ពន្លឺនៃស្នេហ៍(ចប់season1)

By HATAKE_QING

15.4K 1.8K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... More

ភាគទី1:ខ្ញុំចង់បានគេ
ភាគទី2:ខ្ញុំជាបេតា
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ភាគទី5:អាជីបចាស់
ភាគទី6:គិតផ្ដេសផ្ដាស
ភាគទី7:រៀបការ?
ភាគទី8:ចាប់ផ្ដើមបាក់ចិត្ត
ភាគទី9:អ្នកណា?
ភាគទី10:បញ្ហារៀងខ្លួន
ភាគទី11:ចិត្តដាច់
ភាគទី12:baby
ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ
ភាគទី14:ខ្ញុំជារបស់អ្នក
ភាគទី15:ក្ដីស្រមៃ
ភាគទី16:អរគុណ
ភាគទី17:ការវះកាត់
ភាគទី18
ភាគទី19:lixing
ភាគទី20:ការវះកាត់(2)
ភាគទី21
ភាគទី22ទុកចិត្ត
ភាគទី23: dance with me
ភាគទី24:អាហារចុងក្រោយ
ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ
ភាគទី26:ប្រើការលែងកើត
ភាគទី27:ពួកយើងរៀបការទៅ
ភាគទី28
ភាគទី29
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគបញ្ចប់

ភាគទី30

278 35 0
By HATAKE_QING

មួយចំហៀងនៃពិភពលោកដែលបានគ្របដណ្ដប់ដោយភាពខ្មៅងងឹតកំពុងតែចាប់ផ្ដើមទទួលបានពន្លឺដែលបំភ្លឺដោយព្រះអាទិត្យកំពុងរំលេចឡើងលើភពផែនដីជំនួសដោយព្រះចន្ទបង្ហាញពីការឈានចូលថ្ងៃថ្មីកែប្រែថ្ងៃចាស់ឲ្យក្លាយជាអតីកាលជំនួសដោយថ្ងៃថ្មីដែលជាបច្ចុប្បន្នកាល

ឋិតនៅក្នុងវិមានដ៏ធំស្កឹមស្កៃរបស់ត្រកូលអភិជនមួយព្រឹកនេះកំពុងតែមានការរត់ឆ្វេចឆ្វាចរៀបចំការងារតាមតួនាទីរបស់ខ្លួនអ្វីដែលពិសេសថ្ងៃនេះត្រូវតែឲ្យបានរៀបរយជាងរាល់ដងព្រោះមានភ្ញៀវមកលេងមិនចង់ឲ្យមានកំហុសនាំតែម្ចាស់របស់ខ្លួនត្រូវបាក់មុខ

បើកក្រលែកទៅមើលអ្នកដែលទើបនឹងភ្ញាក់ពីដំណេកនៅក្នុងបន្ទប់ឯណេះវិញព្យាយាមស្រវេស្រវាយកទូរសព្ទមកភ្លាមទាំងមិនទាន់ងើបពីគ្រែស្រួលបួលសង្ឃឹមថានឹងមានសារពីមនុស្សដែលខ្លួនស្រឡាញ់

ពិតជាដូចការគិតពិតមែន!yiboបានផ្ញើសារអរុណសួស្ដីមកកាន់ខ្លួននិងសួរថាគេទៅក្រុមហ៊ុនឬអត់ បើមិនទាន់ញ៉ាំអាហារពេលព្រឹកចាំនាយធ្វើយកទៅឲ្យ

ផ្ទៃមុខស្លេកស្លាំងលោចស្នាមញញឹមស្រស់ទាំងព្រឹកព្រលឹមហាក់ដូចផ្កាដែលរីកស្គុះស្គាយយ៉ាងអញ្ចឹង!

