ពន្លឺនៃស្នេហ៍(ចប់season1)

Oleh HATAKE_QING

15.3K 1.8K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... Lebih Banyak

ភាគទី1:ខ្ញុំចង់បានគេ
ភាគទី2:ខ្ញុំជាបេតា
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ភាគទី5:អាជីបចាស់
ភាគទី6:គិតផ្ដេសផ្ដាស
ភាគទី7:រៀបការ?
ភាគទី8:ចាប់ផ្ដើមបាក់ចិត្ត
ភាគទី9:អ្នកណា?
ភាគទី10:បញ្ហារៀងខ្លួន
ភាគទី11:ចិត្តដាច់
ភាគទី12:baby
ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ
ភាគទី14:ខ្ញុំជារបស់អ្នក
ភាគទី15:ក្ដីស្រមៃ
ភាគទី16:អរគុណ
ភាគទី17:ការវះកាត់
ភាគទី18
ភាគទី19:lixing
ភាគទី20:ការវះកាត់(2)
ភាគទី21
ភាគទី22ទុកចិត្ត
ភាគទី23: dance with me
ភាគទី24:អាហារចុងក្រោយ
ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ
ភាគទី26:ប្រើការលែងកើត
ភាគទី27:ពួកយើងរៀបការទៅ
ភាគទី28
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគបញ្ចប់

ភាគទី29

278 35 0
Oleh HATAKE_QING

"និយាយគ្នាយូរម្លេះ?"សម្លេងមាំក្រាស់របស់មនុស្សម្នាក់ដែលទើបនឹងចេញពីឡាននៃបាំងខាងក្រោយចុះមកដោយទឹកមុខស្មើធេងចងចិញ្ចើមបន្តិចនៅពេលដែលឃើញហេតុការណ៍ដែលកើតឡើងនៅចំពោះមុខ

"លោកម្ចាស់!មិនមានអ្វីជាបញ្ហាធំដុំឡើយ!លោកម្ចាស់មិនបាច់ចេញមកក៏បានដែរទាន!"អ្នកបើកឡានរហ័សរត់ទៅរកអ្នកដែលមាននាមជាម្ចាស់ខ្លួនឱនគំនាបហាស្ដីឡើងដោយភាពភ័យខ្លាច ខ្លាចមានបញ្ហាធ្វើឲ្យគាត់ទើសទាល់

"លោកមានត្រូវអ្វីទេ?"

"ខ្ញុំមិនអីនោះទេ!"yiboឆ្លើយតបទៅកាន់គាត់រួចងើបឡើងបោសដីចេញពីខ្លួនដោយមិនភ្លេចងាកទៅបង្ហាញផ្ទៃមុខដែលកំពុងតែសើចបញ្ជាក់ថានាយពិតជាមិនអីពិតមែន

"អូរ.....បើមិនប្រកាន់ទេ!ខ្ញុំអញ្ជើញអ្នកកម្លោះញ៉ាំអាហារពេលព្រឹកទុកជាការសុំទោសចុះ!"

"មិនបាច់គួរសមនោះទេលោក..."នាយអាក់សម្ដីរបស់ខ្លួនបន្តិចព្រោះមិនដឹងថាអ្នកនៅចំពោះមុខខ្លួនជាអ្នកណា

"XIAO CHENXIU!"អ្វីៗហាក់ឈប់ដំណើរការមួយកន្លែងនៅពេលដែលបានដឹងពីឈ្មោះរបស់អ្នកនៅចំពោះមុខរបស់ខ្លួនហាក់បង្ហាញនូវភាពតក់ស្លុតចូលទៅក្នុងរាងកាយរបស់yiboសឹងមិនជឿថាមនុស្សនៅចំពោះមុខខ្លួនជាគាត់ឡើយ!

"ខ្ញុំគឺwang yibo!"មិនថាក្នុងអារម្មណ៍កំពុងតែតក់ស្លុតខ្លាំងយ៉ាងណាក៏ដោយ ពេលនេះមានតែសម្រួលអារម្មណ៍ឲ្យនឹងនរប្រឹងសម្ដែងជាគ្មានរឿងអីកើតឡើងណែនាំខ្លួនទៅកាន់គាត់

"សូមអ្នកប្រុសមកតាមខ្ញុំមក!"អ្នកបើកឡានដើរទៅជួយរើសឥវ៉ាន់yiboយកទៅដាក់ក្នុងឡានកាន់តែធ្វើឲ្យyiboបដិសេធលែងកើតមានតែយល់ព្រមទៅជាមួយគាត់ប៉ុណ្ណោះទើបមើលទៅមិនធ្វើឲ្យបរិយាកាសកាន់តែស្មុគស្មាញជាងមុន

