សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

By Park_MinFarchara

251K 13.1K 1.1K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... More

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៦
ភាគ: ២៧.
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣១
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧០
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៥
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤១.
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៥
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៤៩
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៣

ភាគ: ២៨

1K 42 4
By Park_MinFarchara

ម្ចាស់តូចបញ្ចេញទឹកមុខ មិនពេញចិត្ត កើតអារម្មណ៍ច្របូកច្របល់ ក៏ដើរសម្តៅចូលក្នុងមន្ទីពេទ្យ ចុចជណ្តើរឡើងទៅជាន់ខាងលើ ជាបន្ទប់សម្រាកកូនស្រី យ៉ាងប្រញាប់ប្រញាល់ ក្រាក!! ពេលរុញទ្វារចូលទៅ បានឃើញបងប្រុស ជូតខ្លួនឱ្យកូនស្រី ទើបតែរួចរាល់ កាន់កន្សែងនិងផើងទឹក ដើរចេញ ចូលទៅបន្ទប់ទឹក ប្រុសកំលោះក៏ចូលទៅក្បែរកូនស្រី ញញឹមពព្រាយ ដាក់នាងបន្ទាប់មក ៖

" កូនពៅប៉ា សឺត!! សឺត!! នឹកណាស់ នឹកខ្លាំងៗ កូនពៅកូនពេជ្រ "
សប្បាយចិត្តពេក ពេលឃើញកូនភ្ញាក់ដឹងខ្លួនមកវិញ នាយដើរទៅជិតកូនស្រី អង្គុយលើគ្រែក្បែរនាង ឱនទៅថើបថ្ពាល់នាងសងខាង ថើបខ្សឺតៗ ព្រោះនឹករលឹកកូនពេក ក៏បន្តក៏សោបដៃកូន មកថើបបន្ថែម រលីងរលោងទឹកភ្នែកចង់យំ។

" ប៉ាប៉ា " នាងហើបបបូរមាត់ ហៅឈ្មោះប៉ាតូចយ៉ាងលំបាក ព្រោះនៅថប់ដង្ហើម ហត់នៅឡើយ ច្រមុះភ្ជាប់ដោយអុកសុីសែន បន្លឺសម្តីហៅលោកប៉ាល្វើយៗ។

" បាទ ជុប!! ជុប!! សំណព្វចិត្តតូចរបស់ប៉ា កូនឈឺខ្លាំងទេ ហ្អឹម..."
ប្រុសកំលោះស្ទាប់ថ្ពាលកូន សម្លឹងមើលមុខកូនដោយក្រសែភ្នែកព្រួយបារម្ភ អាណិតកូនស្រីជាពន់ពេក បង្ខំឱ្យលោកប៉ាឱនទៅផ្តល់ស្នាមថើប លើបបបូរមាត់កូនស្រី២ដង មិនមែនភ្លេចខ្លួនទេ មកពីចង់ថើប ចង់ណែបណិតកូន ចំណែកនាងតូចមិនបានបដិសេធ នាងគេងស្ងៀម បន្ទាប់មកជុងហ្គុក ងើបមុខឡើងសួរនាំកូន ខ្លាចកូននៅឈឺត្រង់ណាទៀត ខណៈដែលបងប្រុស មុននេះកំពុងឈរមើល សកម្មភាពប្អូនប្រុស ថើបកូនខ្លួនឯង។

" ប្រុសតូច "

" គឺខ្ញុំនឹកកូន នឹកនាងខ្លាំងណាស់ អាណិតកូនគេងឈឺ "

" បងដឹង នាងមិនទាន់មានកម្លាំង កុំគ្រញិចខ្លាំងពេក " ខ្លាចថាបងប្រុសស្តីម្ចាស់តូច និយាយដោះសារ ក្រោយលួចថើបកូនស្ងៀមស្ងាត់មុននេះ តែលោកម្ចាស់មីន មិនបានថាអ្វីឱ្យប្អូនទេ គ្រាន់តែមិនចង់ឱ្យប្អូនចាប់ឱបគ្រញឹច កូនស្រីខ្លាំងពេក ព្រោះនាងនៅឈឺ មិនទាន់ធូរស្បើយ នៅឡើយទេ។