Xiao zhanសម្រួលអារម្មណ៍កុំឲ្យអៀនខ្លាំងពេករួចតបថា"យល់ព្រម"ឲ្យនាយយកអាហារឲ្យដល់ក្រុមហ៊ុននៅម៉ោង9

Xiao zhanក្រលែកមើលម៉ោងឃើញថាម៉ោង8ទៅហើយទើបរហ័សចូលទៅរៀបចំខ្លួនដើម្បីទៅក្រុមហ៊ុនព្រោះថ្ងៃនេះត្រូវទៅថតផង

__________________

សម្លេងអ៊ូអររបស់មនុស្សប៉ុន្មាននាក់នៅខាងក្រោមបន្ទប់ទទួលភ្ញៀវហាក់ដាស់អារម្មណ៍របស់រាងល្អិតដែលទើបនឹងរៀបចំខ្លួនចេញទៅក្រៅត្រូវអាក់ដំណើរបន្តិចភ្ញាក់ផ្អើលនឹងវត្តមានរបស់ភ្ញៀវនៅព្រឹកនេះ

"ជាក្មួយចាន់ពិតមែនទេ??មីងសឹងមិនជឿនឹងភ្នែកឡើយ!"អ្នកស្រីwangពោលឡើងទាំងក្ដីភ្ញាក់ផ្អើលបូកឡំនឹងភាពសប្បាយត្រេកអរដែលបានឃើញអនាគតកូនប្រសាអាចជាសះស្បើយដើរវិញបានដោយមិនមានអ្វីជាជំនួយ

Guanghuiដែលអង្គុយក្បែរនោះលោចស្នាមញញឹមទន់ភ្លន់សម្លឹងទៅកាន់កាយតូចស្ដើងក្រោមក្រសែភ្នែកស្រទន់ជំនួសដោយអារម្មណ៍របស់នាយដែលនឹកនារដល់វត្តមានរបស់គេជាខ្លាំង

"ហិហិ!ខ្ញុំទៅបាត់យូរគឺទៅព្យាបាលជើងនឹងណាអ្នកមីង!"Xiao zhanបង្ហាញសម្លេងសើចយ៉ាងគួរឲ្យស្រឡាញ់អត់មិនបាននឹងធ្វើឲ្យអ្នកនៅទីនោះក្នក់ខ្នាញ់នឹងគេបានឡើយ

"មោះៗ!មកអង្គុយមកក្មួយ!"គាត់កាន់ដៃរបស់xiao zhanទៅអង្គុយលើសាឡុងជិងគាត់

"និយាយអញ្ចឹងពេលណាទើបគិតរឿងមង្គលការ?"ទៀតហើយ!ក្រែងមិនជំទាស់នឹងទំនាក់ទំនងរបស់គេជាមួយyiboឬ?ហេតុអីក៏ប៉ាមិនប្រាប់ការពិតទៅគ្រួសារត្រកូលwang?

"ខ្ញុំគិតថាធ្វើនៅអាទិត្យក្រោយទៅ!កាន់តែឆាប់កាន់តែល្អ!មែនទេក្មួយចាន់?"អ្នកស្រីwangហាស្ដីឡើងស្របពេលងាកសម្លឹងទៅមើលxiao zhan

Xiao zhanនៅតែរក្សារភាពស្ងៀមស្ងាត់របស់ខ្លួនមិនដឹងគួរតបថាយ៉ាងមិច អណ្ដាតរបស់គេរឹងកម្រើកលែងចង់កើតទៅហើយ

"បែបនេះក៏ល្អ!"អ្នកស្រីxiaoដែលស្ងាត់អស់រយៈពេលជាយូរនោះពោលឡើងដោយមិនស្ទាក់ស្ទើរឬសញ្ចឹងគិតយូរឡើយព្រោះគាត់មិនខ្វល់ពីកូនច្បងនេះស្រាប់ហើយ

"តែខ្ញុំជំទាស់!អ្នកទាំងអស់គ្នាមិនសួរពីអារម្មណ៍របស់ម្ចាស់សាមីខ្លួនទេឬថាគេពេញចិត្តនឹងរៀបការឬអត់ទេឬ?"Xiao chenហាកាត់ឡើងក្រោយពីចុះពីលើបន្ទប់របស់ខ្លួនគាប់ជួនជាឮពីការនិយាយគ្នារបស់ពួកគាត់ផងមិនអាចឲ្យគេនៅស្ងៀមបានឡើយ

