ពន្លឺនៃស្នេហ៍(ចប់season1)

Bởi HATAKE_QING

15.3K 1.8K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... Xem Thêm

ភាគទី1:ខ្ញុំចង់បានគេ
ភាគទី2:ខ្ញុំជាបេតា
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ភាគទី5:អាជីបចាស់
ភាគទី6:គិតផ្ដេសផ្ដាស
ភាគទី7:រៀបការ?
ភាគទី8:ចាប់ផ្ដើមបាក់ចិត្ត
ភាគទី9:អ្នកណា?
ភាគទី10:បញ្ហារៀងខ្លួន
ភាគទី11:ចិត្តដាច់
ភាគទី12:baby
ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ
ភាគទី14:ខ្ញុំជារបស់អ្នក
ភាគទី15:ក្ដីស្រមៃ
ភាគទី16:អរគុណ
ភាគទី17:ការវះកាត់
ភាគទី18
ភាគទី19:lixing
ភាគទី21
ភាគទី22ទុកចិត្ត
ភាគទី23: dance with me
ភាគទី24:អាហារចុងក្រោយ
ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ
ភាគទី26:ប្រើការលែងកើត
ភាគទី27:ពួកយើងរៀបការទៅ
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគបញ្ចប់

ភាគទី20:ការវះកាត់(2)

339 61 1
Bởi HATAKE_QING

កែវភ្នែកមូលថ្លាស្រទន់កំពុងតម្រង់ទៅកាន់សម្រស់ដ៏ល្អផូរផង់របស់អ្នកម្ខាងទៀត បបូរមាត់កំពុងតែហើបតិចៗបែបមនុស្សមិនមានស្មារតីគ្រប់គ្រាន់សួរទៅកាន់អ្នកនៅលើគ្រែ

"អ..អត់ទោស..ល..លោកគឺlixingមែនទេ?"

"ស្គាល់ខ្ញុំដែរឬ?"

"ខ...ខ..ខ្ញុំជាហ្វេនរបស់លោក...ខ..ខ្ញុំចូលចិត្តការសម្ដែងរបស់លោក...ហ..ហើយការរាំនិង....និងការច្រៀងទៀតផង!"ព្រះអើយ!មិននឹកស្មានថាសម្លេងរបស់គេនៅខាងក្រៅពិរោះដល់ថ្នាក់នេះឡើយ!

"នេះខ្ញុំមានហ្វេនគួរឲ្យស្រឡាញ់តាំងពីពេលណា?"lixingចុះពីលើគ្រែដើរតម្រង់ទៅសាឡុងជាកន្លែងដែលរាងតូចសម្រាកមុននឹងឈោងដៃទៅចាប់ដៃរបស់គេថ្នមៗ

ក្រាក*

"អ៊ូរអរម្លេះ?"សម្លេងនៃការបើកទ្វារបន្ទប់អ្នកជំងឺបានបង្វែរចំណាប់អារម្មណ៍អ្នកទាំង2ឲ្យងាកទៅតាមប្រភពសម្លេងឃើញថាជាwang yibo

"គ្រូពេទ្យឲ្យលោកសម្រាកនៅទីនេះប៉ុន្មានថ្ងៃចាំដល់កម្ដៅរបស់លោកស្ងប់អស់!បើសិនជាលោកចង់ចាកចេញលោកត្រូវដាច់ខាតយកថ្នាំកម្ដៅតាមមិនថាទៅដល់កន្លែងណាឡើយ!"yiboឈោងទៅដាក់ចានស្រាក់តូចដែលមានស៊ុបប៉ូវកម្លាំងសម្រាប់lixingមុននឹងរ៉ាយរ៉ាប់គ្រប់យ៉ាងតាមអ្វីដែលគ្រូពេទ្យរៀបរាប់

"អរគុណហើយ!"កាយតូចស្ដើងញញឹមស្រាលៗពោលពាក្យអរគុណទៅកាន់រាងសង្ហារ

"បាទ!"yiboងក់ក្បាលបន្តិចមុននឹងដើរទៅក្បែរxiao zhanជួយសម្រួលសក់របស់គេកុំឲ្យរញ៉េរញ៉ៃក្រោយពីភ្ញាក់ពីគេង

"អ..ហ្ហឹម...."រាងតូចចាប់ផ្ដើមមានអារម្មណ៍មិនស្រួលពេលដែលឃើញកែវភ្នែកlixingសម្លឹងទៅកាន់yiboទើបឈោងដៃតោងកyiboជាប់ជាហេតុអ្នកដែលត្រូវគេតោងកងើញឆ្ងល់ជាខ្លាំង

"ច...ចាន់ឃ្លាន..."

