ពន្លឺនៃស្នេហ៍(ចប់season1)

By HATAKE_QING

15.4K 1.8K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... More

ភាគទី1:ខ្ញុំចង់បានគេ
ភាគទី2:ខ្ញុំជាបេតា
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ភាគទី5:អាជីបចាស់
ភាគទី6:គិតផ្ដេសផ្ដាស
ភាគទី7:រៀបការ?
ភាគទី8:ចាប់ផ្ដើមបាក់ចិត្ត
ភាគទី9:អ្នកណា?
ភាគទី10:បញ្ហារៀងខ្លួន
ភាគទី11:ចិត្តដាច់
ភាគទី12:baby
ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ
ភាគទី14:ខ្ញុំជារបស់អ្នក
ភាគទី15:ក្ដីស្រមៃ
ភាគទី16:អរគុណ
ភាគទី17:ការវះកាត់
ភាគទី18
ភាគទី19:lixing
ភាគទី20:ការវះកាត់(2)
ភាគទី21
ភាគទី22ទុកចិត្ត
ភាគទី23: dance with me
ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ
ភាគទី26:ប្រើការលែងកើត
ភាគទី27:ពួកយើងរៀបការទៅ
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគបញ្ចប់

ភាគទី24:អាហារចុងក្រោយ

320 45 0
By HATAKE_QING

"នៅឈឺខ្លាំងទេ?"ណ្ហើយ!ទោះចង់ឈ្នះក៏គ្មានសង្ឃឹមដែរ!ជាតិនេះមើលទៅគេមិនសូម្បីតែមានឱកាស

"នៅស្ពឹក!ពរបន្តិចមក!"ចម្លើយឆ្លើយតបទៅកាន់សំណួររបស់រាងក្រាស់បណ្ដាលឲ្យនាយអស់សំណើចដើមកបន្តិចរួចក្រោកឈរឡើង

"បើដើរខ្លួនឯងទៅដល់ទូរប្ដូរសម្លៀកបំពាក់បាន!ខ្ញុំធ្វើខាប់ខេកឲ្យញ៉ាំ!"កាយមាំក្រាស់ក្រោកឈរឡើងដើរទៅយកឥវ៉ាន់ទៅទុកកន្លែងដើមមិនខ្វល់ពីក្រសែភ្នែកសម្លក់មកកាន់នាយក្នុងចិត្តសែនខ្នាញ់ជាខ្លាំង

"ហ្ហឺយយយយ!"Xiao zhanយកដៃចាប់ច្រត់តុប្រឹងក្រោកឈរទាំងញ័រអស់មួយតួខ្លូនដោយសារតែខំប្រឹងខ្លាំងពេកបូកឡំនឹងជើងមិនទាន់ស្រួលបួលផងនោះមិនអាចថាមិនដួលម្ដងទៀតបាននោះទេ

"អ្ហឹកហ្ហឹក!!!ឈឺ....."សម្លេងយំខ្សឹបខ្សួលសឹងមិនឮសម្លេងកំពុងទាញអារម្មណ៍របស់yiboឲ្យច្របូកច្របល់នៅមិនស្ងៀមរហ័សងាកក្រោយស្វែងរកប្រភពសម្លេងក៏បានឃើញកាយតូចស្ដើងក្ដាប់ដៃជាប់ញ័រខ្លួនតតាត់ទើបរហ័សរត់ទៅរកគេ

"ច....ចេញទៅ!"Xiao zhanខាំបបូរមាត់ស្រែកដាក់រាងក្រាស់ពោរពេញទៅដោយក្ដីខឹងក្រោធ!គេស្អប់នាយខ្លាំងណាស់!

"សុំទោស....."សម្ដី2ម៉ាត់កំពុងតែហើបចេញពីបបូរមាត់របស់yiboទាំងក្ដីដឹងខុស!នាយគ្រាន់តែចង់ឲ្យxiao zhanអាចប្រើការជើងរបស់គេបានល្អជាងមុនប៉ុណ្ណោះ!

"Fuck offff!"កាយតូចស្ដើងលើកដៃក្រវាសរាងសង្ហារចេញប្រឹងវារផងក្រោកបន្តិចផងបំណងចង់ទៅឲ្យបាត់ពីមុខនាយ តែថា....គេអាចទៅណាបាន?