ក្នុងឡាន*

"យូរប៉ុណ្ណាហើយ?"ឋិតនៅក្នុងភាពស្ងប់ស្ងាត់អស់រយៈពេលជាង5នាទីទើបអ្នកមានអាយុរាងជ្រេអង្គុយក្បែររាងសង្ហារសម្លឹងទៅមាត់បង្អួចសួរទៅកាន់នាយដោយមិនគិតបន្ត

"ប...បាទ?"

"យូរប៉ុណ្ណាហើយដែលទាក់ទងកូនប្រុសខ្ញុំ?"

"ល...លោកxiao?"yiboហាក់គាំងរកពាក្យតបលែងបានពេលទទួលបានសំណួរដ៏ពិបាកក្នុងក្រលាស់អណ្ដាតឆ្លើយតបទៅកាន់គាត់

"មុខខ្ញុំស្អាតពេកឬទើបអ្នកកម្លោះសម្លឹងមិនដាក់ភ្នែកបែបនេះ?"ស្នាមញញឹមដ៏ស្រទន់កំពុងតែរំលេចឡើងលើផ្ទៃមុខរបស់គាត់បណ្ដាលឲ្យyiboអស់អារម្មណ៍ភ័យពេលដែលដឹងថាគាត់មិនកាចខ្លាំងនោះទេ មើលទៅអាចនិយាយចូលគ្នាបាន

"គឺ....សុំទោសដែលលាក់រឿងនេះយូរមកហើយ!ខ្ញុំនឹងគេស្គាល់គ្នាច្រើនខែហើយ!"សភាពការណ៍នេះហើយបើនៅតែលាក់បន្តក៏មិនបានព្រោះជ្រុលជាគាត់ដឹងទៅហើយមានតែប្រាប់ទៅគាត់តែម្ដងទៅ

"អូ....អញ្ចឹងតាស៎បានជាកូនខ្ញុំគេសង្ងំមិនព្រមទៅវិញ!មកពីបានalphaដ៏សង្ហារនៅក្បែរសោះ!"រាងសង្ហារលែងមាត់បន្តបានត្រឹមញញឹមអឹមអៀននឹងពាក្យសម្ដីរបស់គាត់

"ខ្ញុំមិនជំទាស់នៅក្នុងរឿងរបស់អ្នកទាំង2ឡើយ!សុំត្រឹមឲ្យគេអាចត្រឡប់ទៅវិញបានគឺគ្រប់គ្រាន់ហើយ!គេទៅចោលពីផ្ទះយូរណាស់ហើយល្មមត្រឡប់ទៅវិញហើយ!ទោះជាយ៉ាងណាក៏អ្នកទាំង2អាចនៅតែជួបគ្នាបានដែរ!"

"លោកមិនជំទាស់មែនឬ?"

"ខ្ញុំទៅកុហកធ្វើអី?បើកូនៗស្រឡាញ់គ្នាហើយជំទាស់យ៉ាងមិចនឹងកើតទៅ?"

"អរគុណខ្លាំងណាស់!ខ្ញុំនឹងទៅនិយាយជាមួយគេ!ល..លោកពូ!"

"បាទ!"លោកxiaoងក់ក្បាលសើចដាក់នាយសង្ហារតិចៗរួចអ្នកទាំង2ក៏ចាប់ផ្ដើមនិយាយគ្នាពីនេះពីនោះរហូតដល់ភោជនីយដ្ឋានមួយកន្លែង ឯyiboក៏ផ្ញើសារទៅរកxiao zhanពីរឿងនេះដូចគ្នា

____________________

មិនយូរប៉ុន្មានពួកគេក៏បានត្រឡប់មកវិញដោយyiboអនុញ្ញាតិឲ្យគាត់ទៅលេងផ្ទះរបស់នាយដើម្បីបានជួបនឹងxiao zhan

ក្រាក*

"ប៉ា..."ដៃស្រឡូនស្ដើងលើកទៅចាប់បើកទ្វារផ្ទះថ្នមៗឃើញថាអ្នកដែលមកមិនមែនមានតែyiboម្នាក់នោះទេ

