សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

By Park_MinFarchara

249K 13.1K 1.1K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... More

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៦
ភាគ: ២៧.
ភាគ: ២៨
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣១
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧០
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤១.
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៥
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៤៩
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៣

ភាគ: ៧៥

1.3K 93 9
By Park_MinFarchara

បងសុខចិត្តដាក់ជណ្តើរឡើងតោង តាមជញ្ជាំងផ្ទះកម្ពស់២ជាន់ ដល់បន្ទប់ស្រស់នួនល្អង ដើម្បីបានឃើញវត្តមានរបស់អូន ពេល
បើកបង្អួចស្វាគមន៍ នឹកស្មានថាស្រស់ស្រី បើកឱ្យបងចូល តែផ្ទុយទៅវិញ ចិត្តអូនខុសពីស្រីដទៃ ហ៊ានលើកដៃរុញច្រានជណ្តើរប្តីរបស់ខ្លួនឯង កំពុងតែតោងជញ្ជាំង ឱ្យផ្ងាទៅក្រោយធ្លាក់ទៅក្រោម យ៉ាងអាណោចអាធម្ម លាន់ឮសំឡេង ប្រាវ!! ក៏នាងនៅតែមិនខ្វល់ពីគេ នាងក៏ទាញបង្អួចបិទវិញ ៖
" ពុទ្ធោ ចៅហ្វាយតូច ចៅហ្វាយតូច ព្រះជួយ " រ៉ាហ្វាត់ជាអ្នកយាមកាម ក្បែរគុម្ពផ្កាបានហក់លោត ចេញពីគុម្ពផ្កាមកត្រកងកាយម្ចាស់តូច របស់ខ្លួនដែលទន់ខ្លួនល្អូក ចុកឆ្អល់ងើបមិនរួច មិនមែនលេងសើចទេ ផ្ទះពីជាន់ខ្ពស់គួរសមដែរ ពេលធ្លាក់មក ក៏គ្មានអ្វីការពាក្យនៅខាងក្រោម ធ្លាក់មកលើសួនស្មៅ ដូចគប់របស់បោះចោលអ៊ីចឹង។
" អូនសាហាវឃោឃៅណាស់ហ្វីយ៉ា អ្ហឹក!! " ទន់ដៃទន់ជើង
លើកលែងរួច ឈឺឆ្អល់ពេញខ្លួន កម្រើកមិនបាន ហូរទឹកភ្នែកតាមកន្ទុយភ្នែកមក ដោយបើកភ្នែកព្រិមៗសម្លឹងមើលទៅបន្ទប់ប្រពន្ធក្មេង សោកស្តាយខ្លាំងណាស់ មិននឹកស្មាននាងមានចិត្ត
ឃោឃៅចំពោះប្តីខ្លួនឯង យ៉ាងនេះសោះឡើយ ទោះមិនគិតថានាយជាប្តី ក៏គិតក្នុងឋានៈជាប៉ាផង ក៏មិនបានមែន ដែរទេ?
តាមលួងនាង តាមសុំនាងត្រូវគ្នាវិញ ដូចឡើងភ្នំភ្លើងចុះសមុទ្រទឹកក្តៅអ៊ីចឹង ក៏នៅចាញ់ផ្ទាំងថ្ម ក្នុងបេះដូងនាងដែរ ម្ចាស់តូចបន្លឺសម្តី ខ្សឹបខ្សួលអួលដើមក មុនបិទភ្នែក សន្សឹមៗ រហូតដល់សន្លប់ បាត់បង់ស្មារតី ក្នុងពេលនោះតែម្តង ធ្វើឱ្យរ៉ាហ្វាត់ឆ្លេឆ្លា អង្រួងខ្លួនម្ចាស់តូចខ្លាំងៗ។
" ចៅហ្វាយតូចកុំលរលេងនិងខ្ញុំណា ចៅហ្វាយតូច ហ្អឹកៗ ជួយផង នរណាក៏បានដែរជួយផង ចៅហ្វាយតូចសន្លប់ហើយ ជួយផង " សភាពពេលនេះរបស់ម្ចាស់តូចនៅពេលនេះ ធ្វើឱ្យរ៉ាហ្វាត់ភ័យមិនតិចទេ អង្រួនខ្លួនម្ចាស់តូចដែលសន្លប់ ទន់ខ្លួនល្អូក ឱ្យដឹងខ្លួនមកវិញ តែអត់ប្រយោជន៍នោះទេ ទោះហៅយ៉ាងណាក៏ដោយ ក៏ម្ចាស់តូចមិនភ្ញាក់ដែរ មិនមែនសម្តែង មនុស្សធ្លាក់ពីលើជណ្តើរមក ស្ទើរតែស្លាប់ភ្លាមៗទៅហើយ រ៉ាហ្វាតឆោឡោ ស្រែកហៅឱ្យគេឯងជួយ ទាំងដែលថ្មើរនេះ មនុស្សក្នុងផ្ទះហ្វាម គេងលក់អស់ហើយ ក៏មិនដឹង តែក៏ជាសំណាងល្អ លោកម្ចាស់មីន កាន់ពិលចេញពីផ្ទះ ឮសំឡេងរ៉ាហ្វាត់ ក៏ដើរមកតាមប្រភពសំឡេង ឃើញពួកគេទាំងពីនៅខាងក្រោយផ្ទះ។
" មានរឿងស្អីរ៉ាហ្វាត់? "
" ចៅហ្វាយ គឺចៅហ្វាយតូចធ្លាក់ពីលើជណ្តើមក ជួយជួយ គ្នាបន្តិចមក នាំគាត់ទៅពេទ្យចៅហ្វាយ "
" ម៉ោងគេដេកអស់ហើយ អំពល់ទុកណាស់ ចេញឡានទៅយើងគ្រាប្រុសតូចទៅតាមក្រោយ " ចរិតប៉ាកូនមិនខុសគ្នាទេគំរោះគំរើយ មុខមិនស្រស់ពេលឃើញប្អូនប្រុសជួបគ្រោះថ្នាក់ កាន់តែបន្ទោសថែម បន្ទាប់មកក៏បានប្រាប់ឱ្យរ៉ាហ្វាត់ចេញឡាន នាំប្អូនប្រុសទៅពេទ្យ ទាំងយប់ថ្មើនេះ ទឹកចិត្តបងប្រុស ទោះខឹងក៏បារម្ភពីប្អូនដែរ។
" បាទទាន "