ផឹប*

ដៃមាំក្រាស់លើកបីកាយតូចស្ដើងថ្នមៗទាំងខាំមាត់សង្កត់ចិត្តពេលដែលត្រូវរាងល្អិតខាំអាស្រួចៗលើទ្រូងរបស់ខ្លួនបំណងចង់បញ្ចេញកំហឹង

"សឺត.....អាហាររៀបចំនៅផ្ទះរួចហើយណា!មានទាំងខាប់ខេកនិងនំសណ្ដែកក្រហមទៀតផង!"បបូរមាត់ស្ដើងប្រថាប់លើថ្ងាស់របស់អ្នកដែលខឹងនឹងខ្លួនមិនបាត់នោះថើរៗសង្ឃឹមថាអាចនឹងស្ងប់ចិត្តគេបានខ្លះ តែថា....បែបនេះវាស្រួលពេកហើយ!

"មិន......ត្រូវការ!"សម្ដីដាច់អហង្ការរបស់រាងល្អិតបានអាក់សកម្មភាពរបស់រាងក្រាស់មួយកន្លែងឲ្យប្រើកែវភ្នែកស្រទន់សម្លឹងទៅកាន់គេបែបក្មេងរកកលចង់យំបន្តិចអីបន្តិចនៅពេលដែលឃើញរាងល្អិតខឹងនឹងខ្លួនខ្លាំងបែបនេះ

"ស្ដាប់បង្គាប់!"ស្រដីរួចលែងស្ដាប់សម្ដីខឹងក្រោធរបស់រាងល្អិតបន្ត នាយក៏នាំគេចាកចេញពីទីនោះបាត់

ចម្លែកណាស់!មួយរយៈនេះគេឆាប់ខឹងណាស់!ធ្វើអីបន្តិចដឹងតែខុសហើយ!ខឹងម្ដងៗនាយលួងសឹងមិនបាត់!វាខុសពីចរឹកធម្មជាតិរបស់xiao zhanដែលស្លូតត្រង់នោះដាច់!

គ្រែគេង*

"Zhanហា....កុំបែបនេះអីណា...."កាយមាំក្រាស់ប្ដូរកន្លែងទៅអង្គុយជិតរាងល្អិតមុននឹងលើកនំសណ្ដែកក្រហមចេញមករួមជាមួយនឹងខាប់ខេកមួយថាសតូចនោះផងដែរ

"ដឹងថាខ្ញុំខ្ពើមលោកប៉ុណ្ណាទេ?ធ្វើចរឹកឲ្យដូចសត្វ!ទៅងាប់ទៅ!"ដៃស្រឡូនស្ដើងលើកខ្នើយយកគប់រាងសង្ហារបណ្ដាលឲ្យបង្អែមនៅលើថាស.ត្រូវក្រពុបបែកខ្ចាយខ្ទេចគ្មានសល់ ប្រឡាក់សូម្បីតែពូកថែមទៀតផង

"Zhan!នេះzhanខ្លាចជាក្មេងគួរឲ្យស្អប់បែបនេះតាំងពីពេលណា??????"កាយមាំក្រាស់ស្រែកមួយទំហឹងសួរទៅកាន់រាងល្អិនបង្ហាញថាខ្លួនចាប់ផ្ដើមអស់ការអត់ធ្មត់បន្តទៅទៀត

"អ្ហឹកហ្ហឹក......."រាងល្អិតលែងតបតសម្ដីទៅកាន់នាយ ផ្ទុយទៅវិញគេយំរឹតតែខ្លាំង ដៃទាំងគូស្រវេស្រវ៉ាភួយទាញទៅដណ្ដប់គ្របដល់ក្បាលប្រាស់ខ្លួនគេងលែងស្ដាប់អីទាំងអស់

Yiboដកដង្ហើមធំមុននឹងក្រោយឈរទៅរើសបង្អែមដែលជ្រុះនៅលើឥដ្ឋលែងខ្វល់នឹងរាងល្អិតបន្តទៀត ទើបដើរយកអំបោះមកបោះសម្អាតទីនោះចេញ

អ្នកក្នុងភួយនៅមិនស្ងៀមលូកដៃចេញស្រវេស្រវ៉ាយកទូរសព្ទរបស់រាងសង្ហារទាញចូលក្នុងភួយតាមខ្លួនទាញចម្រៀងដាក់ស្ដាប់សង្ឃឹមថានឹងឲ្យអ្នកម្ខាងទៀតលួង

ព្រះអើយ!ចម្រៀងមួយៗសុទ្ធតែបទបែកបាក់ស្នេហា!បើកមួយអស់សម្លេងដាក់នៅក្រៅភួយសង្ឃឹមថានាយឮ នៅប្រឹងស្រែកច្រៀងតាមឲ្យឮកាន់តែខ្លាំងថែមទៀតផង

សាកស្រមៃទៅមើល!មនុស្សកំពុងយំមកស្រែកច្រៀងបណ្ដើរយំបណ្ដើរ សម្លេងពិរោះប៉ុណ្ណាទៅ?