"ទៅដុសធ្មេញសិនណា!"yiboលើកពររាងតូចទៅបន្ទប់ទឹកបាត់ឯxiao zhanដែលត្រូវនាយពរបែបនេះក៏ងាកទៅរកlixingយកដៃឆូតករបស់ខ្លួនបំណងចង់ហាមlixingនិងបញ្ជាក់ថាគេជារបស់ខ្លួន!

Omegaកំពូលពេលដែលឃើញបែបនេះក៏បានត្រឹមក្រវីក្បាលហួសចិត្តនឹងភាពមិនទាន់អស់ធំរបស់xiao zhanមុននឹងទាញទូរសព្ទទាក់ទងទៅអង្គរក្សខ្លួន

"អា.."

"អធ្យាស្រ័យផងអ្នកប្រុស!គ្រប់24ម៉ោងទើបអ្នកប្រុសមានសិទ្ធមានគ្រប់យ៉ាងឡើងវិញ!ជម្រាបលា!"មិនទាន់ទាំងបានហើបមាត់ស្រួលបួលផង បែរជាត្រូវអង្គរក្សខ្លួនហាមប្រាមដល់ខ្លួនរួចចុចបិតទូរសព្ទយកតែម្ដង

ដៃស្រឡូនដែលកាន់ទូរសព្ទសឹងនឹងគប់ទូរស័ព្ទចោលបាត់ទៅហើយ!គេមិនគួរណាលួចរត់ចេញមកណាត់ជួបហ្វេនបែរជាត្រូវលោកម្ចាស់ប៉ាចាប់បាន ពេលនេះគាត់ដាក់ទោសដកហូតកាបូបលុយ កាតធនាគារ សោរខុនដូ គ្រប់យ៉ាងពីគេអស់សល់តែទូរសព្ទជាប់ដៃ!ប្រុងឲ្យគេទៅណាបន្តទៀតបើសូម្បីសិទ្ធជាអ្នកប្រុសក៏មិនអាចប្រើប្រាស់បានដែរ

ក្រាក*

"អត់ទោសផង!ប្រុសសង្ហារអំបិញមិញភ្លេចយកសោរនៅបន្ទប់ពិគ្រោះអ្នកជំងឺ!ខ្ញុំសូមផ្ញើទុកឲ្យគេផង!"ភ្លាមៗទ្វារបន្ទប់បើកម្ដងទៀតបង្ហាញនូវរាងកាយមាំក្រាស់បូកឡំនឹងសម្លេងគ្រលរធំស្រដីឡើងដោយញញឹមស្រាលៗរួចឱនក្បាលគោរពបន្តិចជាការគួរសមមុននឹងយកសោរទៅទុកលើតុក្បែរនោះ

"......"lixingពេលដែលងាកទៅឃើញសម្រស់អ្នកម្ខាងទៀតហាក់គាំងនៅនឹងមួយកន្លែងសឹងនឹងមិនដកដង្ហើមទៅហើយ!សង្ហារខ្លាំងណាស់!!!!!!!!!

"ខ្ញុំសូមលាសិនហើយ!"នាយញញឹមទុកជាការគួរសមមុននឹងបិតទ្វារចាកចេញបន្តទៀត

"អ្នកណាមកអំបិញមិញ?"yiboសួរក្រោយពេលដែលរៀបចំឲ្យxiao zhanបានរួចរាល់

"គ..គ្រូពេទ្យថាលោកភ្លេចសោរទើបយកមកឲ្យ!នេះ!"រាងតូចចាប់ផ្ដើមនិយាយលែងច្បាស់ខុសពីមុននេះដាច់ស្រឡាស់!គេឈោងទៅយកសោរឲ្យទៅរាងក្រាស់ទាំងមិនហ៊ានសម្លឹងមុននាយចំឡើយ!

