ពន្លឺនៃស្នេហ៍(ចប់season1)

By HATAKE_QING

15.4K 1.8K 40

+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bo... More

ភាគទី1:ខ្ញុំចង់បានគេ
ភាគទី2:ខ្ញុំជាបេតា
ភាគទី3: អារម្មណ៍ផ្សាជាប់គ្នា
ភាគទី4:sugar daddy
ភាគទី5:អាជីបចាស់
ភាគទី6:គិតផ្ដេសផ្ដាស
ភាគទី7:រៀបការ?
ភាគទី8:ចាប់ផ្ដើមបាក់ចិត្ត
ភាគទី9:អ្នកណា?
ភាគទី10:បញ្ហារៀងខ្លួន
ភាគទី11:ចិត្តដាច់
ភាគទី12:baby
ភាគទី13:ថ្ងៃកំណើត + កាតខ្មៅ
ភាគទី15:ក្ដីស្រមៃ
ភាគទី16:អរគុណ
ភាគទី17:ការវះកាត់
ភាគទី18
ភាគទី19:lixing
ភាគទី20:ការវះកាត់(2)
ភាគទី21
ភាគទី22ទុកចិត្ត
ភាគទី23: dance with me
ភាគទី24:អាហារចុងក្រោយ
ភាគទី25:ខ្ញុំមានផ្ទៃពោះមែនទេ
ភាគទី26:ប្រើការលែងកើត
ភាគទី27:ពួកយើងរៀបការទៅ
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគបញ្ចប់

ភាគទី14:ខ្ញុំជារបស់អ្នក

383 44 0
By HATAKE_QING

រវល់តែគិតមិនបានចាប់អារម្មណ៍ធ្វើឲ្យអ្នកដែលអារម្មណ៍មិននៅក្នុងខ្លួនត្រូវបោកក្បាលទង្គិចនឹងបង្គោលភ្លើងមួយទំហឹងក្បាលផ្ងារក្រោយសឹងនឹងបាក់ក បណ្ដាលឲ្យការគិតទាំងប៉ុន្មានត្រូវរំសាយអស់គ្មានសល់ ជាសំណាងដែលនាយទប់ខ្លួនជាប់កុំអីដួលផ្ងារក្រោយបោកក្បាលនឹងដីជាក់ជាមិនខាន

"B..babyឈឺខ្លាំងទេ?"កាយតូចរហ័សងាកក្រោយសម្លឹងមើលទៅកាន់អ្នកដែលលុតជង្គង់ឱបក្បាលរបស់ខ្លួនជាប់នោះ

"ម..មិនអីនោះទេ!!!"yiboតបទៅវិញស្របពេលប្រឹងទប់អារម្មណ៍ជៀសវៀងស្រែកបែកផ្លូវខ្មាស់គេជាមិនខាន

ព្រះអើយ!មិចក៏បណ្ដោយឲ្យខ្លួនដើរមិនមើលផ្លូវដល់ថ្នាក់នេះ?

"ទៅពេទ្យទេ?ថ្ងាស់boពកហើយ!"

"មិនចាំបាច់ទេ!"

"ថាមោះ!ចាំbabyជាអ្នកចេញលុយថ្លៃពិនិត្យ!"

មិនអាចហាមឃាត់ការអូសទាញរបស់xiao zhanបានឡើយ!ចុងក្រោយក៏ទៅមន្ទីរពេទ្យនៅជិតនោះដើម្បីលាងរបួស!

ឯxiao zhanវិញទៅទិញថ្នាំរំងាប់កម្ដៅព្រោះភ្លេចយកថ្នាំពីផ្ទះត្រកូលxiaoមកតាមខ្លួន អញ្ចឹងតាស៎ទើបព្រឹកមិញរកថ្នាំមិនឃើញ!

រំពេចនោះវិជ្ជបណ្ឌិតក៏បានសុំឲ្យxiao zhanទៅពិនិត្យសុខភាពនិងពិគ្រោះខ្លះៗទាក់ទងនឹងជើងរបស់គេ

"បើតាមខ្ញុំពិនិត្យ!ឆ្អឹងជើងរបស់លោកមិនបានបាក់ទាំងស្រុងឡើយ!ព្រោះវាមិនមែនឋិតនៅកម្រិតធ្ងន់នោះទេ!ណាមួយមិនមែនពិការពីកំណើតឡើយ!បើសិនជាតឆ្អឹងជើងនោះប្រាកដជា90%គឺអាចត្រឡប់មកដូចដើមវិញហើយ!គ្មានអ្នកណាប្រាប់លោកទេឬ?"Xiao zhanក្រវីក្បាលតិចៗជំនួសចម្លើយរបស់ខ្លួន

