សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

Door Park_MinFarchara

250K 13.1K 1.1K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... Meer

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៦
ភាគ: ២៧.
ភាគ: ២៨
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧០
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៥
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤១.
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៥
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៤៩
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៣

ភាគ: ៣១

1.2K 57 3
Door Park_MinFarchara

ប្រទេសបារាំង...

រយះពេលហោះហើរ ចំណាយពេល៨ម៉ោង ក៏បានមកដល់ទឹកដីប្រទេសបារាំង ជុងហ្គុកសុខចិត្ត បើកបររថយន្ត ដោយខ្លួនឯង ពីទីក្រុងប៉ារី សម្តៅទៅរក ផ្ទះហ្វាមម៉ារីតា ៣០នាទីពីទីក្រុងប៉ារីស នៅតាមដងផ្លូវ មានផ្ការីកជាច្រើន ចម្រុះលាយពណ៌គ្នា ព្រោះជិតដល់និទាឃរដូវ កូនភ្លោះទាំងពីរអង្គុយក្នុងឡានស្ងៀមស្ងាត់ ដោយសារ ឃើញពួកគេស្ងាត់ ដូច្នេះ ម្ចាស់តូចយល់អារម្មណ៍កូនស្រីទាំងពីរ ក៏បានបើកដំបូលឡានស៊េរីទំនើប ឱ្យពួកគេស្រូបយកខ្យល់អាកាសត្រជាក់ ស្រួលនាពេលល្ងាច មានស្រទាប់ផ្កាធ្លាក់ពីលើមកបក់ផាត់ ប៉ះដៃហ្វីយ៉ា នាងក៏រាដៃចាប់ រួចញញឹម ធ្វើឱ្យអ្នកអង្គុយក្បែរខ្លួន ឈោងដៃមកអង្អែលក្បាលកូន ៖

" ចូលចិត្តដែរទេកូន? ឮថាផ្ទះលោកតា ផ្កាឡាវេនដឺចាប់ផ្តើមរីក
ហើយ វានឹងស្រស់ស្រាយជាងតាមដងផ្លូវនេះទៅទៀត " ពេលឃើញទឹកមុខកូនញញឹម នាយក៏មានក្តីសុខណាស់ដែរ ចិត្តមិនចង់ឱ្យនាង រងសំពាត មករកនៅក្រៅប្រទេស បែកពីឳពុកម្តាយ គេងយំនឹករាល់ថ្ងៃនោះទេ ជុងហ្គុកអង្អែលក្បាលកូនស្រី ដោយបញ្ចេញស្នាមញញឹមផ្អែម។

" លោកប៉ាធ្លាប់មកផ្ទះលោកតាដែរហ៏? " នាងតូចបោះស្រទាប់ផ្កាចោល ងាកមកនិយាយសួរនាំលោកប៉ា មើលទៅលោកប៉ាប្រហែលជាធ្លាប់ មកលេងផ្ទះហ្វាមម៉ារីតា ដែលនាងមិនធ្លាប់ដឹង។

" ប៉ាមកកាលជំនាន់ មង្គលការលោកប៉ាអ្នកម៉ាក់កូន វាកន្លងទៅច្រើនឆ្នាំគួរសម ដែរហើយ " នាយកំលោះងាកមករកកូនស្រី ញញឹមដាក់នាង ពិតមែនហើយ នាយធ្លាប់មកម្តង បើគិតមកទល់ពេលនេះវាស្មើនិង១៨ឆ្នាំទៅហើយ ពេលពួកនាងកើតរួច បានប៉ុន្មានថ្ងៃ។

" ហ្វីយ៉ាបើកចម្រៀងបន្តិចទៅ បងចង់ស្តាប់បទចម្រៀង "លោកប៉ានិងកូនស្រីពៅ កំពុងតែនិយាយឆ្លើយឆ្លងសម្តីគ្នា ភ្លេចគិតអារម្មណ៍កូនស្រីច្បង ទឹកមុខស្រងូតស្រងាត់ នាងនឹកៀផ្ទះ នាងនឹកលោកប៉ាអ្នកម៉ាក់ ថែមទាំងនឹកប៉ាធំ ខ្លាំងទៀតផង។

