សំណព្វចិត្តប៉ាតូច{រដូវកាលទី២}

By Park_MinFarchara

250K 13.1K 1.1K

ចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាល... More

ផ្តើមរឿង
ភាគ: ០១
ភាគ: ០២
ភាគ: ០៣
ភាគ: ០៤
ភាគ: ០៥
ភាគ: ០៦
ភាគ: ០៧
ភាគ: ០៨
ភាគ: ០៩
ភាគ: ១០
ភាគ: ១១
ភាគ: ១២
ភាគ: ១៣
ភាគ: ១៤
ភាគ: ១៥
ភាគ: ១៦
ភាគ: ១៧
ភាគ: ១៨
ភាគ: ១៩
ភាគ: ២០
ភាគ: ២១
ភាគ: ២២
ភាគ: ២៣
ភាគ: ២៤
ភាគ: ២៥
ភាគ: ២៧.
ភាគ: ២៨
ភាគ: ២៩
ភាគ: ៣០
ភាគ: ៣១
ភាគ: ៣២
ភាគ: ៣៣
ភាគ: ៣៤
ភាគ:៣៥
ភាគ: ៣៦
ភាគ: ៣៧🔞
ភាគ: ៣៨
ភាគ: ៣៩
ភាគ: ៤០
ភាគ:៤១
ភាគ: ៤២
ភាគ: ៤៣
ភាគ: ៤៤
ភាគ: ៤៥
ភាគ: ៤៦
ភាគ: ៤៧
ភាគ: ៤៨🔞
ភាគ: ៤៩
ភាគ: ៥០
ភាគ: ៥១
ភាគ: ៥២
ភាគ: ៥៣
ភាគ: ៥៤
ភាគ: ៥៥
ភាគ: ៥៦
ភាគ: ៥៧
ភាគ: ៥៨
ភាគ: ៥៩
ភាគ: ៦០🔞
ភាគ: ៦១
ភាគ: ៦២
ភាគ: ៦៣
ភាគ: ៦៤
ភាគ: ៦៥
ភាគ: ៦៦
ភាគ: ៦៧
ភាគ: ៦៨
ភាគ: ៦៩
ភាគ: ៧០
ភាគ: ៧១
ភាគ: ៧២
ភាគ: ៧៣
ភាគ: ៧៤
ភាគ: ៧៥
ភាគ: ៧៦
ភាគ: ៧៧
ភាគ: ៧៨🔞
ភាគ: ៧៩
ភាគ: ៨០
ភាគ: ៨១🔞
ភាគ: ៨២🔞
ភាគ: ៨៣
ភាគ: ៨៤
ភាគ: ៨៥
ភាគ: ៨៦
ភាគ: ៨៧
ភាគ: ៨៨.
ភាគ: ៨៩
ភាគ:៩០
ភាគ: ៩១
ភាគ: ៩២
ភាគ: ៩៣
ភាគ: ៩៤
ភាគ: ៩៥
ភាគ: ៩៦
ភាគ: ៩៧
ភាគ: ៩៨
ភាគ: ៩៩
ភាគ: ១០០
ភាគ: ១០១
ភាគ: ១០២
ភាគ: ១០៣
ភាគ: ១០៤
ភាគ: ១០៥
ភាគ: ១០៦
ភាគ: ១០៧
ភាគ: ១០៨
ភាគ: ១០៩
ភាគ: ១១០
ភាគ: ១១១
ភាគ: ១១២
ភាគ: ១១៣
ភាគ: ១១៤
ភាគ: ១១៥
ភាគ: ១១៦
ភាគ: ១១៧
ភាគ: ១១៨
ភាគ: ១១៩
ភាគ: ១២០
ភាគ: ១២១
ភាគ: ១២២
ភាគ: ១២៣
ភាគ: ១២៤
ភាគ: ១២៥
ភាគ: ១២៦
ភាគ: ១២៧
ភាគ: ១២៨
ភាគ: ១២៩
ភាគ: ១៣០
ភាគ: ១៣១
ភាគ: ១៣២
ភាគ: ១៣៣
ភាគ: ១៣៤
ភាគ: ១៣៥
ភាគ: ១៣៦
ភាគ: ១៣៧
ភាគ: ១៣៨.
ភាគ: ១៣៩
ភាគ: ១៤០
ភាគ: ១៤១.
ភាគ: ១៤២
ភា: ១៤៣
ភាគ: ១៤៤
ភាគ: ១៤៥
ភាគ: ១៤៦.
ភាគ: ១៤៧
ភាគ: ១៤៨
ភាគ: ១៤៩
ភាគ: ១៥០
ភាគ: ១៥១
ភាគ: ១៥២
ភាគ: ១៥៣
ភាគ: ១៥៤.
ភាគ: ១៥៥
ភាគ: ១៥៦
ភាគ: ១៥៧
ភាគ: ១៥៨
ភាគ: ១៥៩
ភាគ: ១៦០
ភាគ: ១៦១
ភាគ: ១៦២
ភាគ: ១៦៣