គេបុកពោះខ្លាំងណាស់គ្រាន់តែឃើញមុខប៉ារបស់គេ!ខ្លាចតែគាត់ស្ដីឲ្យគេរឿងកុហកគាត់នោះទេ

"អីយ៉ាកូនប្រុស!ប៉ានឹកកូនណាស់!"មនុស្សវ័យចំណាស់ដើរទៅឱបកូនសំណប់របស់ខ្លួនថ្នមៗបង្ហាញពីក្ដីនឹករលឹកដល់គេរបស់ឪពុកចំពោះកូនមិនអាចឲ្យរាងល្អិតមិនឲ្យលើកដៃឱបតទៅកាន់គាត់វិញឡើយ

និយាយដោយស្មោះត្រង់!ទោះគេមិនបានបង្ហាញពីភាពនឹកនារបស់គេដែលចាកចេញពីប៉ារបស់គេ តែមិនមែនបានន័យថាគេមិននឹកគាត់នោះទេ!

"ស..សុំទោសប៉ា...ហ្ហឹក...អ្ហឹក..."

"មិនអីទេណាកូន!ប៉ាមិនមានអារម្មណ៍ខឹងកូនឡើយ!"ក្រោយពីសម្របសម្រួលគ្នាអស់មួយសន្ទុះធំរួចមក Xiao zhanបានអញ្ជើញគាត់ចូលទៅអង្គុយនៅខាងក្នុងផ្ទះដោយមានyiboដើរតាមពីក្រោយ

"សុខសប្បាយទេកូន?នៅទីនេះលំបាកដូចនៅផ្ទះរបស់យើងទេ?"

"អត់ទេប៉ា!គេមើលថែខ្ញុំបានល្អណាស់!ប៉ាអាចជឿទុកចិត្តគេបាន!"កាយតូចស្ដើងងាកភ្នែកទៅរករាងសង្ហារដែលលើកទឹកជូនប៉ារបស់គេដោយមិនភ្លេចញញឹមដាក់នាយឡើយ

"ល្អណាស់អញ្ចឹង!ប៉ាអាចឲ្យគេមើលថែគ្រាប់ពេជ្ររបស់ប៉ាបានហើយ!"yiboដែលស្ដាប់ឮបានត្រឹមលួចញញឹមអៀននឹងពាក្យសម្ដីរបស់គាត់ នាយមិននឹកស្មានថាគាត់ទន់ភ្លន់ខុសពីពាក្យចចាមអារ៉ាមដែលធ្លាប់ឮដាច់

"ក៏អរគុណដល់អ្នកកម្លោះហើយដែលជួយមើលថែព្យាបាលជើងរបស់កូនប្រុសខ្ញុំអាចត្រឡប់មកសភាពដើមវិញបែបនេះ!"

___________________

យប់ឡើង*

"អូនច្បាស់ទេថាត្រឡប់ទៅវិញ?"សំណួរដែលឮខ្សាវៗកំពុងតែបន្លឺចេញពីមាត់របស់yiboស្របពេលដៃរបស់ខ្លួនកំពុងជួយរៀបចំឥវ៉ាន់xiao zhanដាក់ក្នុងកាតាបរបស់គេ

"បងកុំបារម្ភអីណា!អូនគ្រាន់តែទៅបង្ហាញរូបរាងអូនដល់គ្រប់គ្នា អូននឹងមកទីនេះរាល់ថ្ងៃ ឬអាចថាមកគេងទីនេះក៏មានដែរ!ណាមួយអូនក៏ចេញពីផ្ទះយូរណាស់ហើយ!"រឿងដែលនិយាយព្រឹកមិញអាចបញ្ចុះបញ្ចូលគេឲ្យត្រឡប់ទៅវិញបានក្រោមហេតុផលមួយចំនួនល្មមអាចឲ្យរាងល្អិតយល់ព្រមដោយមិនស្ទាក់ស្ទើរ

"ច...ចុះរឿងទារកក្នុងផ្ទៃអូន..?"yiboរក្សារឥរិយាបថឱនមុខចុះរបស់ខ្លួនខាំមាត់ទប់អារម្មណ៍របស់ខ្លួន ទោះជាមាត់ហាឡើងមិនបដិសេធឲ្យរាងតូចទៅ តែក្នុងអារម្មណ៍របស់នាយកំពុងតែស្រែកហាមកុំឲ្យxiao zhanចាកចេញមិនឈប់ឡើយ

"អូននឹងរកពេលវេលាប្រាប់ដល់ពួកគាត់!បងពិតជាokeyទេដែលនៅម្នាក់ឯងបាន?"