" ចាសបងស្រី "

" យ៉ុនណាអូខេទេកូន? មានមិនស្រួលខ្លួនត្រង់ណា អាចប្រាប់
ប៉ាណា ប៉ាបារម្ភពីកូន "

" កូនអូខេលោកប៉ា គ្រាន់តែហត់នឿយបន្តិច "

មិនប៉ុន្មាននាទីផង រយន្តស៊េរីទំនើប ក៏បានលូនចូលដល់ហ្វាមម៉ារីតា ជាផ្ទះហ្វាមគ្រួសារ ត្រកូលស៊ូ មានលោកស៊ូជាអ្នកគ្រប់គ្រងនៅទីនេះផ្ទាល់ កន្លងទៅ១០ឆ្នាំជាងមកនេះ លោកស៊ូវ័យចរដែរហើយ គាត់ចាស់ជាងមុនឆ្ងាយ តែកម្លាំងនៅបានដដែល គ្រាន់តែឮថា ចៅស្រីទាំងពីរមករស់នៅលេង គាត់ប្រញាប់ប្រញាល ហៅអ្នកបម្រើ ឱ្យរៀបចំបន្ទប់សម្រាប់ពួកនាង ៖

" លោកតា ចៅមកហើយ " ឡានឈប់សំចនមិនទាន់ យ៉ុនណាបានបើកទ្វារឡាន រត់ចុះទៅហក់ឱបកលោកតា រួចយំសម្រក់ទឹកភ្នែក ខ្សឹបខ្សួល នឹកលោកតា បែកលោកតាយូរ នាងតូចសសិតយំ ក្បែរត្រចៀកលោកតា មួយសន្ទុះទើបងើបមុខចេញ យកដៃជូតទឹកភ្នែក រួចញញឹមដាក់គាត់។

" ហត់ទេចៅ យ៉ុនណាធំច្រើនណាស់ ខ្ពស់ជាងមុនឆ្ងាយ ចូលទៅសម្រាកសិនទៅចៅ " លោកស៊ូអងង្អែលក្បាលចៅស្រី ដោយមិនភ្លេចព្រិចភ្នែកដាក់ហ្វីយ៉ានិងជុងហ្គុក ពួកគេនៅឈរមើល លោកតានិងនាងតូចយ៉ុនណា រាក់ទាក់គ្នា បន្ទាប់មកយ៉ុនណា ក៏រត់ចូលទៅខាងក្នុងផ្ទះ។

" ហ្វីយ៉ានឹកលោកតា ជុប!! " ចៅស្រីពៅបោះដៃពីចម្ងាយ រត់ចូលក្នុងរង្វង់ដៃលោកតានាង រួចចង្អើតជើងថើបថ្ពាល់
គាត់មួយខ្សឺត លោកតាឱបអង្អែលខ្នងចៅស្រី ដោយការនឹករលឹក គាត់មិនត្រឹមតែនឹកចៅទេ គាត់ឱបពួកនាង ក៏នឹកដល់កូនស្រីបង្កើតដែរ ចង់ដឹងសុខទុក្ខកូនស្រី និងស្វាមីនាង រស់នៅកូរ៉េ សុខទុក្ខយ៉ាងណាហើយ។

" តោះចូលផ្ទះ តាឱ្យគេធ្វើអាហារ ហ្វីយ៉ាចូលចិត្តជាច្រើន ត្រៀមសម្រាប់ចៅ ជុងចូលមកចៅ អីវ៉ាន់នៅសល់ ទុកឱ្យកម្មករលើកចុះ មករកបាយទឹកញ៉ាំជុំគ្នា " លោកស៊ូឱបស្មា ចៅស្រីមួយសន្ទុះ
ក៏អើតមើលជុងហ្គុក កំពុងតែរើវាលី ចេញពីគូទឡាន ទាំងនោះជាអីវ៉ាន់កូនស្រី ជាពិសេសរបស់យ៉ុនណាច្រើនជាងគេ ព្រោះនាងត្រូវរៀន នៅប្រទេសបារាំងនេះ ទើបមានអីវ៉ាន់ច្រើន ចំណែក
ហ្វីយ៉ា អីវ៉ាន់នាងបានដាកក់ផ្ញើចេញទៅអូស្ត្រាលី អស់ហើយ ជុងហ្គុកងើបមុខមកតបសម្តីលោកតា ដោយការឱនលំទោន
គោរព្ធវ័យចំណាស់ ពីចម្ងាយ។