ម្ចាស់តូចត្រូវបានបញ្ជូនមកមន្ទីពេទ្យ យ៉ាងលឿនរហ័ស
យ៉ុនហ្គីដែលជាបងប្រុស មកមន្ទីពេទ្យទាំងសម្លៀកបំពាក់គេងយប់ មកពេទ្យ តែបីនាក់រ៉ាហ្វាត់ ដោយស្ងៀមស្ងាត់ លោកម្ចាស់មីន ដើរចុះឡើងៗនៅ ខាងមុខបន្ទប់សង្គ្រោះបន្ទាន់ប្អូនប្រុស រួចហើយក៏ថយមកអង្គុយ រងចាំស្តាប់លទ្ធិផល។
លុះដល់ព្រឹកស្អែកថ្ងៃថ្មី ម្ចាស់តូចត្រូវបានបញ្ជូនមកសម្រាកនៅបន្ទប់វីអាយភី ទើបរ៉ាហ្វាត់ត្រឡប់ទៅផ្ទះហ្វាម ប្រាប់គ្រប់គ្នាឱ្យដឹងពីរឿងនេះ ជីមីនក៏ប្រញាប់ប្រញាល់ បើកឡានមកដល់មន្ទីពេទ្យ ជាមួយនិងហ្វីឡា ក្នុងពេលតែមួយ ៖
" លោកប្តី "
" បងប្រុស "
" អ្ហឹក!! គាត់យ៉ាងម៉េចហើយលោកប្តី " ហ្វីឡាដើរទៅរកប្តីរបស់នាង គ្រាន់តែឃើញវត្តមានប្រពន្ធមក យ៉ុនហ្គីស្ទុះក្រោកចេញពី
កៅអីមកកៀកចង្កេះភរិយា ដឹកដៃនាងមកអង្គុយនៅសាឡុង ដោយឱបក្រសោបនាង ជូតទឹកភ្នែកលើថ្ពាល់នាងចេញ ភ្នែកនាងទន់ណាស់ ពូកែយំ ហ្វីឡាសម្លឹងមើលបងថ្លៃគេងសន្លប់លើគ្រែអ្នកជម្ងឺ។
" កុំបារម្ភ អូនយំធ្វើអីក្មេងឆ្គួត? " យ៉ុនហ្គីញញឹមស្ងួតអង្អែលថ្ពាល់ភរិយាតិចៗ លួងលោមនាងកុំឱ្យនាងយំខ្លាំងជាងនេះ សុខភាពនាងខ្សោយផង ត្រូវពរពោះកូនក្នុងផ្ទៃទៀត។
" អាការៈប្រុសតូចយ៉ាងម៉េចហើយបង? " ជីមីនក៏បន្លឺសួរនាំបងប្រុសរួចដើរទៅជិតជុងហ្គុក។
" ផុតគ្រោះថ្នាក់ហើយ សំណាងដែលមិនបាក់ជើង គ្រាន់តែគ្រិចក និងស្រាំឆ្អឹងត្រគាកបន្តិចប៉ុណ្ណោះ គ្រូពេទ្យថាឆាប់ជាទេ "
" កូនស្រីបងគ្មានធម៌មេត្តាទេ "
" បងប្រាប់ហើយ ឱ្យបងធ្វើម៉េច អ្វីក៏ដោយហ្វីយ៉ាជាក្មេងមិនអាចបង្ខំបាន អូនក៏ដឹងថានាងមិនស្រលាញ់ប្រុសតូចទេ "