" បងរឿងច្រើនពិតមែន ឃ្លានទេពៅពៅ កូនប៉ា " ម្ចាស់តូចសម្លប់មុខបងប្រុស នាយធ្វើអ្វីកីខុសដែរ គាត់រងចាំតែចាប់កំហុស គ្រាន់តែថើបបបូរមាត់ បន្តិចបន្តួចសោះ ក៏ហួងហែងកូនដែរ មនុស្សចាស់រឿងច្រើន។

" កូនមិនឃ្លានទេ ប៉ាយ៉ុនទើបតែបញ្ចុកបបររួច មុននេះ តើបបូរមាត់
លោកប៉ាទៅត្រូវនិងអ្វីមក? " នាងតូចញញឹមស្រាលៗដាក់
លោកប៉ា ដោយបានសង្កេតឃើញថាគែមមាត់លោកប៉ា បែកមានស្នាមលើនោះ នាងលើកដៃទៅស្ទាប់បបូរមាត់លោកប៉ា រួចសួរនាំ។

" គ្មានអីទេ ប៉ាដើរបុកទ្វារបន្ទប់ មកពីដាច់ភ្លើង " ជុងហ្គុករកពាក្យដោះសារ ពីកូនស្រី ដោយនិយាយកុហសនាងថាដើរបុកទ្វារ តែការពិតមិនមែននោះទេ នាងត្រូវបានម្តាយដាក់ទោស កាលពីម្សិលមិញព្រោះប្រព្រឹត្ត អំពើខុសឆ្គង ឱ្យគាត់តាមទាន់។

" ម៉ាក់មីងខលមកប្រាប់បងថា បើមានលើកក្រោយ ឯងនិងត្រូវទោសជាងនេះ អាចនិងឈានដល់ការធ្វើទារុណកម្មធ្ងន់ធ្ងរ ក៏ថាបាន បងសូម្បីដាស់តឿនបន្ថែម ជំនួសគាត់ " យ៉ុនហ្គីថយទៅអង្គុយនៅលើសាឡុង បញ្ចេញទឹកមុខស្មើរ ទាញការសែតមកអាន ដោយបន្លឺប្រយោគ ជាពាក្យនាំសារ មកពីម្តាយមីង ប្រាប់ដាស់តឿនសតិជុងហ្គុកបន្ថែម បើជ្រុលនិយាយចូលសាច់រឿង
នេះទៅហើយ ប្រសិនបើមានលើកក្រោយ លោកជំទាវចន និង
ដាក់ទារុណម្ចាស់តូច ធ្ងន់ដៃជាងនេះ ជាពុំខាន ពេលមនុស្សចាស់ប្រាប់ឬប្រៀនប្រដៅអ្វី ជុងហ្គុក មិនដែលស្តាប់តាម នោះទេ ចេះតែខាងផ្គើនម្តាយ ផ្គើនបងប្រុសបន្ថែម ដោយសម្អាងថា មានម្តាយធំ ម្នាក់ដែរ ដែលតែងតែតាមការពារ និងកាន់ជើងគេ កន្លងមក។

" បងប្រុស...ហ្អើយ!! យ៉ាប់មែន កុំនិយាយបានទេ ខ្ញុំធំហើយ
ខ្ញុំដឹងខ្លួនឯង ថាធ្វើទៅល្អឬមិនល្អ " ការគិតរបស់ម្ចាស់តូច នៅតែមានគំនិតថាខ្លួនធ្វើត្រូវដដែល ព្រោះគិតថាខ្លួនអាយុច្រើន ធ្វើអ្វីត្រូវរហូត ហើយគិតថា រឿងដែលបានកើតឡើងយប់នោះ គេធ្វើមានហេតុផល ចង់ការពារម៉ាដាមស្តេហ្សាផង ចង់កាច់បំបាក់សត្រូវផង ក៏ប៉ុន្តែលោកជំទាវចន ម្តាយរបស់នាង មិនយល់ពីនាយ គិតថានាយដើរដេក ឬលេងស្រី មិនរើសមុខ ដូចកាលពីប៉ុន្មានឆ្នាំមុន។