"ព្រះអើយ!វាមិនមែនជាបញ្ហាធំសម្រាប់មនុស្សអភិជនដូចលោកឡើយ!(និយាយអំពីចំណាយថ្លៃវះកាត់)ហេតុអីមិនវះកាត់?"ឲ្យគេប្រាប់យ៉ាងមិច?បើកាលនោះគេត្រឹមជាក្មេង14ឆ្នាំរៀនមិនទាន់ចប់បឋមស្រួលបួលផងក៏មានរឿងអាក្រក់កើតឡើងជួនគ្នា គេមិនអាចធ្វើអីក្រៅពីស្ដាប់តាមអ្វីគ្រប់យ៉ាងដែលប៉ារបស់គេប្រាប់ប៉ុណ្ណោះ

គាត់បាននិយាយហើយថាគេមិនអាចដើរបានរហូតពេញមួយជីវិត!រហូត!វាគឺរហូត!ពាក្យសម្ដីនេះគេមិនអាចលុបវាចេញពីខួរក្បាលបានឡើយ!គេសឹងនឹងស្លាប់ទៅហើយពេលបាត់បង់ផ្នែកដ៏សំខាន់ខ្លាំងបែបនេះ!សូម្បីតែការព្យាបាលតឆ្អឹងក៏មិនមាននិយាយអ្វីប្រាប់ដល់គេដែរ!

ប្រហែលជាប៉ារបស់គេរវល់រឿងបុណ្យសពម៉ាក់របស់គេផងនិងរឿងស្មុគស្មាញច្រើនទៀតទើបគាត់ភ្លេចប្រាប់គេពីរឿងតឆ្អឹងហើយ!

"ខ្ញុំត្រឹមជាគ្រូពេទ្យប៉ុណ្ណោះ!ខ្ញុំមិនអាចហារកាត់បានឡើយ!នេះជានាមប័ណ្ណរបស់ខ្ញុំ!បើសិនជាលោកចង់វះកាត់លោកអាចទាក់ទងមកខ្ញុំបាន!ខ្ញុំស្វាគមន៍24ម៉ោង!"

"អរគុណហើយលោកគ្រូពេទ្យសង្ហារ!"ស្នាមញញឹមដ៏គួរឲ្យស្រឡាញ់កំពុងរំលេចឡើងលើផ្ទៃមុខដ៏ស្រទន់របស់xiao zhanមិនអាចឲ្យអ្នកដែលបានឃើញទប់អារម្មណ៍បានឡើយ

"ខឹកៗ...នេះ!"លោកគ្រូពេទ្យសង្ហារយកដៃធ្វើជាក្អកបន្លប់កុំឲ្យxiao zhanឃើញផ្ទៃមុខអៀនរបស់ខ្លួនរួចហុចនាមប័ណ្ណឲ្យទៅគេដោយមិនហ៊ានសម្លឹងមើលមុខគេចំឡើយ

ក្រោយពីលាងរបួសរួចរាល់មក Xiao zhanថាចង់ទៅលេងផ្ទះរបស់លោកយាយshangទើបyiboនាំគេទៅទីនោះយកទៅផ្ញើលោកយាយshangសិនមុននឹងចេញទៅធ្វើការបាត់ទាល់តែដល់ម៉ោងរាងយប់ជ្រៅបន្តិចទើបនាំគេទៅវិញ

ផ្នែកម្ខាងទៀត*

គ្រាំង*

"ប៉ា!!!!!!!នេះប៉ាដឹងថាប៉ាកំពុងតែធ្វើអីទេ?"នៅក្នុងវិមានដ៏ធំស្កឹមស្កៃមួយ ពេលនេះបែរជាឮសម្លេងស្រែកទ្រហឹងសឹងនឹងបែកក្រដាសត្រចៀករបស់កូនប្រុសខ្លួនសឹងនឹងធ្វើឲ្យមនុស្សចាស់ដូចជាគាត់លស់ព្រលឹងស្លាប់ទៅហើយ

"មានអ្វីឬកូនប្រុសសម្លាញ់?"

