគ្រាន់តែចូលមកដល់ភ្លាម គឺចង់នៅទីនេះតែម្តង។
«យ៉ាងម៉េច?ប្តូរចិត្តហើយហ្អែស៎?» ជុងហ្គុក សួរបញ្ជោះ ព្រោះមុននេះ មានក្មេងក្បាលរឹងខ្លះ មិនចង់ឲ្យគេប៉ះ មិនចង់មកបន្ទប់របស់គេ និងភរថាងងុយគេង តែមកដល់ភ្លាមក៏ឈរមើលបន្ទប់នេះឡើងភ្លឹកភ្លេចខ្លួន ធ្វើឲ្យគេលួចញញឹមតិច ទាំងឈរឱបដៃមើល នាយតូច ដោយកែវភ្នែកស្រទន់។
«ប្តូរចិត្តរឿងអី?» ថេយ៉ុង ងាកមកសួរទាំងទឹកមុខក្រញ៉ូវ
«ក្រែងមុននេះមិនចង់មក?» ជុងហ្គុក សួរឡើងទាំងដៃស៊កឱបចង្កេះតូចច្រឡឹងម្តងទៀត តែលើកនេះគឺឱបដោយភាពថ្នាក់ថ្នម រហូតធ្វើឲ្យមាឌល្អិត លិចលង់ទៅតាមសម្តីនិងកាយវិការរបស់គេទាំងមិនដឹងខ្លួន។
«គឺលោកចូលចិត្តគំរាមខ្ញុំ»ថេយ៉ុង តបទាំងសម្លឹងទៅក្នុងកែវភ្នែករបស់គេ
«មិនបានគំរាម គ្រាន់តែ ចង់បាន...»និយាយដល់ត្រឹមនេះ ដៃកំហូចក៏ចាប់ផ្តើមលូនតាមប្រឡោះអាវ ចូលទៅស្ទាបអង្អែលដងខ្លួនដ៏ស្រឡូនតូច គួរឲ្យចាប់ក្រញិច រីឯម្ចាស់រាងកាយ នៅតែបន្តសម្លឹងមុខគេភ្លឹះៗ ហាក់ដូចបានត្រូវថ្នាំសណ្តំ វិនាទីនោះ ដៃមាំក៏ចាប់ក្រសោបរាងតូចមកឱបឲ្យកាន់តែជិតនិងស្និតស្នាលជាងមុន គេបន្ទាបផ្ទៃមុខសង្ហារខាបព្រលឹង ចូលទៅថើបឈ្មុសឈ្មុលប្រឡោះករថើរៗ ចុងច្រមុះប៉ះលើស្បែកទន់ៗក្រអូបប្រហើរ ធ្វើឲ្យរាងកាយតូចច្រឡឹងកាន់តែទោរទន់ទៅតាមការស្ទាបអង្អែលពីបាតដៃក្តៅគគុករបស់នាយកំលោះ។
«បិទភ្នែកទៅ» ជុងហ្គុក បង្អាក់សកម្មភាពបន្តិច រួចខ្សឹបប្រាប់ឲ្យនាយតូចបិទភ្នែក សំឡេងស្រាលៗលាយភាពផ្អែមល្ហែមរបស់គេ ធ្វើឲ្យចង្វាក់បេះដូងរបស់នាយតូចលោតខុសចង្វាក់ វាចាប់ផ្តើមធ្វើទុកបុកម្នេញពេញប្រាណ។ ថេយ៉ុង សន្សឹមបិទភ្នែកតាមគេប្រាប់ ស្របពេលដៃតូចៗទាំងគូ ត្រូវគេចាប់ឲ្យឱប.កគេជាប់ ភ្លាមគេក៏ចាប់ផ្តើមស៊កអណ្តាតចូលទៅប្រលែងក្នុងប្រអប់មាត់នាយតូច ធ្វើចលនាក្រេបជញ្ជក់យកជាតិផ្អែម...
«អ្ហឹម៎...»ជុងហ្គុក ថ្ងូរតិចៗក្នុងបំពង់ក ឆ្លៀតបង្ហើបមាត់ញញឹមតិចៗ ពេលដឹងថាក្មេងច្រម៉ក់កំពុងតែវង្វេងវង្វាន់ស្មារតីជាមួយនឹងស្នាមថើបមួយនេះ ថែមទាំងថើបតបវិញយ៉ាងមមាញឹក អណ្តាតនិងអណ្តាតពពាក់ពពូនគ្នា ចង្វាក់ថើបហាក់ដូចមានជំនាញណាស់ ដល់ថ្នាក់ជុងហ្គុកគ្រឺតពេញទ្រូងសឹងតែទ្រាំលែងបាន។
ស្នាមថើបដ៏ផ្អែមល្ហែមនិងរោលរាល បានអូសទាញពួកគេឲ្យលិចលង់ក្នុងភ្លើងដែលមានកម្តៅរាប់ពាន់អង្សារ ត្រឹមមួយពព្រិចភ្នែកសម្លៀកបំពាក់នៅលើខ្លួននាយតូចត្រូវបានចាត់ការចេញដោយស្នាដៃប្រុសកំហូច តែម្ចាស់កាយមិនសូម្បីតែដឹងខ្លួនផងថាគេបានដោះចេញពីពេលណា ភ្លាមនោះក៏សន្សឹមបើកភ្នែកមកវិញ ជាមួយនិងអារម្មណ៍មួយថ្មី ថែមទាំងពោលប្រយោគប្លែកៗដូចមិនមែនថេយ៉ុងពីមុន៖