Guanghuiនៅតែមិននិយាយស្ដីបន្ត ក្នុងចិត្តពេលនេះកំពុងតែរង់ចាំពីចម្លើយរបស់មនុស្សដែលខ្កួនលួចចាប់ចិត្តតាំងពីយូរមកនោះសង្ឃឹមថាចម្លើយមិនមែនជាអ្វីដែលនាយមិនបានប៉ងទុកទៅចុះ

"ខ្ញុំ...."Xiao zhanដែលរៀបនឹងហារមាត់បដិសេធទៅហើយតែពេលដែលឃើញពីទឹកមុខរបស់ឪពុកខ្លួនហាក់ធ្វើឲ្យគេបញ្ឈប់បំពង់កមិនដឹងថាគួរធ្វើយ៉ាងមិច ម្ខាងជាឪពុក ម្ខាងទៀតជាមនុស្សដែលខ្លួនស្រឡាញ់ខ្លាំង គេមិនចង់ឲ្យមានម្នាក់ត្រូវអស់សង្ឃឹមលើគេឡើយ

"បានហើយ!គាត់ថាគាត់មិនព្រមទេ!មោះបង!ទៅក្រៅជាមួយខ្ញុំ!"Xiao chenដើរទៅអូសដៃxiao zhanចេញពីស្ថានភាពដ៏តឹងតែងនោះដើម្បីកុំឲ្យគេកាន់តែមានសម្ពាធកាន់តែខ្លាំង

"ជម្រាបលាលោកពូកអ្នកមីង!និងសុំអភ័យទោសដែលខ្វះការគួរសម!ខ្ញុំលាសិនហើយ!"ស្រដីរួចគេក៏នាំអ្នកជាបងចាកចេញពីទីនោះបាត់លែងនៅបន្ត

"ខ្ញុំយល់ព្រម!កូនរបស់ខ្ញុំគេគ្រាន់តែនៅក្មេងមិនទាន់ដឹងក្ដីស្រួលបួលទើបស្ទាក់ស្ទើរខ្លាំងបែបនេះ!អ្នកមិនប្រកាន់ទេមែនទេ"លោកម្ចាស់xiao

"បាទ!"លោកម្ចាស់wang

"ប៉ាម៉ាក់!លោកពូ!អ្នកមីង!ខ្ញុំសូមចាកចេញមុនហើយ!ខ្ញុំមានការនៅខាងក្រៅ!"guanghuiក្រោកឈរអស់កម្ពស់ឱនគោរពដល់ពួកគាត់បន្តិចដើម្បីសុំការអនុញ្ញាតិមុននឹងចាកចេញទៅបាត់ដូចគ្នា

"យ៉ាប់ណាស់ក្មេងៗសម័យឥឡុវ!"

_________________

ក្នុងឡាន*

"Chen!បងគួរធ្វើយ៉ាងមិចទៅ?បងមិនអាចបដិសេធគាត់បានឡើយ!តែបងមិនចង់រៀបការទេ!អ្ហឹកហ្ហឹក..."រាងល្អិតដែលអង្គុយនៅក្បែរxiao chenពោលឡើងដោយយកបាតដៃខាងក្រោមមកជូតទឹកភ្នែកចេញមិនចង់ធ្វើខ្លួនទន់ជ្រាយខ្លាំងពេកឡើយ

"បងអាចបដិសេធបាន!នៅមិនទាន់ហួសពេលនោះទេ!"Xiao chenទាញកាយតូចយកមកឱបជាប់ទ្រូងអង្អែលក្បាលគេថ្នមៗដើម្បីលួងលោមបើទោះជាដឹងថាខ្លួនកំពុងតែធ្វើលើសខ្សែខណ្ឌម្ដងទៀតក៏ដោយ

"ប...បងគិតមិនចេញទេ!បងមិនចង់ឲ្យប៉ាពិបាកចិត្តទេ!រឹត....រឹតមិនចង់ឲ្យyiboនៅម្នាក់ឯង!"