ភាគ: ២៦

1.1K 64 7
By Park_MinFarchara

ពេលយប់ឈានចូលមកដល់ វេលាថ្មើនេះ ម៉ោង៧:០០យប់ ម្ចាស់តូចអង្គុយ ឈាមកូនស្រីក្នុងបន្ទប់សម្រាក ពេញមួយថ្ងៃ បង្អត់អាហារ ខ្លួនឯងដើម្បី មើលថែជំងឺកូនស្រី ខណៈនោះលទ្ធិផលតេស្តឈាម របស់ហ្វីយ៉ាបានចេញមក ជំនួយការគ្រូពេទ្យបានមក តាមម្ចាស់តូច ដល់បន្ទប់សម្រាកកូនស្រី របស់គេ ចង់ឱ្យម្ចាស់តូចទៅជួបដុកទ័រ ជំនាញផ្ទាល់ ម្ចាស់តូចក៏ក្រោកអស់កម្ពស់ដើរទៅតាមជំនួយការគ្រូពេទ្យ មកដល់បន្ទប់ពិគ្រោះ លោកដុកទ័រក៏បង្ហាញ លទ្ធផលឈាម និងរោគសញ្ញាជម្ងឺ
របស់នាងតូច ៖

" ម្ចាស់តូច នេះជាឯកសារ ដែលត្រូវឱ្យម្ចាស់តូច ចុះហត្ថលេខាលើក្រដាសស្នាម ក្រោយធ្វើរោគវិនិច្ឆ័យ ជម្ងឺនាងតូចរួច "

" តើនាងកើតជម្ងឺអ្វី? "

" អ្នកនាងតូច កើតជម្ងឺឈាមកម្រ ជាជំងឺតំណរពូជ បើយោងតាមការប៉ាន់ស្មានសែន អាចឆ្លងពីឱពុក ព្រោះបើឱពុកមានជំងឺតំណពូជ
ប្រភេទនេះ នាងងាយនិងរងទទួល ពីឳពុក " ក្រោយចុះ
ហត្ថលេខារួច លោកដុកទ័រក៏ញញឹមស្ងួតសម្លឹងមើលមុខម្ចាស់តូច ដែលស្រប៉ប់ស្រពោន មើលក៏ដឹងថាកំពុងសោកសៅ ព្រួចចិត្តចំពោះកូនស្រីដែរ លោកដុកទ័របានរៀបរាប់តាម សាច់រឿង
នៃអាការៈជម្ងឺរបស់ហ្វីយ៉ា នាងមានជម្ងឺឆ្លងរោគ តំណរពូជពីឳពុក ជាជម្ងឺឈាមកម្រ ក្រោយធ្វើរោគវិនិច្ឆ័យរួចរាល់។

" បងប្រុសខ្ញុំមានជំងឺប្រភេទនេះ តែឥលូវអាការៈគាត់ធូស្បើយ
ជាងមុនហើយ ហេតុអ្វីចម្លងហ្សែន ដល់កូនស្រីដែរនោះ លោកគ្រូពេទ្យ? " ម្ចាស់តូច ត្រង់ត្រាប់ស្តាប់ការបកស្រាយ និងឱ្យជា
យុទ្ធសាស្ត្រ ព្យាបាលនៃជម្ងឺនេះពីគ្រូពេទ្យ ទើបប្រាប់បន្ថែថា បងប្រុសខ្លួន ក៏មានជម្ងឺ ប្រចាំកាយនេះដែរ។