"អរគុណហើយ!ខ្ញុំសូមលាសិនហើយ!"

"ឈ..ឈប់សិន...ច..ចុះអាហារពេលព្រឹករបស់អ្នកទាំង2?"

"ខ្ញុំចំអិនសម្រាប់គេទុកនៅផ្ទះរួចហើយ!"

"ខ..ខ្ញុំថាកុំទាន់ទៅអី!អ្ហឺ...រ..រំខានលោកជួយទៅទិញអាហារពេលព្រឹកខាងក្រៅញ៉ាំ2នាក់បន្តិចទៅណា!ខ្ញុំមានរឿងនិយាយជាមួយxiao zhanបន្តិច!"

"បាទ!"yiboមិនដឹងធ្វើយ៉ាងមិចមានតែងក់ក្បាលយល់ព្រមរួចចាកចេញពីទីនោះមិនហ៊ាននៅបន្តព្រោះមើលទៅ lixingពិតជាមានរឿងដែលមិនចង់ឲ្យនាយដឹងពិតមែន

"មានការអី?កុំមកប្រាប់ថាលោកចង់ឲ្យខ្ញុំបែកគ្នាជាមួយbabyរបស់ខ្ញុំណា...ខ្ញុំsay noហើយ!"Xiao zhanយកដៃធ្វើសញ្ញាខ្វែងរួមជាមួយនឹងទឹកមុខបែបកាច តែថា...ទោះប្រឹងធ្វើកាចយ៉ាងណាក៏នៅតែដូចកូនទន្សាយមើលទៅមិនមានអារម្មណ៍ថាញញើតកោតខ្លាចឡើយ!

"ឈប់ស្រមៃទាំងព្រឹកទៅ...ខ..ខ្ញុំគ្រាន់តែចង់ដឹងពីទំនាក់ទំនងនៃការចាប់ផ្ដើមរបស់អ្នកទាំង2ប៉ុណ្ណោះ!"

"ន..និយាយលាក់បាំងអី...កាលនោះខ្ញុំជាអ្នកតាមគាត់!"

"ចែកបទពិសោធន៍ខ្លះផងបានទេ?ណាៗ..."

"យល់ដល់ក្នុងនាមលោកជាidolរបស់ខ្ញុំ...ខ្ញុំព្រម..តែ..លោកត្រូវយល់ព្រមនឹងខ្ញុំរឿងមួយ!"

"អ្វីក៏ខ្ញុំយល់ព្រម!"

________________________

ធ្មេចបើកៗថ្ងៃវះកាត់ក៏បានឈានចូលមកដល់!នៅខាងក្រៅបន្ទប់វះកាត់ពេលនេះមាននូវរាងកាយមាំក្រាស់អង្គុយនៅខាងក្រៅរង់ចាំពីដំណឹងរបស់អ្នកខាងក្នុងដោយក្នុងចិត្តអន្ទះសារអត់នឹងបារម្ភមិនបានឡើយ

"សួស្ដី..."សម្លេងរបស់មនុស្សម្នាក់ហាក់ទាក់ចិត្តរបស់អ្នកដែលអង្គុយនៅលើកៅអីឲ្យងាកទៅតាមប្រភពសម្លេងក៏ឃើញថាជាប្អូនប្រុសរបស់xiao zhan

"មិចក៏លោក...."yiboក្រោកឈរដើរទៅក្បែរអ្នកម្ខាងទៀតទាំងភាំងស្រដីលែងត្រូវ

"មកមើលបងប្រុសខ្លួនមិនបានឬ?កុំស្មានថាខ្ញុំមើលមិនដឹងថាថ្ងៃនោះអ្នកដែលនៅពីក្រោយខ្នងលោកជាគាត់ឲ្យសោះ!"

"សុំទោស..."

"មិនអីទេ!ដើម្បីសុវត្ថិភាពគាត់ខ្ញុំអាចធ្វើជាល្ងង់មើលមិនស្គាល់បាន!មើលថែគាត់រាល់ថ្ងៃបែបនេះ លំបាកខ្លាំងទេ?ធម្មតាទៅហើយមើលមនុស្សដែលពិការគឺមិនងាយស្រួលនោះទេ!"