" បើធំហើយម្តេចជ្រើសដើរផ្លូវចាស់? " យ៉ុនហ្គីអង្គុយស្តាប់ហេតុផល ការដោះសារប្អូនប្រុស នាយបានដឹងរឿងខ្លះៗពីម្តាយមីង មកដែរ តែក៏មិនសួរនាំគាត់ច្រើនដែរ ព្រោះនាយក៏ដឹងចរិតប្អូនប្រុសច្បាស់ ត្បិតគេពីមុនព្រាននារី ដើរលេងចូលក្លិប លេងស្រីស្រាល្បែង តែប្អូនធំហើយ អាយុក៏ជិតពាក់កណ្តាល៦០ឆ្នាំដែរ ទើបនាយ មិនចូលចិត្តទៅ និយាយរអ៊ូរទាំបន្ថែមដាក់ប្អូន។

" បង-ឈប់និយាយជាមួយបងហើយ ប៉ាស្រលាញ់កូនយ៉ាយ៉ា ក្មេងតូចរបស់ប៉ា "

" កុហស "

ប្រទេសកូរ៉េ...

ព្រឹកថ្ងៃថ្មីបរិយាកាស ស្រស់ថ្លាលើទឹកដីកោះជេជូរ អ្នកកំលោះក្រោកពីគេងទាំងឈុតតុក្កតា ដើរសម្តៅមកបន្ទប់កូនស្រី រុញទ្វារនាងចូលទៅខាងក្នុង ឈរញញឹមស្រស់ មួយសន្ទុះទើបចូលទៅឱបនាង តែខណៈនោះ ស្រាប់តែ ៖

" កូនស្រីប៉ា ក្រោកឡើងម៉ោង៨:០០ព្រឹកហើយណា អា៎វ!!
យ៉ុនណាកូន ម្តេចក្តៅខ្លួនយ៉ាងនេះ " ជីមីនឱបថើបកូន ខណៈនោះរាង្គកាយនាងទន់ល្អូក ញើសជោកខ្លួន ថែមទាំងក្តៅសាច់ងំតែម្តង ធ្វើឱ្យជីមីនឆ្លេឆ្លា ប្រវេប្រវា ទាញភួយចេញ ដោយអង្រួនស្មា ហៅនាងតូចតិចៗ។

" ម៉ាក់ហ្វី អូនយ៉ា ជួយកូនផងម៉ាក់ អ្នកម៉ាក់ អ្ហឹកៗ " រាង្គកាយ
យ៉ុនណាឡើងកម្តៅរហូត ដល់នាងគេមមើ ហៅម្តាយហៅប្អូនស្រី ទ្រហោយំ ចេញទឹកមករហាមដាមជាប់ថ្ពាល់ កន្ត្រាក់ដៃជើង ទើបជីមីនរហ័ស ត្រកងកាយតូច របស់កូនស្រីមកឱប រួចស្រែកហៅ
អ្នកបម្រើ យ៉ាងស្លន់ស្លោ ឱ្យពួកគេទៅហៅគ្រូពេទ្យ មកពិនិត្យ
អាការៈរបស់យ៉ុនណា ដែលនៅសុខៗ ក៏ឈឺដោយមិនដឹងរឿង។

" យ៉ុនណា យ៉ុនណាកូន មាននរណានៅខាងក្រៅទេ ទៅតាមពេទ្យមក កូនយើងឈឺ "

១ម៉ោងក្រោយមក...
គ្រូពេទ្យ បសនពិនិត្យអាការៈយ៉ុនណារួចរាល់ ក៏បានព្យួរសេរ៉ូមឱ្យនាងមួយប្លោក ជំនួយកម្លាំង ព្រោះរាងកាយនាងខ្សត់ជាតិទឹក ក្តៅខ្លួនខ្លាំបែកញើសជោក បន្ទាប់ពីអាការៈនាងវិលមកជាធម្មតា គ្រូពេទ្យក៏បានត្រឡប់ទៅវិញ ជីមីនអង្គុយសម្លឹងមើលកូនស្រី ក្រសោបប្រអប់ដៃនាងជាប់ ទឹកមុខគេស្រងូតស្រងាត់ កែវភ្នែករលីងរលោង កូនមិនធ្លាប់ដែលឈឺស្កាត់ អ្វីទេពីមុនមក នេះជាលើកទីមួយ ដែលនាងឈឺក្តៅខ្លួនរហូតដល់សន្លប់ដូច្នេះ នាយក៏ដកទូរស័ព្ទចុចខលទៅបងប្រុស ដើម្បីប្រាប់ដំណឹងដល់គាត់
ទឺត!! ទឺត!! ៖