" វាជាល័ក្ខខ័ណ្ឌ ពិសេសមួយ ក្នុងចំណោម១០០នាក់ អាចនិងមាន១ភាគរយម្នាក់ ដែលឆ្លងបន្តពីឳពុក ដោយសារអ្នកនាងតូច មានសែនខ្សោយ " បើតាមបទពិសោធន៍ ជាក់ស្តែងភាគច្រើនកើតលើក្មេងប្រុស ឬបុរស តែយោងតាមល័ក្ខខ័ណ្ឌពិសេស ១០០នាក់ក៏អាចមាន ក្មេងស្រីម្នាក់ ដែលឆ្លងហ្សែន ពីឳពុក ដោយសារហ្សែន អង់ទីគ័រ របស់នាងខ្សោយ ក្នុងការប្រឆាំងនិងជម្ងឺ
ប្រភេទនេះ។

" មានវិធីកែខៃដែរទេ? "

" ម្ចាស់តូចកុំបារម្ភ ពួកយើងនិងរកវិធីដោះស្រាយ ឱ្យអស់ពី
សមត្ថិភាព ដោយឆ្លងកាត់ការ ក្រឡុកយកជាលិកាឈាមក្រហម ចាក់បញ្ជូល ទៅក្នុងខ្លួន របស់គាត់ ជារៀងរាល់ខែ "

" បន្ទាប់មក យ៉ាងម៉េចទៀត? "

" ជាលិកការគ្រាប់ឈាមនោះ ត្រូវតែជា ក្រុមប្រភេទឈាមO+
ដែលល្អបំផុត ព្រោះគាត់មានឈាមប្រភេទAB " ការព្យាបាលដេញទៅតាមតំណាក់កាលរបស់វាមួយៗ មិនអាចធ្វើឱ្យធ្លោះធ្លោយបានទេ ដុកទ័របានរៀបរាប់ដូច្នេះ ខណៈម្ចាស់តូច កាន់តែព្រួយ
បារម្ភទឹកមុខស្លេកស្លាំង ដេញសួរនាំរហូត។

" ជម្ងឺនេះ អាចអូសបន្លាយពេលយូរទេ រហូតដល់នាងធំដែរទេ? អាចនិងប៉ះពាល់ដល់អាយុជីវិតដែរទេ? "

" សំណួរនេះម្ចាស់តូចសួរបានល្អ វាជាជម្ងឺតំណរពូជពិតមែន
តែបើមើលតាមការតេស្តគ្រាប់ឈាម ឃើញថាអាចមានសង្ឃឹមអាចជាដាច់"

" ធូរចិត្តបន្តិច ទោះចំណាយអស់ប៉ុន្មាន ឬដាក់ជីវិតយើង ក៏យើងព្រមដែរ ឱ្យតែកូនយើងជាវិញ " ទំហំចិត្តស្រលាញ់កូន វាលើសលប់ណាស់សម្រាប់ ចន ជុងហ្គុក អាចប្រថុយដាក់ជីវិតដោះដូរនិងការព្យាបាលរបស់នាង ដោយមិនខ្លាចរអារ ថានិងមានបញ្ហាប្រឈមអ្វីកើតឡើងក៏ដោយ នាយនៅតែតស៊ូជម្នះ ដដែល។

" ហ្អឺស!! មិនដល់ថ្នាក់នោះទេបាទ " លោកដុកទ័រ អស់
សំណើចសើចដើមក ក្រោយឃើញ អកប្បកិរិយា ម្ចាស់តូចបារម្ភពីកូនជ្រុលហួសកម្រិត ចង់ឱ្យជំងឺឆាប់ជា ក្នុងរយះពេលដ៏ខ្លី។

" យើងទុក្ខចិត្តលើលោក ប្រសិនបើមើលនាងជាដាច់ មន្ទីពេទ្យលោក និងត្រូវបានទទួល ការឧបត្ថមពីយើង២០%ភាគរយ
លើសម្ភារបរិក្ខាពេទ្យ ជារៀងរាល់ខែ " មិនមែនស៊ូកប៉ា ដុកទ័រធំទេ តែជាទឹកចិត្តប្រពៃ របស់ម្ចាស់តូច ជាជនសប្បុរស តែជួយឧបត្ថមគេឯង មករហូតដូច្នេះ ដោយអះអាំង និងទុកចិត្តលើមន្ទីពេទ្យមួយនេះយ៉ាងមុតមាំ។