"បើសួរថាលំបាក!គឺលំបាកហើយ!តែបើឲ្យខ្ញុំចាកចេញពីគេ...ខ្ញុំធ្វើមិនបាននោះទេ!"ស្នាមញញឹមដ៏ស្រទន់របស់alphaដ៏ទន់ភ្លន់ម្នាក់ហាក់ធ្វើឲ្យអ្នកម្ខាងទៀតបំណងចង់យកបងប្រុសខ្លួនទៅវិញត្រូវបញ្ឈប់អារម្មណ៍មួយរំពេច

"អរគុណជំនួសគាត់ហើយ!"

"ខ្ញុំទេដែលជាអ្នកត្រូវអរគុណ!បើគ្មានគេ ខ្ញុំប្រហែលជាមិនទាន់ស្គាល់អ្វីហៅថា<ផ្ទះ>ពិតប្រាកដឡើយ!"ស្ដាប់មើលទៅវាហាក់ដូចទៅនឹងឃ្លាដែលមាននៅក្នុងរឿងភាគដែលតួអង្គសុទ្ធតែនិយាយឡើងទៅតាមការសម្ដែងក្នុងតួនាទីរបស់ខ្លួន តែថាសម្រាប់yiboវាសុទ្ធតែជាពាក្យចេញពីក្នុងអារម្មណ៍របស់គេទាំងអស់

កន្លងផុតទៅការវះកាត់ទទួលបានជោគជ័យដោយឡែកអ្នកនៅលើគ្រែវិញនៅមិនទាន់ដឹងខ្លួននៅឡើយនោះទេ គេត្រូវបានបញ្ជូនទៅបញ្ទប់ធម្មតាក្នុងការសម្រាករួមជាមួយនឹងការព្យួសេរ៉ូមបន្ថែមកម្លាំងបន្ថែមទៀត

តុកៗ*

"សួស្ដី"ដៃស្រឡូនលើកទៅគោះទ្វារបន្ទប់ថ្នមៗរហូតដល់អ្នកខាងក្នុងអនុញ្ញាត្តិឲ្យចូលទើបដឹកដៃស្វាមីរបស់ខ្លួនចូលទៅដោយក្នុងដៃមានកាន់នូវផ្លែឈើរួមជាមួយនឹងអាហារសម្រាប់ឲ្យyiboដែលអង្គុយតាំងពីព្រឹកដល់ល្ងាចមិនទាន់បានបាយមួយគ្រាប់ចូលពោះនោះទេ

"Hyung!អង្គុយសិនទៅ!"yiboក្រោកឈរជួយយកកន្រ្តកផ្លែឈើរួចពោលឡើងដោយស្នាមញញឹមខ្សោះៗ

"គេឋិតក្នុងសភាពសុវត្ថិភាពហើយ!កុំធ្វើបាបខ្លួនឯងអីណា!បើគេដឹងខ្លួនមកឃើញថាឯងស្លេកស្លាំងបែបនេះគេពិបាកចិត្តស្លាប់ហើយ!"jinរៀបចំបាយទឹកឲ្យyiboបណ្ដើររអ៊ូបណ្ដើរបំណងចង់ដាស់តឿនតាមបែបបារម្ភហាក់ប្រៀបបាននឹងអ្នកម្ដាយទៅហើយ

"អូរអ្នកកម្លោះ!សួស្ដី!"namjoonពោលទៅកាន់xiao chenរួចបញ្ចេញស្នាមញញឹមថ្ពាល់ខួចរបស់ខ្លួនទុកជាការគួរសម

"បាទ!ជម្រាបសួរលោកពូ!"Xiao chen

"យើងមិនចាស់ដល់ថ្នាក់ហៅថាពូនោះទេ!"rm

"តែខ្ញុំមិនឃ្លាននោះទេ!"កាន់តែព្យាយាមដាក់អាហារនៅចំពោះមុខ រាងសង្ហារកាន់តែអស់អារម្មណ៍ចង់ញ៉ាំ

"កុំធ្វើបែបនេះអីណា!បើមិនដើម្បីhyungក៏គួរតែធ្វើដើម្បីអ្នកនៅលើគ្រែផងណា..."