«លោកពង្វក់ខ្ញុំស្ទើរឆ្កួតហើយដឹងទេ?»មាត់ស្រដី ខណៈដៃទាំងទ្វេ ឱបកញ្ចឹងកគេជាប់មិនលែង លែងប្រកែក ក៏លែងរត់គេចទៀតដែរ ម្តងនេះ គឺនាយតូចព្រមបណ្តោយខ្លួនតាមចិត្តគេគ្រប់យ៉ាង
«ចឹងយើងបន្តទៀតទៅ...»ពេលឮនាយតូចប្រាប់ដូចច្នោះ នាយកំលោះ កួចញញឹម ស្របពេលដៃចាប់ចង្កេះតូច រំកិលជំហ៊ានទៅរកគ្រែគេង នាយតូច ឈានថយ ថយតាមជំហ៊ានរបស់គេទាំងអារម្មណ៍អន្ទះសារ ក៏មិនយល់ដែរថាហេតុអី ស្រាប់តែមានអារម្មណ៍ថាត្រូវការគេមកថ្នាក់ថ្នម ហើយវិនាទីនោះ ពួកគេក៏បង្កាត់ភ្លើងស្នេហ៍រោលរាលនៅក្នុងបន្ទប់ដ៏សែនរ៉ូមែនទិកពេញមួយរាត្រី។
___
ព្រឹកថ្ងៃថ្មី
រាងកាយខ្ពស់ស្រឡះស្លៀកខោពណ៌ខ្មៅ អាវសឺមីពណ៌សដៃវែង ទីនុយយ៉ាងសង្ហារ អង្គុយនៅលើពូក្បែរ មនុស្សម្នាក់ដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់។
ជុងហ្គុក ចាប់ប្រអប់ដៃស្រឡូនតូចមកកាន់ដោយទឹកមុខរាបស្មើ មុននឹងសម្លឹងទៅរង្វង់មុខតូចច្រមិចដែលបិទភ្នែកគេងមិនដឹងអី។
ជុប៎!!!
រាងក្រាស់យកដៃនោះមកថើបស្របពេលស្នាមញញឹមបានផុសឡើង។ គេក៏មិនយល់ពីខ្លួនឯងដូចគ្នា ថាហេតុអី បានជាមកជាប់ចិត្តជាមួយក្មេងបម្រើម្នាក់នេះតាំងពីបានឃើញលើកដំបូង មិនដឹងថា នាយតូច មានអារម្មណ៍ដូចគេឬអត់ទេ ដែលសំខាន់ពេលនេះអារម្មណ៍បានប្រាប់ថា គេពិតជាមានចិត្តលើក្មេងល្អិតនេះខ្លាំងរហូតដល់ បាត់មុខមិនបាន។
កំពុងតែសម្លឹងមុខនាយតូចរហូតភ្លេចខ្លួន ខណៈនោះម្ចាស់រាងកាយក៏ភ្ញាក់ឡើង។ ថេយ៉ុង យកដៃញីភ្នែកទាំងសល់ភាពងងុយនៅឡើយ ឃើញដូច្នោះ អ្នកកំលោះក៏សួរញ៉ោះទាំងព្រឹក៖
«គេងស្ពឹកចឹង អ្នកណាគេយកធ្វើប្រពន្ធ?»សំណួររបស់គេ ធ្វើឲ្យនាយតូចភ្ញាក់ស្វាងដូចត្រូវគេជះទឹកដាក់កណ្តាលមុខ ភ្ញាក់ឡើងភ្លាមញ៉ោះគេភ្លាមមនុស្សអាក្រក់
«ប្រពន្ធអ្នកណាក៏បាន ក្រៅពីលោ...»និយាយបានបន្តិច ក៏ត្រូវគេយកម្រាបដៃចង្អុលដាក់លើបបូរមាត់ឲ្យឈប់និយាយ ហើយគេក៏បោះសម្តីឡើងយ៉ាងជឿជាក់៖
«ប្រពន្ធយើង យើងមិនឲ្យគេងស្រួលៗចឹងទេ»



To be continued💕

Continue Reading

You'll Also Like

37.2K 2.8K 51
"ឱព្រះនៃសេចក្ដីស្នេហាដ៏ខ្ពង់ខ្ពស់អើយ បើសិនជាជំនួបរវាងពួកយើងទាំងពីគឺជានិស្ស័យដែលបានចារមកដោយ ព្រហ្មលិខិត ខ្ញុំសូមបួងសួងឲ្យវានៅបែបនេះជារៀងរហូត"ពួកគេមកពី...
8.8K 780 19
« ក្នុងជាតិនេះខ្ញុំឈឺចាប់មកគ្រប់គ្រាន់ហើយ ខ្ញុំគ្រាន់តែត្រូវការក្ដីស្រលាញ់និងភាពកក់ក្ដៅប៉ុណ្ណោះ!! » Main Characters: Jeon Jungkook x Kim Taehyung Sta...
8.6K 524 41
កុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេ...
121K 5.6K 65
បងស្រឡាញ់អូនហើយថេយ៍>>ជុងហ្គុក > >