" កុំដូច្នេះអីម្ចាស់តូច គ្រួសារម្ចាស់តូច ជាសប្បុរសធម៌ជួយ
មន្ទីពេទ្យយើង មកច្រើនណាស់ ទៅហើយ អគុណណាស់
ដែលបានជ្រុមជ្រែងកន្លងមក តាមរយះសមាគមន៍ លោកស្រីមីន
និងលោកជំទាវចនផងបាទ "

" ហ្អឹម...អគុណដូចគ្នា "

ការពិភាក្សាដុកទ័រ ត្រូវបានបញ្ចប់ ម្ចាស់តូចនាំដំណើរទាំងអស់កម្លាំងកាយចិត្ត សញ្ជឹងគិតព្រួយបារម្ភពីកូនស្រី នាងធ្លាប់តែសើចសប្បាយក្អាក់ក្អាយ ម្តេចឡើយពេលនេះគេស្ងៀម ទ្រឹងមួយកន្លែងដៃមាំរុញទ្វារបន្ទប់កូនស្រី ចូលទៅខាងក្នុង កែវភ្នែករលីងរលោង ដើរទៅអង្គុយលើកៅអី ក្បែរគ្រែគេងនាង លើកប្រអប់ដៃតូចមកកាន់ថើបខ្សឺតៗ លួចបង្ហូរទឹកភ្នែកស្ងៀមស្ងាត់ សម្លឹងមើលរាងកាយតូចមួយគេងដាក់អុកសុីសែន ក្នុងស្ថានភាពសន្លប់ រាប់ម៉ោង នាទីបន្ទាប់ ម្ចាស់តូច ក៏ដាច់ចិត្ត ដកទូរស័ព្ទចុចខលទៅ
បងប្រុស ទឺត!! ។

( អឡូប្រុសតូច ខលមកមានការអ្វីពេលណា នាំនាងល្អិតមកវិញ បងដូចជានឹកកូនដល់ហើយ )

" បងប្រុស ហ្វីយ៉ាកំពុងសម្រាកនៅមន្ទីពេទ្យ នាងឈឺ បងអាច
មកបានទេ "

( ប្រុ-ប្រុសតូច ឯងថា-ឯងថាយ៉ាងម៉េច បងស្តាប់មិនសូវបានទេ អ្នកណាចូលពេទ្យ មិនពិតទេ មិនពិត ) ប្អូនខលមក ស្មានតែ និយាយរឿងគម្រោងវិលត្រឡប់ មកកូរ៉េវិញ ផ្ទុយទៅវិញ បែរជាប្រាប់ដំណឹងអាក្រក់មួយ ដែលមិនអាចទទួលយកបាន យ៉ុនហ្គីបន្លឺសំឡេងត្រដិតជាប់គ្នា ដើរចេញពីតុធ្វើការ មកឈរនៅក្បែរបង្គួរ រួចសួរបញ្ជាក់ប្អូនប្រុសម្តងទៀត មុននេះដូចជាស្តាប់
មិនសូវឮ។

" តាំងស្មារតីបងប្រុស នាងកំពុងសម្រាកព្យាបាល បងអាចឡើងមកអូស្ត្រាលីបានទេ ហាមប្រាប់ហ្វីយ៉ាឱ្យដឹង ខ្ញុំខ្លាចនាងបារម្ភ
ពីកូនរបស់នាង ខ្ញុំសុំទោសបងប្រុស ដែលទើបតែប្រាប់បង "
ទម្រាំតែដាច់ចិត្ត អាចធ្វើចិត្តបាន ខលទាក់ទងប្រាប់បងប្រុស ជាឳពុកបង្កើត ឱ្យដឹងដំណឹងនេះ មិនមែនជារឿងងាយទេ ត្រូវត្រឹមចិត្តកាយ ក្នុងការទទួលយក យ៉ាងណាជុងហ្គុក បានផ្តែផ្តាំ ហាមមិនឱ្យនាងតូចហ្វីឡា មកជាមួយទេ ខ្លាចនាង ទប់ស្មារតី ឃើញកូនគេងឈឺស្លប់ស្តូកស្តឹង ដូច្នេះមិនបាន ចំណែកយ៉ុនហ្គីវិញ ផ្ទប់មាត់អួលដើមក៏ខ្សឹបខ្សួល បញ្ចេញសំឡេង សោកសៅ តាមទូរស័ព្ទ។

