ភរិយារាត្រី

By KIM-FAA

30.5K 2K 23

More

ផ្តើមរឿង
ភាគ១
ភាគ២
ភាគ៣
ភាគ៥
ភាគ៦
ភាគ៧
ភាគ៨-៩
ភាគ១០
ភាគ១១
ភាគ១២-១៣
ភាគ១៤
ភាគ១៥
ភាគ១៦
ភាគ១៧
ភាគ១៨
ភាគ១៩
ភាគ២០
ភាគ២១
ភាគ២២
ភាគ២៣
ភាគ២៤
ភាគ២៥
ភាគ២៦
ភាគ២៧
ភាគ២៨
ភាគ២៩
ភាគ៣០
ភាគ៣១
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥
ភាគ៣៦
ភាគ៣៧
ភាគ៣៨
ភាគ៣៩
ភាគ៤០
ភាគ៤១
ភាគ៤២
ភាគ៤៣
ភាគ ៤៤
ភាគ៤៥
ភាគ៤៦
ភាគ៤៧
ភាគ៤៨
ភាគ៤៩
ភាគ៥០
ភាគ៥១
ភាគ៥២
ភាគ៥៣
ភាគ៥៤
ភាគ៥៥
ភាគ៥៦
ភាគ៥៧
ភាគ៥៨
ភាគ៥៩
ភាគ៦០
ភាគ៦១
ភាគ៦២
ភាគ៦៣