"ធ្វើតាមបេះដូងរបស់បងទៅណា!ប៉ាគាត់ស្រឡាញ់បងណាស់!គាត់មិចនឹងអាចទ្រាំមើលបងត្រូវរងសម្ពាធទាំងនោះតែម្នាក់ឯងបានទៅ?"

"បានហើយ!បងបិតភ្នែកសម្រាកបន្តិចសិនទៅដើម្បីសម្រួលអារម្មណ៍!ពេលទៅដល់ក្រុមហ៊ុនចាំខ្ញុំប្រាប់បង!"

"អ្ហឹម!"Xiao zhanងក់ក្បាលបន្តិចសង្ងំគេងបន្ធូរអារម្មណ៍ឯxiao chenក៏យកអាវក្រៅរបស់ខ្លួនមកគ្របឲ្យរាងល្អិតដាក់គេឲ្យគេងស្រួលបួលមុននឹងបើកឡានបន្តដំណើរទៅមុខទៀត

គេមិនដឹងថាគេអាចនៅលួងលោមxiao zhanដល់ពេលណាទៀតនោះទេ!ក្នុងទ្រូងគេឈឺមិនចាញ់xiao zhanឡើយពេលដែលឮរាងល្អិតនិយាយពីមនុស្សម្នាក់នោះម្ដងៗ តែថាគេអាចធ្វើអ្វីបាន?បានត្រឹមបិតភ្នែកធ្វើមិនដឹងមិនឮប្រឆាំងនឹងអារម្មណ៍ខ្លួនឯងដើម្បីអាចឲ្យអ្នកនៅចំពោះមុខខ្លួនមានក្ដីសុខបើទោះជាខ្លួនត្រឹមជាទីប្រឹក្សាក៏ដោយ

មិនយូរប៉ុន្មានពួកគេក៏បានមកដល់ក្រុមហ៊ុន

Xiao zhanត្រូវបានអ្នកជាប្អូនដាស់ឲ្យក្រោយឡើងវិញរួចជួយសម្រួលmake upកុំឲ្យមើលទៅស្លក់ខ្លាំងពេកនិងជួយជូតទឹកភ្នែកគេចេញផង

'បងទៅសិនហើយណា!សុវត្ថិភាពតាមផ្លូវ!"រាងល្អិតដែលនៅខាងក្រៅឡានលើដៃលាទៅកាន់ប្អូនដោយមិនភ្លេចផ្ដែផ្ដាំ

"បាទបង!"កង់ឡានចាប់ផ្ដើមរំកិលទៅមុខដើម្បីចាកចេញពីទីនោះទុកឲ្យxiao zhanរត់ទៅរកyiboដែលនៅខាងក្រៅនៃក្រុមហ៊ុនឈរចាំគេ

"ចាំយូរទេ?"ទោះជាyiboកំពុងតែពាក់ម៉ាសនិងមួកខ្មៅជិតក៏គេអាចមើលដឹងដែរ!ទាស់ត្រង់ថាវារាងចម្លែក!បើគេពាក់បែបនេះគឺសមហើយព្រោះគេជាតារា តែហេតុអីក៏yiboតែងខ្លួនបែបនេះដែរ?

"អត់នោះទេ!អូនញ៉ាំអីឬនៅ?"ស្ដាប់ទៅសម្លេងនាយដូចជាស្អកៗ!នាយកើតអីមែនទេ?អារម្មណ៍គេពេលនេះចាប់ផ្ដើមលែងស្រណុកហើយ