"ខ្ញុំមិនឃ្លាននោះទេhyung!ខ្ញុំទៅបន្ទប់ទឹកបន្តិច!រំខានhyungឲ្យជួយមើលគេផង"

______________

នៅក្នុងបន្ទប់ទឹកដ៏ធំទូលាយឋិតក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងសភាពស្ងប់ស្ងាត់បែរជាមានមនុស្សម្នាក់ឱនងើបៗនៅចន្លោះឡាបូលាងដៃជះទឹកលើផ្ទៃមុខរបស់ខ្លួនទះលើវាតិចៗបំណងចង់ឲ្យខ្លួនបានធូរចិត្តកុំឲ្យតឹងតែងខ្លាំងពេក

កែវភ្នែកទាំងគូសម្លឹងមើលសភាពរបស់ខ្លួននៅក្នុងកញ្ចក់ហួសចិត្តនឹងខ្លួនឯងមិនស្ទើរឡើយ នាយមិនធ្លាប់បែបនេះពីមុនមកនោះទេ!

មិនដឹងពីមូលហេតុអ្វី!ក្នុងទ្រូងហាក់កំពុងតែមានរបស់ម្យ៉ាងដករបស់សំខាន់ខ្លួនចេញ សឹងនឹងមិនអាចឲ្យខ្លួនដកដង្ហើមបានឡើយ!ត្រឹមតែ11ម៉ោងដែលមិនបានស្ដាប់សម្លេងរបស់xiao zhanនាយមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាត់ទៅហើយ!ចុះបើសិនជាxiao zhanគេងលក់រហូតមិនអាចក្រោកវិញបាននោះ?

ធ្លាប់តែឮថាomegaពេលដែលalphaទៅឆ្ងាយពីខ្លួនគឺពិបាកក្នុងខ្លួនស្វែងរកគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងalphaយកមកក្បែរខ្លួនចាត់ទុកវាជាalphaរបស់ខ្លួនដូចជាយកសម្លៀកបំពាក់Alphaមកក្បែរខ្លួនជាដើម.ដើម្បីឲ្យស្ងប់អារម្មណ៍!តែពេលនេះបែរជាមានalphaមកពីបាកទ្រាំដោយគ្រាន់តែមិនបានស្ដាប់សម្លេងomegaទៅវិញ!

ព្រះអាទិត្យចាប់ផ្ដើមលិចផុតទៅ jin namjoonក៏សុំទៅផ្ទះមុនដោយខ្លាចថាគ្មានអ្នកចាំផ្ទះសូម្បីតែxiao chenក៏ត្រូវបានguanghuiតេមកឲ្យត្រឡប់ទៅវិញ បើគេហ៊ានតែនៅបន្តច្បាស់ណាស់ថាគ្រប់គ្នានឹងរកxiao zhanឃើញមិនខាន

"កុំគេងយូរពេកណា......"ដៃមាំក្រាស់ឈោងទៅចាប់ដៃស្រឡូនស្ដើងដែលភ្ជាប់ទៅដោយខ្សែរសេរ៉ូមពាសវាសពាសកាលនោះយកមកថើបថ្នមៗខណៈពេលបបូរមាត់របស់ខ្លួនកំពុងបង្ហើបសំនៀងខ្សាវៗល្មមអាចឮតែ2នាក់ពួកគេប៉ុណ្ណោះ

សូមរង់ចាំភាគបន្ត....
(សុំទោសផងដែលរំខានnotificationរបស់អ្នកទាំងអស់គ្នា!)

Đọc tiếp

Bạn Cũng Sẽ Thích

9.5K 962 17
សាច់រឿង : ពេលដែលតួtop ខឹងម្ដង គ្រប់យ៉ាងក្នុងoffice ក្ដៅដូចជាភ្លើងគ្មានអ្នកណាហ៊ាជួបឬក៏និយាយជាមួយតួtop ទេ ពួកគេបន់អោយថាតួbottom មកដល់office ឬក៏បន់ស្រន់...
696K 72.3K 27
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
3.2M 261K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
3.7K 135 20
ខ្ញុំមិនដែលស្គាល់ឡើយពាក្យថាភាពកក់ក្តៅនៅក្នុងមួយជីវិតនេះ