"ហេតុអីក៏ឲ្យខ្ញុំទៅធ្វើការជាមួយនឹងអាឆ្កួតនោះ?ប៉ាក៏ដឹងថាខ្ញុំខ្ពើមគេខ្លាំងប៉ុណ្ណាដែរ!"Xiao chenស្រែកគំហគដាក់គាត់តាមកំហឹង គេសឹងនឹងកម្ទេចទូរសព្ទចោលទៅហើយពេលឮដំណឹងនេះ

"គ្រាន់តែទៅហ្វឹកហាត់ការងារក្រុមហ៊ុនតែប៉ុណ្ណោះកូន!កូនខ្វះតែ1ឆ្នាំទៀតរៀនចប់ក៏ចូលធ្វើការតែម្ដងមិនបាច់ពិបាកច្រើន!ប៉ានឹងរកomegaស្អាតៗ2នាក់និងពូកែបំផុតមកឲ្យកូនទុកជួយសម្រាលរឿងជំនួញរបស់កូន!"

"O...omega?"ត្រូវហើយ!គេវិសនឹងភ្លេចគិតរឿងមួយនេះទៅហើយ!អ្វីដែលសំខាន់!គេមិនទាន់មានអ្នកណាក្នុងចិត្តក្រៅពីxiao zhanឡើយ!អូរព្រះអើយ!ឆ្កួតខ្លាំងបំផុតដែលស្រឡាញ់កូនប្រពន្ធដើមបែបនេះ!

"ក្មួយguangជាalphaកំពូលម្នាក់!រឿងអស់ទាំងនេះគេដឹងច្រើនសូម្បីតែរឿងការងារក៏ជំនាញ!ប៉ាគ្រាន់តែចង់ឲ្យកូនក្លាយជាalphaកំពូលដូចគេប៉ុណ្ណោះណាកូនប្រុស"

"ខ្ញុំមិនព្រម!ខ្ញុំសុខចិត្តដើរទាត់ខ្យល់ក៏មិនទៅជួបនឹងអាឆ្កួតនោះម្ដងទៀតដែរ!"

"កូនប្រុស!កុំប្រើពាក្យមិនសមរម្យណា!គេអាយុបងកូនច្រើនឆ្នាំល្មមអាចធ្វើបងប្រុសកូនបានណាកូន!"

"ខ្ញុំមិនខ្វល់!"ព្រះអើយ!ឲ្យគាត់ធ្វើយ៉ាងមិចទើបអាចបញ្ចុះបញ្ចូលកូនប្រុសពៅសំណប់ចិត្តបានទៅបើគេរឹងខ្លាំងបែបនេះ?

"ជម្រាបសួរលោកប៉ាក្មេក!"ភ្លាមៗសម្លេងមាំក្រាស់លេចឡើងនៅពីក្រោយខ្នងរបស់xiao chenធ្វើឲ្យគេអាចដឹងភ្លាមថាជាអ្នកណា

"អូរមកចំពេលល្អណាស់!ប៉ាថានឹងពិភាក្សាអំពីរឿងឲ្យឈិនទៅហ្វឹកហាត់ការងារជាមួយកូនមួយរយៈ!កូនមិនថាអីទេមែនទេ?"

"បាទ!មិនមានបញ្ហាអ្វីឡើយ!"

"តែខ្ញុំមាន!!!!ចង្រៃយ៎!"Xiao chenលើកជើងទាត់ពោះរបស់guanghuiមួយទំហឹងតាមកម្លាំងរបស់ខ្លួនធ្វើឲ្យរាងក្រាស់ត្រូវដួលទៅលើដីដូចគ្នា

"នេះកូន!ហ្ហឺយឈិន!!!!កូនដឹងថាកូនកំពុងធ្វើអីទេ?"អ្នកជាឪពុករហ័សក្រោកឡើងរត់ទៅជួយសម្រួលស្ថានការណ៍ជៀសវៀងមានបញ្ហាខ្លាំងជាងនេះមើលមុខគ្នាមិនចំ

"ខ្ញុំទាត់ដើម្បីស្វាគមន៍ក្នុងការមកជួយបង្រៀនហ្វឹកហាត់ការងាររបស់ខ្ញុំនឹងណាប៉ា!មែនទេលោកប្រុសWANG GUANGHUI!!!"Xiao chenចាប់ជួយលើកគ្រារាងក្រាស់ធ្វើខ្លួនដូចជាស្និតស្នាលនឹងគ្នាយ៉ាងអញ្ចឹង

"បាទ!មែនហើយ!ខ្ញុំមិនប្រកាន់នោះទេ!"នាយបង្ហាញស្នាមញញឹមយ៉ាងស្រស់ទៅកាន់គាត់ជៀសវាងគាត់សង្ស័យខ្លាំងជាងនេះទោះជាប្រឹងទប់អារម្មណ៍ឆ្អល់ពោះខ្លាំងយ៉ាងណាក៏ដោយ