ប្រយោគដែលយ៉ុនហ្គី និយាយចេញមកចង់មានអតន័យអ្វីម្យ៉ាង ដែលខ្លួនមិនចង់ឱ្យភរិយាដឹងរឿងច្រើន នាំតែនាងពិបាកចិត្តទេ យ៉ុនហ្គីដកដង្ហើមធំ ចោលភ្នែកសម្លឹងមើលរាងកាយមាំមួន ប្អូនប្រុសកំពុងគេងសន្លប់ នៅលើគ្រែអ្នកជម្ងឺដោយមានជីមីន នៅអង្គុយក្បែរនោះ វាជាការពិត យ៉ុនហ្គីដឹងពីជម្រៅចិត្តកូនស្រីច្បាស់ ដឹងតាំងពីដំបូងថាហ្វីយ៉ា មិនបានស្រលាញ់ជុងហ្គុកទេ នាងចាត់ទុកជុងហ្គុក គោរព្ធស្រលាញ់ដូចជាលោកប៉ាបង្កើតតែប៉ុណ្ណោះ។
" ម្តេចបងដឹង? នាងនៅជាមួយគាត់ តាំងពីតូចតាមស្អិតណាស់ " ហ្វីឡាដេញសួរស្វាមីបន្ត នាងមិនជឿពាក្យសម្តីរបស់ប្តីនាងទេ
ប្តីនាងអាចនិងនិយាយកុហស ក៏ថាបាន។
" បងមិនបកស្រាយទេ ទុកឱ្យពេលវេលាជាអ្នកបកស្រាយ ទៅចុះ តែហាមស្តីកូនបង នាងក្មេងនាងមិនដឹងអីទេ កុំឱ្យកូនមានសំពាធ យ៉ាងណាក៏ប្រុសតូចនៅតែស្រលាញ់នាង " យ៉ាងណាម្ខាងជាប្អូន ម្ខាងជាកូន យ៉ុនហ្គីនៅតែជ្រើសយកកូនដដែល តាំងពីដើមមក នាយកាន់ជើងកូនរហូត ព្រោះស្រលាញ់កូន យ៉ុនហ្គីចាប់ផ្តើមអស់ទំនុកចិត្ត លើប្អូនប្រុសហើយ ព្រោះគេមើលថែកូនស្រី មិនបានល្អដូចខ្លួន ជាលោកប៉ាបង្កើត ទើបយ៉ុនហ្គីហាមប្រពន្ធមិនឱ្យថាស្តី បន្ទោសហ្វីយ៉ាឡើយ។
" ហ្អឹក!! បងជាប៉ារបៀបម៉េច? មិនឱ្យអូនប្រដៅកូន ខ្លួនឯងបែរកាន់ជើងកូនទៅវិញ នាងធ្វើខុសត្រូវមកសុំទោសបងហ្គុក ដោយផ្ទាល់ម្តេចខុសហើយ មិនទទួលកំហុស " នាងតូចក្រោយស្តាប់ ស្វាមីបកស្រាយរួចហើយ នាងបានរុញស្វាមីចេញ ថយខ្លួនបន្តិច រឿងដែលកើតឡើងយប់មិញ កូនស្រីនាង មានបំណងសម្លាប់ប៉ាខ្លួនឯងច្បាស់ណាស់ កម្ពស់ផ្ទះ២ជាន់ មិនមែនលេងសើចទេ ម្តេចស្វាមីនាងនិយាយដូច្នេះ នាងអស់សំណើចណាស់។
" ប្រុសតូចផុតគ្រោះថ្នាក់ហើយតើ "
" ចុះបើគាត់ស្លាប់ បងមានអីមកកែខៃដែរទេ? ហ្អឹក!! "
" អូន..."
" កុំប៉ះអូន អ្ហឹកៗ "
" ជីមីនផ្ញើប្រុសតូចផង បងជូនហ្វីទៅផ្ទះ "
" បាទបងប្រុស "
" អូនមិនទៅ ដាក់អូនចុះ អាតាកញ្ចាក់ មុខងាប់ "