( ពុទ្ធោ!! កូនប៉ា ហ្អឹក...បងនិងប្រញាប់ទៅ ចាំបងណា ទឺត!! )

១ម៉ោងក្រោយមក គ្រូពេទ្យចូលមកចាក់ថ្នាំ ប្តូរសេរ៉ូម វាស់ស្ទង់
ចង្វាក់បេះដូងនាងតូច តាមពេលវេលាកំណត់ បន្ទាប់មកក៏ត្រឡប់ទៅវិញ ក្នុងបន្ទប់សម្រាក បន្សល់តែរាង្គក្រាស់ អង្គុយកណ្តោចកណ្តែងរងចាំកូនស្រីដឹងខ្លួន ខណៈដែលទ្វារបន្ទាប់ បន្លឺសំឡេងរុញចូលមក ក្រាក!! ៖

" អ្នកម៉ាក " អ្នកកំលោះញញឹមរួច ដើរទៅរកម្តាយ ក៏ប៉ុន្តែពេលនោះស្រាប់តែ លោកជំទាវចន បានបញ្ចេញកំហឹងលើកូនប្រុសទៅវិញ។

[ ផាច់!! ] មួយកំផ្លៀង ធ្ងន់ដៃគួរសម ទះមុខស្រស់សង្ហាឱ្យងាកទៅម្ខាង តាមកម្លាំងដៃ បែកមាត់ហូរឈាម តាមគែមមាត់រឹមៗ។

" លោកជំទាវចន នេះម៉ាក់...អ៊ួយ!! " ប្រុសកំលោះយកដៃស្ទាបមាត់ខ្លួនឯង ដានជាប់ដោយតំណក់ឈាមក្រហម ចេញពីកែមមាត់ រួចសម្លឹងមើលម្តាយ។

" ធ្វើអ្វីខុសដឹងខ្លួនឯងហើយ ចន ជេយ៍ខេ យប់មិញកូននៅឯណា? ហេតុអីបណ្តោយឱ្យចៅសំណព្វម៉ាក់ ទៅជាបែបនេះ ហ្អា៎ស!! ឆាប់ឆ្លើយមក " មួយប្រយោគចាក់ដោត របស់លោកជំទាវច
ន គាត់មិនដែលបន្លឺរហស្សនាមកូនប្រុស ចេញមកដាច់សាច់បែបនេះទេ លើកនេះគាត់ ពិតជាខឹងខ្លាំង ទើបដាច់ចិត្តហៅគេ ថាជេយ៍ខេ វាជាសព្វនាម ដែលគាត់ ខកខានហៅមកយូរហើយ គាត់ក៏រុញកូនឱ្យដួល ផ្ញាក្រោយទៅលើសាឡុង គាត់តាមទៅចង្អុលដៃចំដើមទ្រូងមាំរបស់គេ រួចចង្អុលទៅកាន់គ្រែគេង ចៅស្រីគេឈនៅទីនោះ គាត់មិនបានសួររកហេតុផលទេ ព្រោះគាត់ដឹងច្បាស់ទៅហើយ ថាកូនប្រុសគាត់ បានទៅណា បានធ្វើអ្វីខ្លះកាលពីយប់មិញ នៅជាមួយនរណា គាត់យល់គ្រប់យ៉ាង កុំស្មានថាអ្នកម្តាយរូបនេះ ស្លូតបូតដូច ម្តាយធំរបស់គេណា អត់នោះទេ លោកជំទាវចន ឆ្មើងឆ្មៃ ឆ្នាសគួរសម។

" អ្នកម៉ាក់គឺថា...ផាច់!! "

" ចរិត សញ្ញាតញ្ញាណដើម របស់កូន វាចង់រើឡើងឫ? ធ្វើអ្វីក៏ម៉ាក់
ដឹងដែរ កុំចង់ដោះសារ ជាមួយម៉ាក់ "

