សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

Park_MinFarchara tarafından

250K 13.1K 1.1K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... Daha Fazla

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៦
ភាគ: ២៧.
ភាគ: ២៨
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣១
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៥
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤១.
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៥
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៤៩
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៣

ភាគ: ៧០

1.3K 97 5
Park_MinFarchara tarafından

ព្រឹកថ្ងៃថ្មី ទេសភាពស្រស់បំព្រងខៀវខ្ចី ក្រោយភ្លៀងធ្លាក់មេ
កាលពីម្សិលមិញ ផ្កាកុលាបរីកស្គុសស្គាយ រំលិចពណ៌ចំរុះស្រស់ឆ្អិនឆ្អៅ នៅខាងមុខផ្ទះហ្វាម ខ្យល់បក់រំភើយ ជីមីនក្រោកពីព្រឹកព្រលឹម បង់កកន្សែងត្រៀម ជិះកង់ទៅហាត់ប្រាណ ពេលបើកទ្វារផ្ទះចេញមកខាងក្រៅ ស្រាប់តែឃើញរាងមាំ ប្អូនប្រុសគេងផ្អែកជញ្ជាំងនៅខាងមុខផ្ទះ ទឹកមុខស្លេកស្លាំង ដូចមនុស្សឈឺមិនស្រួលខ្លួនអ៊ីចឹង ជីមីនស្លន់ស្លោ យកដៃអង្រួន ទះថ្ពាល់ប្អូនប្រុសតិចៗ ដោយការព្រួយបារម្ភ ៖
" ប្រុសពៅ ប្រុសពៅ ភ្ញាក់ឡើង " ជីមីនអង្រួនស្មាជុងហ្គុកព្យាយាមដាស់ប្អូនឱ្យក្រោក ថែមទាំងយកដៃទះថ្ពាល់ប្អូនផាច់!! ទុកមុខជីមីនភិតភ័យ មិនស្ទើរទេខ្លាចថាប្អូនគេងសន្លប់ដោយគ្មាននរណាដឹង។
" ហ្អឹម...បង-បងមីន ខិះខិះ " ជុងហ្គុកទប់ដៃនិងកម្រាលឥដ្ឋប្រឹងទប់ខ្លួន ក្រោកឡើងតែក្រោកមិនរួច ព្រោះគ្មានកម្លាំង អាវដែលសើមជោកម្សិលមិញ ក៏ប្រែជាស្ងួត ទឹកមិនបានងូតស្រួលខ្លួនផង ក៏ត្រូវមកគេង ផ្អែកជញ្ជាំង ហាលភ្លៀងហាលខ្យល់ពេញមួយយប់ រហូតទៅជាកើតគ្រុនផ្តាសសាយ បន្ទាប់មកជីមីនក៏គ្រាប្អូនដើរចូលផ្ទះ ដោយមិនរងចាំយូរ គាប់ជួនលោកស៊ូឮសំឡេងឡូឡាមុខផ្ទះក៏ចេញមកមើល រួចហៅជីមីនឱ្យនាំជុងហ្គុកចូលផ្ទះ ប្រាប់អង្គរក្សយកវ៉ាលីជុងហ្គុកមកតាមក្រោយ។