"បងមិនអីទេ!"ដៃមាំក្រាស់លើកទៅអង្អែលក្បាលរបស់រាងល្អិតថ្នមៗលោចស្នាមញញឹមបង្ហាញទៅកាន់មនុស្សដែលខ្លួនស្រឡាញ់បំផុតក៏នឹងគ្មានថ្ងៃបញ្ឈប់ក្ដីស្រឡាញ់របស់ខ្លួនចំពោះអ្នកនៅចំពោះមុខឡើយ

"អូនទៅហើយណា៎...ពេលទៅដល់អូននឹងឆាតប្រាប់បង!"ក្រោយពីមកដល់ខាងក្រោមនៃអគាររួចមកxiao zhanឈោងទៅឱបនាយសង្ហារថ្នមៗនាពេលដែលមានការឱបតបតមកវិញដូចគ្នា

"បាទ!សុវត្ថិភាពតាមផ្លូវណា...!កុំញ៉ាំរបស់ត្រជាក់ច្រើនពេក!កុំធ្វើការហួសកម្លាំងដល់យប់ជ្រៅពេកណា៎...ខ្លាចល៎មិនមានអ្នកចាំអាហារពេលយប់ជាមួយអូនដល់យប់ជ្រៅ!"

"អូនដឹងហើយ!បងក៏ដូចគ្នា!"yiboព្រលែងកាយតូចចេញពីខ្លួនលើកដៃលាទៅកាន់xiao zhanដែលដើរចូលទៅក្នុងឡាននោះសម្លឹងមើលឡានដែលរំកិលទៅមុខចាកចេញរហូតដល់ផុតពីកន្ទុយភ្នែក

ដៃមាំក្រាស់លើកទៅទប់ទ្រូងរបស់ខ្លួនទាំងថប់ដង្ហើមពិបាកក្នុងផ្លូវដង្ហើមជាខ្លាំងក្រោយពីទ្រាំទប់អស់រយៈពេលជាយូរ នាយព្រលែងទឹកភ្នែករបស់ខ្លួនមកទាំងអស់គ្មានសល់បន្ទាប់ពីអវត្តមានរបស់អ្នកម្ខាងទៀតបានចាកចេញទៅទើបរហ័សរត់ចូលទៅខាងក្នុងអគារឡើងទៅផ្ទះរបស់ខ្លួនដើម្បីចូលទៅក្នុងបន្ទប់ទឹកសម្រួលអារម្មណ៍កុំឲ្យពិបាកខ្លាំងជាងនេះ

"អ្ហឹក....ហ្ហឹក..."ទឹកភ្នែកអ្នកជាalphaកំពុងតែហូរប្រដេញគ្នាស្រក់ចុះមកឥតឈប់ឈរបើទោះជាប្រឹងទប់វាខ្លាំងយ៉ាងណាក៏មិនអាចឃាត់វាមិនឲ្យស្រក់ចុះមកឡើយ

ត្រឹមរាល់ថ្ងៃដែលលែងសូវបានឃើញមុខxiao zhanនាយពិបាកក្នុងខ្លួនមិនស្ទើរនោះទេ ចុះទម្រាំតែគេត្រឡប់ទៅនៅជាមួយគ្រួសារគេវិញទៀត?អាចថានាយអត្មានិយមក៏បានតែបើអាចនាយចង់តែចាប់គេឃុំទុកនៅក្នុងបន្ទប់មួយមិនឲ្យគេចាកចេញទៅណាសូម្បីតែមួយជំហាន

ក្រោយពីសង្ងំក្នុងបន្ទប់ទឹកអស់រយៈពេលជិតកន្លះម៉ោងក្រោយមកទីបំផុតនាយក៏អាចធូរស្បើយជាងមុនបានបន្តិចស្រាប់តែឃើញសាររបស់xiao zhanលោតលើទូរសព្ទខ្លួនទើបស្រវាយកទូរសព្ទមកមើល

"អូនមកដល់របងផ្ទះហើយ!ខានទៅយូរអូនសឹងនឹងភ្លេចមុខអ្នកយាមទៅហើយ!ហិហិ!រាត្រីសួស្ដីណាបងសម្លាញ់!"