"បងឈឺមែនទេ?"រាងល្អិតដោះមួករបស់yiboចេញស្ទាបក្បាលគេទាំងក្ដីបារម្ភ

"Y...yibo!ភ្នែកបង?"ភ្នែកនាយស្លក់ខ្លាំងម្លេះ?ឡើងក្រហមទៀតផង

"បងមិនអីទេ!ដីចូលភ្នែកបែបនេះហើយទើបបងពាក់មួកនោះ!"នាយគិតថាគេមើលមិនដឹងឬថានាយកំពុងកុហកខ្លួន?តែថាគេអាចធ្វើអ្វីបានទៅបើសូម្បីតែគេក៏មានរឿងដែលលាក់បាំងនឹងនាយដូចគ្នា

"បងទៅសិនហើយណា៎..."yiboទាញកាយតូចយកមកឱបថ្នមៗរួចព្រលែងគេឲ្យមានសេរីភាព ដើរចាកចេញពីទីនោះបាត់ទៅខ្លាចមានអ្នកណាមកឃើញ

Xiao zhanទម្លាក់ទឹកមុខចុះសម្លឹងមើលផែនខ្នងអ្នកម្ខាងទៀតដែលចាកចេញនោះទាំងអន់ចិត្តដែលនាយធ្វើរឹកពារបែបនេះតែក៏មិនហ៊ាននិយាយវាចេញមក

ក្រលែកមើលទៅyiboដែលកំពុងតែដើរនៅលើដងវិថីក្រោយពីចាកចេញពីរាងល្អិតរួចមកនាយដើរទាំងមិនមានព្រលឹងនិងកម្លសំងកំហែងនៅក្នុងខ្លួន

នាយប្រឹងហើយ!ថ្នាំក៏លេបភ្នែកក៏ប្រឹងធ្មិចបិតតែមិនអាចបានដូចបំណង គ្រប់ពេលគឺនៅមិនស្ងប់ទាំងដែលដឹងថាសុខភាពខ្លួនឯងកំពុងតែចាប់ថយចុះក៏នៅតែមិនអាចស្រោចស្រង់វាឲ្យរឹងមាំដូចកាលពីមុន!មួយយប់ទល់ភ្លឺបញ្ឈរទឹកភ្នែកដៃក្ដោបបេះដូងដែលឈឺដូចគេច្របាច់សឹងនឹងផុតដង្ហើមម្ដងៗ!នេះនាយពិតជាalphaឬក៏មិនមែននៀក?

________________

ទីងតុង*

វាជាកណ្ដឹងដែលលាន់ឡើងនៅខាងមុខខុនដូមួយកន្លែងដែលឋិតនៅជាន់ខ្ពស់បង្អស់នៃអគារ

ក្រាក*

សម្លេងបើកទ្វារបានបង្ហាញនូវរាងកាយមាំក្រាស់សុទ្ធតែសាច់ដុំមានត្រឹមកន្សែងបាំងត្រឹមចង្កេះចុះទៅក្រោមផ្ទៃមុខក្រហមងាំងភ្នែកបើកមិនចង់រួច មិនបាច់ប្រាប់ក៏ដឹងថានាយផឹកស្រាដែរ

"លោកហៅខ្ញុំមកធ្វើអី?"Xiao chenមិនទាន់ទាំងបានសួរចប់ស្រួលបួលផងបែរត្រូវអ្នកខាងក្នុងចាប់អូសចូលបន្ទប់បិតទ្វារយ៉ាងខ្លាំង

"ចាន់...."នាយទាញអ្នកម្ខាងទៀតយកមកឱបជាប់ទ្រូងក្នុងសភាពអ្នកស្រវឹងលែងដឹងអ្វីទាំងអស់សូម្បីតែស្មារតីក៏បាត់បង់ដែរ មុននេះនាយប្រឹងស្រវ៉ាយកទូរសព្ទដើម្បីតេទៅxiao zhan តែបែរជាតេទៅxiao chenទៅវិញ

"លែងទៅ!ធំក្លិនស្រាណាស់!"Xiao chenប្រឹងរុញនាយសង្ហារចេញ តែថា....គេអាចរុញបានឬបើមាឌពួកគេខុសគ្នាដូចមេឃនិងដី

"បងស្រឡាញ់អូនណា....ចាន់!"ដៃមាំក្រាស់លើកបីរាងកាយរបស់xiao chenបោះទៅលើគ្រែចាប់សង្គ្រប់ពីលើញាំញីកញ្ចឹងករបស់អ្នកខាងក្រោមមិនខ្វល់ថាមានការរើបម្រះខ្លាំងយ៉ាងណាក៏ដោយ

"អ..អត់ទេ!"