ភាគ៤

929 56 0
By KIM-FAA

«ទៅដល់ទីនោះ ពេលថ្ងៃឯងបំពេញតួនាទីតាមមេការប្រាប់ តែពេលយប់អូនជាប្រពន្ធបង អូនត្រូវមកជួបបង មកគេងមួយបង ប្រពន្ធត្រូវតែនៅជាមួយប្តីរាល់យប់»គេប្រាប់ទុកមុន តែមានសួរទេថាម្ចាស់សមីខ្លួនគេព្រមឬនៅ?
«ការងារច្រើនម្ល៉េះ?ឲ្យប្រាក់ខែខ្ញុំប៉ុន្មាន?»ថេយ៉ុង ស្រាប់តែលាន់មាត់សួរ មួយម៉ាត់ប្រពន្ធ ពីម៉ាត់ប្រពន្ធ នេះជួលគេមកធ្វើប្រពន្ធឬយ៉ាងម៉េច?
«ឆ្លើយសិនមកថាព្រមឬអត់?»
ថេយ៉ុង ធ្វើភ្នែកព្រិចៗចង់យំ ពេលត្រូវគេសម្លុតគំរាម មិនហ៊ានមើលមុខគេទេ សុខចិត្តអង្គុយបែរខ្នង យកដៃឱបខ្លួនឯង ក៏មិននិយាយស្តីអ្វីមួយម៉ាត់ រហូតគេបើកឡានទៅដល់ផ្ទះមួយទៀត ដែលគេបានប្រាប់មុននេះ។
ជុងហ្គុក ចុះចេញពីឡានភ្លាម រហ័សដើរវាងទៅម្ខាងដើម្បីបើកទ្វារឡានឲ្យនាយតូច
«ដល់ហើយ ចុះមក» រាងក្រាស់ ហុចដៃម្ខាងទៅទទួល ខណៈ អ្នកនៅខាងក្នុងឡាន កំពុងតែភ័យញាប់ញ័រ ព្រោះមិនដឹងថាគេនាំមកធ្វើអ្វីឲ្យប្រាកដ? ចៅហ្វាយ ឯណាចិត្តល្អដាក់កូនចៅយ៉ាងនេះ បើកឡានឲ្យហើយ ពេលចុះពីឡាន ឈរចាំទទួលទៀត តែសម្តីវិញមិនបាច់ស្តាប់ទេ សម្លុតល្មមៗចង់គាំងបេះដូង។
«លោកមិនបាច់ធ្វើដល់ថ្នាក់ហ្នឹងទេ»ថេយ៉ុង មានអារម្មណ៍ថារអៀសចិត្ត ទើបមិនចង់ឃើញគេធ្វើដូចច្នោះ តែអ្នកណាទៅដឹងចិត្តគេ? គ្រាន់តែឮនាយតូច បដិសេដភ្លាម គេស្ទុះវឹងចូលទៅចាប់បី មាឌល្អិត ចេញពីឡាន រួចដើរចូលទៅខាងក្នុងផ្ទះយ៉ាងលឿន។
«ដាក់ចុះ ហ្ហឹក៎ៗ ថាឲ្យដាក់ចុះ» នាយតូច ដែលត្រូវគេចាប់បីទាំងមិនទាន់ត្រៀមខ្លួន ក្តាប់ដៃគក់ទ្រូងគេ ដឹបៗ ឯជើងទាំងគូប្រឹងទធាក់ខ្វៃៗ ស្រែកឲ្យគេដាក់ចុះ។
ជុងហ្គុក ព្យាយាមខាំមាត់ទប់អារម្មណ៍ក្នាញ់ គ្រឺត ចង់តែទះគូទក្មេងឌឺហ្នឹងឲ្យរៀងចាលម្តង ខ្លួនញាក់ញ័រៗទេ តែពេលបាននៅក្នុងដៃ ហ៊ានទះតប់គេមិនញញើតអីបន្តិចសោះ។