" បាទលោកតា មិនអីទេ អីវ៉ាន់យ៉ុនណាមិនច្រើនផង "

រសៀលជ្រៀលជ្រេ នៅក្នុងបន្ទបប់ដ៏ធំទូលាយ យ៉ុនណាគេងសម្រក់ទឹកភ្នែក នឹកអ្នកផ្ទះ ដែលមិិនមែនជាប៉ាម៉ាក់នាង អារម្មណ៍នាង ប្រាប់ថានឹកប៉ាធំខ្លាំងណាស់ នឹកគាត់ក៏មិនហ៊ានខលទៅគាត់ នៅពេលនេះ ថ្មើរនេះលោកប៉ាកំពុងធ្វើអ្វី មានដឹងទេថាកូនស្រី ខ្លួនតូចម្នាក់នេះ នឹកលោកប៉ាស្ទើរតែឆ្គួតហើយដឹងដែរទេ ពេលវេលារៀន៤ឆ្នាំ វាយូរណាស់សម្រាប់នាង រស់បែកលោកប៉ា ដូចនៅភពពីផ្សេងគ្នាអ៊ីចឹង អារម្មណ៍នាង ច្របូកច្របល់ ស្រលាញ់លោកប៉ាលើសពីពាក្យថាប៉ា កន្លងមកលោកប៉ាមើលមិនដឹងឬ? នៅពេលនាងប្រាប់គាត់ថា លោកប៉ាត្រូវចាំកូន លោកប៉ាហាមយកប្រពន្ធណា នាងតែនិយាយពាក្យនោះជាមួយគេ តែជីមីនគ្រាន់តែញញឹម ដាក់នាងធម្មតា ខណៈគេងយំបង្ហូរទឹកភ្នែក ដូចតំណក់ទឹកភ្លៀង សុខៗក៏មានលេខទូរស័ព្ទមួយខ្សែខលចូល វីង!! វីង!! នាងក៏រហ័ស លើចុចទទួលភ្លាម ៖

" អ...អឡូ ប៉ាធំ " នាងរហ៏សជូតដំណក់ទឹកភ្នែកចេញពីផែនថ្ពាល់ ខ្លាចថាពេលដែលលោកប៉ាទាមទារ បើកកាមេរ៉ាសុំមើលមុខ និងឃើញថានាង កំពុងយំនឹកគេ ភ្នែកប្រែជាក្រហម ហើមធំប៉ុនកដៃ នាងតូចលើកទទួលទូរស័ព្ទ ទាំងនិយាយសំឡេង ត្រដឹតជាប់គ្នា អារម្មណ៍ ត្រេកអរចម្លែក គេងចាំទូរស័ព្ទ លោកប៉ាទីបំផុតគាត់ខល មកនាងហើយ ពិតជារំភើបខ្លាំងណាស់ ចង់ជួប ចង់ឮសំឡេងប៉ា។

" កូនណា កើតអ្វី ទីនោះត្រជាក់ទេ មានផ្តាសសាយទេ
ហត់នឿយទេពេលជិះយន្តហោះទៅ ទៅដល់ហ្វាមឬនៅ? "