"ព្រះអើយ!"yiboទ្រាំស្ដាប់សម្លេងរញ៉េរញ៉ៃលែងបានរត់ទៅយកក្រដាសញុកត្រចៀកទាំងគូជាប់នៅតែមិនអាចគេចផុតពីសម្លេងរបស់រាងល្អិតបាន

ជាង10នាទីបន្ទាប់ពីស្រែកច្រៀងមកចាប់ផ្ដើមស្អក.កក៏ឈប់ច្រៀងសង្ងំគេងវិញ ក្នុងចិត្តភ័យផងខឹងផងខ្លាចនាយធុញឈប់លួងគេក៏អស់ចិត្តដោះលែងគេឈប់ស្រឡាញ់គេទៀតព្រោះទ្រាំចរឹកដ៏ឆ្កួតរបស់គេពេលនេះលែងបាន!តែថា...ពេលនេះគេមិនដឹងថាខ្លួនឯងប្រែជាចិត្តរឹងខ្លាំងដល់ថ្នាក់នេះឡើយ!

មិនយូរប៉ុន្មាននាយល្អិតក៏លង់លក់ទៅតាមដំណេករបស់ខ្លួនដោយមានដានទឹកភ្នែកនៅជាប់ថ្ពាល់ ឃើញថារាងស្ងាត់គាប់ជួននឹងធ្វើកិច្ចការផ្ទះរួចរាល់មករាងក្រាស់ដើរទៅបើកភួយថ្នមៗឃើញថាxiao zhanគេងលក់បាត់ហើយទើបយកទឹកមួយកាធុនរួមជាមួយនឹងកន្សែងជូតខ្លួនឲ្យគេស្រាលដៃបំផុតខ្លាចល៎គេភ្ញាក់

តែថា...ទោះថ្នមប៉ុណ្ណាក៏នៅតែភ្ញាក់ដែរ!ពេលដែលនាយដោះសម្លៀកបំពាក់គេចេញនោះគេភ្ញាក់បាត់ទៅហើយ គ្រាន់តែធ្វើពុតដូចមនុស្សកំពុងតែគេងលក់បន្តប៉ុណ្ណោះ

បន្ទាប់ពីសម្រេចកិច្ចការរួចមក ផ្លាស់សម្លៀកបំពាក់ថ្មីឲ្យxiao zhanរួចមក នាយក៏ដណ្ដប់ភួយដាក់ឲ្យគេគេងលក់វិញ

រាងល្អិតចិត្តដែលខឹងប៉ុន្មានត្រូវរសាត់អស់គ្មានសល់ទាំងគ្មានបំណងចង់ឲ្យបាត់ខឹង!បន្ទោសក៏មិនកើត!មនុស្សស្រឡាញ់គ្នាខ្លាំងទៅហើយ!ទោះប្រឹងធ្វើចិត្តឲ្យដាច់ខ្លាំងប៉ុណ្ណាក៏ដោយ គ្រាន់តែឃើញពីភាពយកចិត្តទុកដាក់របស់អ្នកម្ខាងទៀតមកលើខ្លួន ជម្រៅចិត្តចាស់រំលេចឡើងមកវិញបណ្ដេញភាពស្អប់អស់សល់តែភាពស្រឡាញ់ប៉ុណ្ណោះ

ពាក់កណ្ដាលយប់ទៅហើយ ស្របពេលពេលដែលពន្លឺព្រះចន្ទជះចាំងតាមចន្លោះបង្អួចដ៏តូចមួយក្រោមវាំងនននោះបង្ហាញនូវរាងកាយមួយគូដោយអ្នកខាងក្រោយគេងឱបអ្នកខាងមុខជាប់បើទោះបីជាអ្នកម្ខាងទៀតគេងបែរខ្នងដាក់ខ្លួនក៏ដោយ

Xiao zhanស្រាប់តែភ្ញាក់ឡើងម្ដងទៀតនោះយកដៃទប់ពោះដែលកូរដោយសារតាំងពីល្ងាចមកមិនមានអ្វីចូលពោះសូម្បីតែបន្តិច!គិតទៅគេមិនគួរណាបំផ្លាញរបស់ញ៉ាំសោះ!

រាងល្អិតងាកទៅអ្នកក្បែរខ្លួនដែលសង្ងំក្រោយកញ្ចឹងករបស់ខ្លួននោះយកដៃដាស់នាយថ្នមៗរហូតដល់នាយភ្ញាក់ឡើង

"??"