"បើបែបនេះគឺល្អណាស់ហើយ!"បើដូចអ្វីដែលពួកគេនិយាយគឺល្អខ្លាំងណាស់!គាត់ធូរទ្រូងមិនភ័យខ្លាចចំណងមិត្តភាពរវាងគ្រួសារទាំង2បែកបាក់ឡើយ

តែថា...ក្មេងម្នាក់នោះចេញពីទីនេះយូរហើយ!សូម្បីតែទូរសព្ទក៏មិនទាក់ទងមក!ចង់ទុកការរៀបការគឺជារបស់លេងកូនក្មេងមែនទេ?បែបនេះទើបគាត់ស្អប់omegaព្រោះពួកគេធ្វើខ្លួនគួរឲ្យរញ៉េញ៉ៃនិងសុាំញ៉ាំខ្លាំងណាស់លើកលែងតែម៉ាក់របស់xiao chenប៉ុណ្ណោះ!

សមហើយដែលគេឲ្យomegaធ្វើជាទាសកកំដរតណ្ហានិងឧបករណ៍ផលិតកូនឲ្យគេនោះ!

ក្រោយពីនិយាយសម្រួលគ្នារួចមកxiao chenក៏ជួយគ្រាguanghuiទៅបន្ទប់របស់ខ្លួនដោយកុហកគាត់ថាទៅលាបរបួស

"បងប្រុសរបស់ឯងនៅឯណា?"ពេលមកដល់ក្នុងបន្ទប់មិនទាន់ទាំងបានគ្រាទៅលើសាឡុងផងក៏ខិតទៅខ្សឹបសួរគេក្បែរត្រចៀកបាត់ទៅហើយ

"មិនដឹង!"ឲ្យគេប្រាប់យ៉ាងមិច?បើបងប្រុសរបស់គេមិនប្រាប់ពីកន្លែងដែលគាត់នៅផងនឹង!ដឹងត្រឹមថាមិនមែននៅជនបទឡើយ!គេក៏មិនហ៊ានសួរនាំដេញដោលច្រើនបានត្រឹមឆាតកំដរនិងលេងហ្គេមជាមួយគាត់កុំឲ្យគាត់ធុញប៉ុណ្ណោះ

"អ្ហា៎!ចេះកុហកផងឬ?ប្អូន...ថ្លៃ!"2ពាក្យចុងក្រោយដែលសង្កត់សម្លេងខ្លាំងនោះសឹងនឹងធ្វើឲ្យអ្នកស្ដាប់ឮព្រីសម្បុរទៅហើយ អ្វីដែលសំខាន់!ហេតុអីក៏នៅញញឹមទៀត?មិចបាច់ធ្វើសុភាពបុរសនៅទីនេះទេ!

"ឃ្លានចង់ដឹងណាស់ក៏ទៅរកមើលខ្លួនឯងទៅ!សូម្បីតែគូដណ្ដឹងខ្លួននៅឯណាក៏មិនដឹងផងនៅមកចង់រៀបការទៀត!"មិនឲ្យចាញ់ គេក៏តបតរទៅវិញដោយងាកចំនឹងទល់មុខរបស់នាយញញឹមឌឺទៅកាន់នាយ

"បើរកគេមិនឃើញយើងនឹងសម្លាប់ឯងណាប្អូនថ្លៃសម្លាញ់!"ដៃមាំក្រាស់ចាប់អង្អែលចង្ការរបស់អ្នកដែលជិតក្លាយជាប្អូនថ្លៃរបស់ខ្លួនថ្នមៗនៅបន្តបង្ហាញស្នាមញញឹមទន់ភ្លន់ស្រស់សង្ហារដដែល

"ច...ចេញទៅ!!!!"Xiao chenចាប់រុញកាយមាំក្រាស់ចេញពីបន្ទប់របស់ខ្លួនរួចរហ័សបិតទ្វារចាក់សោរទាំងញ័រខ្លួនតតាត់

ដៃទាំងគូលើកមកខ្ទប់មាត់របស់ខ្លួនទន់ជង្គង់ដួលទៅលើដីសឹងនឹងមិនអាចទប់អារម្មណ៍បានទៅហើយស្របពេលផ្ទៃមុខក្រហមខ្លាំងដូចផ្កែឈើរី

នេះguanghuiឆ្កួតខួរក្បាលទេឬដែលបញ្ចេញក្លិនអ័រម៉ូនមកខ្លាំងនៅចំពោះមុខalphaដូចគ្នាបែបនេះបានយ៉ាងមិចទៅ?