" អឡូបងប្រុស ខ្ញុំជីមីនណា ចង់ប្រាប់ថាយ៉ុនណាមិនស្រួលខ្លួន ប្អូនគួរបញ្ជូនទៅកោះបងដែរឬអត់? នាងក្តៅខ្លួនរហូតដល់សន្លប់ តែពេលនេះប្រសើរឡើងហើយ " ជីមីនងើបចេញពីកៅអី មកនិយាយទូរស័ព្ទ ជាមួយបងប្រុសនៅក្បែរបង្អួច ទឹកមុខនាយ
សោកសៅ ព្រោះមិនសប្បាយចិត្តពេលកូនស្រីឈឺ បែបនេះ នាយក៏សម្រេចចិត្ត ខលទាក់ទងទៅបងប្រុសភ្លាម មិនរងចាំយូរ។

( ឥលូវនាងធូរស្បើយ ខ្លះហើយមែនទេជីមីន? បងមិនបាននៅកូរ៉េទេបងនៅអូស្ត្រលី បើនាងគ្រាន់បើហើរជួយមើលថែជំនួសបងផង កូនយ៉ាឈឺធ្ងន់សម្រាកនៅមន្ទីពេទ្យដូចគ្នា ) យ៉ុនហ្គីស្តាប់ឮដូច្នេះស្លុតចិត្តបន្តិច កូនភ្លោះឈឺតំណាលគ្នា នាយជាឳពុក បេះដូងលោតស្ទើរតែផ្ទុះចេញ មកខាងក្រៅរាង្គកាយ ចិត្តបារម្ភពីកូនស្មើរគ្នា តែហ្វីយ៉ាឈឺធ្ងន់ជាង។

" នាងធូរស្បើយហើយ មុននេះបងនិយាយថាស្រីពៅឈឺឬ?
មិនអីទេបងប្រុស ខ្ញុំមើលថែយ៉ុនណាបាន ជូនព័រឱ្យស្រីពៅឆាប់ជា ក៏ប៉ុន្តែយ៉ុនណា បន្លឺឈ្មោះម្តាយនាង និងហ្វីយ៉ារហូត ខ្ញុំបារម្ភ
ពីកូនភ្លោះទាំងពីរ " ជីមីនភ្ញាក់ខ្លួនបន្តិច ហេតុអ្វីគាប់ជួនគ្នាល្អម្លេះ
កូនភ្លោះឈឺតំណាលគ្នា នាយស្មានថាបងប្រុសនៅកូរ៉េ ទើបមាន
បំណងចង់បញ្ជូនយ៉ុនណា ឱ្យទៅនៅក្បែរម្តាយនាង ក៏ប៉ុន្តែពេលនេះទើបនាយយល់ ក៏ព្រមមើលថែយ៉ុនណាជំនួសបងប្រុសវិញ ជួយសម្រួលទុក្ខធុរៈគាត់ មួយគ្រា។

( បងគិតថា មកពីពួកគេជាកូនភ្លោះ ពេលហ្វីយ៉ាឈឺ ទើប
យ៉ុនណាក្តៅខ្លួនឈឺដែរ យ៉ាងណាផ្តាំមើលថែនាងផង បងនិងឆាប់ត្រឡប់ទៅជួបកូន អគុណប្អូនប្រុស )

" បាទបង មើលថែខ្លួនឯងផង ខ្ញុំបារម្ភពីបងដូចគ្នា "

______
និពន្ធដោយ: មីនស៍ហ្វា

To be continue

Continue Reading

You'll Also Like

2.2K 123 11
When Harry dies at the hands of Voldemort, Death offers him a beneficial deal.
3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
11.2K 188 61
អេតាសីុវិលដែលកើតឡើងដោយការបង្ខំចិត្ដឲ្យទទួលខុសត្រូវ 😔 Kim Taehyung x Jeon Emilina Written by : Zipporahh 😻
17.9K 198 25
After the Battle of Hogwarts, Ron and Hermione's and Harry and Ginny's relationship expand...what happens as they face difficult times and also of th...