"ច...ចាន់ឃ្លានtteokbokki....និងទឹកដោះគោជូ..."រាងល្អិតឱនមុខចុះហាស្ដីឡើងដោយក្ដីអៀនខ្មាស់!ក្រែងគេខឹងហី?មិចក៏ទប់ចិត្តមិនឲ្យមិននិយាយរកនាយមុនមិនបាន?

"យប់យ៉ាងនេះហើយទៅរកឯណាទៅ?"

"ណាប៉ណា...ចាន់ឃ្លានមែនណា!ពោះចាន់កូរខ្លាំងណាស់!ចាន់អាចនឹងស្លាប់ណា!ប៉ចិត្តល្អជាងគេ!ចាន់ឈប់ខឹងឈប់អីទៀតហើយ!"

"ចាំចេញទៅរកឲ្យ!"រាងសង្ហារក្រោកឡើងដោយក្ដីធីងធោងមុននឹងទាញអាវក្រៅមកពាក់ចេញទៅរកអីឲ្យរាងល្អិតញ៉ាំ

កន្លះម៉ោងក្រោយមកទើបនាយមកដល់ទាំងត្រហេបត្រហប់

រាងក្រាស់រត់ទៅយកអាហារដាក់ចូលចានរួចលើកបីរាងល្អិតមកតុបាយអង្គុយមើលគេញ៉ាំទាំងងងុយគេងបើកភ្នែកមិនចង់រួច

"អ្ហឹម....ច....ចាន់លែងឃ្លានហើយ!"ដាក់មួយម៉ាត់ចូលភ្លាមក៏ស្រែកថាឈប់ឃ្លានធ្វើឲ្យអ្នកងងុយនោះស្វាងចែសក្រោយពីឮមួយប្រយោគរបស់រាងល្អិត

"មានអារម្មណ៍ថាលែងឃ្លានអានឹងហើយ!ហ្ហឺយ!ផឹកទឹកដោះគោវិញ!"គេស្រវ៉ាយកទឹកដោះមកផឹករហូតដល់អស់ទើបនឹកឃើញស្រាប់តែឃ្លានទៀត

"ច...ចាន់ឃ្លានអីផ្សេង!Wang yibo...." Xiao zhanប្រើកែវភ្នែកគួរឲ្យស្រឡាញ់សម្លឹងទៅកាន់នាយដោយមានស្នាមញញឹមបែបមានក្ដីសង្ឃឹមចេញមក

"ចំណីនៅនឹងមុខហើយឃ្លានអីទៀត?"

"តែចាន់លែងឃ្លានtteokbokkiទៀតហើយ!"

"ខ្ញុំនិយាយពីរបស់ផ្សេង!"កាយមាំក្រាស់ក្រោកពីកៅអីខិតទៅក្បែររាងល្អិតលោចស្នាមញញឹមចេញមកមិនឲ្យចាញ់គ្នាឡើយ

"អ...អត់ទេណា...ចាន់មិនស្រួលខ្លួន!"

"Babyនឹងថ្នម"បញ្ចប់សម្ដីរបស់ខ្លួន ម្ចាស់សម្ដីឱនទៅថើបថ្ពាល់របស់xiao zhanថ្នមៗមុននឹងលើកគេឲ្យទៅអង្គុយលើតុទើបចាត់ចែងអាហារចុងក្រោយដែលxiao zhanត្រូវញ៉ាំនៅពេលនោះ

______________________

ថ្ងៃស្អែកក៏បានឈានចូលមកដល់*

ថ្ងៃនេះចម្លែកខ្លាំងណាស់ដែលyiboគេងទ្រមក់ខ្លាំងបែបនេះ!ឬមកពីរឿងយប់មិញ?តែថាមិនគួរណាដល់ម៉ោងជិត12ជិតថ្ងៃត្រង់នោះទេ!រាងល្អិតដែលបានក្រោកមុននោះយកដៃទប់តុក្បែរនោះក្រោកឈរឡើងដើរយឺតៗទៅបន្ទប់ទឹកមើលសភាពខ្លួនឯងក្នុងកញ្ចក់

មិនគួរណាធ្វេសប្រហែសឲ្យyiboខាំឡើងដល់ថ្នាក់ចេញឈាមសោះ!ថ្នមអី?គេលែងចាញ់បោកពាក្យនេះទៀតហើយ!វៃស្លាប់ក៏ឈប់ជឿដែរ!សំណាងហើយមិនមែនលើកទី1របស់គេនោះ!