" អ្ហឹក!! អ្ហឹក!! ប៉ាប៉ា " មិននឹកស្មានថាលោកប៉ា និងខលមកនាងមុនសោះ នាងនឹកគាត់ខ្លាំងណាស់ មិនហ៊ានខលទៅរំខានគាត់ ព្រោះដឹងថាគាត់ កំពុងរវល់ការងារច្រើន ជាប់ដៃជាហេតុដែលនាង មិនចង់រំខានគាត់ច្រើន តែពេលនេះ ម៉ោងនេះគាត់ខលមកនាង ធ្វើឱ្យនាងសប្បាយចិត្តខ្លាំងណាស់ រហូតដល់យំ ផ្ទប់មាត់សម្រក់ទឹកភ្នែក ចេញមក។

( ហេតុអីយំ បើកកាមេរ៉ាមក ប៉ាចង់មើលមុខកូនស្រី ) នាយសង្ហាដឹងដល់អារម្មណ៍កូនស្រី សំឡឹងយំខ្សឹបខ្សួលរបស់នាង ឮល្វើយៗក្បែរត្រចៀកគេ ជីមីនញញឹមស្ងួត ចិត្តអន្ទះសា ចង់ឃើញ ចង់មើលមុខនាង តាមកាមេរ៉ា ក៏ស្នើឱ្យនាងបើក ឱ្យគេមើល មិនចាំយូរ យ៉ុនណាសម្រួលអារម្មណ៍ជូតទឹកភ្នែកចេញពីផែនថ្ពាល់ រួចបើកកាមេរ៉ាញញឹមដាក់លោកប៉ា ទាំងមិនសូវសម។

" ហ្អឹក!! ហ្អឹក!! ម្តេចប៉ាមិនសួរថា កូនណាមាននឹកប៉ាធំដែរទេ? ម្តេចមិនសួរកូន ហ្អឹក!! " មិនមែននាងជាក្មេងរំអួយទេ តែនាងពិតជានឹកលោកប៉ាខ្លាំងណាស់ ចង់ឮសំឡេងគាត់ ចង់ឃើញមុខគាត់ តែគាត់បែរជាសួរនាង នៅសំណួរផ្សេង បានន័យថាពេលនេះ វេលានេះ គាត់មិននឹកនា នាងទេឬ?

( ហ្អឺស!! ក្មេងល្ងង់យំធ្វើអី ទើបតែបែកគ្នា១ថ្ងៃសោះ ចាំប៉ាទំនេរ និងឡើងទៅលេងកូនណា នៅទីនោះ ប៉ានឹកកូន ប៉ាស្រលាញ់កូន ) នាយកំលោះសើចដើមកបន្តិច គេខំប្រឹងកាន់ជំហរ រឹងមាំមិនយំតាមកូនស្រី ការពិតទៅគេនឹកនាង នឹកស្ទើរតែដាច់ថ្លើម ប្រមាត់ទៅហើយ ស្រលាញ់កូនណាស់ ស្រលាញ់លើសពីពាក្យថាកូន តែមិនអាចនិយាយចេញមកបាន រងចាំពេល៤ឆ្នាំទៀត និងសាភាពប្រាប់នាង ក៏មិនយឺតពេលដែរ ទុកពេលវេលាឱ្យនា ក្រេបជញ្ជក់ការសិក្សា យកចំណេះចេះដឹង ដាក់ក្នុងខ្លួនសិន។

" ពេលនេះប៉ាធំ នៅទីណា សុំមើលជុំវិញខ្លួនបន្តិចមក " នាងតូចនិយាយយំយែក ដាក់លោកប៉ាសុខៗ នាងក៏ជ្រួញចិញ្ចើម ក្រោយក្រឡេកមើល ក្រោយខ្នងលោកប៉ារៀប ចំដេគ័រ ស្ទាយថ្មីហើយប្លែក។