"ស...សុំអង្វរ....ល...លែងខ្ញុំទៅ....ហ្ហឹកហ្ហឹក....ក...កុំធ្វើឲ្យខ្ញុំខ្ពើមលោកខ្លាំងជាងនេះអីអ្ហឹម..."បបូរមាត់ទាំងគូត្រូវបានគ្របដណ្ដប់ដោយអ្នកខាងលើដែលកម្រោលមិនឈប់ដោយសារតែជាតិស្រវឹងនៅពេញរាងកាយ

ផាច់*

"ហ្ហឹកហ្ហឹក...ខ...ខ្ញុំខ្លាចហើយ!ខ្ញុំមិនមែនជាបងចាន់នោះទេ!"ដៃដែលមានសេរីភាពលើកទៅទះអ្នកខាងលើឲ្យស្វាងស្រវឹងទាំងមានដានទឹកភ្នែកនៅជាប់កន្ទុយភ្នែកក៏ព្រោះតែខ្លួនភិតភ័យខ្លាចរអារនឹងសភាពដូចសត្វកម្រោលរបស់guanghuiនៅពេលនេះណាស់!ឥឡូវគេយល់ពីអារម្មណ៍របស់omegaដែលត្រូវពពួកalphaអាក្រក់ចាប់បង្ខំហើយ

"ហ្ហឹកហ្ហឹក....ខ្ញុំមិនល្អមែនទេចាន់?"នាយសង្ហារដែលទន់ខ្លួននោះដួលទៅក្បែរត្រចៀករបស់xiao chenបញ្ចេញនូវភាពទន់ជ្រាយរបស់ខ្លួនចេញមកទាំងអស់ភាពក្លាហានលាក់បាំងវាតទៅទៀត សូម្បីតែទឹកភ្នែកក៏បញ្ចេញមកជំនួសដោយអារម្មណ៍នៃភាពឈឺចាប់នៅក្នុងខ្លួនមានទាំងអំបាលម៉ានចេញមកដូចទឹកជ្រោះបើទោះជាដឹងថាalphaមិនអាចទន់ជ្រាយតែនាយមិនអាចទ្រាំវាបន្តបានឡើយ

ម្ដងហើយម្ដងទៀតដែលមនុស្សដែលខ្លួនស្រឡាញ់នៅតែបដិសេធនឹងខ្លួន នាយពិតជាមិនល្អគ្រប់គ្រាន់មែនទេ?នាយខំខ្លាំងណាស់ប្រឹងមិនធ្វើឲ្យមានកំហុសប្រឹងធ្វើខ្លួនជាមនុស្សដែលគោរពអ្នកនៅជុំវិញខ្លួនជាសុភាពបុរសដែលមនុស្សគ្រប់រូបក្នុងទីក្រុងប្រាថ្នា តែអ្វីដែលទទួលបានពីxiao zhanគឺនៅតែការបដិសេធដែលមិនទទួលយកនាយ

សូមរង់ចាំភាគបន្ត....

Continue Reading

You'll Also Like

10.7K 980 22
sunghoon Top sunoo bottom ស្នេហាដែរកើតឡើងពីលេខាតូចទៅកាន់ចៅហ្វាយរបស់ខ្លួនតែម្នាក់ឯងគេគឺKimsunoo បានលួចស្រឡាញ់ទៅកាន់អ្នកជាចៅហ្វាយ ហើយស្នេហ៍1នេះវាពិតជាម...
3.2M 204K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
481K 26.3K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
4.2K 102 5
Enjoy reading this fanfiction.The photos used in this fanfiction are from Pinterest credits to owner. Everything in this story is fictional and is no...