" ក្រោកឡើងមក ចូលផ្ទះ "
" ជុងហ្គុកចៅ មោះជីមីនយកប្អូនចូលសិនមកចៅ "
" អ្នកណាអនុញ្ញាតឱ្យវាចូលមក? " លោកស៊ូមិនសូវជាផ្តាច់ការប៉ុន្មានទេ ណាស់តែកូនប្រសា ដែលចុះពីជាន់ខាងលើមកកៀកចង្កេះប្រពន្ធ ទប់ខ្លួននាងពេលដើរចុះតាមកាំជណ្តើរ បានបន្លឺសំឡេងកាចចេញមក ដោយមិនរីករាយ ក្នុងទទួលស្វាគមន៍ប្អូនប្រុស។
" គឺប៉ា កុំចិត្តអាក្រក់ដាក់ប្អូនពេក យ៉ុនហ្គី " ធម្មតាលោកស៊ូមិនសូវជំទាស់ចិត្តកូនប្រសាទេ តែរឿងជុងហ្គុកមួយ ទុកឱ្យដេកដួលសន្លប់ ហាលខ្យល់ហាលភ្លៀង ដល់ឈឺដោយមិនខ្វាយខ្វល់នេះគាត់ធ្វើមិនបានទេ គាត់បានងាកទៅតបសម្តីកូនប្រសារបស់គាត់ ទើបកូនស្រីគាត់បន្លឺតាមក្រោយ។
" បងហ្គុក ពុទ្ធោអើយ ក្តៅខ្លួនណាស់ អ្នកបម្រើទៅយកទឹកក្តៅនិងកន្សែងមក ខ្ញុំជូត " គ្រាន់តែឃើញសភាពបងថ្លៃ ដូចមិនស្រួលស្លេកស្លាំង ស្ទើរតែសន្លប់បាត់បងស្មារតី នាងតូចហ្វីឡាស្ទុះចូលទៅ ស្ទើបអង្អែលថ្ពាល់បងប្រុស ខ្លួនរបស់គេក៏ឡើងកម្តៅខ្លាំងណាស់ ធ្វើឱ្យនាងភិតភ័យ បន្លឺហៅអ្នកបម្រើនាំយក ទឹកក្តៅនិងកន្សែងមកជូតខ្លួន ឱ្យបងថ្លៃ។
" ត្រឹមប៉ុណ្ណឹងអូនមិនចាំបាច់ភ័យទេ វាមិនងាប់ឡើយ " យ៉ុនហ្គីដើរចូលមកអង្គុយនៅសាឡុង ទល់មុខលោកប៉ាក្មេក ដោយបានថាបញ្ជោះបោះបោកដាក់ប្អូន ដែលដេកឈឺស្តូកស្តឹងលើសាឡុង ចំណែកឯជីមីនវិញ មិនបាននៅមើលយូរទេ នាយកំលោះក៏ដកខ្លួនចេញទៅក្រៅ ជិះកង់ដើរលេងនៅចម្ការ កហរូចមើលដំណាំភោគផល ប្រជាជនតបន់នេះ ជាការហាត់ប្រាណពេលព្រឹក។
" លោកប្តី បិទមាត់បងទៅ បងជាបងប្រុសចិត្ត
អសក្រក់បំផុត " ហ្វីឡាចោលភ្នែកសម្លក់មុខស្វាមី ដែលពូកែនិយាយច្រើនហើយចិត្តអាក្រក់ ថែមទៀត នាងកំពុងតែចាត់ការ ដោះអាវសឺមី ចេញពីរាង្គកាយបងថ្លៃ នាងពួតកន្សែងនិងទឹកក្តៅ ជូតថែថើលើដើមទ្រូង ជូតមុខមាត់និងសព្វសាច់លើខ្លួនប្រាណបងប្រុស និងបិទបន្ទះជែលស្រូបកម្តៅក្បាល រួចដាស់ជុងហ្គុកឱ្យក្រោកលេបថ្នាំ ប្រហែលភ្ញៀងយប់មិញ ត្រូវអង្គុយទឹកភ្លៀងពេញមួយយប់ទើបបានទៅជាគ្រុនក្តៅដូច្នេះ។