" ស្តាប់កូនសិនអ្នកម៉ាក់ ផាច់!! "

" ជេយ៍អុីន ហេតុអីឯងចាំបាច់វាយដុំកូន ឱ្យចេះទប់កំហឹងខ្លះផងធ្វើជាម្តាយគេ " ខណៈដែលលោកជំទាវ កំពុងធ្វើទារុណលើ កូនប្រុសទោលតែមួយ ទះកំផ្លៀងគេ ស្ទួនគ្នាជាច្រើនលើក
ឱ្យគេភ្ញាក់រលឹក ដឹងកំហុសឆ្គងរបស់ខ្លួនឯង តែគាប់ជួន លោកស្រីមីនក៏បានមកដល់ ទាន់សភាពការ គាត់ចាប់កន្ត្រក់ ដើមដៃប្អូនស្រី ចសប់បំបែកម្តាយកូន ចេញពីគ្នា ដោយចូលទៅ និយាយសម្រួល។

" ខ្ញុំទ្រាំណាស់បងស្រី កូនមិនស្តាប់បង្គាប់ ត្រូវតែទទួល
ពិន័យដូច្នេះ " លោកជំទាវ រក្សាអកប្បកិរិយា ខឹងក្រេវក្រោធចំពោះកូនប្រុសដដែល សម្លឹងមុខជុងហ្គុកមិនដាក់ភ្នែក ខឹងដែលកូន
ដើរចូលគន្លងចាស់ ជ្រាំដដែល ក្លាយជាមនុស្សខិលខូច ដូចពីមុន។

" ប្រុសតូចនៅក្មេង ឯងក៏ដឹង លើសលោះបន្តិចបន្តួចនិយាយគ្នាបាន កុំចាប់បាច់ប្រើអំពើហិង្សានោះ " លោកស្រីមីន ចូលទៅលួងលោមអង្អែលខ្នងប្អូនស្រីគាត់ លោកជំទាវចន ស្រលាញ់នាងតូច
ហ្វីយ៉ាណាស់ សុខចិត្តចោលធុរៈនៅប៉េកាំង ហោះមកទាំងយប់ មកមើលចៅស្រី ថាចប់លោកជំទាវ ស្រវាឱបកាយតូច គេងស្លប់លើគ្រែអ្នកជម្ងឺ យំអាណិតចៅ រូបភាពទាំងនេះធ្វើឱ្យ ម្ចាស់តូច
និងលោកស្រីមីន ស្រណោះ យ៉ាងខ្លាំង។

" លទ្ធិផលមិនប្រើអំពើហិង្សា ឃើញទេ ថាចៅស្រីខ្ញុំគេងស្តូកស្តឹងនៅលើគ្រែនេះ បងមិនយល់ពីចិត្តខ្ញុំទេបងស្រី អ្ហឹកៗ យ៉ាយ៉ាចៅយាយ សឺត!! "

" ជេយ៍អុីន "

" អ្នកម៉ាក់ កូនសុំទោស ហ្អឹក!! "

______
និពន្ធដោយ: មីនស៍ហ្វា
( សុំទោសបានអីមកវិញ😔)

To be continue

Continue Reading

You'll Also Like

19.6K 434 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់
1.3K 92 17
Soy sobre natural no sabía cual era mi objetivo pero cuando te vi me volví a sentir vivo
9.8K 271 14
❝ 𝐲𝐨𝐮 𝐚𝐫𝐞 𝐝𝐚𝐦𝐚𝐠𝐞𝐝 𝐚𝐧𝐝 𝐛𝐫𝐨𝐤𝐞𝐧 𝐚𝐧𝐝 𝐮𝐧𝐡𝐢𝐧𝐠𝐞𝐝. 𝐛𝐮𝐭 𝐬𝐨 𝐚𝐫𝐞 𝐬𝐡𝐨𝐨𝐭𝐢𝐧𝐠 𝐬𝐭𝐚𝐫𝐬 𝐚𝐧𝐝 𝐜𝐨𝐦𝐞𝐭𝐬 ❞ ...
15.2K 365 10
OPH series..... The collection of all my works. I started publishing my books in August 2019. Since then I have a series of books called OPH series...