អេ....ភ្លេចឲ្យឆឹងថាខ្លួនមិនបាច់ប្រើឈើច្រត់ក៏អាចឈរនិងដើរបានទៅហើយ!គ្រាន់តែកុំរត់លឿនពេកទៅបានហើយ!តែម្សិលមិញច្រឡំរត់លឿនពេកវិសនឹងគ្រេចជើងមួយតង់ទៀត!

រីងៗ*

"សួស្ដី!នេះគឺxiao zhan!" កាយល្អិតដើរទៅយកទូរសព្ទរបស់រាងក្រាស់លើកទទួលជំនួសម្ចាស់របស់វា

"សួស្ដីomegaតូច!ខ្ញុំគឺlixing!ខ្ញុំមានដំណឹងល្អមកប្រាប់!ឯងអាចមកសំភាសន៍នៅក្រុមហ៊ុនរបស់ខ្ញុំបានហើយ!លោកប្រធានយល់ព្រមទទួលយកcvរបស់ឯងបានហើយ!"

"ព..ពិតមែន?តែ...តែថាហេតុអីក៏ខ្ញុំមិនដឹងរឿងនេះទៅវិញ?"

"Yiboមិនបានប្រាប់ទេឬ?គេបានកែប្រវត្តរូបរបស់ឯងអស់ហើយ!គ្មានអ្នកណាដឹងថាជាឯងនោះទេ!សូម្បីតែឈ្មោះក្លែងក្លាយរបស់ឯង!ម៉ោង1អាចមកសំភាសន៍បាន!ទីតាំងចាំខ្ញុំផ្ញើឲ្យ"

"អរគុណហើយ!លំបាកដល់លោកហើយ!"

"មិនអីទេ!មិនមែនជួយទទេៗឯណា!"

__________________

តុបាយ*

ស្របពេលដែលកំពុងតែលើកចានអាហារពេលព្រឹកទៅដាក់លើតុស្រាប់តែឮសម្លេងចម្លែកចេញពីបន្ទប់ទឹកធ្វើឲ្យកាយល្អិតរហ័សទម្លាក់ការងាររបស់ខ្លួនចុះរត់ទៅមើលអ្នកក្នុងបន្ទប់ទឹកដែលក្អួតទន់ដៃទន់ជើងសឹងនឹងចេញមកទាំងឈាមមកទៀតផង

"Wang yiboមានរឿងអី?"Xiao zhanអង្អែលខ្នងនាយថ្នមៗសួរនាយទាំងក្ដីបារម្ភ ភ្ញាក់មិនទាន់ទាំងស្វាងស្រួលបួលផងបែរជាចេញអាការៈមកដូចពុលចំណីយ៉ាងអញ្ចឹង

"ខ...ខ្ញុំឈឺក្បាល...អ្ហឹក...."ដៃមាំក្រាស់ទប់បង្គន់ក្អួតយកសារជាថ្មីរហូតដល់អស់រលីងពីពោះសល់តែគ្រឿងក្នុងដែលចេញមកមិនកើត បើចេញមកកើតប្រហែលដោយទាំងគ្រឿងក្នុងចេញមកបាត់ហើយ

"ចាំបន្តិច!"Xiao zhanយកដៃស្ទាប់ថ្ងាស់របស់នាយឃើញថាមិនសូវក្ដៅអីណាស់ណានោះទេ!ទើបរត់ទៅរកមើលថ្នាំក្រពះតែរកមិនឃើញទើបសម្រេចចិត្តចង់នាំនាយទៅពេទ្យ

តែថា....គ្រាន់តែចូលមកដល់ភ្លាមក៏ឃើញនាយសន្លប់លើឥដ្ឋក្បែរបង្គន់បាត់ទៅហើយ

សូមរង់ចាំភាគបន្ត...

Continue Reading

You'll Also Like

1.2M 15.5K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
181K 5.2K 26
Since I love these two and I love this ship, I decided to make small lil' stories :) This is my first time writing so don't judge meh ;-; I got #69 i...
525 53 3
𝐌𝐢𝐧𝐠𝐲𝐮 𝐰𝐨𝐧𝐰𝐨𝐨 នេះជារឿងខ្លីៗដែរនាងខ្ញុំសរសេរអោយអ្នកទាំងអស់គ្នាអាន♡ អានដោយសេចក្ដីរីករាយណា🤍🤍
1.7K 123 13
សាច់រឿងនិយាយពីកំលោះតូចធំមួយគូបានជួបគ្នាជាថ្មី ក្នុងនាមជាអ្នកដទៃ... Writer: Park Jipich Writer Tiktok ID: pichpichbp Writer FB: Park Ji...