វេលាថ្ងៃត្រង់បន្តិច ទើបជុងហ្គុកភ្ញាក់ដឹងខ្លួន មានហ្វីឡាជាអ្នកមើលថែ ស្ទាបស្ទង់កម្តៅជូតខ្លួន និងបានប្រាប់ឱ្យអ្នកបម្រើរៀបចំបន្ទប់មួយសម្រាប់ជុងហ្គុកស្នាក់នៅ ទីនេះមួយរយះបើជ្រុលតែមកតាមហ្វីយ៉ាទៅហើយ ក៏ប៉ុន្តែស្វាមីវ័យចំណាស់របស់នាង គេមិនព្រមឡើយ គេដាច់អហង្ការណាស់សូម្បីតែជុងហ្គុកជាប្អូនប្រុស ខ្លួនឯងក៏ដោយ ហ្វីឡាមិនចង់ឈ្លោះប្រកែក តវ៉ាជាមួយស្វាមីច្រើន នាងក៏ចូលផ្ទះបាយធ្វើបបបរសម្រាប់ជុងហ្គុក ខណៈដែលជុងហ្គុក ភ្ញាក់ពីគេងល្មម ឫកពាធេងធោង រកខ្យល់ បានរ៉ាហ្វាត់នៅក្បែរ ស្ទុះទៅទប់ខ្លួននាំម្ចាស់តូចមកអង្គុយនៅតុអាហារ ញ៉ាំជួបជុំគ្នា ៖
" បងប្រុស " ដៃញ័រៗកាន់ស្លាបព្រាសម ត្រៀមទទួលទានអាហារ ទឹកមុខស្រស់បោះជាមុន តែមិនទាន់ស្រួលខ្លួន១០០ភាគរយនោះទេ នៅក្អកក្រដាស ឈីតៗនៅឡើយ ឱនមុខចុះមួយសន្ទុះដឹងកំហុសខ្លួនឯង រួចក៏ងើបមុខសម្លឹងមើលបងប្រុស ដោយការអង្វរករ សុំចិត្តពីបងប្រុស។
" អឺ! ហៅធ្វើស្អីអាណាងាប់ សុីបាយទៅ " លោកម្ចាស់មីន សម្តីកោងកាចអាក្រក់អ៊ីចឹង តាំងពីដើមហើយ ណាមួយចិត្តនៅគុំគួនខឹងនិងប្អូនប្រុស ចេះរិះរកវិធីដាក់ថ្នាំហ្វីយ៉ា កូនស្រីខ្លួនធ្វើឱ្យហ្វីយ៉ា លំអុកទាមទារមកនៅបារាំងដូច្នេះ យ៉ុនហ្គីដួសម្ហូបដាក់ចូលមាត់ ដោយបន្លឺសំឡេងគ្រលរដាក់ប្អូន។
" ជុប! សម្តីបងមិនពិរោះស្តាប់សោះ ប្តីចាស់របស់អូន "
ហ្វីយ៉ាដើរទប់ផ្ទះពោះប៉ោង ជិតគ្រប់ខែ ដោយដៃមានកាន់ចានទឹកស៊ុបថ្នាំចិន ស្រាប់ស្វាមី នាងដាក់វាក្បែរដៃគេ ឱនថើបថ្ពាល់គេមួយខ្សឺត រួចគ្រវីក្បាល ញញឹមតិចៗ មិនយល់ពីចរិតប្តីចាស់របស់នាងសោះ។
" អង្គុយមកពៅមាស កុំដើរពេកបងតា បារម្ភពីអូន " មុននេះដូចជាខឹងច្រឡោតតោតតូងដាក់ប្អូនប្រុស គ្រាន់តែភរិយាដើរចូលមកក្បែរ ក៏ទាញចង្កេះមួយក្តាប់នាងអង្គុយលើភ្លៅ ស្រដីទន់ភ្លន់មានមន្តស្នេហ៍ ប្តូរផ្លាស់៣៦០ដឺក្រេរមួយភ្លែត។
" អ្ហេស ហ្អែម!! យ៉ុនណាញ៉ាទឹកការ៉ុតមួយកែវផង ដើម្បីកូនក្នុងផ្ទៃរបស់អូន " ម្យ៉ាងម្នាក់ទេបងប្អូនគ្រួសារនេះ ចូលចិត្តផ្តឺផ្តងគ្នា
ទៅវិញទៅមក តែប៉ុណ្ណឹង ជីមីនដើរពីផ្ទះបាយមក ទើបតែកិនទឹកការ៉ុតមួយកែវ ជាពិសសេសសម្រាប់ភរិយា ថែមទាំងបានក្អកគ្រហឹម ក្រោយឃើញបងប្រុសស្វីតផ្អែមល្ហែម មិនចេះរើសកន្លែងដូច្នេះ បន្ទាប់មកនាយសង្ហាក៏ចូលទៅអង្គុយក្បែរភរិយាបន្តដួសស៊ិបផ្លុំ បញ្ចុកភរិយា នៅចំពោះមុខលោកតា និងបងប្រុស។