_________________

យប់ឡើង*

ពេលនេះរាងយប់ជ្រៅគ្រាន់បើហើយនិងសមល្មមអាចឲ្យអ្នកដែលរង់ចាំវត្តមានរបស់មនុស្សម្នាក់ត្រឡប់មកពីធ្វើការវិញមកទទួលគេមិនខុសពីក្មេងរង់ចាំម៉ាក់ប៉ាមកទទួលពេលចេញពីរៀនឡើយ!

នៅខាងក្រោយផ្ទះដ៏តូចមួយ ក្រោមពន្លឺព្រះចន្ទរួមជាមួយនឹងផ្កាយជាច្រើននៅលើផ្ទៃមេឃនិងមានចង្កៀងតូចនៅក្បែរផ្កាមិនបានធ្វើឲ្យទីនោះងងឹតខ្លាំងឡើយ

មើលចុះ!ទោះជាពេលយប់ក៏ផ្កានៅតែមិនថយសម្រស់របស់វាឡើយ!ប្រដូចទៅនឹងសម្រស់អ្នកដែលកំពុងតែអានដល់ត្រឹមនេះយ៉ាងអញ្ចឹង!

ដៃស្រឡូនលើកទៅអង្អែលលើផ្កាទាំងនោះថ្នមៗរួចឱនទៅស្រង់ក្លិនដ៏ក្រអូបសឹងមិនអាចឲ្យអ្នកស្រឡាញ់ផ្កាដកចិត្តបានឡើយ

ភ្លាមៗបែរជាមានដៃមាំក្រាស់មកពីខាងក្រោយលើកមកខ្ទប់ភ្នែកទាំងគូរបស់ខ្លួនខិតផ្ទៃមុខដ៏សង្ហារទៅក្បែរត្រចៀករបស់xiao zhanដូចគ្នា

"ខ្ញុំជាអ្នកណា?"

"កូនឆ្កែទេដឹង!"

"ខ្ញុំមិនមែនជាកូនឆ្កែ!"នាយស្ងាត់បន្តិចរួចបន្ត

"ក៏មិនមែនជាwang yibo!"

"ខ្ញុំជារបស់អ្នក!សឺត!"ស្របនឹងសម្ដីដ៏ស្រទន់ផ្អែមរួមជាមួយនឹងបបូរមាត់របស់អ្នកខាងក្រោយខិតទៅថើបថ្ពាល់របស់xiao zhanថ្នមៗឯកាយតូចក៏យកដៃក្ដោបលើដៃរបស់yiboដូចគ្នាមុននឹងបែរទៅរកគេទាំងសប្បាយចិត្ត

"យប់ជ្រៅហើយ!លើកក្រោយក៏គេងមុនទៅកុំចាំអីណា!"

"អត់ទេ!daddyចង់ចាំ!ចាំរហូតដល់អាចឃើញមុខbabyមកគេងក្រោមទ្រូងរបស់daddyទៀតបាន!"

"កុំអីណា!គេងយប់ជ្រៅមិនមែនជារឿងល្អឡើយ!daddyមិនមែនរឹងមាំឡើយ!ចាត់ទុកថាដើម្បីbabyណា"

"បាទ!"

"ឆ្លាត!តោះទៅលាលោកយាយshuang!"នាយសង្ហាររុញរទេះរបស់រាងតូចចូលទៅក្នុងផ្ទះដើម្បីទៅជម្រាបលាលោកយាយshuangនិងអរគុណដល់គាត់ដែលជួយមើលxiao zhanឲ្យមុននឹងហៅតាក់សុីត្រឡប់ទៅផ្ទះវិញ

សូមរង់ចាំភាគបន្ត....

Continue Reading

You'll Also Like

1.2M 14.8K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
3.1K 120 7
"Let's make a bet. If aliens take over the world, I won't mess with ya anymore. But if we win, I will take you on a date. How about it?" Rayah Adler...
4.2K 102 5
Enjoy reading this fanfiction.The photos used in this fanfiction are from Pinterest credits to owner. Everything in this story is fictional and is no...
4.4K 399 22
ធ្លាប់តែជាម៉ាហ្វៀដែលមានចិត្តកាចសាហាវឃោរឃៅសម្លាប់មនុស្សដូចសម្លាប់សត្វ តើនឹងក្លាយជាបែបណាពេលដែលម៉ាហ្វៀម្នាក់នេះត្រូវបានឆ្លងភពទៅសម័យមួយផ្សេងទៀតហើយឋិតក្នុ...