៣ថ្ងៃកន្លង...
ជុងហ្គុកដឹងខ្លួន បាន២ថ្ងៃហើយ តែគេភ្ញាក់មកលើកនេះ ប្តូរផ្លាស់
អាកប្បកិរិយាច្រើន ស្ងៀមស្ងាត់ គេងលើគ្រែអ្នកជងឺដោយមិននិយាយតបត ជាមួយនរណាទាំងអស់ អាហារដែលហ្វីឡាធ្វើឱ្យញ៉ាំ លុះត្រាតែគ្មានមនុស្សនៅទើបញ៉ាំ បើមិនអ៊ីចឹងទេ សុខចិត្តសម្ងំគេងស្ងៀមៗ ដូចមនុស្សខូចចិត្តអ៊ីចឹង ជីមីនដឹងពីអារម្មណ៍ប្អូននៅពេលនេះ នាយមិនបានទុកប្អូនចោលទេ នៅមើលថែប្អូនជាប្រចាំ រយះពេល៣ថ្ងៃមកនេះ។
លុះដល់ល្ងាចឡើង ក្រោយជីមីនចាកចេញទៅផ្សាទំនើបរកទិញអ្វីមកឱ្យប្អូនញ៉ាំកំដរអារម្មណ៍ ជាពេលមួយគ្មានមនុស្សនៅ អេហ្វបានមកទទួលចៅហ្វាយ ត្រឡប់ទៅអូស្ត្រាលីវិញ ខណៈជីមីនបើកទ្វារ
បន្ទប់ចូលមក ស្រាប់តែភ្ញាក់ផ្អើល ៖
" អេហ្វ! ឯងចង់នាំចៅហ្វាយរបស់ឯងទៅណា? " ទើបតែសម្រាកនៅពេទ្យ មិនទាន់ជាស្រួលបួលផង ចង់ទៅណា អេហ្វនិងអង្គរក្សពីនាក់ទៀត កំពុងនាំខ្លួនចៅហ្វាយនាយចាកចេញពីមន្ទីពេទ្យ ដោយស្ងៀមស្ងាត់ មិនឱ្យនរណាដឹង។
" ខ្ញុំចង់ទៅអូស្ត្រាលី " ទឹកមុខស្លេកស្លាំង មិនទាន់ស្រួលខ្លួនផង ពេទ្យមិនអនុញ្ញាត្តឱ្យចេញ មិនឱ្យអង្គុយឬងើបដើរទេ តែម្ចាស់តូចជម្នះ គ្រប់យ៉ាង បានខលហៅជំនួយពី ជំនិតហោះមកជួបខ្លួន
ដើម្បីចាកចេញពីទីនេះ។
" ទាំងសភាពឯងដើរមិនរួចហ្នឹងហ្អេស? "
" ត្រូវហើយ គ្មាននរណាឱ្យតម្លៃខ្ញុំទេ "
" លួងហ្វីយ៉ាមិនទាន់ត្រូវគ្នាផង ក៏ចុះចាញ់? នាងនិងមករកឯង
ស្ងប់អារម្មណ៍សិនទៅ ឡើងទៅសម្រាកវិញ " ជីមីនបញ្ចេញទឹកមុខមិនពេញចិត្តឱ្យប្អូន ធ្វើខ្លួនចចេស រឹងរូសដូចកូនក្មេងអ៊ីចឹងទេ ខ្លួនដើរមិនរួច គ្រិចកស្រាំឆ្អឹងត្រគាក នៅធ្វើចរិតងរង៉ក់ ទៅកើត។
" នាងនិងសប្បាយចិត្ត បើមិនឃើញមុខខ្ញុំ អេហ្វពួកយើងឆាប់ទៅ " ទឹកមុខស្មើធេង ងើបម្លឹងមុខបងប្រុស រួចតបសម្តីបងទាំងអួលដើមក រាល់ពេលនឹកឃើញទង្វើ ដែលនាងធ្វើដាក់គេ នៅយប់នោះ។
" តែសភាពឆ្អឹងឯងមិនទាន់ជាស្រួលទេ ប្រុសតូច "
" ផ្តាំប្រាប់លោកម្ចាស់ផង ថាចៅហ្វាយតូច ត្រឡប់ទៅអូស្ត្រាលីវិញហើយ អគុណទាន សម្រាប់ការមើលថែគាត់បាទ "



______
និពន្ធដោយ : មីនស៍ហ្វា
( បុិនងរណាស់ ប្តីកូនពៅពិបាកតិចហើយ)

To be continue

Continue Reading

You'll Also Like

1.3K 91 17
Soy sobre natural no sabía cual era mi objetivo pero cuando te vi me volví a sentir vivo
2.2K 123 11
When Harry dies at the hands of Voldemort, Death offers him a beneficial deal.
17.9K 198 25
After the Battle of Hogwarts, Ron and Hermione's and Harry and Ginny's relationship expand...what happens as they face difficult times and also of th...
2.8M 183K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...