«អ្នកប្រុស នាំមនុស្សមកពីណាហ្នឹង?»លីហ្វ័រ ស្ទុះមកមើលទាំងភ្នែកស ចំហរមាត់ធ្លុង ពេលឃើញចៅហ្វាយខ្លួនទៅបីមនុស្សប្រុសមកពីណាក៏មិនដឹង នាំចូលមកក្នុងផ្ទះទាំងកណ្តាលយប់។ លីហ្វ័រ ជាក្មេងស្រីតូចច្រឡឹង មានអាយុស្របាលនឹង ថេយ៉ុង ដែរ នាងជាក្មេងកំព្រា ដែលត្រូវបានយកមកចិញ្ចឹម និងរស់នៅជាមួយ អស់រយៈពេល៧ឆ្នាំ នាងហាក់ដូចជាសាច់ញាតិផ្ទះនេះទៅហើយ ប៉ុន្តែនាងតូចមិនដែលលើកតំកើងខ្លួនឯងឲ្យហួសពីឋានៈឡើយ ព្រោះនាងគោរពម្ចាស់ផ្ទះនេះណាស់។
ផឹប!
ដល់ក្នុងភ្លាម កាយតូច ត្រូវអ្នកចាប់បី ដាក់ឲ្យអង្គុយលើសាឡុង ដោយមានគេចូលអង្គុយក្បែរភ្លាមៗ។ ជុងហ្គុក សម្លក់មុខ នាយតូច ដោយការគ្រឺតក្រាញ ឯនាយតូច គិតតែងាកមុខចេញ ហើយបញ្ចេញចរិកងរងក់ដូចកូនក្មេង។
«ពិធីចប់ហើយមែនទេអ្នកប្រុស?» លីហ្វ័រ ឃើញថាអ្នកពីគិតតែសម្លក់មុខមាំដាក់គ្នា ក៏សួរវែកញែក
«នៅទេ!»
«ចុះគាត់...» នាងតូច លីហ្វ័រ ប្រុងសួរថា គាត់នោះជាអ្នកណាមកពីណា តែនាងហារស្តីមិនទាន់ ជុងហ្គុក ក៏និយាយកាត់
«លីហ្វ័រ ជួយណែនាំគេផង ពីរបៀបរបបដែលត្រូវរស់នៅទីនេះ»
«ចា៎...ចាស៎» លីហ្វ័រ តបដោយស្នាមញញឹមគួរឲ្យស្រឡាញ់ ស្របពេលសម្លឹងទៅ ថេយ៉ុង ដោយការរាក់ទាក់ តែនៅលើក្បាលកំពុងតែលោតសញ្ញាសួរពេញហ្នឹង! ព្រោះនាងជាមនុស្សពូកែឆ្ងល់ច្រើន។
បន្ទាប់ពីនោះ ទូរស័ព្ទរបស់ ជុងហ្គុក ស្រាប់តែរោទ៍ គេក៏ក្រោកដើរទៅនិយាយនៅកន្លែងផ្សេង ឆ្លៀតឱកាសនេះ លីហ្វ័រ ក៏ដាក់ខ្លួនអង្គុយជិត នាយតូច ក្នុងឫកពារចង់ដឹងចង់ឮរឿងចៅហ្វាយ តាមចរិកឡិកឡក់ដូចកូនក្មេងរបស់នាង ធ្វើឲ្យ ថេយ៉ុង ធ្វើមុខឆ្ងល់ដាក់ ហើយព្យាយាមរំកិលខ្លួនគេចចេញពីនាង ប៉ុន្តែ លីហ្វ័រ នៅតែខិតមកតាម ហើយសួរដេញដោល៖
«នេះសង្សារបស់អ្នកប្រុសខ្ញុំមែនទេ?»
«...» សង្សាស្អី?មិនដែលស្គាល់គ្នាទេ ហើយទាាបតែជួបលើកដំបូងក៏ត្រូវគេល្បួងស៉ីគ្រឿងក្នុងទៀត! ថេយ៉ុង សឹងតែឆ្លើយបែបនេះ តែខំប្រឹងលាក់ហើយនិយាយក្នុងចិត្តទាំងក្តាប់ដៃណែន អារម្មណ៍មួយនេះវាឈឺចាប់ ឈឺមិនអាចនិយាយប្រាប់អ្នកណាបាន។
«អ្នកប្រុសស្អាតណាស់ មើលទៅពិតជាសាកសមជាមួយអ្នកប្រុសរបស់ខ្ញុំពិតមែន»លីហ្វ័រ និយាយបន្ត នាយតូចក៏អន្លើកឡើង