ក្រឡេកទៅខាងឆ្វេងក៏ស្វីតផ្អែមល្ហែម ងើបមើលអ្នកទល់មុខក៏ស្អិតរមួត ឱជីវិតនេះអើយសែនកម្សត់ម្លេះ ធ្លាក់ដុនដាបមកដល់កន្លែងមួយដែលគេមិនឱ្យតម្លៃ ជុងហ្គុកដួសបាយម្ហូបដាក់ចូលក្នុងមាត់ ឱនមុខចុះទំពារញ៉ាំយ៉ាងកម្សត់ ខំប្រឹងខាងសម្លឹងមើលក្នុងផ្ទះដែរ តែមិនឃើញនួនល្អងសោះតើស្នេហ៍ស្នង បាត់ទៅណា? សំណួរជាច្រើនបានលោតពេញខួក្បាល ចន ជុងហ្គុក។
ថ្ងៃបាក់រសៀលបន្តិច សមាជិកក្នុងផ្ទះហ្វាម ចេញទៅខាងក្រៅអស់ហើយ ផ្ទះនៅតែលោកម្ចាស់មីន ប្រពន្ធក្មេងនិងកូនស្រីដែលសម្ងំលាក់ខ្លួនដឹងថាលោកប៉ាចិត្តអប្រិយ មកតាមដល់ទីនេះ ជុងហ្គុកគេងមើល រឿងនៅសាឡុងបន្ទប់ទទួលភ្ញៀវ យ៉ាងមានក្តីសុខ តែធាតុពិតគេងរំពៃរងចាំ កូនស្រីចុះមកទេ ភ្លាមនោះ ប្រាវ!! ៖
" ត្រឡប់ទៅសុីដនីយ៍វិញទៅ បងមិនចង់និយាយច្រើនជាមួយឯងទេ " រាងមាំយកវ៉ាលីទម្ងន់ធ្ងន់ របស់ប្អូនប្រុសពីជាន់ខាងលើមក ដល់បន្ទប់ទទួលភ្ញៀវ ក៏បោះបោកវាប្រាវ!ទៅលើកម្រាលឥដ្ឋ ដោយមិនថ្នមដៃ ទឹកមុខស្មើធេង ស៊កដៃចូលហោរប៉សវខោរ បោះសម្តីដេញប្អូនប្រុសម្តងទៀត ធ្វើឱ្យជុងហ្គុក ដែលកំពុងគេង ភ្ញាក់ដូចកន្ត្រាក់ រួចស្ទុះមកប្រមូលអាវចូលវ៉ាលីវិញ រួចឱបជើងបងប្រុស ងើបមុខសម្លឹងមើលបង ដោយក្រសែភ្នែកអង្វរករ សុំអធ្យាស្រ័យពីបង។
" អ៊ួយ!! បងប្រុស បងកុំដេញខ្ញុំបានទេ សុំពេលសិនណាខ្ញុំនិងលួងលោមនាង ដោយខ្លួនឯង ពួកយើងកំពុងតែមានការយល់ច្រឡំ
លើគ្នា បងទុកឱកាសឱ្យខ្ញុំផង បងប្រុស សុំអង្វរណា "



______
និពន្ធដោយ : មីនស៍ហ្វា
( ដាក់ថ្នាំរួចម៉ាលោភហើយ ថាយល់ច្រឡំ?យី..😒)

To be continue

Okumaya devam et

Bunları da Beğeneceksin

11.1K 188 61
អេតាសីុវិលដែលកើតឡើងដោយការបង្ខំចិត្ដឲ្យទទួលខុសត្រូវ 😔 Kim Taehyung x Jeon Emilina Written by : Zipporahh 😻
64.8K 2.1K 33
Jung Hoseok X Lee Hanna ស្នេហាបែបម៉ាហ្វៀនឹងក្មេងស្រីគួអោយស្រលាញ់💚
19.5K 434 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់
3M 194K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...