( ប៉ានៅរីស៊ត នៅក្នុងអូសហ្វីសទើបតែរៀបចំថ្មី កំពុងបង្ហើយឯកសារ មិនបានលួចមានស្រីទេ ប៉ាធំជាសុភាពបុរស ណាបាទ ) ជីមីនបង្វែរ កាមេរ៉ាឱ្យនាងតូចមើលការរៀបចំក្នុងបន្ទប់អូសហ្វីស ស្ទាយថ្មីមានតាំងរូបស្រីកំណាន់ មួយផ្ទាំងយ៉ាងធំ ម្នាក់នោះគឺជារូបនាងផ្ទាល់ មើលហើយធ្វើឱ្យយ៉ុនណា ញញឹមក្រហមថ្ពាល់ ព្រោះអៀននិងលោកប៉ា គាត់ឥលូវចេះលេងល្បិចរ៉ូមែនទិច ប្រយោលទៀត គាត់បុរសល្អរបស់នាង។

" ហ្អឹក!! មិនជឿទេមនុស្សប្រុស ចិត្តរាយមាយ មើលចិត្តមិនធ្លុះទេ កូនមិនជឿលោកប៉ាឡើយ ហ្អឹក!! " ត្រឹមឃើញមុខ ឮសំឡេងគាត់និយាយ ឆ្លងឆ្លើយសម្តីជាមួយនាង ធ្វើឱ្យនាងសប្បាយចិត្តណាស់ទៅហើយ នាងមិនធ្លាប់គិតថា លោកប៉ាជាបុរស មានចិត្តសាវ៉ា រាយមាយដូចពាក្យនាងថានោះទេ នាងដឹងចរិតលោកប៉ាច្បាស់ គាត់សុភាពរាបសា ជាងប៉ាតូចឆ្ងាយ ជាបុរសក្នុងក្តីស្រមៃ របស់នាង ទើបនាងស្រលាញ់គាត់ខ្លាំងយ៉ាងនេះ។

" ឈប់យំទៅហ្ន៎!! ជុប!! ញ៉ាំបាយច្រើនៗ ខំរៀន ឮទេក្មេងតូចរបស់លោកប៉ា បានហើយ ប៉ាដល់ម៉ោងចេញ ទៅផ្ទះហើយ ស្អែកប៉ាខលទៅទៀត អូខេ!! ស្រលាញ់កូនណា "
" ចាសប៉ាប៉ា "

______
និព្ធដោយ: មីនស៍ហ្វា
( ផ្នែកខាងលើអ៊ែតមីន Copyភាគមុនមកវិញខ្លះ ព្រោះទីតាំងដើមវាត្រូវនៅភាគនេះ អ៊ែតមីនកែភាគមុនរួចហើយ )
សូមយោគយល់ កំហុសឆ្គងផង🥹🙏🏻😘 អ្នកអានមិនទាន់បានអានរដូវកាល១តួយ៉ុនហ្គី គួរតែអាន ដើម្បីឱ្យដឹងពីចរិតពិត តួអង្គជុងហ្គុក រដូវកាលនេះណា

To be continue

Ga verder met lezen

Dit interesseert je vast

3M 194K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
10.6K 174 28
ឈុតដកស្រក់ ក្នុងជីវិតជា ម៉ាហ្វៀ គ្រប់គ្នាតែងតែគិតថាពួកគេជាមនុស្ស អាក្រក់ សាហាវ ព្រៃផ្សៃ ឃោឃៅ ស្លាប់មនុស្សមិនញញើតដៃ។ មែនពួកគេជាមនុស្សបែបនោះ បើមិនសាហាវ...
9.8K 271 14
❝ 𝐲𝐨𝐮 𝐚𝐫𝐞 𝐝𝐚𝐦𝐚𝐠𝐞𝐝 𝐚𝐧𝐝 𝐛𝐫𝐨𝐤𝐞𝐧 𝐚𝐧𝐝 𝐮𝐧𝐡𝐢𝐧𝐠𝐞𝐝. 𝐛𝐮𝐭 𝐬𝐨 𝐚𝐫𝐞 𝐬𝐡𝐨𝐨𝐭𝐢𝐧𝐠 𝐬𝐭𝐚𝐫𝐬 𝐚𝐧𝐝 𝐜𝐨𝐦𝐞𝐭𝐬 ❞ ...
110K 5.2K 38
Fay Holloway is a fiercely independent and headstrong female wolf. Protector blood runs in her veins. That's why she moved to New York and built a s...