«គេមានគូដណ្តឹងគេហើយ ខ្ញុំគ្រាន់តែជាអ្នកបម្រើតូចតាចប៉ុណ្ណោះ» នាយតូច តបទាំងមុខស្ងួតៗ
«គូដណ្តឹង? ការពិតណា អ្នកប្រុស គ្រាន់តែ...» លីហ្វ័រ មាត់ដាចប៉បាច់ប៉ប៉ោច ចង់ទម្លាយរឿងអ្វីម្យ៉ាងប្រាប់ ថេយ៉ុង ខណៈស្រាប់តែ ជុងហ្គុក ត្រឡប់មកវិញហើយ និយាយកាត់សម្តីផាំងៗ ឲ្យនាងខ្ជិបមាត់ជិតឈឹង៖
«កុំមាត់ច្រើនពេក លីហ្វ័រ ហើយឆាប់ជូនគេទៅបន្ទប់ផង»
«បន្ទប់មួយណាអ្នកប្រុស?»
«សួរគេទៅ ស្រឡាញ់បន្ទប់ណា គេងបន្ទប់នោះចុះ»
«ចាស៎» លីហ្វ័រ ឱនគំនាបទទួលបញ្ជា ស្របពេលញញឹមលិបភ្នែកអស់ ហើយប្រញាប់ចាប់អូសដៃ ថេយ៉ុង ឲ្យក្រោកឈរ។ នាយតូច ឡេះឡះ ស្រឡាំងកាំងភ្លាមៗ ពេលត្រូវស្រីមាឌល្អិតចាប់អូសទៅ ហើយនាងដើរយ៉ាងលឿន គេសឹងតែជំពប់ជើងដួលផ្កាប់មុខនៅលើកាំជណ្តើរម្តងៗ។
ឯជុងហ្គុក ឈរច្រត់ចង្កេះតាមសម្លឹងមើលពួកគេពីជាន់ផ្ទាល់ដីទៅ ទាំងលួចក្រវីក្បាលហួសចិត្ត នេះគេយក ថេយ៉ុង មកដាក់ក្នុងផ្ទះ ត្រូវឬខុស? មើលចរិកនាង ហើយនិងមើលចរិក លីហ្វ័រ ឌឺ ឆ្នាស់ ឡប់ៗ ដូចគ្នា រកគ្នាឃើញហើយ ហើយកុំយល់ច្រឡំឲ្យសោះ ត្បិតលីហ្វ័រ ជាស្រីពិតមែន តែនាងចូលចិត្តមើលមនុស្សស្រីស្អាតៗ ម្យ៉ាងទៀត ចូលចិត្តផ្សំផ្គុំ អ្នកប្រុស របស់នាងជាមួយនិងតួឯកប្រុសនៅក្នុងរឿងខ្លាំងណាស់ មិនចម្លែកទេ ដែលនាងគ្រាន់តែឃើញ ជុងហ្គុក នាំថេយ៉ុង មកភ្លាម ក៏រំភើប ហើយរាក់ទាក់ខុសពីធម្មតា។
ពេលឡើងទៅជាន់លើ លីហ្វ័រដឹកដៃ មនុស្សប្រុសរាងតូចច្រឡឹង ខ្លួនសឹងតែតូចជាងមនុស្សស្រីទៀតពេលដែលឈរជិតនាង។ នាងនាំគេដើររើសបន្ទប់ ដែលស្ថិតក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដូចវាំងស្តេចទៅហើយ។
«មិនបាច់នាំខ្ញុំមើលបន្ទប់ទេ ខ្ញុំគេងនៅកន្លែងណាក៏បាន» នាយតូច ហត់នឿយក្នុងការដើរតាមនាង មើលពីបន្ទប់មួយទៅបន្ទប់មួយ សុទ្ធតែធំល្វឹងល្វើយ ហើយគេម្នាក់ឯងសោះ ឲ្យគេងរបៀបម៉េច គេគេងមិនលក់ទេ បើអ៊ីចឹងនោះ។ បន្ទាប់មក លីហ្វ័រ ក៏នាំនាយតូចទៅបន្ទប់មួយដែលធំល្មម ហើយនាងក៏ចេញមកវិញ ទុកពេលឲ្យ ថេយ៉ុង សម្រាក។