*បាទ!រាត្រីសួស្ដី*នាយឆ្លើយតបទៅកាន់xiao zhanដោយមិនvoiceជាសម្លេងដូចរាល់ដងទាំងដែលxiao zhanខំvoiceជាសម្លេងមក

ជើងទាំងគូបោះជំហ៊ានទៅឈោងយកកន្សែងមកជូតមុខដែលលុបនឹងទឹកត្រជាក់រួចហើយនោះ ផ្លាស់សម្លៀកបំពាក់នឹងអាលចូលគេង

តែថា...នាយអាចគេងលក់ដែរឬបើគ្មានខ្នើយសម្រាប់ឱបនិងទ្រូងដ៏កក់ក្ដៅសម្រាប់បំពេរបែបនេះ?ចម្លើយប្រាកដជាអត់ហើយ!មើលទៅបែបបញ្ឈរភ្នែកដល់ភ្លឺទៀតហើយ!

_________________

"បងចាន់!ខ្ញុំនឹកបងណាស់!"មិនបាច់ប្រាប់ក៏ដឹងថាជាសម្លេងរបស់អ្នកណាដែរ!គឺអាប្អូនកំហូចxiao chenនឹងហើយ

Xiao chenរត់ទៅឱបរាងល្អិតវិសនឹងដួលទាំង2នាក់ទៅហើយ!នាយនឹកគេខ្លាំងណាស់ ជាពិសេសក៏ខានឱបគេយូរគួរសម

"អីយ៉ា...បងមិននៅមានមិនស្ដាប់សម្ដីលោកប៉ាដែរទេ?"

"ប្រាកដណាស់!ខ្ញុំស្ដាប់តែរហូតនឹង!"Xiao chenបន្ទាបខ្លួនបន្តិចដើម្បីឲ្យរាងល្អិតបានអង្អែលក្បាលរបស់គេ

អ្នកស្រីxiaoបានត្រឹមញញឹមដាក់xiao zhanបន្តិចរួចឡើងទៅបន្ទប់សៀវភៅដើម្បីនិយាយជាមួយប្ដីរបស់ខ្លួន

"បងប្រុស!អូរព្រះអើយយយ!ជើងរបស់បងជាហើយមែនទេ?"

" មែនហើយ!អ្ហាស៎...."ភ្លេចខ្លួនដៃទាំងគូរបស់អ្នកជាប្អូនចាប់លើកបីកាយតូចស្ដើងបង្វិលទាំងត្រេកអរពេលដែលដឹងថារាងល្អិតអាចដើរបានឡើងវិញ អ្នកណាមិនសប្បាយចិត្តនោះ?គេដឹងយូរហើយរឿងនេះ តែគ្រាន់តែថាពេលដែលបានជួបផ្ទាល់ទើបរំភើបខ្លាំងជាងxiao zhanប្រាប់តាមទូរសព្ទទៅទៀត!

"ប...បងវិលមុខ!ដាក់បងចុះ!"

________________

ក្នុងបន្ទប់*

ក្រោយពីសម្អាតខ្លួនរួចរាល់មក xiao zhanដែលទើបនឹងចេញពីបន្ទប់ទឹកងាកសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់របស់គេទាំងក្ដីនឹករលឹក ជាពិសេសគឺក្លិនបន្ទប់របស់គេរួមជាមួយនឹងផ្កានៅមាត់បង្អួចនឹងហើយ

កាយតូចស្ដើងឡើងទៅលើពូកប្រះខ្លួនគេងទាញទូរសព្ទមកមើលសង្ឃឹមថាមានសារផ្សេងទៀតពីyibo តែបែរជាស្ងាត់ឈឹងគ្មានអ្វីសោះ!ឬនាយគេងបាត់ហើយ?

យប់នេះនៅតែដូចយប់សព្វដងដែលxiao zhanមិនបានគេងក្បែរyibo!គេគេងមិនលក់ដូចគ្នា!កែវភ្នែកទាំងគូសម្លឹងមើលទៅព្រះចន្ទដែលឋិតនៅក្រៅបង្អួចនោះរួចទាញខ្នើយឱបយកមកឱបជាប់ទ្រូងជំនួសនៃការឱបរាងសង្ហារដើម្បីឲ្យគេងលង់លក់ទាំងមានតំណក់ទឹកថ្លាស្រក់ចេញពីកន្ទុយភ្នែកដោយមិនដឹងមូលហេតុ

សូមរង់ចាំភាគបន្ត.....

Lanjutkan Membaca

Kamu Akan Menyukai Ini

9.6M 634K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
610K 57.5K 35
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
1.2M 29.2K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1M 26.7K 42
Limited Time Only: Binge this series for a chance to win FREE coins until June 2! Read 10+ chapters of this story and win 30 Coins (2000 Winners) Whi...