ស្អែកឡើង
ថេយ៉ុង រហ័សក្រោកពីព្រឹកព្រលឹម រៀបចំខ្លួនដើម្បីចុះមកជួយមើលការងារ ព្រោះមិនបានភ្លេចសាវតាខ្លួនឯងទេ ត្រឹមឋានៈតូចតាច មិនអាចឈោងទៅទីខ្ពស់ដោយគ្មានការគិតពិចារណាឡើយ។
រាងតូច បោះជំហ៊ានថ្នមៗតាមកាំជណ្តើរ វាគួរឲ្យចម្លែកចិត្តណាស់ ដែលផ្ទះមួយនេះ មានតែលីហ្វ័រ និង ជុងហ្គុក អ្នកបម្រើត្រឹមតែបីបួននាក់ ក្នុងផ្ទះស្ងប់ស្ងាត់ មិនមានអ៊ូអរដូចនៅវិមាននោះឡើយ។
ថេយ៉ុង ដើរមើលជុំវិញដែលស្ងាត់ឈឹងគ្មានមនុស្សនៅ សុខៗស្រាប់តែមានសំឡេងចូលមកកាត់ភាពស្ងៀមស្ងាត់៖
«អ្នកប្រុសឆាប់ក្រោកពីព្រលឹមម្ល៉េះ?» ម្ចាស់សំឡេងសួរឡើងព្រមទាំងដើរចូលមកជិត
«មានការងារអ្វីឲ្យខ្ញុំជួយដែរទេ?» ថេយ៉ុង រហ័សសួរភ្លាមៗ
«មិនចាំបាច់ធ្វើទេ ព្រោះអ្នកប្រុស បានចាត់ឲ្យអ្នកបម្រើធ្វើតាមតួនាទីអស់ហើយ»
«ខ្ញុំក៏ត្រូវធ្វើការដែរ ព្រោះខ្ញុំជាចំណូលថ្មី» នាយតូច នៅតែប្រកាន់ខ្លួន ដែលធ្វើឲ្យ លីហ្វ័រ លួចសម្លឹងមុខទាំងចងចិញ្ចើមរួចសួរនាំ៖
«ចុះអ្នកប្រុសមានប្រាប់ដែរទេថានាំលោកមកធ្វើការអ្វី?»
ឮសំណួរនេះ នាយតូចក៏នឹកដល់ពាក្យសម្តីដែល ជុងហ្គុក ប្រាប់កាលពីយប់មិញ មុននឹងមកដល់ទីនេះ គឺតាមតាមអ្វីដែលមេការបញ្ជា ហើយពេលយប់នោះ មិនដឹងជាស្អីរបស់គេទេ គួរឲ្យស្អប់ណាស់។
«គាត់ថាឲ្យខ្ញុំធ្វើតាមអ្វីដែលមេការប្រាប់»
«ទីនេះគ្មានមេការណាទេ មានតែគាត់ហ្នឹងដែលជាម្ចាស់» លីហ្វ័រ តបរួចក៏ដើរទៅអង្គុយលើសាឡុង ក្រោមទឹកមុខមានចម្ងល់ដដែល ឆ្ងល់ដែល នាយតូច ធ្វើឫកពាប្លែកៗ ហើយនិយាយអ្វីក៏ប្លែក តែកុំបន្ទោសគេអី នេះដោយសារតែ ជុងហ្គុក ទេដែលប្រាប់មិនច្បាស់ ទើបធ្វើឲ្យ នាយតូច មានការស្រពិចស្រពិល។
«គ្មានមេការ? ហើយចុះយកខ្ញុំមកធ្វើអី?» ឆ្ងល់! ក្មេងច្រម៉ក់នៅតែឆ្ងល់មិនបាត់
«ឥឡូវគិតអ៊ីចេះវិញ ចាំពេលគាត់មក ខ្ញុំនឹងសួរឲ្យច្បាស់ តែថ្ងៃនេះអ្នកប្រុសសម្រាកសិនទៅ មានការអ្វី ឬចង់បានអ្វី អាចពឹងខ្ញុំបានណា៎»
«ចុះ គេទៅណាហើយ?»
«គេណា?»
«អា៎ ខ្ញុំចង់និយាយថា តើអ្នកប្រុសទៅណា?» ថេយ៉ុង ច្រឡំមាត់ ភ័យធ្លាក់ថ្លើមក្តុក ទើបរហ័សប្តូរពាក្យ តែនាងឆ្លាត នាងអាចចាប់បាន តែនាងមិនមាត់ទេ ហើយកាន់តែគិតថា ទំនាក់ទំនងរវាងកំលោះតូចម្នាក់នេះ ជាមួយនិងអ្នកប្រុសរបស់នាង គឺ មិនធម្មតា។ គិតមួយដង្ហើមនាងក៏តប៖
«លោកប្រហែលជាមិនធ្លាប់ដឹងទេ ឥឡូវខ្ញុំប្រាប់ឲ្យដឹងណា៎ គឺអ្នកប្រុស មិនដែលមកស្នាក់នៅផ្ទះនេះយូរទេ បើមក គឺមកតែពេលយប់ ម្តងម្កាលប៉ុណ្ណោះ»
«ពេលយប់? អ៊ីចឹងបើមានការអ្វី ត្រូវរងចាំគេដល់ពេលយប់មែនទេ?»
«...» នាងងក់ក្បាលផ្ងក់ៗ
«គាត់រវល់ធ្វើការឬ?»
«គាត់មានការងារច្រើន...»
«...???» ថេយ៉ុង ខំផ្ទៀងស្តាប់ ពេលសុខនាងស្រាប់តែចង់ឈប់និយាយ
«ខ្ញុំមិនដឹងអ្វីក្រៅពីនេះទេ តែថ្ងៃខ្លះគាត់មិនមកតែម្នាក់ឯងទេ គឺមានមនុស្សរបស់ លោកម្ចាស់ តាមមកពីក្រោយគាត់រហូត»
«ហេតុអីទៅ?»
«តាមដែលខ្ញុំដឹង គឺពួកគេតាមប្រម៉ាញ់មនុស្សដែលអ្នកប្រុសមានទំនាក់ទំនងជាមួយលើសពីធម្មតា...»

To be continued💕

Continue Reading

You'll Also Like

1.2M 15.4K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
896 64 14
> > ជុងហ្គុក ហានដ្រូ x គីម ថេយ៉ុង
16.1K 320 3
As part of a senior year tradition, Clara Johnson trespassed into her rival high school and stole their mascot from right under their nose. Peter Hay...
138K 3.3K 19
*cover made by the incredible @ annamcdonalds67 🤍 * requested 💗 Female Reader Imagines with Bella Hadid 💜 Happy reading! Requests are open! Send m...